fbpx

ផ្សារទំនើបអ៉ីអនប្រារព្ធពីធីបុណ្យប្រពៃណីចិន-ឈីស៊ី

ឈីស៊ី ជាបុណ្យប្រពៃណីមួយរបស់ជនជាតិចិន ដែលត្រូវបានស្គាល់ជាទូទៅថាជាបុណ្យនៃក្ដីស្រលាញ់សម្រាប់ប្រជាជនចិន និងមានប្រវត្តិជាង២០០០ឆ្នាំមកហើយ ពីដំណាលរឿងព្រេងស្នេហារវាងគូស្នេហ៍១គូ គឺបុរសគង្វាល និងនារីតំបាញ។ ពិធីបុណ្យឈីស៊ី ត្រូវបានប្រារព្ធធ្វើទ្បើងរៀងរាល់ថ្ងៃ ៧ ខែ៧ (ចន្ទគតិ) ហើយឆ្នាំនេះគេធ្វើទ្បើងនៅថ្ងៃទី ៤ ខែសីហា ឆ្នាំ២០២២។
ប្រជាជនចិន ជាពិសេសយុវជនប្រារព្ធពីធីបុណ្យឈីស៊ី មានលក្ខណៈដូចគ្នាទៅនឹងបុណ្យក្ដីស្រលាញ់របស់អឺរ៉ុបដែរ ដោយមានការណាត់ជួបជាមួយគូរស្នេហ៍ពួកគេនៅខាងក្រៅ មានបាច់ផ្កា ស្ករសូកូទ្បា និងញាំអាហារពេលល្ងាចក្រោមពន្លឺភ្លើងទៀនជាមួយគ្នាជាដើម។

ផ្សារទំនើបអ៉ីអនដែលជាផ្សារទំនើបធំបំផុតមួយនៅកម្ពុជា បានរៀបចំពីធីបុណ្យឈីស៊ី ចាប់ពីថ្ងៃទី២៦ កក្កដា ដល់ ០៤ សីហា ឆ្នាំ២០២២ ដើម្បីស្វាគមន៍គូរស្នេហ៍ ក៏ដូចជាអតិថិជនគ្រប់រូបក្នុងឱកាសដ៏ពិសេសនេះផងដែរ។ គូរស្នេហ៍ ឬអតិថិជនទូទៅអាចរីករាយជាមួយការផ្ដល់ជូនពិសេសជាច្រើនដូចជា៖ ការបញ្ចុះតម្លៃលើទំនិញជាច្រើន ការខ្ចប់កាដូរដោយឥតគិតថ្លៃ សេវាកម្មដេរប៉ាក់ ឆ្លាក់ឈ្មោះ និងអាចចូលរួមសរសេរក្ដីប្រាថ្នារបស់ខ្លួននៅលើដើមឈើផ្សងប្រាថ្នា ដែលគេជឿថាក្ដីប្រាថ្នានោះនឹងក្លាយជាការពិត។ s

ផ្សារទំនើបអ៉ីអនជាកន្លែងជួបជុំដ៏រីករាយសម្រាប់គូរស្នេហ៍គ្រប់រូប!

ចែករំលែកក្ដីស្រលាញ់របស់អ្នកជាមួយផ្សារទំនើបអ៊ីអន!

សម្រាប់ព័ត៌មានបន្ថែម៖

Website: www.aeoncambodia.com

Facebook: https://www.facebook.com/aeonretailcambodia

Instagram: https://www.instagram.com/aeon_retail_cambodia/

Telegram: https://t.me/aeonretailcambodia

YouTube: https://www.youtube.com/channel/UClA_gQwsmTuSE53KJFisoHg/videos

ហាង Hot Plate & Steak បើកដំណើរការសាខាដំបូងរបស់ខ្លួននៅផ្សារទំនើបអ៉ីអនសែនសុខស៊ីធី

ហាង Hot Plate & Steak បានបើកដំណើរការសាខាដំបូងរបស់ខ្លួនកាលពីដើមខែកក្កដា ឆ្នាំ២០២២ នៅផ្សារទំនើបអ៉ីអនសែនសុខ ស៊ីធី (អាហារដ្ឋានអ៉ីអន) ដែលផ្សារទំនើបធំបំផុតមួយនៅប្រទេសកម្ពុជា ។

