សហគ្រិនខ្មែរ និងផ្សារអុីអនគាំទ្រកិច្ចខិតខំប្រឹងប្រែងជាតិ ដើម្បីលើកកម្ពស់ទំនិញក្នុងស្រុក តាមរយៈពិព័រណ៍ក្នុងស្រុក

គាំទ្រផលិតផលខ្មែរ ថែសេដ្ឋកិច្ចជាតិ!

សហគ្រិនខ្មែរ ក្នុងកិច្ចសហការជាមួយផ្សារអុីអន មានសេចក្ដីសោមនស្សរីករាយក្នុងការប្រកាសពីពិព័រណ៍ផលិតផល ក្នុងស្រុកដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ០១ ដល់ថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២៥ នៅផ្សារអុីអន សាខា ភ្នំពេញ សែនសុខ និងមានជ័យ។ ពិព័រណ៍រយៈពេលពីរសប្តាហ៍នេះ បន្តកិច្ចសហប្រតិបត្តិការយូរអង្វែងរបស់ សហគ្រិនខ្មែរ និង ផ្សារអុីអន ក្នុងការលើកកម្ពស់ផលិតផលកម្ពុជាដែលមានគុណភាពខ្ពស់ និងគាំទ្រដល់កសិករ ផលិតករ និងសហគ្រាសធុនតូច និងមធ្យមក្នុងស្រុក។ 

ឯកឧត្ដមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្ដិសហគ្រិនខ្មែរ មានប្រសាសន៍ថា៖ “កំណើននៃទំនុកចិត្តនិងតំរូវការរបស់អតិថិជន និងប្រជាជនចំពោះផលិតផលក្នុងស្រុកបានបង្ហាញ ពីសារៈសំខាន់នៃការគាំទ្រក្នុងការពង្រីកឱកាសចូលទីផ្សារសម្រាប់ផលិតករ។ រាជរដ្ឋាភិបាលតាមរយៈសហគ្រិនខ្មែរ បន្តបង្កើត វេទិកាដែលបង្ហាញសក្តានុពល និងសមត្ថភាពនៃផលិតករជាតិ។ ជាក់ស្តែងពិព័រណ៍នេះ គឺជាជំហានសំខាន់មួយទៀត ក្នុងការជួយឱ្យ សហគ្រាសធុនតូច និងមធ្យម ដែលជាអ្នកផលិតអាចបង្ហាញ ពីគុណភាព សុវត្ថិភាព និងនវានុវត្តន៍របស់ខ្លួន។”

លោក ស៊ិន ពិសី អគ្គនាយក ក្រុមហ៊ុន អុីអន (ខេមបូឌា) មានប្រសាសន៌ថា៖ “ផ្សារទំនើបអ៉ីអន មានកិត្តិយសក្នុងការចាប់ដៃគូជាមួយសហគ្រិនខ្មែរក្នុងការរៀបចំពិព័រណ៍ផលិតផលក្នុងស្រុកនេះឡើង។​ ដោយក្នុងនោះ​ មានការបង្ហាញនូវផលិតផលក្នុងស្រុកដែលគុណភាពខ្ពស់រួមមាន ផ្លែឈើ គ្រឿងបរិភោគ សម្ភារប្រើប្រាស់ប្រចាំថ្ងៃ និងសិប្បកម្មផ្សេងជាច្រើនទៀត។  ផ្សារទំនើបអ៉ីអនមិនត្រឹមតែគាំទ្រដល់កសិករ ផលិតករ និងសហគ្រាសធុនតូច និងមធ្យមក្នុងស្រុកប៉ុណ្ណោះទេ តែយើងក៏គាំទ្រចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការពង្រឹងសេដ្ឋកិច្ចក្នុងស្រុកផងដែរ។ ពិព័រណ៍នេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងជ្រាលជ្រៅរបស់យើងចំពោះ សុវត្ថិភាពចំណីអាហារ គុណភាព តម្លៃសមរម្យ និងជួយពង្រីកទីផ្សារផលិតផលក្នុងស្រុកឱ្យកាន់តែធំទូលាយជាងមុនទៅទៀត។”

