ឧបត្ថម្ភដោយ AEON & JAPAN COMMITTE FOR UNICEEF
ដំណើរទស្សនៈកិច្ច ក៏ដូចជាកម្មវិធីសប្បុរសធម៌ របស់គណៈគ្រប់គ្រង និងបុគ្គលិក ក្រុមហ៊ុន អ៉ីអន(ខេមបូឌា) ខូ អិលធីឌីទៅកាន់ អគារសិក្សា ដែលក្រុមហ៊ុនអ៉ីអនបានឧបត្ថម្ភនៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ ឧបត្ថម្ភដោយ AEON & JAPAN COMMITTE FOR UNICEEF


នាព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៥ គណៈគ្រប់គ្រង និងបុគ្គលិករបស់ ក្រុមហ៊ុន អ៉ីអន (ខេមបូឌា) ខូ អិលធីឌី បានចុះទស្សនៈកិច្ច ទៅកាន់សាលាបឋមសិក្សាចំនួន២ ដែលមានអគារសិក្សាសរុបចំនួន៣ខ្នង នៅសាលាបឋមសិក្សាអង្គទន្លាប់ និងសាលាបឋមសិក្សាអង្គព្រះស្រី ដែលស្តិតនៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ តាមរយៈកម្មវិធីសប្បុរសធម៌នេះ ក្រុមហ៊ុនបាននាំយកនូវសម្ភារៈសម្រាប់សាលា សម្ភារៈសិក្សា កាដូលើកទឹកចិត្ត និងអាហារសម្រន់មួយចំនួនជូនដល់សិស្សានុសិស្សចំនួន ជាង១ពាន់នាក់ និង លោកគ្រូ អ្នកគ្រូចំនួន ៣៧នាក់។ លើសពីនេះទៅទៀតគណៈគ្រប់គ្រង និងបុគ្គលិករបស់ក្រុមហ៊ុន អ៉ីអន(ខេមបូឌា) ខូ អិលធីឌី ក៏បានបង្កើតសកម្មភាពសប្បាយៗជាមួយសិស្សនុសិស្ស មានកម្មវិធីបង្រៀនបត់ក្រដាស(Origami) តាមបែបជប៉ុនផងដែរ។












គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន អ៉ីអន(ខេមបូឌា) ខូ អិលធីឌី បានចូលរួមឧបត្ថម្ភអគារសិក្សា ក៏ដូចសម្មភាពសប្បុរសធម៌ផ្សេងៗជាច្រើនទៀតនៅក្នុងប្រទេសកម្ពុជា និងតំបន់អាស៊ីអាគ្នេយន៍។ អគារសិក្សាដែលស្ថិតនៅក្នុងខេត្តកំពង់ស្ពឺនេះ ជាអគារសិក្សាដែលបានឧបត្ថម្ភតាំងពីឆ្នាំ២០០២មកម្លេះនៅក្នុងប្រទេសកម្ពុជា។ អគារសិក្សាដែលអ៉ីអនបានឧបត្ថម្ភសរុបមានចំនួន១៥១អគារសិក្សានាពេលបច្ចុប្បន្ន។ ការចូលរួម សម្មភាពសប្បុរសធម៌ និងសកម្មភាពសង្គមផ្សេងៗរបស់ ក្រុមហ៊ុន អ៉ីអន (ខេមបូឌា) ខូ អិលធីឌី គឺដើម្បីចូលរួមចំណែកលើកកំពស់ការអភិវឌ្ឍន៍សង្គម និងធនធានមនុស្ស ក្នុងប្រទេសកម្ពុជាទាំងមូល។

…
ក្រុមហ៊ុន អ៉ីអនខេមបូឌា ខូ អិលធីឌី បានបើកដំណើរការអាជីវកម្មរបស់ខ្លួនក្នុងប្រទេសកម្ពុជាតាំងពីខែកក្កដា ឆ្នាំ២០១៤ ក្នុងនាមជាក្រុមហ៊ុនលក់រាយធំជាងគេមួយក្នុងចំណោមក្រុមហ៊ុនលក់រាយជាច្រើនទៀត។ ស្ថិតនៅក្រោមបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនអ៉ីអន គ្រុប ដែលមានមូលដ្ឋាននៅប្រទេសជប៉ុន ក្រុមហ៊ុន អ៉ីអនខេមបូឌា ខូ អិលធីឌី ប្ដេជា្ញយក “អតិថិជនជាចម្បង” និងមានគោលការណ៍មូលដ្ឋានរបស់ខ្លួនដើម្បីសម្រេចបាននូវភាពសុខដុមរម្យនា ស្ថេរភាព និងសន្តិភាពក្នុងសង្គម តាមរយៈអាជីវកម្មរបស់ខ្លួន។
ក្រុមហ៊ុន អ៉ីអនខេមបូឌា ខូ អិលធីឌី ទទួលបាននូវការជឿទុកចិត្តយ៉ាងខ្លាំងពីសំណាក់អតិថិជន និងបានពង្រីករិសាលភាពអាជីវកម្មរបស់ខ្លួនលើជំនួញជាច្រើនដូចជា៖ ហាងលក់ទំនិញទូទៅ ផ្សារទំនើប ហាងលក់ទំនិញខ្នាតតូច (អ៉ីអន ម៉េកវែលយូ) និងអាជីវកម្មអនទ្បាញ (អ៉ីអន អនទ្បាញ) ហាងឯកទេសអ៉ីអន និងយីហោផ្ដាច់មុខរបស់អ៉ីអន (ហូមខរឌី ហាង IC Inner casual ហាង Kids Republic ឱសថស្ថាន អ៊ីអន ហាងកង់អ៉ីអនហាងនំបុ័ងអ៊ីអន ហាងលក់សម្ភារៈ DAISO Japan និងផលិតផលម៉ាក ថប់វែលយូ) ដែលផ្ដល់នូវទំនិញច្រើនជាង ១០០០០ មុខរាប់ចាប់ពី ម្ហូបអាហារ សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ សម្លៀកបំពាក់ សម្ភារៈប្រើប្រាស់ក្នុងផ្ទះ (រួមមានសម្ភារៈបន្ទប់គេង និងសម្ភារៈបន្ទប់ទឹក) សម្ភារៈកីទ្បា ថ្នាំពេទ្យ និងគ្រឿងសម្អាងជាដើម។
…
លោកអ្នកក៏អាចធ្វើការបញ្ជាទិញជាមួយ អ៉ីអន អនទ្បាញ តាមរយៈគេហទំព័រ www.aeononlineshopping.com ឬទាញយកកម្មវិធី AEON Online Mobile App
សម្រាប់ព័ត៌មានបន្ថែម:Facebook: AEON Retail Cambodia
Telegram: AEON Retail Cambodia
TikTok: AEON Retail Cambodia
Instagram: aeon_retail_cambodia
YouTube: AEON Retail Cambodia