ហាងដែលទើបបើកថ្មីនេះមានផ្ទៃក្រទ្បាប្រហែល ៧០ ម៉ែត្រការេ ដែលមានផ្ដល់ជូននូវប្រភេទសាច់ស្ទេកមកពីអូស្រ្តាលី ១០០% ជាមួយគ្រឿងផ្សំ និងប្រភេទសាច់ជាច្រើនមុខផ្សេងទៀតសម្រាប់ជ្រើសរើស​ដូចជា៖  ស្ទេកសាច់គោម្រេចខ្មៅ ស្ទេកសាច់គោរសជាតិបែបអាស៊ី ស្ទេកសាច់គោរសជាតិអយស្ទឺ ស្ទេកសាច់មាន់រសជាតិគ្រីម​ និងមានមីនុយជាច្រើនទៀត។ អ្វីដែលពិសេសសម្រាប់ហាង Hot Plate & Steak​ គឺរសជាតិសាកសមសម្រាប់ទាំងអតិថិជនអាស៊ី និងអឺរ៉ុប។ ហើយចំនុចដែលគួរឲ្យកត់សម្គាល់ដែរនោះគឺប្រភេទគ្រឿងផ្សំរសជាតិបែបអាស៊ី និងរសជាតិអយស្ទឺមានភាពពេញនិយមខ្លាំងសម្រាប់អតិថិជនអាស៊ី ខណៈដែលអតិថិជនអឺរ៉ុបមានការគាំទ្រខ្លាំងទៅលើគ្រឿងផ្សំរសជាតិម្រេចខ្មៅ និងរសជាតិគ្រីម។

ហាង Hot Plate & Steak ប្ដេជ្ញាផ្ដល់ជូននូវបទពិសោធន៍ដ៏អស្ចារ្យមិនធ្លាប់មានជូនអតិថិជនគ្រប់រូបជាមួយសេវាកម្មរហ័សទាន់ចិត្តរយៈពេលតិចជាង៣នាទីប៉ុណ្ណោះក្នុងការរៀបចំ ដោយផ្ដល់ជូនអាហារ និងគ្រឿងផ្សំដែលមានគុណភាពខ្ពស់ និងឱជារស។

 “វាពិតជាមានកិត្តិយសខ្លាំងណាស់សម្រាប់ខ្ញុំ ក្នុងនាមជាមេចុងភៅប្រចាំហាង Hot Plate & Steak ដែលជាកន្លែងអាចឲ្យខ្ញុំបញ្ចេញនូវទេពកោសល្យ ជំនាញ និងបង្កើតនូវមុខម្ហូបថ្មីៗ ជាពិសេសគឺមុខម្ហូបប្រភេទអឺរ៉ុប។ ក្នុងនាមជាមេចុងភៅ ខ្ញុំប្ដេជ្ញាបង្កើត និងធ្វើម្ហូបប្រកបដោយឱជារសឈ្ងុយឆ្ងាញ់សម្រាប់អតិថិជនគ្រប់រូប” នេះជាការលើកទ្បើងរបស់លោក ស្រេង ឈុនសេង មេចុងភៅមានបទពិសោធជាង២០ឆ្នាំប្រចាំហាង Hot Plate & Steak

ហាង Hot Plate & Steak ត្រៀមខ្លួនរួចរាល់ហើយក្នុងការស្វាគមន៍អតិថិជនគ្រប់រូបមកទទួលយកនូវបទពិសោធន៍ និងរសជាតិសាច់ស្ទេកមិនធ្លាប់មាន នៅផ្សារទំនើបអ៉ីអនសែនសុខ ស៊ីធី ជាន់ផ្ទាល់ដី (អាហារដ្ឋានអ៊ីអន) ចាប់ពីថ្ងៃចន្ទ ដល់អាទិត្យ ម៉ោង៩ព្រឹក ដល់១០យប់។

ប្រសិនបើលោកអ្នកកំពុងស្វែងរកហាងស្ទេកដែលមានរសជាតិឈ្ងុយឆ្ងាញ់ ប្រកបដោយអនាម័យខ្ពស់ និងសេវាកម្មរហ័ស អញ្ចឹងលោកអ្នកអាចអញ្ជើញមកហាង Hot Plate & Steak បាន។

