ផ្សារទំនើបអ៉ីអន ម៉េកវែលយូ ជាផ្សារទំនើបខ្នាតតូច ដែលមានទំនិញជាច្រើនប្រភេទចាំបាច់សម្រាប់តម្រូវការប្រចាំថ្ងៃ ដូចជា សម្ភារះប្រើប្រាស់ក្នុងផ្ទះ បន្លែ ផ្លែឈើ និង ទំនិញបរិភោគជាច្រើនទៀត មានទាំងទំនិញក្នុងស្រុក​ និងទំនិញដែលនាំចូលពីបរទេសផងដែរ។

ផ្សារទំនើបអ៉ីអន ម៉េកវែលយូ តែងតែផ្ដោតលើភាពងាយស្រួលរបស់អតិថិជន ដោយផ្ដល់នូវទំនិញដែលមានគុណភាព ជាមួយនឹងតម្លៃសមរម្យ រួមទាំងសេវាកម្មយ៉ាងរួសរាយរាក់ទាក់។

បច្ចុប្បន្ន ផ្សារទំនើបអ៉ីអន ម៉េកវែលយូ បានកំពុងពង្រីកខ្លួនអោយកាន់តែជិតស្និទជាមួយអតិថជន ដោយមាន១៣ សាខា នៅក្នុង​រាជធានីភ្នំពេញ និង ១សាខា នៅក្រុងតាខ្មៅ ខេត្តកណ្ដាល។

ផ្សារទំនើបអ៉ីអន ម៉េកវែលយូ នៅជិតលោកអ្នកជានិច្ច!