អំពី អ៉ីអន គ្រុប

បច្ចុប្បន្នក្រុមហ៊ុនអ៉ីអនជាក្រុមហ៊ុនលក់រាយធំជាងគេបំផុតមួយនៅលើពិភពលោកដោយមានការបណ្ដាក់ទុនរួមគ្នាទាំងនៅក្នុង និងក្រៅប្រទេសជប៉ុន។ បង្កើតទ្បើងនៅឆ្នាំ ១៧៥៨ អ៉ីអន​គ្រុបមានប្រវត្តិជាង២៥០ឆ្នាំ និងជាស្ថាប័នលក់រាយចំណាស់ជាងគេមួយនៅប្រទេសជប៉ុន។

តាមរយៈប្រតិបត្តិការរបស់ខ្លួន អ៉ីអនគ្រុប រក្សាបាននូវការប្ដេជ្ញាដោយមិនផ្លាស់ប្ដូរដែលផ្ដោតលើ “អតិថិជនជាធំ”។ គោលការណ៍គ្រឹះរបស់ អ៉ីអនគ្រុប គឺកសាងសង្គមមួយឆ្ពោះទៅរកភាពរីកចម្រើន ស្ថិរភាព និងសន្តិភាពតាមរយៈអាជីវកម្មរបស់ខ្លួន។ ដោយសារទំនួលខុសត្រូវនេះ អ៉ីអនគ្រុប ទទួលបានទំនុកចិត្តខ្ពស់ពីសំណាក់អតិថិជនរបស់ខ្លួន ក៏ដូចជាពង្រីកសកម្មភាពអាជីវកម្មរបស់ខ្លួនមិនត្រឹមតែនៅក្នុងប្រទេសជប៉ុនប៉ុណ្ណោះទេ បន្តែនៅបណ្ដាប្រទេសជាច្រើនទៀតនៅអាស៊ីទៀតផង។

1758- Sir Sozaemon Okada established Okadaya in Yokkaichi, began trading in kimono fabrics and accessories.

បេសកកម្ម និងចក្ខុវិស័យ អ៉ីអន​ ខេមបូឌា

បង្កើតជំហរប្រកួតប្រជែងដ៏រឹងមាំលើទីផ្សារ និងសម្រេចបាននូវកំណើនជាបន្ដបន្ទាប់។ តាមរយៈអាជីវកម្មរបស់យើង យើងនឹងផ្ដោតលើដំណោះស្រាយលើបញ្ហាដូចខាងក្រោម៖

១. ភាពក្រីក្រ

២. សុវត្ថិភាពអាហារ

៣. សុខាភិបាល

៤. បរិស្ថាន

៥. ហេដ្ឋារចនាសម្ព័ន្ធ

សារពីគណៈគ្រប់គ្រង

យើងមានមោទនភាពក្នុងការក្លាយខ្លួនជាអាជីវកម្មលក់រាយធំជាងគេមួយក្នុងប្រទេសកម្ពុជា ដែលសម្រេចបាននូវការរីកចម្រើនខ្លាំងក្នុងរយៈពេល៧ឆ្នាំនៃប្រតិបត្តិការរបស់យើង។ ក្រុមហ៊ុនអ៉ីអន​ ខេមបូឌា ខូអិលធីឌី ដើរតួយ៉ាងសំខាន់ក្នុងវិស័យអាជីវកម្មលក់រាយនៅក្នុងប្រទេស ដោយឈានមុខគេក្នុងវិស័យនេះក្នុងការដំណើរការអាជីវកម្មជាច្រើនដូចជា៖ ហាងលក់ទំនិញទូទៅ ផ្សារទំនើប ហាងលក់ទំនិញខ្នាតតូច (អ៉ីអន ម៉េកវែលយូ) និងអាជីវកម្មអនទ្បាញ (អ៉ីអន អនទ្បាញ) ហាងឯកទេសអ៉ីអន និងយីហោផ្ដាច់មុខរបស់អ៉ីអន (ថប់វែលយូ ហាងហូមខរឌី ហាង iC Innercasual ហាង Kids Republic ឱសថស្ថាន អ៉ីអន ហាងកង់អ៉ីអន ហាងនំបុ័ងអ៉ីអន)។ ក្រុមហ៊ុនអ៉ីអន​ ខេមបូឌា ខូអិលធីឌី ក៏បន្តពង្រឹងខ្លួនឲ្យកាន់តែលេចធ្លោក្នុងទីផ្សារផងដែរ និងស្វែងរកឱកាសបន្ថែមក្នុងការពង្រីកអាជីវកម្មរបស់ខ្លួន ដែលចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឃប្រទេស។

ជាមួយចក្ខុវិស័យ និងបេសកកម្មក្នុងការ “បង្កើតជំហរប្រកួតប្រជែងដ៏រឹងមាំលើទីផ្សារ និងសម្រេចបាននូវកំណើនជាបន្ដបន្ទាប់ និងចូលរួមដោះស្រាយបញ្ហាសង្គមនានាតាមរយៈសកម្មភាពអាជីវកម្មរបស់យើង” យើងនឹងបន្តដំណើរលើទិសដៅរបស់យើង ដើម្បីភាពរីកចម្រើន និងបម្រើសេចក្ដីត្រូវការរបស់អតិថិជនយើង។ យើងក្លាយជាជម្រើសដ៏ល្អបំផុតសម្រាប់អតិថិជនដោយសារការជឿទុកចិត្ត ឆន្ទៈក្នុងការពង្រឹងគុណភាព និងការបំពេញសេចក្ដីត្រូវការរបស់អតិថិជនគ្រប់រូប។