ផ្សារទំនើបអ៉ីអនប្រារព្ធខួប៨ឆ្នាំនៃការបើកអាជីវកម្មរបស់ខ្លួននៅកម្ពុជា

បើកដំណើរការដំបូងនៅឆ្នាំ២០១៤ដើម្បីបម្រើសេចក្ដីត្រូវការ ក៏ដូចជាលើកស្ទួយកម្រិតជីវភាព និងរបៀបរបបនៃការរស់នៅរបស់ប្រជាជនតាមរយៈបរិយាកាសនៃការជាវទំនិញថ្មី និងទំនើប នៅឆ្នាំ២០២២នេះផ្សារទំនើបអ៉ីអនមានមោទនភាពក្នុងការប្រារព្ធខួប៨ឆ្នាំនៃប្រតិបត្តិការអាជីវកម្មរបស់ខ្លួននៅកម្ពុជា។

ក្នុងឆ្នាំ២០១៤ ផ្សារទំនើបអ៉ីអនបានបើកទ្វារអាជីវកម្មរបស់ខ្លួនជាលើកដំបូងនៅភ្នំពេញដោយផ្ដល់នូវបរិយាកាសជាវទំនិញថ្មីជូនដល់ប្រជាជនកម្ពុជា ក៏ដូចជាជនបរទេសដែលរស់នៅតំបន់ជុំវិញ ដោយផ្ដល់ជូននូវទំនិញដ៏មានគុណភាព សម្បូរបែប តម្លៃសមរម្យ និងសេវាកម្មល្អ ។ ដោយទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជនរយៈពេល ៧ឆ្នាំកន្លងមក ផ្សារទំនើបអ៉ីអននៅតែជាផ្សារទំនើបឈានមុខគេ និងជាទីទំនុកចិត្តសម្រាប់អតិថិជនគ្រប់រូបទាំងថ្នាក់ជាតិ និងអន្តរជាតិ។ គួរបញ្ជាក់ផងដែរថា ផ្សារទំនើបអ៉ីអន (ផ្សារទំនើបលក់ទំនិញទូទៅ) ជាផ្សារទំនើបឈានមុខគេមួយនៅកម្ពុជា ដែលបានធ្វើប្រតិបត្តិការអាជីវកម្មជាច្រើនដូចជា៖ ផ្សារទំនើបលក់ទំនិញទូទៅ ផ្សារទំនើបខ្នាតតូច (អ៉ីអនម៉េកវែលយូ) អាជីវកម្មអនទ្បាញ (ផ្សារអ៉ីអនអនទ្បាញ) ហាងឯកទេស និងយីហោផ្ដាច់មុខរបស់អ៉ីអន​ (ផលិតផលម៉ាកថប់វែលយូ ហាងឯកទេសសម្ភារៈប្រើប្រាស់ក្នុងផ្ទះ ហូមខរឌី ហាងលក់សម្លៀកបំពាក់ក្នុង និងកីទ្បា អាយស៊ី ហាងលក់សម្ភារៈប្រើប្រាស់សម្រាប់មាតា កុមារ និងទារក ឃីតស្ស៍រីផាប់ប្លីក ឱសថស្ថានអ៉ីអនវែលណេស ហាងកង់អ៉ីអន ហាងនំបុ័ងអ៉ីអន និងហាង DAISO ជប៉ុន) ជាដើម។

ខួបអនុស្សាវរីយ៍របស់ផ្សារទំនើបអ៉ីអនឆ្នាំនេះធ្វើទ្បើងចាប់ពីថ្ងៃទី២២ កក្កដា ដល់ ០៧ សីហា ឆ្នាំ២០២២។ ផ្សារទំនើបអ៉ីអននឹងនាំមកនូវបទពិសោធកាន់តែរំភើប និងអស្ចារ្យជាងមុនសម្រាប់អតិថិជនរបស់ខ្លួនដោយរួមការផ្ដល់ជូនពិសេសៗជាច្រើនដូចជា៖ ការបញ្ចុះតម្លៃលើទំនិញជាច្រើនមុខរហូតដល់ ៥០% ឱកាសឈ្នះរង្វាន់ជាច្រើនដូចជា ម៉ូតូ Yamaha Qbix 2022 ទូរស័ព្ទដៃ iPhone 13 Pro Max ទូទឹកកក ម៉ាស៊ីនបោកគក់ ទូរទស្សន៍ កង្ហារ ឆ្នាំងអ៊ុត រួមទាំងការផ្ដល់ជូនជាច្រើនទៀតពីដៃគូរសហការរបស់យើង៖

