ដើមឈើចំនួន ១០,០០០ ដើមនឹងត្រូវដាំនៅឆ្នាំនេះ ដើម្បីការពារសម្បត្តិបេតិកភណ្ឌពិភពលោក
មូលនិធិបរិស្ថានអ៊ីអន (លោក Motoya Okada「 មូតូយ៉ា អូកាដា」ដែលជាប្រធានក្រុមប្រឹក្សាភិបាល និងជាតំណាងនាយកប្រតិបត្តិ នៃក្រុមហ៊ុន AEON Co., Ltd. ហៅកាត់ថា «មូលនិធិ») នឹងរៀបចំកម្មវិធី «ដាំកូនឈើលើកទី២ នៅឧទ្យានធម្មជាតិអង្គរ-អ៊ីអន» នាថ្ងៃសៅរ៍ ទី៤ ខែកក្កដា នៅខេត្តសៀមរាប ប្រទេសកម្ពុជា ។
មូលនិធិបរិស្ថានអ៊ីអន បានដាំដើមឈើជាមួយអ្នកស្ម័គ្រចិត្តនៅតាមតំបន់ផ្សេងៗគ្នានៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ២០០២មក។ ការដាំដើមឈើទាំងនេះបានធ្វើឡើងនៅទីតាំងនានា រួមមាននៅប្រាសាទចៅស្រីវិបុល និង តាមបណ្តោយផ្លូវឆ្ពោះទៅកាន់ប្រាសាទអង្គរវត្ត ព្រមទាំងនៅឧទ្យានព្រៃឈើក្នុងក្រុងសៀមរាប សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ និងនៅឧទ្យានសួនសត្វ ភ្នំតាម៉ៅ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃ ខេត្តតាកែវ និង នៅទីតាំងផ្សេងៗទៀត។ មូលនិធិនេះបានអនុវត្តសកម្មភាពដាំកូនឈើក្នុងគោលបំណងការពារបរិស្ថាននៃតំបន់បេតិកភណ្ឌពិភពលោក ស្ដារព្រៃឈើឡើងវិញ និង អភិរក្សជីវចម្រុះ។ រហូតមកដល់ពេលបច្ចុប្បន្ន មានអ្នកស្ម័គ្រចិត្តចូលរួមសរុបប្រមាណ៩,៥០០នាក់ បានចូលរួមដាំដើមឈើក្នុងស្រុកជាង ៧៤,០០០ដើម។
មូលនិធិរបស់យើងបានចាប់ផ្តើមអនុវត្តគម្រោងរយៈពេល ៥ឆ្នាំ ចាប់តាំងពីឆ្នាំ២០២៥ ដើម្បីដាំកូនឈើ ដែលស្ថិតនៅខាងជើងបារាយណ៍ជ័យតដាក និងប្រាសាទនាគព័ន្ធ នៃរមណីយដ្ឋានអង្គរ ក្នុងគោលបំណងការពារបេតិកភណ្ឌពិភពលោក ពីផលប៉ះពាល់នៃខ្យល់ និងភ្លៀង ព្រមទាំងអភិរក្សជីវចម្រុះ។ ក្នុងការដាំកូនឈើលើកទី១ នៅឆ្នាំ២០២៥ មានអ្នកចូលរួមចំនួន ៨០០នាក់ មកពីប្រទេសជប៉ុន និងកម្ពុជា ហើយបានដាំកូនឈើចំនួន ១០,០០០ដើម។ សម្រាប់ការដាំកូនឈើលើកទី២ នៅឆ្នាំនេះ ក៏គ្រោងនឹង អនុវត្តក្នុងទ្រង់ទ្រាយដូចគ្នាផងដែរ។
មូលនិធិរបស់យើងនឹងបន្តចូលរួមយ៉ាងសកម្មក្នុងសកម្មភាពការពារបរិស្ថាន រួមទាំងសកម្មភាពដាំកូនឈើ ដើម្បីបន្តថែរក្សា បរិស្ថានធម្មជាតិដ៏សម្បូរបែបដល់មនុស្សជំនាន់ក្រោយ។
ឯកសារយោង
លោក Takuya Okada ប្រធានកិត្តិយសនៃមូលនិធិ បានទទួលគ្រឿងឥស្សរិយយស
