ផ្សារអ៉ីអនអនទ្បាញត្រូវបានបង្កើតទ្បើងតាំងពីឆ្នាំ ២០១៩ ដោយក្រុមហ៊ុនអ៉ីអន ខេមបូឌា ។ បច្ចុប្បន្នផ្សារអ៉ីអនអនទ្បាញបាននឹងកំពុងអភិវឌ្ឍវិសាលភាពរបស់ខ្លួនជាបន្ដទៀត តាមរយៈការដាក់ឲ្យប្រើប្រាស់គេហទំព័រថ្មីនេះ ក៏ដូចជាការបង្កើត App ផ្ទាល់ខ្លួននៅពេលឆាប់ៗខាងមុខនេះ ដើម្បីឲ្យអតិថិជនកាន់តែមានភាពងាយស្រួលបន្ថែមទៀតក្នុងការជាវទំនិញរាប់ម៉ឺនមុខក្នុងផ្សារទំនើបអ៉ីអន។
ជាមួយកំណើនតម្រូវការ និងការគាំទ្រកាន់តែច្រើនទ្បើងពីអតិថិជនលើការបញ្ជាទិញតាមរយៈអនទ្បាញ ផ្សារអ៉ីអនអនទ្បាញបានរចនាគេហទំព័រថ្មី ដែលបានដាក់ដំណើរការឲ្យប្រើប្រាស់កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ ដើម្បីជួយសម្រួលដល់អតិថិជនឲ្យកាន់តែមានភាពងាយស្រួលក្នុងការជាវទំនិញរាប់ម៉ឺនមុខដែលមាននៅលើគេហទំព័រមួយនេះ រួមមាន៖ សម្ភារៈប្រើប្រាស់ក្នុងផ្ទះយីហោផ្ដាច់មុខរបស់អ៉ីអន ម៉ាកហូមខរឌី ហាងសម្លៀកបំពាក់ក្នុងម៉ាក អាយស៊ី និងផលិតផលម៉ាកថប់វែលយូ ដែលជាយីហោផ្ដាច់មុខរបស់អ៉ីអន ផងដែរ។

បញ្ជាទិញតាមរយៈ ៖ www.aeononlineshopping.com