ដើម្បីអបអរសាទរគម្រប់ខួប ៣ឆ្នាំ របស់ហាងសម្លៀកបំពាក់ក្នុង និងកីទ្បាយីហោផ្ដាច់មុខរបស់អ៊ីអន ម៉ាក អាយស៊ី មានការផ្ដល់ជូនពិសេសបញ្ចុះតម្លៃរហូតដល់ ៣៣% ទៅលើសម្លៀកបំពាក់គ្រប់ប្រភេទ លើកលែងសម្លៀកបំពាក់ដែលបានបញ្ចុះតម្លៃរួច។
បន្ថែមលើសពីនេះទៅទៀតរាល់ការជាវចាប់ពី ៣០ដុល្លារឡើងទៅក្នុង ១វិក្កយបត្រ នឹងទទួលបានប័ណ្ណទឹកប្រាក់ ៥ដុល្លារមកវិញ សម្រាប់អតិថិជន ២០នាក់ដំបូង។
ការផ្ដល់ជូនពិសេសនេះចាប់ពីថ្ងៃទី ១៨ ដល់ ២៤ មីនា ឆ្នាំ ២០២៤នេះតទៅ។
អាយស៊ី ជាហាងសម្លៀកបំពាក់ក្នុង និងកីទ្បាយីហោផ្ដាច់មុខរបស់អ៊ីអន ។ អាយស៊ី មានលក់សម្លៀកបំពាក់ក្នុង បុរស នារី គ្រប់ប្រភេទ សម្លៀកបំពាក់សម្រាប់ហាត់កីទ្បា បុរស នារី ស្រោមជើង ជាដើម ដែលផ្ដល់ជូននូវផាសុកភាព អារម្មណ៍ស្រស់ស្រាយ និងភាពស្រស់ស្អាតជាទីពេញចិត្តជូនលោកអ្នក។
គួរបញ្ជាក់ឲ្យដឹងផងដែរថា អាយស៊ី បើកដំណើរការដំបូងនៅកម្ពុជាក្នុងឆ្នាំ២០២១ នៅផ្សារទំនើបអ៊ីអន ភ្នំពេញ ជាន់ទី១ ហើយបច្ចុប្បន្ននេះ អាយស៊ីមានទីតាំងស្ថិតនៅផ្សារទំនើបអ៊ីអន ភ្នំពេញ ជាន់ទី១ ផ្សារទំនើបអ៊ីអន សែនសុខ ជាន់ទី១ និងផ្សារទំនើបអ៊ីអន មានជ័យ ជាន់ទី ១។
អាយស៊ីត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយដោយសារមុខងារចម្បង២របស់ខ្លួនគឺ Peace Fit និង Body Switch។ ក្នុងមុខងារ Peace Fit ក៏បែកចែកជា៣ប្រភេទផ្សេងៗគ្នាដែរ ដែលមានភាពសាកសម្យសម្រាប់អ្នកប្រើប្រាស់គ្រប់ប្រភេទ។ ប្រភេទទី១ គឺ Peace Fit Silky Fact សម្រាប់អ្នកដែលចូលចិត្តប្រភេទសាច់ក្រណាត់ត្រជាក់ ទន់រលោង និងចង់ទទួលបានអារម្មណ៍ត្រជាក់គ្រប់ពេលវេលា។ ប្រភេទទី២ គឺ Peace Fit Goku-Sara សម្រាប់អ្នកចង់បានប្រភេទសម្លៀកបំពាក់ដែលមានសាច់ទន់ខ្លាំង និងងាយស្ងួត អាចស្រូបញើសបានល្អ។ ប្រភេទទី៣ គឺ Peace Fit Goku-Sara Cotton ជាប្រភេទសាច់ក្រណាត់ផ្សំទ្បើងពីកប្បាស១០០%។ វាមានភាពសាកសម្យសម្រាប់អ្នកដែលមានបញ្ហាស្បែក និងចូលចិត្តប្រភេទសាច់ក្រណាត់ទន់។
មុខងារចម្បងមួយទៀតនោះគឺ Body Switch។ វាមានភាពសាកសម្យសម្រាប់អ្នកលេងកីទ្បា និងត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយសម្រាប់ការលេងកីទ្បា ធ្វើការ ឬសម្រាកលំហែ និងសម្រាប់ជីវភាពប្រចាំថ្ងៃ ដែលរួមមានអាវយឺត ខោ អាវក្នុង ស្រោមជើង អាវកាក់ និងសម្លៀកបំពាក់កីទ្បាគ្រប់ប្រភេទ។ Man Boxer Collection មានភាពពេញនិយមជាងគេក្នុងប្រភេទ Body Switch។
សម្រាប់ព័ត៌មានផ្សេងៗសូមចូលទៅកាន់ផេករបស់យើង៖
Facebook: AEON Retail Cambodia
Telegram: AEON Retail Cambodia
Instagram: aeon_retail_cambodia
YouTube: AEON Retail Cambodia