មិត្តភាពថ្នាក់មហាកាកបាទ ពីព្រះរាជាណាចក្រកម្ពុជា (ឆ្នាំ២០១០)។ ដោយសារការចូលរួមចំណែកយ៉ាងសកម្ម និង ជាបន្តបន្ទាប់ក្នុងសកម្មភាពបរិស្ថាន និង សង្គមនៅព្រះរាជាណាចក្រកម្ពុជា អស់រយៈពេលជាច្រើនឆ្នាំ ដែលបានរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និង ការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសទាំងពីរ លោក Takuya Okada បានទទួលការស្គាល់ពីរាជរដ្ឋាភិបាលកម្ពុជា។ នៅឆ្នាំ២០០៧ លោកត្រូវបានប្រគល់ជូននូវគ្រឿងឥស្សរិយយស “Le Grand Officer” (ឋានៈមហាមន្ត្រី) ហើយនៅឆ្នាំ២០១០ លោកបានទទួលគ្រឿងឥស្សរិយយសថ្នាក់ខ្ពស់បំផុត គឺ “Royal Order of Sahametrei Grand Cross” (គ្រឿងឥស្សរិយយសលំដាប់សហមេត្រី ថ្នាក់មហាសេរីវឌ្ឍន៍) ពីព្រះរាជាណាចក្រកម្ពុជា។
[អំពីមូលនិធិបរិស្ថានអ៊ីអន]
មូលនិធិបរិស្ថានអ៊ីអន ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩០ ដោយលោក Takuya Okada (ប្រធានកិត្តិយស និងជាទីប្រឹក្សានៃក្រុមហ៊ុន AEON Co., Ltd.) ដោយផ្អែកលើទស្សនវិជ្ជាមូលដ្ឋានរបស់ AEON គឺ៖ «ផ្តោតលើអតិថិជនជាចម្បង ស្វែងរកសន្តិភាព គោរពមនុស្សជាតិ និងរួមចំណែកដល់សហគមន៍មូលដ្ឋាន»។ មូលនិធិនេះគឺជាមូលនិធិឯកជនដំបូងគេនៅប្រទេសជប៉ុនដែលបង្កើតឡើងដោយសាជីវកម្មមួយដោយផ្តោតលើប្រធានបទការពារបរិស្ថានផែនដី។ ចាប់តាំងពីការបង្កើតមក មូលនិធិបានសហការជាមួយភាគីពាក់ព័ន្ធជាច្រើនក្នុងការអនុវត្តសកម្មភាព សំខាន់ៗចំនួន ៤ រួមមាន៖「ការដាំកូនឈើ」「ការផ្តល់ជំនួយឧបត្ថម្ភ」「ការអប់រំបរិស្ថាននិងស្រាវជ្រាវរួមគ្នា」និង「ការផ្តល់ពានរង្វាន់」។ បច្ចុប្បន្ន មូលនិធិក៏កំពុងជំរុញការបង្កើត តំបន់សាតូយ៉ាម៉ា (Satoyama) ជំនាន់ថ្មី ដើម្បីគាំទ្រដល់ការអភិវឌ្ឍសហគមន៍ប្រកបដោយចីរភាពផងដែរ។ ចាប់តាំងពីឆ្នាំ១៩៩១មក ក្រុមហ៊ុន AEON បានដាំកូនឈើសរុបលើសពី ១២,៨៧០,០០០ ដើម (គិតត្រឹមចុងខែកុម្ភៈ ឆ្នាំ២០២៦)។
[សកម្មភាពដាំដើមឈើនៅកម្ពុជា]
| អ្នករៀបចំ | តំបន់ដាំដើមឈើ | ឆ្នាំ | ចំនួនដើមឈើ | អ្នកចូលរួម |
| មូលនិធិបរិស្ថានអ៊ីអន | រមណីយដ្ឋានអង្គរ | 2002, 2004 2005, 2007 |
7,600 | 1,182 |
| សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ | 2007 | 144 | 20 | |
| ប្រាសាទចៅស្រីវិបុល | 2010-2011 | 5,266 | 580 | |
| មជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃ ភ្នំតាម៉ៅ | 2015-2017 | 21,000 | 2,330 | |
| ប្រាសាទបន្ទាយក្ដី | 2019 | 500 | 80 | |
| ឧទ្យានធម្មជាតិ អង្គរ-អ៊ីអន | 2025 | 10,000 | 800 | |
| AEONMall Co.,Ltd Hometown
Forest Creation |