លោក គីមូរ៉ា អេអ៊ីស៊ុគេ អគ្គនាយកអធិការរបស់ ក្រុមហ៊ុន អ៊ីអន ម៉ល (ខេមបូឌា) មានប្រសាសន៍ថា៖ “ខ្ញុំមានមោទនភាព និងកិតិ្តយសក្នុងការសហការជាមួយ អ៊ីអន ខេមបូឌា និង សហគ្រិនខ្មែរ ដើម្បីរៀបចំការតាំងពិព័រណ៍ផលិតផលក្នុងស្រុក ជាលើកទី២នៅក្នុងឆ្នាំនេះ។ ព្រឹត្តិការណ៍នេះ បង្ហាញយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តរបស់យើងក្នុងការគាំទ្រផលិតផលក្នុងស្រុក និងលើកកម្ពស់សហគ្រាសធុនតូច និងមធ្យមប្រកបដោយស្ថិរភាព។ យើងជឿជាក់ថាតាមពិព័រណ៍ផលិតផលក្នុងស្រុកនេះ មិនត្រឹមតែជាការបង្ហាញផលិតផលចម្រុះ ប៉ុណ្ណោះទេ ប៉ុន្តែក៏បង្កើតបាននូវបរិយាកាសស្និទ្ធស្នាល សុវត្ថិភាព ដែលអាចឱ្យគ្រួសារ និងភ្ញៀវទេសចរអាចរីករាយ ស្វែងយល់ ជាមួយស្មារតីច្នៃប្រឌិតរបស់ប្រជាជនកម្ពុជា។ ផ្សារទំនើប អ៊ីអន ម៉ល យើងសូមអញ្ជើញអតិថិជនទាំងអស់​ចូលរួមគាំទ្រផលិតផលក្នុងស្រុក និងសហការរួមគ្នា​ដើម្បីបង្កើនឱកាសទីផ្សារសម្រាប់ អាជីវកម្មក្នុងស្រុក។”

សូមកុំភ្លេចចូលរួមគាំទ្រផលិតផលក្នុងស្រុកជាច្រើន ដែលបំពេញតាមស្តង់ដារ, គុណភាព និងសុវត្ថិភាព មានដូចជា គ្រឿងទេស, របស់ប្រើប្រាស់ប្រចាំថ្ងៃ, បន្លែស្រស់, ទឹកដោះគោ, អង្ករ និងវត្ថុអនុស្សាវរីយ៍ជាច្រើនទៀត។ លើសពី នេះអ្នកនឹងទទួលបានការបញ្ចុះតម្លៃលើទំនិញជាច្រើនមុខ និងឪកាសឈ្នះរង្វាន់ សម្រាប់រាល់ការបញ្ជាទិញចាប់ពី $១៥ ឡើងទៅ។

សហគ្រិនខ្មែរ និងផ្សារអុីអន សូមអញ្ជើញសាធារណជនចូលរួមពិព័រណ៍នេះ​ និងគាំទ្រផលិតករក្នុងស្រុក។ ការជ្រើសរើស ផលិតផលក្នុងស្រុក ជាការវិនិយោគក្នុងអនាគតរបស់ប្រទេសកម្ពុជា។

ពិព័រណ៍ឆ្នាំនេះក៏ជាសកម្មភាពសំខាន់មួយក្រោមយុទ្ធនាការប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពរបស់សហគ្រិនខ្មែរឆ្នាំ ២០២៥ ដែល ប្រមូលផ្តុំនូវកម្មវិធីជាច្រើនដែលដំណើរការស្របគ្នា – ពីការរៀបចំគំនិតអាជីវកម្មថ្នាក់ជាតិ ការចាប់ផ្ដើមអាជីវកម្ម និងការ ប្រកួតប្រជែង សហគ្រាសធុនតូច និងមធ្យម រហូតដល់វេទិកា ពិព័រណ៍ និងពិធីប្រគល់រង្វាន់ ដែលសហគ្រិនអាចទទួលបាន ចំណេះដឹង បណ្តាញ និងឱកាសដែលគាំទ្រដល់កំណើន និងនិរន្តរភាពរបស់ពួកគេ។