  • បញ្ចុះតម្លៃ៥% លើទំនិញកុមារ និងទារក (ទំនិញដែលបានកំណត់) ពីហាង Kids Republic
    • លក្ខខណ្ឌ៖
      • សម្រាប់អតិថិជនដែលមានកាតអ្នកម្ដាយ
      • សម្រាប់ទំនិញកុមារ និងទារកនៅហាង Kids Republic ប៉ុណ្ណោះ
      • រយៈពេលប្រូម៉ូសិនចាប់ពីថ្ងៃទី ២២ កក្កដា ដល់ ០៧ សីហា ឆ្នាំ២០២២ នៅផ្សារទំនើបអ៉ីអន ទាំង២សាខា
  • អត្រាការប្រាក់ ០% រហូតដល់១២ខែជាមួយធនាគារឯកទេសអ៉ីអន
    • លក្ខខណ្ឌ៖
      • សម្រាប់អតិថិជនគ្រប់រូប
      • កម្មវិធីនេះធ្វើទ្បើងចាប់ពីថ្ងៃទី០៨ ដល់ ៣១ កក្កដា ឆ្នាំ២០២២ នៅផ្សារទំនើបអ៉ីអនភ្នំពេញ និងសែនសុខ ស៊ីធី
      • សម្រាប់តម្លៃទំនិញតិចជាង ៦០០ដុល្លារ បង់រំលស់រយៈពេល៦ខែ
      • សម្រាប់តម្លៃទំនិញច្រើនជាង ៦០០ដុល្លារ បង់រំលស់រយៈពេល១២ខែ
      • ទំនិញដែលអាចបង់រំលស់បានរួមមាន គ្រឿងអេទ្បិចត្រូនិច សម្ភារៈប្រើប្រាស់ក្នុងផ្ទះ និងផលិតផលជាច្រើនទៀត
  • ការចាប់ឆ្នោតផ្សងសំណាង
    • លក្ខខណ្ឌ៖
      • កម្មវិធីនេះធ្វើទ្បើងចាប់ពីថ្ងៃទី២២ កក្កដា ដល់ ០៧ សីហា ២០២២
      • សម្រាប់អតិថិជនទូទៅគ្រប់រូប និងអតិថិជនដែលប្រើប្រាស់វីសាកាត
      • សម្រាប់អតិថិជនដែលចំនាយចាប់ពី២០ដុល្លារ (ដោយសាច់ប្រាក់) នឹងទទួលបានសន្លឹកឆ្នោត ១សន្លឹក (ចំនួនសន្លឹកឆ្នោតទទួលបានមិនមានកំណត់ទ្បើយ)
      • សម្រាប់អតិថិជនដែលចំនាយចាប់ពី១០ដុល្លារ (ដោយប្រើវីសាកាត) នឹងទទួលបានសន្លឹកឆ្នោត ១សន្លឹក (ចំនួនសន្លឹកឆ្នោតទទួលបានមិនមានកំណត់ទ្បើយ)
      • រង្វាន់មិនអាចប្ដូរជាសាច់ប្រាក់ ឬប្ដូរជារបស់ផ្សេងបានទ្បើយ
      • អតិថិជនម្នាក់មានសិទ្ធិឈ្នះរង្វាន់តែមួយប៉ុណ្ណោះ
      • កម្មវិធីនេះមាននៅតែផ្សារទំនើបអ៉ីអនភ្នំពេញ និងសែនសុខ ស៊ីធី (ផ្សារទំនើបលក់ទំនិញទូទៅ) ប៉ុណ្ណោះ
      • ការសម្រេចចិត្តរបស់ក្រុមហ៊ុន AEON Cambodia ទៅលើបញ្ហាណាមួយជាការសម្រេចចុងក្រោយ និងមិនអាចតវ៉ាបានទ្បើយ។
  • ឱកាសទទួលបានទឹកប្រាក់ត្រលប់មកវិញ ៨ដុល្លារសម្រាប់ការចំនាយចាប់ពី៣០ដុល្លារក្នុង១វិក័យបត្រដោយទូទាត់ជាមួយ ABA Pay
    • លក្ខខណ្ឌ៖
      • សម្រាប់អតិថិជនដែលប្រើប្រាស់ ABA Mobile App
      • ការផ្ដល់ជូននេះធ្វើទ្បើងចាប់ពីថ្ងៃទី០១ ដល់ ០៧ ខែសីហា ឆ្នាំ២០២២
      • អតិថិជនចំនួន១០០០នាក់ នឹងត្រូវជ្រើសរើសដោយធនាគារ ABA ដើម្បីទទួលបានទឹកប្រាក់ត្រលប់មកវិញ៨ដុល្លារ សម្រាប់ការចំនាយចាប់ពី៣០ដុល្លារក្នុង១វិក័យបត្រដោយទូទាត់ជាមួយ ABA Pay នៅផ្សារទំនើបអ៉ីអនភ្នំពេញ និងសែនសុខ ស៊ីធី (ផ្សារទំនើបលក់ទំនិញទូទៅ)
      • អតិថិជនម្នាក់ទទួលបានការផ្ដល់ជូននេះតែម្ដងប៉ុណ្ណោះ
      • ទឹកប្រាក់ទទួលបាន នឹងត្រូវផ្ទេរទៅកាន់គណនេយ្យរបស់អ្នកប្រើប្រាស់ក្នុងរយៈពេល៧ថ្ងៃបន្ទាប់ពីចប់កម្មវិធី
      • ធនាគារ ABA និងក្រុមហ៊ុន AEON Cambodia មានសិទ្ធិក្នុងការលុបចោល ឬបន្ថែមនូវលក្ខខណ្ឌផ្សេងៗដោយពុំចាំបាច់ជូនដំណឹងជាមុន
      • ការសម្រេចចិត្តរបស់ ធនាគារ ABA និងក្រុមហ៊ុន AEON Cambodia ទៅលើបញ្ហាណាមួយជាការសម្រេចចុងក្រោយ និងមិនអាចតវ៉ាបានទ្បើយ។
  • ទទួលបានបណ្ណទឹកប្រាក់អ៉ីអន៣ដុល្លារ សម្រាប់ការចំនាយចាប់ពី២០ដុល្លារក្នុង១វិក័យបត្រដោយប្រើប្រាស់ Master Cards
    • លក្ខខណ្ឌ៖
      • សម្រាប់អតិថិជនដែលប្រើប្រាស់ Master Cards
      • កម្មវិធីធ្វើទ្បើងរៀងរាល់ថ្ងៃសុក្រ សៅរិ៍ និងអាទិត្យ ចាប់ពីថ្ងៃទី ២២ កក្កដា ២០២២ រហូតអស់ពីស្តុក
      • ការផ្ដល់ជូននេះធ្វើទ្បើងសម្រាប់ការទូទាត់ជាមួយ Master Cards (តាមរយៈ POS Terminal របស់ធនាគារ កម្ពុជាសាធារណៈ) នៅផ្សារទំនើបអ៉ីអនភ្នំពេញ សែនសុខ ស៊ីធី និងគ្រប់សាខារបស់ផ្សារទំនើបអ៉ីអនម៉េកវែលយូ
      • អតិថិជនម្នាក់អាចទទួលបានបណ្ណទឹកប្រាក់តែម្ដងប៉ុណ្ណោះក្នុង១វិក័យបត្រ
      • ការផ្ដល់ជូនមានកំណត់ អ្នកមកមុនទទួលបានមុន
      • Master Card និង AEON Cambodia មានសិទ្ធិក្នុងការផ្លាស់ប្ដូរ​ កែប្រែលក្ខខណ្ឌផ្សេងៗ ឬលុបចោលប្រូម៉ូសិននេះដោយពុំចាំបាច់ជូនដំណឹងជាមុន។
  • មានឱកាសបង្វិលកងយករង្វាន់ជាច្រើន សម្រាប់ការចំនាយចាប់ពី១៨ដុល្លារដោយប្រើប្រាស់ Woori KHQR
    • លក្ខខណ្ឌ៖
      • សម្រាប់អតិថិជនដែលប្រើប្រាស់ Woori Bank Mobile
      • សម្រាប់ការចំនាយចាប់ពី១៨ដុល្លារ ដោយប្រើប្រាស់ Woori KHQR នៅផ្សារទំនើបអ៉ីអនភ្នំពេញ និងសែនសុខ ស៊ីធី (ផ្សារទំនើបលក់ទំនិញទូទៅ)
      • អតិថិជនត្រូវបង្ហាញវិក័យបត្រ ឬប្រតិបត្តិការនៅក្នុង App ធនាគារ Woori (ឬ Screenshot ប្រតិបត្តិការនោះ) ទៅកាន់បុគ្គលិករបស់អ៊ីអនដើម្បីមានឱកាសបង្វិកកងយករង្វាន់
      • រយៈពេលប្រូម៉ូសិនចាប់ពីថ្ងៃទី២២ កក្កដា ដល់ ០៧ សីហា ២០២២។
  • ទទួលបានការបញ្ចុះតម្លៃរហូតដល់ ៥០% ពី LM Car
    • លក្ខខណ្ឌ៖
      • សម្រាប់ការធ្វើដំណើរចេញពី/មកកាន់ ផ្សារទំនើបអ៉ីអនទាំង២សាខាដោយប្រើប្រាស់ប្រូម៉ូកូដ AEONANNIV
      • ទទួលបានគូប៉ុងទឹកប្រាក់១០០ដុល្លារសម្រាប់អតិថិជនដែលចុះឈ្មោះដំបូង
      • ប្រើបានសម្រាប់ប្រភេទទ្បាន Economy & Classic
      • សុពលភាព សម្រាប់ថ្ងៃធ្វើការប្ដូរតែប៉ុណ្ណោះ (On exchanged date only)
      • រយៈពេលប្រូម៉ូសិនចាប់ពីថ្ងៃទី ២២ កក្កដា ដល់ ០៧ សីហា ឆ្នាំ២០២២ នៅផ្សារទំនើបអ៉ីអនទាំង២សាខា