ផ្សារទំនើបអ៊ីអនម៉ល ភ្នំពេញ | 2014 | 10,000 | 1,500 |
| ផ្សារទំនើបអ៊ីអនម៉ល សែនសុខស៊ីធី | 2018 | 12,000 | 2,000 | |
| ផ្សារទំនើបអ៊ីអនម៉លមានជ័យ | 2022 | 8,000 | 1,000 | |
| សរុប | 74,510 | 9,492 | ||
ពិធីដាំដើមឈើលើកទី១ នៅឧទ្យានធម្មជាតិ អង្គរ–អ៊ីអន(ឆ្នាំ២០២៥)
■ គម្រោងផ្តល់ជំនួយឧបត្ថម្ភ
មូលនិធិបរិស្ថាន AEON ផ្តល់ជំនួយឧបត្ថម្ភមួយផ្នែកនៃថវិកាប្រតិបត្តិការដល់
អង្គការមិនស្វែងរកប្រាក់ចំណេញ ដែលកំពុងអនុវត្តសកម្មភាពការពារបរិស្ថានរួមជាមួយអ្នកស្ម័គ្រចិត្តក្នុងសហគមន៍នៅតំបន់ផ្សេងៗជុំវិញពិភពលោក។ ក្នុងកម្មវិធីផ្តល់ជំនួយសកម្មភាពបរិស្ថាន AEON លើកទី៣៥ ក្នុងឆ្នាំ២០២៥មូលនិធិបាន ផ្តល់ជំនួយដល់អង្គការ ចំនួន១១១សរុបជាទឹកប្រាក់៩៨.៨៨លានយ៉េន។ អង្គការមួយក្នុងចំណោមអង្គការទទួលបានជំនួយដែលកំពុងធ្វើសកម្មភាពនៅ កម្ពុជា គឺ អង្គការមិនស្វែងរកប្រាក់ចំណេញ “Asia no Hokori – Preah Vihear Japan Association” (NPO Pride of Asia : Preah Vihear Association Japan)។ អង្គការនេះបានសហការជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីអនុវត្តសកម្មភាពដាំដើមឈើ កាត់ស្មៅនិងផ្គត់ផ្គង់ទឹកថែទាំដើមឈើនៅតំបន់ជុំវិញប្រាសាទព្រះវិហារដែលជាបេតិកភណ្ឌវប្បធម៌ពិភពលោក ស្ថិតនៅជិតព្រំដែនកម្ពុជា–ថៃ ដោយមានគោលបំណងការពារ និងអភិរក្សបរិស្ថានធម្មជាតិ។
■ គម្រោងផ្តល់ជំនួយឧបត្ថម្ភ
មូលនិធិបរិស្ថាន AEON ផ្តល់ជំនួយឧបត្ថម្ភមួយផ្នែកនៃថវិកាប្រតិបត្តិការដល់អង្គការមិនស្វែងរកប្រាក់ចំណេញ ដែលកំពុងអនុវត្តសកម្មភាពការពារបរិស្ថានរួមជាមួយអ្នកស្ម័គ្រចិត្តក្នុងសហគមន៍នៅតំបន់ផ្សេងៗជុំវិញពិភពលោក។ ក្នុងកម្មវិធីផ្តល់ជំនួយសកម្មភាពបរិស្ថាន AEON លើកទី៣៥ ក្នុងឆ្នាំ២០២៥ មូលនិធិបាន ផ្តល់ជំនួយដល់អង្គការ ចំនួន១១១សរុបជាទឹកប្រាក់ ៩៨.៨៨លានយ៉េន។ អង្គការមួយក្នុងចំណោមអង្គការទទួលបានជំនួយដែលកំពុងធ្វើសកម្មភាពនៅ កម្ពុជា គឺ អង្គការមិនស្វែងរកប្រាក់ចំណេញ “Asia no Hokori – Preah Vihear Japan Association” (NPO Pride of Asia : Preah Vihear Association Japan)។ អង្គការនេះបានសហការជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីអនុវត្តសកម្មភាពដាំដើមឈើ កាត់ស្មៅនិងផ្គត់ផ្គង់ទឹកថែទាំដើមឈើនៅតំបន់ជុំវិញប្រាសាទព្រះវិហារដែលជាបេតិកភណ្ឌវប្បធម៌ពិភពលោក ស្ថិតនៅជិតព្រំដែនកម្ពុជា–ថៃ ដោយមានគោលបំណងការពារនិងអភិរក្សបរិស្ថានធម្មជាតិ។
