នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ ហាងលក់សម្ភារៈប្រើប្រាស់ចំរុះគ្រប់ប្រភេទDAISO ដែលជាយីហោរបស់ជប៉ុនមួយនេះបានបើកសម្ភោធជាផ្លូវការសាខាទី៥ របស់ខ្លួននៅផ្សារ K Mall ផ្លូវវេងស្រេង រាជធានីភ្នំពេញ។ ក្នុងឱកាសបើកដំណើរសាខាថ្មីនេះផងដែរ អតិថិជននឹងទទួលបានប័ណ្ណទឹកប្រាក់ចំនួន៥ដុល្លារ ផងដែរ (សម្រាប់អតិថិជន១៥០នាក់ដំបូង) រាល់ការជាវទំនិញក្នុងហាងចាប់ពី៥មុខទ្បើងទៅ។
គួរបញ្ជាក់ផងដែរថា សាខាទី៥ DAISO ជប៉ុនដែរមានសម្ភារៈប្រើប្រាស់ចំរុះគ្រប់ប្រភេទតម្លៃត្រឹមតែ១.៩ដុល្លារ នេះមានទំហំធំទូលាយ មានការរចនាទំនើបទាន់សម័យ និងមានទំនិញយ៉ាងច្រើនសម្បូរបែប ពិសេសទំនិញប្រើប្រាស់របស់ជប៉ុន សម្ភារៈផ្ទះបាយ ការិយាល័យ សម្ភារៈតុបតែងលម្អ និងសម្ភារៈប្រើប្រាស់ជាច្រើនទៀត នេះជាការលើកទ្បើងរបស់លោក Hiroki Tsukahara ដែលជានាយកគ្រប់គ្រងទូទៅរបស់ហាង DAISO ជប៉ុនផ្ទាល់ ។
តាមរយៈការបើកដំណើរការសាខាថ្មីនេះផងដែរ លោក Hiroki Tsukahara មានសង្ឃឹមយ៉ាងមុតមាំថា DAISO ជប៉ុន នឹងអាចចូលរួមចំណែកក្នុងការលើកកម្ពស់ ការរស់នៅរបស់ អតិថិជនក្នុងតំបន់ទាំងមូល ក៏ដូចជាតំបន់ក្បែរៗនោះផងដែរ តាមរយៈការផ្ដល់នូវផលិតផលដែលមានគុណភាពខ្ពស់ ស្ដង់ដា ប្រកបដោយសេវាកម្មល្អ បុគ្គលិករួសរាយរាក់ទាក់ជូនអតិថិជនគ្រប់ៗរូប ។
គួររំលឹកផងដែរថា រហូតមកដល់ពេលនេះហាងលក់សម្ភារៈប្រើប្រាស់ចំរុះគ្រប់ប្រភេទយីហោDAISOជប៉ុននេះ បានបើកដំណើរការបាន៥សាខារួចមក ហើយដែលសាខានីមួយៗមានទីតាំងដូចខាងក្រាម៖
សាខាទី១៖ ស្ថិតនៅផ្សារទំនើបអ៉ីអន ម៉លភ្នំពេញ ជាន់ទី១ (ផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ភ្នំពេញ)
https://goo.gl/maps/Uh7ZUbyHEsgRHZiNA
សាខាទី២៖ ស្ថិតនៅផ្សារទំនើបអ៉ីអន ម៉លសែនសុខ ស៊ីធី ជាន់ទី១ (ភូមិកាកាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ភ្នំពេញ)
https://goo.gl/maps/SeoT2pia9xqhRPvd7
សាខាទី៣៖ ស្ថិតនៅផ្សារទំនើបអ៉ីអន ម៉េកវែលយូ ឬស្សីកែវ (ផ្លូវ៥៩៨ បុរីប៉េងហួត ស្តាព្រីមៀ ខណ្ឌឬស្សីកែវ ភ្នំពេញ)
https://goo.gl/maps/7zLnDpab5zYS4rYA9
សាខាទី៤៖ ស្ថិនៅផ្សារទំនើបអ៉ីអនម៉េកវែលយូ ទួលគោក (ផ្លូវ៣១៥ សង្កាត់បឹកកក់២ ខណ្ឌទួលគោក ភ្នំពេញ)
https://goo.gl/maps/HkUbMjFokWjSMPzr5
សាខាទី៥៖ ស្ថិតនៅផ្សារទំនើប ខេ ម៉ល (មហាវិថីវេងស្រេង ភ្នំពេញ)
https://maps.app.goo.gl/mH2WxHYd2LahDy469
អតិថិជនដែលចង់បានសម្ភារៈប្រើប្រាស់គ្រប់ប្រភេទដ៏ច្រើនសម្បូរបែប ជាមួយតម្លៃត្រឹមតែ ១.៩ដុល្លារកុំភ្លេចមកហាង DAISO ជប៉ុន សាខាណាមួយដែលនៅជិតលោកអ្នក។
ហាង DAISO Japan រងចាំទទួលស្វាគមន៍អតិថិជនគ្រប់រូបយ៉ាងកក់ក្ដៅបំផុត។ សូមអេរគុណ!
More info:
Phone: 096 454 5764
Email: [email protected]
Link: http://plus.freshnewsasia.com/index.php/en/freshnewsplus/218774-2021-11-05-07-20-23.html