យើងមានក្ដីសោមន្សរីករាយក្នុងការប្រារព្ធភាពជោគជ័យរបស់យើងរយៈពេល៨ឆ្នាំកន្លងមក ជាមួយអតិថិជន ដៃគូជំនួញ ដៃគូសហការ និងបុគ្គលិករបស់យើង ។ ចក្ខុវិស័យរបស់យើងគឺបំពេញសេចក្ដីត្រូវការរបស់អតិថិជនគ្រប់រូបដោយនាំយកនូវទំនិញដែលមានគុណភាពខ្ពស់ សម្បូរបែប មុខងារថ្មីៗ និងពេញនិយម សម្រាប់អតិថិជនរបស់យើង ។ យើងសូមថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅទៅកាន់អតិថិជនគ្រប់រូប បុគ្គលិកគ្រប់ជាន់ថ្នាក់ ដៃគូជំនួញ និងដៃគូសហការទាំងអស់ដែលបានចូលរួមក្នុងភាពជោគជ័យនេះចាប់តាំងពីក្រុមហ៊ុនបើកដំណើរការដំបូងនៅប្រទេសកម្ពុជាក្នុងឆ្នាំ២០១៤។ លោកស៊ិន ពិសីអគ្គនាយកក្រុមហ៊ុនអ៉ីអនខេមបូឌា