local-fair
local-fair
local-fair
local-fair

សម្រាប់ព័ត៌មានផ្សេងៗ សូមចូលទៅកាន់ទំព័ររបស់យើង៖

Facebook: AEON Retail Cambodia

Instagram: aeon_retail_cambodia

Telegram: AEON Retail Cambodia

TikTok: AEON Retail Cambodia

YouTube: AEON Retail Cambodia

ដំណឹងល្អ សម្រាប់អ្នករស់នៅក្នុងតំបន់ ចាក់អង្រែលើ ផ្សារទំនើប អ៉ីអន ម៉េកវែលយូ បានបើកទីតាំងថ្មី នៅក្នុង Urban Village

aeon-maxvalu-urban-village

ផ្សារទំនើប អ៉ីអន ម៉េកវែលយូ បានបើកទីតាំងថ្មី សាខា ចាក់អង្រែលើ ដែលមានទីធ្លាធំទូលាយ ទំនិញកាន់តែច្រើននិងសម្បូរបែប។

ជាមួយនឹងការបើកទីតាំងនេះផងដែរ គឺដើម្បីជួយសម្រួល និងបំពេញតម្រូវការរបស់អតិថិជនផ្ទាល់ ជាមួយកន្លែងដើរទិញទំនិញកាន់តែធំ, មានកន្លែងអង្គុយកាន់តែច្រើន និងផលិតផលជាច្រើនប្រភេទ ដើម្បីបំពេញតម្រូវការប្រចាំថ្ងៃ រាប់ចាប់ពី ទំនិញស្រស់ៗ , អាហារឆ្អិនស្រាប់, របស់ប្រើប្រាស់ក្នុងផ្ទះ និងទំនិញប្រើប្រាស់ប្រចាំថ្ងៃ ។ 

ក្នុងឱកាសនេះផងដែរ ដើម្បីផ្ដល់ជូនអតិថិជន នូវបទពិសោធន៍ថ្មី ផ្សារទំនើប អ៉ីអន ម៉េកវែលយូ នឹងបើកដំណើរជាផ្លូវការរនៅថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០២៥ ជាមួយប្រូម៉ូសិនពិសេស និងការផ្ដល់ជូនពិសេសៗដូចជា ៖ 

  • រាល់ការទិញទំនិញនៅក្នុងផ្សារ នឹងទទួលបានកាដូ ឥតគិតថ្លៃ ដោយគ្រាន់តែបង្ហាញវិក្កយបត្រ 
  • ទទួលបាន មីជាតិ ៣កំប៉ុង សម្រាប់ការចំណាយ $១០
  • ទទួលបាន នំក្រូសង់ ឥតគិតថ្លៃ ១ ​ភ្លាមៗ គ្រាន់តែទិញកាហ្វេឡាតេ ១កែវ 
  • ទំនិញ ១ ថែម ១ (ទៅលើទំនិញដែលបានកំណត់) 

កុំភ្លេចមកទទួលយកការផ្ដល់ជូនពិសេសនេះ នៅផ្សារទំនើប អ៉ីអន ម៉េកវែលយូ ចាក់អង្រែលើ ។ 

aeon-maxvalu-urban-village
aeon-maxvalu-urban-village

សម្រាប់ទីតាំង ផ្សារទំនើប អ៉ីអន ម៉េកវែលយូ ចាក់អង្រែលើ AEON MaxValu Chak Angre Leu

ព័ត៌មានបន្ថែមផ្សេងៗ ៖ 

Facebook Instagram

មូលនិធិ AEON 1% Club បានបរិច្ចាគទឹកប្រាក់ ៦៣,៦២៤,២២៤ យេន ក្នុងការគាំទ្រ យុទ្ធនាការទឹកសុវត្ថិភាពរបស់អ៉ីអន យូនីសេហ្វ ២០២៥

នៅថ្ងៃអង្គារ ទី ១២ ខែសីហា ឆ្នាំ ២០២៥ មូលនិធិ AEON 1% Club Foundation បានរៀបចំប្រារព្ធពីធី យុទ្ធនាការទឹកសុវត្ថិភាពរបស់អ៉ីអនយូនីសេហ្វឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា និងបានប្រគល់អំណោយ និងវិភាគទានពីមូលនិធិដល់ ប្រទេសកម្ពុជា និងឡាវ។