■ការអប់រំបរិស្ថាន និងគម្រោងស្រាវជ្រាវរួមគ្នា
[វេទិកាផ្លាស់ប្តូរនិស្សិតអាស៊ី ស្តីពីបរិស្ថាន] (Asian Student Exchange Environment Forum)
(ឆ្នាំ ២០១២ – ២០២៣)
ក្នុងគោលបំណងអភិវឌ្ឍធនធានមនុស្សផ្នែកបរិស្ថាន ដែលអាចដើរតួនាទីយ៉ាងសកម្មនៅលើឆាកអន្តរជាតិ វេទិកានេះត្រូវបានរៀបចំឡើងដើម្បីប្រមូលផ្តុំនិស្សិតសាកលវិទ្យាល័យពីបណ្តាប្រទេសនានានៅអាស៊ី មកពិភាក្សា និងផ្លាស់ប្តូរយោបល់អំពីបញ្ហាបរិស្ថានពិភពលោក។ ក្នុងរយៈពេល ១០ ឆ្នាំ មាននិស្សិតសរុប ៧៦៣នាក់ មកពី ១០ប្រទេស បានចូលរួមក្នុងវេទិកានេះ។ សម្រាប់ប្រទេសកម្ពុជា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (Royal University of Phnom Penh) បានចូលរួមចាប់តាំងពីឆ្នាំ២០១៥ មក ហើយនៅក្នុងវេទិកាលើកទី៨(ឆ្នាំ២០១៩) សាកលវិទ្យាល័យភូមិន្ទភ្នំពេញបានបំពេញតួនាទីជា ស្ថាប័នម្ចាស់ផ្ទះ (Host University) ក្នុងការរៀបចំវេទិកានេះ។
[សកម្មភាពរួមចំណែកជួយសង្គមរបស់ AEON Group]
■ គម្រោងឧបត្ថម្ភការសាងសង់សាលារៀន (ឆ្នាំ ២០០០–២០០៣)
ដោយមានបំណងចង់អោយប្រព័ន្ធអប់រំនៅកម្ពុជា ដែលបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារសង្គ្រាមស៊ីវិលអូសបន្លាយជាច្រើនឆ្នាំ ក្រុមហ៊ុនអ៊ីអនបានរៀបចំយុទ្ធនាការ ប្រមូលថវិកានៅតាមហាង និង ទីតាំងអាជីវកម្មនានារបស់ខ្លួន ចាប់តាំងពីឆ្នាំ២០០០។ ថវិកាដែលប្រមូលបាន រួមជាមួយការបរិច្ចាគពី AEON 1% Club មានទឹកប្រាក់សរុប ៣០០លានយ៉េន ដែលត្រូវបានផ្តល់ជូន
គណៈកម្មាធិកាយូនីសេហ្វជប៉ុន។ តាមរយៈភាពជាដៃគូជាមួយគណៈកម្មាធិកាយូនីសេហ្វជប៉ុន គម្រោងនេះបានសាងសង់សាលារៀនចំនួន១៥១ខ្នង នៅប្រទេសកម្ពុជា។ រហូតមកដល់បច្ចុប្បន្នមានកុមារប្រមាណ ៣៧០,០០០នាក់ បានបញ្ចប់ការសិក្សាពីសាលាទាំងនោះ ដែលជាការរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យអប់រំ និង អនាគតរបស់កុមារកម្ពុជា។
■ ការបរិច្ចាគដល់「សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ」 (ឆ្នាំ២០០៧)
「សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ」 ត្រូវបានសាងសង់ឡើងដើម្បីអភិរក្ស និងដាក់តាំងបង្ហាញព្រះពុទ្ធបដិមា និង វត្ថុបុរាណសម័យអាណាចក្រអង្គរដែលត្រូវបាន ធ្វើកំណាយបុរាណវិទ្យាដោយមជ្ឈមណ្ឌលស្រាវជ្រាវអភិវឌ្ឍន៍ធនធានមនុស្សអាស៊ី នៃសាកលវិទ្យាល័យ Sophia ក្នុងឆ្នាំ២០០០ និងឆ្នាំ២០០១។ គម្រោងសាងសង់នេះត្រូវបានអនុវត្តដោយមានការឧបត្ថម្ភថវិកាពីAEON 1% Club និងកិច្ចសហការរវាង ក្រុមការងាររបស់សាស្ត្រាចារ្យ យ៉ូស៊ីអាគិ អ៊ីស៊ីហ្សាវ៉ា នៃសាកលវិទ្យាល័យ Sophia និង អាជ្ញាធរជាតិអប្សរាដែលទទួលបន្ទុកការពារ និងគ្រប់គ្រងតំបន់រមណីយដ្ឋានអង្គរ ក្នុងគោលបំណងលើកកម្ពស់ការស្រាវជ្រាវ និង ការអភិរក្សបេតិកភណ្ឌវប្បធម៌កម្ពុជា ដោយប្រជាជនកម្ពុជាផ្ទាល់ សារមន្ទីរនេះត្រូវបានប្រគល់ជាអំណោយជូនរាជរដ្ឋាភិបាលកម្ពុជា។ នៅខែវិច្ឆិកា ឆ្នាំ២០០៧ សារមន្ទីរត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
■ យុទ្ធនាការទឹកស្អាត អ៊ីអន យូនីសេហ្វ
ដើម្បីផ្គត់ផ្គង់ទឹកស្អាត និង មានសុវត្ថិភាពដល់កុមារនៅកម្ពុជា និង ប្រទេសផ្សេងៗទៀត ក្រុមហ៊ុនអ៊ីអនបានបរិច្ចាគថវិកាដែលប្រមូលបានពីសាធារណជនទូទាំងប្រទេសរួមជាមួយថវិកាពី AEON 1% Club តាមរយៈគណៈកម្មាធិកាយូនីសេហ្វជប៉ុន។ តាមរយៈការសាងសង់ និងដំឡើងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត កម្មវិធីនេះបានជួយដល់កុមារដែលត្រូវចំណាយពេលយូរក្នុងការទៅដងទឹកនៅទីឆ្ងាយ ដែលធ្វើឱ្យពួកគេខកខានការសិក្សាព្រមទាំងកុមារដែលប្រើប្រាស់ទឹកក្រោមដីដែលអាចមានសារធាតុបង្កគ្រោះថ្នាក់ដល់សុខភាព។ គម្រោងនេះបានគាំទ្រកុមារទាំងផ្នែក អប់រំ និង សុខភាព។
នៅឆ្នាំ២០២៥ AEON បានបរិច្ចាគថវិកាចំនួន ៦៣.៦២លានយ៉េន ហើយរហូតមកដល់បច្ចុប្បន្នបានជួយផ្គត់ផ្គង់ទឹកស្អាតដល់ប្រជាពលរដ្ឋជាង ៦៤០,០០០នាក់ នៅប្រទេសកម្ពុជា មីយ៉ាន់ម៉ា និង ឡាវ។
■ ទូតសុច្ឆន្ទៈយុវជន Teenage Ambassador / អាហារូបករណ៍អ៊ីអន AEON Scholarship
AEON 1% Club បានអនុវត្តកម្មវិធី «Teenage Ambassador» តាំងពីឆ្នាំ១៩៩០ ដើម្បីផ្តល់ឱកាសឱ្យសិស្សវិទ្យាល័យជប៉ុន និង សិស្សវិទ្យាល័យមកពីបណ្តាប្រទេសផ្សេងៗ បានធ្វើទស្សនកិច្ចផ្លាស់ប្តូរវប្បធម៌ និង សិក្សាពីគ្នាទៅវិញទៅមក ដោយមានគោលបំណងពង្រឹងការយល់ដឹង និង មិត្តភាពអន្តរជាតិ។ រហូតមកដល់ពេលនេះ មានយុវជនចំនួន ២,៧២១នាក់ មកពី ១៨ប្រទេស រួមទាំងប្រទេសជប៉ុនបានចូលរួមកម្មវិធីនេះ។ «AEON Scholarship» បានផ្តល់អាហារូបករណ៍ដល់និស្សិតសាកលវិទ្យាល័យនៅតំបន់អាស៊ីសរុបចំនួន ៩,៩២៣នាក់មកហើយ។ នៅឆ្នាំ២០២៥ កម្មវិធីនេះបានផ្តល់អាហារូបករណ៍ដល់និស្សិតចំនួន ៥៦៦នាក់ មកពី ៨ប្រទេស ក្នុងនោះរួមមាននិស្សិតកម្ពុជាចំនួន ២២នាក់ ផងដែរ។



