ចូលរួមអបអរខួបអនុស្សារីយ៍របស់យើង និងទទួលយកការផ្ដល់ជូនដ៏អស្ចារ្យទាំងអស់គ្នា!

សម្រាប់ព័ត៌មានបន្ថែម៖

គេហទំព័រ៖  www.aeoncambodia.com

ហ្វេសប៊ុកផ្លូវការ៖ AEON Retail Cambodia

អ៊ីនស្តាក្រាម៖ aeon_retail_cambodia

តេលេក្រាមផ្លូវការ៖ AEON Retail Cambodia

យូធូប៖ AEON Cambodia

ទិញទំនិញលើអ៉ីអនអនទ្បាញដោយប្រើប្រាស់វីសាកាត បញ្ចុះតម្លៃ៥ដុល្លារភ្លាមៗ

បញ្ចុះតម្លៃ ៥ដុល្លារភ្លាមៗសម្រាប់ការបញ្ជាទិញទំនិញជាច្រើនមុខលើអ៉ីអនអនទ្បាញចាប់ពី២០ដុល្លារទ្បើង ដោយទូទាត់ជាមួយ VISA Card ចាប់ពីថ្ងៃទី០៧ កក្កដា ដល់ ៣១ សីហា ២០២២

លក្ខខណ្ឌដើម្បីទទួលបានការបញ្ចុះតម្លៃ៖

  • ចូលទៅកាន់វែបសាយអ៉ីអនអនទ្បាញ www.aeononlineshopping.com
  • បង្កើតគណនី ប្រសិនបើអ្នកជាអតិថិជនថ្មី
  • ជ្រើសរើសទំនិញ និងធ្វើការបញ្ជាទិញទំនិញដែលលោកអ្នកត្រូវការចាប់ពី២០ដុល្លារទ្បើងទៅ
  • ជ្រើសរើសវិធីក្នុងការទូទាត់ប្រាក់ តាមរយៈ VISA Card (ចុច រក្សាទុកព័ត៌មានកាតរបស់អ្នក)
  • រួចចុច យល់ព្រម សម្រាប់ការបញ្ជាទិញ និងការបង់ប្រាក់ជាការស្រេច។