នៅតំបន់ខ្លះ ដូចជាប្រទេសកម្ពុជា កុមារមិនអាចចូលរៀនបានទេ ដោយសារត្រូវចំណាយពេលទៅយកទឹកពីកន្លែងឆ្ងាយ។ ជាងនេះទៅទៀត ការរកប្រភពទឹកស្អាតគឺភាពពិបាកខ្លាំង ដែលជាកត្តាធ្វើឲ្យមានការប្រើប្រាស់ទឹកស្រះដែលគ្មានអនាម័យ និងទឹកក្រោមដីដែលមានសារធាតុដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាព។

មូលនិធិនេះបានដំណើរការយុទ្ធនាការនេះតាំងពីឆ្នាំ ២០១០ ដោយជឿជាក់ថា ទឹកស្អាតនឹងមានសុវត្ថិភាព គឺជាមូលដ្ឋានគ្រឹះសម្រាប់ការពារអាយុជីវិតរបស់កុមារ និងគាំទ្រដល់ការលូតលាស់ប្រកបដោយសុខមាលភាព។

តាមរយៈធ្វើយុទ្ធនាការនេះ យើងបានបរិច្ចាកទឺកប្រាក់សរុបចំនួន ៦៣,៦២៤,២២៤ យ៉េន (ប្រហែល ៤៣៣,១៥៣ ដុល្លារ) តាមរយៈគណៈកម្មាធិការជប៉ុនយូនីសេហ្វ ដែលជាមូលនិធិរួមបញ្ចូលផលប្រយោជន៍សាធារណៈ ទឹកប្រាក់សរុបចំនួន ៣១,៨១២,១១២ យ៉េន (ប្រហែល ២១៦,៥៧៦ ដុល្លារ) នឹងប្រាក់ទទួលបានពីការរួមចំណែករបស់អតិថិជនចំនួន ៣១,៨១២,១១២ យ៉េន (ប្រហែល ២១៦,៥៧៦ ដុល្លារ) តាមរយពមូលនិធិរបស់យើង។ ទឹកប្រាក់ដែលបានបរិច្ចាគមកទល់ពេលនេះប្រមាណ ៧០៧ លានយ៉េន (ប្រហែល ៤,៨១៣,២៥៦ ដុល្លារ) ហើយទឹកប្រាក់ទាំងនោះត្រូវបានប្រើប្រាស់សម្រាប់ការសាងសង់ និងថែទាំបរិក្ខារបន្សុទ្ធទឹក ព្រមទាំងការដំឡើង និងចែកចាយទឹកដល់ផ្ទះនៅតំបន់ដាច់ស្រយ៉ាល ដែលមានមនុស្សរស់នៅជាង ៦៤០,០០០ នាក់ទទួលបានទឹកស្អាត។

មូលនិធិរបស់យើងនឹងបន្តជួយដល់កុមារទាំងផ្នែកអប់រំ និងសុខភាព ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយសុខមាលភាព របស់កុមារដែលជាអ្នកដឹកនាំជំនាន់ក្រោយ។

គូសបញ្ជាក់ឲ្យដឹងផងដែរថា អ៉ីអន​ គ្រុប បានចាប់ផ្ដើមអាជីវកម្មផ្សារទំនើបអ៉ីអនម៉លភ្នំពេញក្នុងឆ្នាំ ២០១៤ ហើយផ្សារទំនើបចំនួន ៣ កំពុងបើកដំណើរការ។ អ៉ីអន​ គ្រុប បានបង្កើតអ៉ីអន ១% ក្លឹបឡើងក្នុងឆ្នាំ ១៩៩០ ដោយយកប្រាក់ចំណេញ ១% ដែលទទួលបានពីអតិថិជនដែលប្រើប្រាស់ អ៉ីអន គ្រុប ដើម្បីគាំទ្រលើសកម្មភាពវិភាគទានសង្គម ដោយផ្អែកលើសរស្តម្ភទាំង ៣រួមមាន៖ “ការចិញ្ចឹមបីបាច់ថែរក្សាសុខភាពកុមារ” “ការកសាងមិត្តភាពជាមួយប្រទេសផ្សេងៗ” និង “ការរួមចំណែកក្នុងការអភិវឌ្ឍន៍មូលដ្ឋាន” ។

Aeon 1% Club នឹងបន្តធ្វើការឆ្ពោះទៅអនាគតដែលពោរពេញដោយស្នាមញញឹមសម្រាប់ក្មេងៗជំនាន់ក្រោយ។

ហាងលក់វត្ថុអនុស្សាវរីយ៍ខ្មែរ បើកថ្មីនៅផ្សារទំនើបអ៉ីអន មានជ័យ

souvenir-shop-aeonmeanchey

ផ្សារទំនើបអ៉ីអន មានជ័យ បានបើកសម្ពោធហាងវត្ថុអនុស្សាវរីយ៍ខ្មែរថ្មីនៅថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២៥!

