fbpx

អ៉ីអន ខេមបូឌា
អាជីវកម្មរបស់យើង

ក្រុមហ៊ុនអ៉ីអន បានឈានជើងចូលទីផ្សារកម្ពុជាដំបូងនៅឆ្នាំក្នុង២០១២ ហើយបានបើកដំណើរការជាផ្លូវការនៅក្នុងឆ្នាំ២០១៤។ អ៉ីអន ខេមបូឌា ជាហាងលក់ទំនិញទូទៅឈានមុខគេក្នុងវិស័យទំនិញលក់រាយនៅកម្ពុជាដែលមានលក់ទំនិញនិង សម្ភារៈចាំបាច់គ្រប់ប្រភេទ សម្រាប់ទ្រទ្រង់ដល់ជីវភាពរស់នៅប្រចាំថ្ងៃ របស់អតិថិជន ដែលរួមមាន ទំនិញបរិភោគ សម្លៀកបំពាក់ សម្ភារៈប្រើប្រាស់ក្នុងផ្ទះ និងគ្រឿងអេឡិចត្រូនិចគ្រប់ប្រភេទ ជាមួយនឹងតម្លៃសមរម្យ រួមទាំងសេវាកម្មយ៉ាងរួសរាយរាក់ទាក់។

អាជីវកម្មរបស់ អ៉ីអន ខេមបូឌា រួមមាន៖ អាជីវកម្មបែបផ្សារទំនើប ដែលមានទីតាំងនៅផ្សារទំនើបអ៉ីអន ភ្នំពេញ និងសែនសុខ ស៊ីធី ព្រមទាំង ផ្សារទំនើបអ៉ីអន ម៉េកវែលយូ និងផ្សារទំនើបអ៉ីអន អនឡាញផងដែរ។ ក្រៅពីនោះ យើងក៍មានហាងឯកទេសផ្សេងៗទៀត ដែលមានដូចជា ឱសថដ្ឋានអ៉ីអនវេលណេស ហាងឯកទេសសម្ភារៈប្រើប្រាស់ក្នុងផ្ទះហូមខឌី ហាងឯកទេសសម្លៀកបំពាក់ក្នុងអាយស៊ី និង ហាងឯកទេសទារក និងមាតា ឃីដស៍រីផាប់ប្លិក ដែលអាចបំពេញគ្រប់តម្រូវការរបស់ប្រជាជនកម្ពុជា និងជាពិសេសចូលរួមចំណែកជួយជំរុញដល់កំណើនសេដ្ឋកិច្ចផងដែរ។

ហាងលក់ទំនិញទូទៅ ហាងលក់ទំនិញទូទៅ

យើងជាហាងលក់ទំនិញទូទៅឈានមុខគេក្នុងវិស័យទំនិញលក់រាយនៅកម្ពុជាដែលមានលក់ទំនិញនិង សម្ភារៈចាំបាច់គ្រប់ប្រភេទ សម្រាប់ទ្រទ្រង់ដល់ជីវភាពរស់នៅប្រចាំថ្ងៃ របស់អតិថិជន ដែលរួមមាន ទំនិញបរិភោគ សម្លៀកបំពាក់ សម្ភារៈប្រើប្រាស់ក្នុងផ្ទះ និងគ្រឿងអេឡិចត្រូនិចគ្រប់ប្រភេទ ជាមួយនឹងតម្លៃសមរម្យ រួមទាំងសេវាកម្មយ៉ាងរួសរាយរាក់ទាក់។

មើល​បន្ថែម​ទៀត
ហាងលក់ទំនិញទូទៅ

ផ្សារទំនើបអ៉ីអន ម៉េកវែលយូ ផ្សារទំនើបអ៉ីអន ម៉េកវែលយូ

ប្រចាំថ្ងៃ ដូចជា សម្ភារះប្រើប្រាស់ក្នុងផ្ទះ បន្លែ ផ្លែឈើ និង ទំនិញបរិភោគជាច្រើនទៀត មានទាំងទំនិញក្នុងស្រុក​ និងទំនិញដែលនាំចូលពីបរទេសផងដែរ។

មើល​បន្ថែម​ទៀត
ផ្សារទំនើបអ៉ីអន ម៉េកវែលយូ

អ៉ីអន អនទ្បាញ អ៉ីអន អនទ្បាញ

ផ្សារអ៉ីអនអនទ្បាញត្រូវបានបង្កើតទ្បើងតាំងពីឆ្នាំ ២០១៩ ដោយក្រុមហ៊ុនអ៉ីអន ខេមបូឌា ។ បច្ចុប្បន្នផ្សារអ៉ីអនអនទ្បាញបាននឹងកំពុងអភិវឌ្ឍវិសាលភាពរបស់ខ្លួនជាបន្ដទៀត តាមរយៈការដាក់ឲ្យប្រើប្រាស់គេហទំព័រថ្មីនេះ ក៏ដូចជាការបង្កើត App ផ្ទាល់ខ្លួននៅពេលឆាប់ៗខាងមុខនេះ ដើម្បីឲ្យអតិថិជនកាន់តែមានភាពងាយស្រួលបន្ថែមទៀតក្នុងការជាវទំនិញរាប់ម៉ឺនមុខក្នុងផ្សារទំនើបអុីអន។

មើល​បន្ថែម​ទៀត
អ៉ីអន អនទ្បាញ