កុំភ្លេចមកទទួលយកការផ្ដល់ជូនដ៏អស្ចារ្យនេះទាំងអស់គ្នា!
សម្រាប់ព័ត៌មានបន្ថែម៖

អ៉ីអនភ្នំពេញ: 081 760 761
អ៉ីអនសែនសុខ ស៊ីធី: 086 760 761

*****
បច្ចុប្បន្នអតិថិជនដែលនៅតាមបណ្ដាខេត្តនានា អាចធ្វើការបញ្ជាទិញទំនិញជាច្រើនប្រភេទពីផ្សារទំនើបអ៉ីអនបានដោយសុវត្ថិភាព និងមានភាពងាយស្រួលដោយពុំចាំបាច់ធ្វើដំណើរមកកាន់ទីតាំងផ្ទាល់ទ្បើយ។ យើងនឹងធ្វើការដឹកជញ្ជូនទំនិញជូនដល់គេហដ្ឋានរបស់អតិថិជនដោយផ្ទាល់នៅថ្ងៃបន្ទាប់។  

អង្គការក្នុងស្រុកចំនួន២៤ បានទទួលអំណោយពីយុទ្ធនាការវិក្កយបត្រពណ៌លឿងរបស់ផ្សារទំនើប AEON

ផ្សារទំនើប AEON បានប្រារព្ធពិធីប្រគល់អំណោយជាទឹកប្រាក់ជិត ៧ ពាន់ដុល្លារ ដល់អង្គការសមាគមន៍ក្នុងស្រុកចំនួន ២៤ ដែលបានមកពីយុទ្ធនាការវិក្កយបត្រពណ៌លឿងរបស់ខ្លួនក្នុងឆ្នាំ២០២១​ ។ កម្មវិធីនេះធ្វើទ្បើងកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ ដោយមានការចូលរួមពីអង្គការសមាគមន៍ទាំង ២៤ រួមមាន អង្គការ ធម្មជាតិសង្រ្គោះកម្ពុជា អង្គការ ប៉ាសឺរ៉ែល នុយមេរិក កម្ពុជា អង្គការ ស៊ីប៉ា អង្គការ មិត្តសំឡាញ់ អង្គការ មូលនិធិកុមារ និង និស្សិតកម្ពុជា  ​អង្គការ​ កុមារកម្ពុជា​ប្រឆាំង ទុរភិក្ស និង ​ហិង្សា សមាគមន៏អភិវឌ្ឍន៏គ្រួសារពលី និង​ កុមារកំព្រា  អង្គការ ក្ដីសង្ឃឹមនៃកុមារ អង្គការ នាំអនាគតទៅមុខ  ​អង្គការ ហ្រ្វេន្សអ៊ីនធឺណាសិនណល  អង្គការ​ បំបាត់ការឈឺចាប់គ្មានព្រំដែន មណ្ឌល កុមារដើម្បីសុភមង្គល អង្គការ ពន្លឺអនាគត អង្គការ អិនភីអូ សុបិន្ត​ស្រ្តី ប្រូជីក អង្គការ មូលនិធិកុមារកម្ពុជា មូលនិធិ ដុនបូស្កូ កម្ពុជា ​ អង្គការ ចិត្ដសង្គមអន្ដរវប្បធម៌ អង្គការ​ អ៊ី ណូដូ វិថីឆ្ពោះទៅកាន់សាលារៀន  មជ្ឈមណ្ឌលអាស៊ីសិក្សាស្រាវជ្រាវ និង បណ្ដុះបណ្ដាលធនធានមនុស្សនៃសកលវិឡាល័យសូហ្វីយ៉ា អង្គការ បណ្តុះបណ្តាលកុមារកំព្រា យុវជនពិការ និងស្រ្តីក្រីក្រ មជ្ឈមណ្ឌលព្យាបាលកុមារ បេះដូងជប៉ុន អង្គការស្នាមញញឹមកម្ពុជា និងមូលនិធិគាំទ្រការអប់រំអន្តរជាតិកម្ពុជា។