ហាងវត្ថុអនុស្សាវរីយ៍ថ្មីនេះ ប្រមូលផ្ដុំទៅដោយ ផលិតផលក្នុងស្រុករួមមាន គ្រឿងបរិភោគ និងវត្ថុអនុស្សាវរីយ៍ធ្វើដោយដៃ ដែលឆ្លុះបញ្ចាំងពីវប្បធម៌ខ្មែរ ដោយមានការរួមបញ្ចូលគ្នានៃបច្ចេកទេសបែបប្រពៃណី និងរចនាបែបទំនើបទាន់សម័យ។

ហាងលក់វត្ថុអនុស្សាវរីយ៍នេះនឹងមានតួនាទីយ៉ាងសំខាន់សម្រាប់អតិថិជនក្នុងស្រុក និងអន្តរជាតិ ដើម្បីទទួលបានបទពិសោធន៍ទិញទំនិញកាន់តែងាយស្រួលក្នុងការ ស្វែងរកផលិតផល ឬ វត្ថុអនុស្សាវរីយ៍ពីប្រទេសកម្ពុជា ដែលមានគុណភាពខ្ពស់ពីបណ្តាខេត្តផ្សេងៗ សម្រាប់ធ្វើជាវត្ថុអនុស្សាវរីយ៍ ជូនមិត្តភ័ក្តិ និងសមាជិកគ្រួសារ នៅពេលត្រឡប់ទៅប្រទេសកំណើតវិញ។

ដើម្បីអបអរការបើកហាងថ្មីនេះ​ ចាប់ទី ១៥ ដល់ ១៧ ខែសីហា ២០២៥ ផ្សារទំនើបអ៉ីអន មានជ័យ មានការផ្ដល់ជូនពិសេសជាច្រើនរួមមាន៖

  • រាល់ការជាវទិញទំនិញនៅហាងលក់វត្ថុអនុស្សាវរីយ៍ ចាប់ពី ២០ ដុល្លារឡើងទៅ អតិថិជននឹងទទួលបានក្រមាខ្មែរ ១ ដោយឥតគិតថ្លៃ។
  • បញ្ចុះតម្លៃរហូតដល់ ២០% ទៅលើមុខទំនិញមួយចំនួន។
souvenir-shop-aeonmeanchey-gift
souvenir-shop-aeonmeanchey-discount

ក្រុមហ៊ុនអ៉ីអន គ្រុប ផ្ដល់ជំនួយដល់ជនភៀសសឹកនៅតាមព្រំដែនកម្ពុជា

aeon-group-cooperation-ministry-of-commerce-cambodian-evacuees-donation

(ភ្នំពេញ)៖ នារសៀលថ្ងៃសុក្រ ទី១ ខែសីហា ឆ្នាំ២០២៥ គណៈប្រតិភូក្រុមហ៊ុនអ៉ីអនគ្រុប នៅកម្ពុជា បានចូលជួបសម្តែងការគួរសម  លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និង ពិភាក្សាការងារអំពីកិច្ចជំរុញការប្រមូលទិញកសិផល និង ផលិតផលខ្មែរ ចូលក្នុងផ្សារទំនើបអ៉ីអន។ 

ក្រុមហ៊ុនអ៉ីអន គ្រុប នៅកម្ពុជា៖

  • អ៉ីអន (ខេមបូឌា) ខូអិលធីឌី
  • អ៉ីអន ម៉ល (ខេមបូឌា) ខូអិលធីឌី
  • ធនាគារឯកទេស អ៉ីអន (ខេមបូឌា) ភីអិលស៊ី
  • អ៉ីអន ឌីឡៃថ៍

ឆ្លៀតក្នុងឱកាសនោះ ក្រុមហ៊ុន អ៉ីអន គ្រុប បានប្រគល់អំណោយសប្បុរសធម៌មួយចំនួន ជូនដល់ជនភៀសសឹកចំនួន តាមរយៈក្រសួងពាណិជ្ជកម្ម ផងដែរ។

