ហូមខរឌី

ចែករំលែក:

ហូមខរឌី ជាហាងសម្ភារៈប្រើប្រាស់ក្នុងផ្ទះ យីហោផ្ដាច់មុខរបស់អ៉ីអន ដែលមានសម្ភារៈប្រើប្រាស់ក្នុងផ្ទះជាច្រើន ដូចជាសម្ភារៈប្រើប្រាស់សម្រាប់បន្ទប់ទទួលភ្ញៀវ បន្ទប់គេង បន្ទប់ទឹក និងផ្ទះបាយ ជាមួយការរចនាបែបសាមញ្ញ គុណភាពជប៉ុន និងតម្លៃសមរម្យ។ ជាមួយការរចនាដែលមានលក្ខណសមញ្ញ ស្តង់ដារ និងចំណាយពេលខ្លីក្នុងតុបតែង ផលិតផលរបស់ ហូមខរឌី ត្រូវបានផលិតទ្បើងដោយប្រើប្រាស់ពណ៌គោលមួយចំនួនប៉ុណ្ណោះដូចជា ពណ៌ស ខៀវ និងប្រផេះ ដើម្បីផ្សារភ្ជាប់ជាមួយធម្មជាតិ និងជីវិត។ 

សម្រាប់អ្នកដែលស្រលាញ់សម្ភារៈប្រើប្រាស់ក្នុងផ្ទះដែលមានរចនាបទបែបសាមញ្ញ គុណភាពខ្ពស់ ហើយមានមុខងារច្រើន និងអាចប្រើសម្រាប់តុបតែងជាមួយសម្ភារៈផ្សេងៗទៀត អីចឹងហាង ហូមខរឌី ពិតជាជម្រើសដ៏ល្អសម្រាប់អ្នក។

ហាង ហូមខរឌី ត្រូវបានគេស្គាល់ច្បាស់ដោយសារមុខងារជាក់លាក់ទាំង៤ របស់ខ្លួនដូចជា៖ ការរចនាបែបសាមញ្ញ គុណភាពស្តង់ដារជប៉ុន មុខងារច្រើន និងអាចប្រើប្រាស់សម្រាប់តុបតែងជាមួយសម្ភារៈប្រើប្រាស់ផ្សេងទៀតបាន។

ដែលបច្ចុប្បន្ននេះមាន៣ទីតាំងស្ថិតនៅក្នុងផ្សារទំនើបអ៉ីអន ភ្នំពេញ ជាន់ទី២ ផ្សារទំនើបអ៉ីអន សែនសុខ ស៊ីធី ជាន់ទី១និងផ្សារទំនើបអ៊ីអន មានជ័យ ជាន់ផ្ទាល់ដី។

រចនាគេហដ្ឋានរបស់អ្នកឲ្យកាន់តែមានភាពស្រស់ស្អាត ទាន់សម័យជាមួយហាង ហូមខរឌី!

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖

Facebook: Home Coordy Cambodia
Instagram: home_coordy_cambodia