គួររំលឹកផងដែរថា យុទ្ធនាការវិក្កយបត្រពណ៌លឿង របស់ផ្សារទំនើប AEON ត្រូវបានធ្វើទ្បើងជារៀងរាល់ថ្ងៃទី១១ នៃខែនីមួយៗ។ អតិថិជនដែលអញ្ជើញមកជាវទំនិញនៅក្នុងផ្សារទំនើប AEON នៅថ្ងៃទី១១ នឹងទទួលបានវិក្កយបត្រពណ៌លឿង បន្ទាប់មកអតិថិជនអាចយកវិក្កយបត្រនោះទៅដាក់ក្នុងប្រអប់ យុទ្ធនាការវិក្កយបត្រពណ៌លឿងដែលមានឈ្មោះអង្គការដែលខ្លួនពេញចិត្ត នៅជិតបញ្ជរសេវាអតិថិជន។ ផ្សារទំនើប AEON នឹងឧបត្ថម្ភ ១% នៃទឹកប្រាក់សរុបដែលអតិថិជនបានជាវ ឲ្យទៅអង្គការ សមាគមន៍នៅក្នុងស្រុកទៅតាមចំនួនវិក្កយបត្រជាក់ស្ដែង។

លោក Seko Tsugutoshi នាយកគ្រប់គ្រងក្រុមហ៊ុនអ៉ីអន ខេមបូឌា បានមានប្រសាសន៍ថា៖ យុទ្ធនាការវិក្កយបត្រពណ៌លឿងនេះ មានគោលបំណងបង្កើនការចូលរួមរបស់អតិថិជនក្នុងកិច្ចការសប្បុរសធ៌ម និងបណ្ដុះនូវវប្បធ៌មនៃការចែករំលែកនៅក្នុងសង្គម។ លោកក៏បានគូសបញ្ជាក់ផងដែរថា យុទ្ធនាការវិក្កយបត្រពណ៌លឿងបានចាប់ផ្ដើមដំបូងនៅឆ្នាំ ២០១៦ ជាមួយអង្គការតែ ៧ប៉ុណ្ណោះ ហើយរហូតដល់ពេលបច្ចុប្បន្ន យើងបានធ្វើការសហការ និងផ្ដល់អំណោយ ដែលបានមកពីយុទ្ធនាការនេះ ដល់អង្គការផ្សេងៗគ្នាចំនួនរហូតដល់ ២៤ អង្គការ។ យុទ្ធនាការនេះ មានលក្ខណៈសមស្របទៅតាម គោលការណ៍របស់ អ៉ីអន ដែលមិនត្រឹមតែគិតគូរ ពីជំនួញរបស់ខ្លួនទេ តែថែមទាំងយកចិត្តទុកដាក់ខ្ពស់ក្នុងការចូលរួម និងកាត់បន្ថយបញ្ហាសង្គមនានា ផងដែរ។ លោកសង្ឃឹមយ៉ាងមុតមាំថា តាមរយៈយុទ្ធនាការនេះ អ៉ីអន នឹងចូលរួមចំណែកក្នុងកិច្ចការសង្គមកាន់តែច្រើនជាងមុន ទាំងនៅពេលបច្ចុប្បន្ន និងពេលអនាគត ទន្ទឹមនឹងការរីកចម្រើននៃមុខជំនួញរបស់ខ្លួន។

លោក Seko Tsugutoshi នាយកគ្រប់គ្រងក្រុមហ៊ុនអ៉ីអន ខេមបូឌា

លោក​ ភួង តុលា តំណាងអង្គការមិត្តសំឡាញ់ បានលើកទ្បើងផងដែរថា អង្គការមិត្តសំទ្បាញ់បានចូលរួមជាមួយយុទ្ធនាការវិកយបត្រពណ៌លឿងរបស់ផ្សារទំនើបអ៉ីអន អស់រយៈពេល៦ឆ្នាំកន្លងមកហើយ ពោលគឺចាប់តាំងពីយុទ្ធនាការនេះបង្កើតទ្បើងដំបូង។ លោកក៏បានឆ្លៀតឱកាសនេះថ្លែងអំណរគុណដល់ ក្រុមហ៊ុនអ៉ីអន ខេមបូឌា ដែលបានយកចិត្តទុកដាក់ជួយគាំទ្រសកម្មភាពរបស់អង្គការមិត្តសំទ្បាញ់កន្លងមកក៏ដូចជាគាំទ្រលើការងារសង្គមរបស់វិស័យអាជីវកម្ម ដែលកិច្ចសហការនេះមិនអាចខ្វះបាន។

លោក​ ភួង តុលា តំណាងអង្គការមិត្តសំឡាញ់

គាំទ្រយុទ្ធនាការវិក្កយបត្រពណ៌លឿង របស់ផ្សារទំនើប អ៉ីអន ដើម្បីសហគមន៍របស់យើងទាំងអស់គ្នា!