អំណោយសប្បុរសធម៌រួមមានដូចជា

  • សាច់ក្រក ចំនួន​ ៥,០០០កញ្ចប់,
  • ត្រីងៀតចំនួន ៥,០០០កញ្ចប់
  • ពងទា ចំនួន ២៥,០០០ប្រអប់
  • ទឹកស៊ីអ៊ីវ ចំនួន ១០,០០០ដប
  • អង្ករ ចំនួន ១០,០០០បាវ
  • សាប៊ូកក់សក់ Empress  ចំនួន ៥,០០០ដប
  • សាប៊ូដុសខ្លួន Empress ចំនួន ៥,០០០ដប
aeon-group-cooperation-ministry-of-commerce-cambodian-evacuees-donation

សកម្មភាពសប្បុរសធម៌ គឺជាគោលការណ៍ស្នូលមួយនៅក្នុង គោលការណ៍មូលដ្ឋានរបស់អ៉ីអន

ភាពមិនអាចខ្វះបានក្នុង​ការផ្សារភ្ជាប់អតិថិជន ជាមួយ​នឹង​ការស្វែងរកសន្តិភាព ការគោរពមនុស្សជាតិ និងការចូលរួម​ដល់សហគមន៍ គឺ​ជាមូលដ្ឋាននៃចំណុចចាប់ផ្ដើមរបស់​យើង។

អ៉ីអន ជឿជាក់ថាការលក់រាយគឺជាឧស្សាហកម្មដែលជម្រុញលើកកម្ពស់ដល់សន្តិភាព មនុស្សជាតិ និង សហគមន៍ក្នុងតំបន់។​ ដើម្បីបន្តជាក្រុមសាជីវកម្មដែលបំពេញបេសកកម្មរបស់ខ្លួន យើង(បុគ្គលិកអ៉ីអន)នឹងបន្តច្នៃប្រឌិត ដោយយក «អតិថិជន» ចំណុចចាប់ផ្តើម។

អ៉ីអន គ្រុប នៅតែប្តេជ្ញាចិត្តចំពោះសុខុមាលភាពរបស់សហគមន៍កម្ពុជា និងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម តាមរយៈភាពជាដៃគូដ៏ខ្ជាប់ខ្ជួន និងការទទួលខុសត្រូវរួមគ្នា។

ជនជាតិ​ជប៉ុន​ និង​ខ្មែរ ​រួម​គ្នា​ដាំ​ដើមឈើ ​១​ម៉ឺន​ដើម នៅ​ផ្នែក​ខាងជើង​បរិវេណ​ប្រាសាទ​នាគ​ពន្ធ

រាជធានី​ភ្នំពេញ ​៖ ​ក្នុង​ស្មារតី​ស្រឡាញ់​ធម្មជាតិ​ ជនជាតិ​ជប៉ុន​ និង​ជន​ខ្មែរ ​៨០០​នាក់ ​បាន​រួម​គ្នា ដាំ​កូន​ឈើ​ចំនួន ​១​ម៉ឺន​ដើម លើ​ផ្ទៃដី​ទំហំ​៥​ហិ​កតា នៅ​ក្នុង​ឧទ្យាន​ធម្មជាតិ​អង្គរ​អ៊ី​អន នា​ផ្នែក​ខាងជើង​ នៃ​បារាយណ៍​ជ័យ​ត​ដាក(បារាយណ៍​ខាងជើង​) ​នៃ​ប្រាសាទ​នាគ​ពន្ធ ​ក្នុង​តំបន់​ឧទ្យាន​អង្គរ ​។

ការ​ដាំ​កូន​ឈើ​គឺ​មាន​សារៈសំខាន់ ដោយ​វា​អាច​ជួយ​ដល់​ជីវចម្រុះ​ធម្មជាតិ ជួយ​ដល់​បរិស្ថាន​ឱ្យ​ប្រជាពលរដ្ឋ​អាច​រស់នៅ​មាន​សុខភាព​ល្អ ព្រមទាំង​អាច​ធ្វើ​ឱ្យ​មាន​និរន្ត​ភាព ​នៃ​ប្រភព​ទឹក​នៅ​ក្រោម​ដី ដើម្បី​ជួយ​ទ្រទ្រង់​ដល់​គ្រឹះ​ប្រាសាទបុរាណ​នានា ឱ្យ​មាន​សុវត្ថិភាព​ផង​។