ភាពជោគជ័យរបស់យើងមិនអាចសម្រេចបានទ្បើយបើគ្មានការគាំទ្រពីអតិថិជនគ្រប់រូប និងការខិតខំប្រឹងប្រែងរបស់បុគ្គលិកគ្រប់ជាន់ថ្នាក់ និងដៃគូអាជីវកម្មជាច្រើនទៀត។ ដូច្នេះ ខ្ញុំសូមថ្លែងអំណរគុណដល់អ្នកគ្រប់គ្នាដែលបានចូលរួមគាំទ្រ និងជាចំណែកនៃភាពជោគជ័យរបស់យើង តាំងពីជំហានដំបូងដែលយើងឈានជើងចូលក្នុងប្រទេសកម្ពុជា ។

ដើម្បីឈរជើងក្នុងទីផ្សារដ៏ប្រកួតប្រជែងនេះបាន យើងធ្វើការប្ដេជ្ញាខ្លួនឯងដើម្បីឧត្ដមភាព សម្របខ្លួនទៅនឹងការផ្លាស់ប្ដូរ និងការច្នៃប្រឌិត ត្រៀមខ្លួនប្រឈមរាល់ឧបសគ្គដែលកើតមាន។

យោងតាមគោលការណ៍គ្រឹះរបស់អ៉ីអន “ស្វែងរកសន្តិភាព គោរពសិទ្ធិមនុស្ស និងចូលរួមចំណែកជួយដល់សហគមន៍ គោរពមតិយោបល់អតិថិជនជាចំបង” អ៉ីអនប្រកាន់ខ្ជាប់នូវការអនុវត្តទស្សនរបស់ខ្លួនដោយយក “អតិថិជនជាធំ” ជាមួយស្មារតីនៃគំនិតច្នៃប្រឌិតខ្ពស់ ហើយយើងនឹងបន្តអភិវឌ្ឍខ្លួនដើម្បីក្លាយជាក្រុមហ៊ុនដែលអតិថិជន និងសហគមន៍ទុកចិត្ត និងត្រូវការ។

មើល​បន្ថែម​ទៀត
លោក សុិន ពិសី នាយកគ្រប់គ្រងក្រុមហ៊ុនអ៉ីអន ខេមបូឌា ខូអិលធីឌី

អ៉ីអន ខេមបូឌា Milestone

ក្រុមហ៊ុនអ៉ីអន ខេមបូឌា ខូ អិលធីឌី បានបើកដំណើរការអាជីវកម្មរបស់ខ្លួនក្នុងប្រទេសកម្ពុជាតាំងពីខែកក្កដា ឆ្នាំ២០១៤ ក្នុងនាមជាក្រុមហ៊ុនលក់រាយធំជាងគេមួយក្នុងចំនោមក្រុមហ៊ុនលក់រាយជាច្រើនទៀត។ ស្ថិតនៅក្រោមបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន អ៉ីអន គ្រុប ដែលមានមូលដ្ឋាននៅប្រទេសជប៉ុន ក្រុមហ៊ុនអ៉ីអន ខេមបូឌា ខូ អិលធីឌី ប្ដេជា្ញយក “អតិថិជនជាធំ” និងមានគោលការណ៍មូលដ្ឋានរបស់ខ្លួនដើម្បីសម្រេចបាននូវភាពសុខដុមរម្យនា ស្ថេរភាព និងសន្តិភាពក្នុងសង្គម តាមរយៈអាជីវកម្មរបស់ខ្លួន។

ក្រុមហ៊ុនអ៉ីអន ខេមបូឌា ខូ អិលធីឌី ទទួលបាននូវការជឿទុកចិត្តយ៉ាងខ្លាំងពីសំណាក់អតិថិជន និងបានពង្រីករិសាលភាពអាជីវកម្មរបស់ខ្លួនលើជំនួញជាច្រើនដូចជា៖ ហាងលក់ទំនិញទូទៅ ផ្សារទំនើប ហាងលក់ទំនិញខ្នាតតូច (អ៉ីអន ម៉េកវែលយូ) និងអាជីវកម្មអនទ្បាញ (អ៉ីអន អនទ្បាញ) ហាងឯកទេសអ៉ីអន និងយីហោផ្ដាច់មុខរបស់អ៉ីអន (ហូមខរឌី ហាង iC Innercasual ហាង Kids Republic ឱសថស្ថាន អ៉ីអន ហាងកង់អ៉ីអន ហាងនំបុ័ងអ៉ីអន ហាងលក់សម្ភារៈ DAISO Japan និងផលិតផលម៉ាក ថប់វែលយូ) ដែលផ្ដល់នូវទំនិញច្រើនជាង ១០ ០០០​ មុខរាប់ចាប់ពី ម្ហូបអាហារ សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ សម្លៀកបំពាក់ សម្ភារៈប្រើប្រាស់ក្នុងផ្ទះ (រួមមានសម្ភារៈបន្ទប់គេង និងសម្ភារៈបន្ទប់ទឹក) សម្ភារៈកីទ្បា ថ្នាំពេទ្យ និងគ្រឿងសម្អាងជាដើម។

មើល​បន្ថែម​ទៀត

តើអ្នកកំពុងស្វែងរកការងារជាមួយយើងទេ?

សូមចូលទៅកាន់ទំព័រការងាររបស់យើងដើម្បីស្វែងយល់បន្ថែម។

ស្វែងរកការងារ
 តើអ្នកកំពុងស្វែងរកការងារជាមួយយើងទេ?