នៅថ្ងៃទី 5 ខែធ្នូ ឆ្នាំ 2024 មូលនិធិ AEON 1% Club Foundation បានរៀបចំពិធីប្រគល់អាហារូបករណ៍ AEON ដល់សាកលវិទ្យាល័យចំនួន 2 រួមមានដូចជា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) និងមួយទៀតមកពីសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) នៅផ្សារទំនើប Aeon Mall Sen Sok City។
អាហារូបករណ៍នេះត្រូវចាប់ផ្ដើមមកតាំងពីឆ្នាំ 2013 ហើយបានផ្តល់អាហារូបករណ៍ដល់សិស្សចំនួន 221 នាក់នៅក្នុងប្រទេសកម្ពុជារហូតមកដល់បច្ចុប្បន្ន។
កម្មវិធីអាហារូបករណ៍ AEON គាំទ្រនិស្សិតសាកលវិទ្យាល័យនៅអាស៊ី ដែលមានគោលបំណងជាអ្នកផ្សារភ្ជាប់រវាងវប្បធម៍ប្រទេសជប៉ុននិងប្រទេសកំណើតរបស់ខ្លួននិងដើរតួយ៉ាងសកម្មនៅក្នុងពិភពលោកនាពេលអនាគត។