ថ្លែង​ក្នុង​ពិធី​ដាំ​ដុះ​ នា​ព្រឹក​ថ្ងៃ​ទី​០៥ ខែកក្កដា ឆ្នាំ​២០២៥ លោក​ជំទាវ សាន់​ណា​រ៉ា ឡង​ឌី រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ​និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់របស់​លោក​ជំទាវ​បណ្ឌិត​សុភា​ចា​រ្យ ភឿ​ង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ ​និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា មាន​ប្រសាសន៍​ថា ដើមឈើ​គឺជា​ជីវិត បើ​គ្មាន​ដើមឈើ​ គឺ​គ្មាន​ប្រភព​ទឹក គ្មាន​ជីវិត​មនុស្ស សត្វ ​និង​ជីវចម្រុះ គ្មាន​បរិស្ថាន​ស្រស់​ស្អាត ​និង​គ្មាន​អ្វី​ៗ​ទាំងអស់ ​។

លោក​ជំទាវ​បញ្ជាក់​ទៀត​ថា​ ៖ “​នៅ​ក្នុង​តំបន់​អង្គរ គឺ​ដើមឈើ​មាន​សារសំខាន់​យ៉ាង​ខ្លាំង​។​ ដើមឈើ​មាន​តួនាទី ក្នុង​ការ​ទាក់ទាញ​ទឹកភ្លៀង រក្សា​បាន​នូវ​ប្រភព​ទឹក​ក្រោម​ដី ស្រូប​យក​ឧស្ម័ន​កាបូ​និក​បំប្លែង​ទៅ​ជា​ឧស្ម័ន​អ៊ុ​ក​ស៊ី​ហ្សែ​ន និង​ផ្ដល់​ជា​ម្លប់​ដល់​អ្នក​ទេសចរណ៍​ និង​សត្វ​ផង​។ បន្ថែម​លើ​នេះ​ដើមឈើ​ ក៏​ដើរតួ​នាទី​ដ៏​សំខាន់​ផ្សេង​ទៀត ​ក្នុង​កិច្ច​ការពារ​ប្រាសាទបុរាណ​ផង​ដែរ” ​។

លោក​ជំទាវ​បន្ត​ថា​ មាន​ន័យ​ប្រាសាទបុរាណ​ខ្មែរ​ជា​ច្រើន ​បាន​សាងសង់​លើ​គ្រឹះ ​ដែល​ជា​ដីខ្សាច់ ហើយ​ត្រូវការ​ចាំបាច់​នូវ​ប្រភព​ទឹក​ក្រោម​ដី និង​ទឹកភ្លៀង សម្រាប់​រក្សា​ និង​បញ្ចូល​ទឹក​ទៅ​ក្នុង​ប្រឡាយ ស្រះ បារាយណ៍ ក​សិ​ន្ទុ​បុរាណ ​ដែល​នៅ​ព័ទ្ធ​ជុំវិញ ដើម្បី​ជួយ​ចិញ្ចឹម​គ្រឹះ​ប្រាសាទ ឱ្យ​មាន​លំនឹង និង​កុំឱ្យ​បាក់​ដួល​រលំ​។ ដើមឈើ​ ក៏​ជួយ​ជា​រនាំង​ការពារ​ទប់ទល់ ​និង​ការ​ប្រែ​វ​ប្រួល​អាកាសធាតុ ការ​រីក​រួម​ពុក​ផុយ​ថ្ម​របស់​ប្រាសាទ និងគ្រោះ​ធម្មជាតិ ខ្យល់ព្យុះ ព្រមទាំង​ទឹកជំនន់​ជាដើម​ ។

ជាមួយ​គ្នា​នោះ​ដែរ ​លោក​ជំទាវ​រដ្ឋលេខាធិការ​បាន​លើក​ឡើង​ថា ក្នុង​រយៈពេល​ជាង​២០​ឆ្នាំ​កន្លង​មកនេះ ​អាជ្ញាធរ​ជាតិ​អប្សរា ដែល​មាន​កិច្ចសហការ​ជាមួយ​ស្ថាប័ន​ផ្សេង​ៗ បាន​ប្រឹងប្រែង​យ៉ាង​ខ្លាំង ក្នុង​ការ​ដាំ​ដើមឈើ​ចម្រុះ​ នៅ​ក្នុង​តំបន់​ឧទ្យាន​អង្គរ បាន​ចំនួន​ជាង​២​លាន​ដើម​ ។
ចំ
ណែក​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ឯកឧត្តម អាត់​ស៊ី​ស៊ិ អ៊ី​ណូ​ (Atsushi Ueno) ​បាន​ថ្លែង​ថា ​ជា​ច្រើន​ឆ្នាំ​មកនេះ​ ក្រុមហ៊ុន​អ៊ី​អន មិន​ត្រឹមតែ​មក​វិនិយោគ ដើម្បី​ជួយ​សេដ្ឋកិច្ច ផ្ដល់​ការងារ​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​ខ្មែរ​ទេ គឺ​ក្រុមហ៊ុន​នេះ ​ក៏​កំពុង​ចូលរួម​ការងារ​សង្គម​នៅ​ក្នុង​ប្រទេស​កម្ពុជា​ជា​ច្រើន ដូច​ជា​កិច្ចការពារបរិស្ថាន ​និង​កិច្ច​ការពារ​សម្បត្តិ​បេតិកភណ្ឌ​ផង​ដែរ ​។
ជាក់ស្ដែង​មូលនិធិ​អ៊ី​អន បាន​ជួយ​សាងសង់​សារមន្ទីរ​ព្រះ​នរោត្តម​សីហ​នុ នៅ​ក្នុង​ខេត្តសៀមរាប ដើម្បី​ដាក់​វត្ថុ​សិល្បៈ​បុរាណ ដែល​រក​ឃើញ​ពី​តំបន់​អង្គរ​ផង​ដែរ ​។

លោក​ថា រាជរដ្ឋាភិបាល​ជប៉ុន​នឹង​បន្ត​កិច្ច​សហប្រតិបត្តិការ​ល្អ​ៗ​ថែម​ទៀត ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ពង្រីក​និង​ពង្រឹង​មិត្តភាព​ជប៉ុន​-​កម្ពុជា​ឱ្យ​កាន់តែ​រឹង​មាំ​ថែម​ទៀត​។

សមាជិក​ក្រុមប្រឹក្សាភិបាល​មូលនិធិ​បរិស្ថាន​អីអន លោក ណា​អូ​យ៉ា អូ​កា​ដា​(Naoya Okada)​បាន​ថ្លែង​នៅ​ក្នុង​ពិធី​ប្រារព្ធ​ពិធី​ដាំ​ដើមឈើ​លើក​ទី​១ នៅ​ក្នុង​ឧទ្យាន​ធម្មជាតិ​អង្គរ រួម​គ្នា​នេះ​ថា គម្រោង​ដាំ​ដើមឈើ​១​ម៉ឺន​ដើម​នៅ​ក្នុង​ឧទ្យាន​អង្គរ​ថ្ងៃនេះ ក្នុង​បំណង​ដើម្បី​ការពារ​ក្រុង​អង្គរធំ​ដែល​ជា​សម្បត្តិ​បេតិកភណ្ឌ ការពារ​បរិស្ថាន​ជួយ​ដល់​ជីវិត​សត្វ និង​មនុស្ស​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​។
លោក Naoya Okada បាន​លើក​ឡើង​ថា​ការ​ដាំ​កូន​ឈើ​នៅ​ថ្ងៃនេះ​ក្រោម​កិច្ចសហការ​រវាង​មូលនិធិ​អ៉ី​អន​(AEON) ជប៉ុន និង​អាជ្ញាធរ​ជាតិ​អប្សរា ។

លោក​ក៏​បាន​រំពឹង​ទុក​ថា​ការ​រួម​គ្នា​ដាំ​ដើមឈើ​វាង​ពលរដ្ឋ​ជប៉ុន​និង​ខ្មែរ​ក្នុងថ្ងៃនេះ គឺ​វា​អាច​នឹង​ធ្វើ​ឱ្យ​ធម្មជាតិ​សំបូរ​បែប​នៅ​ពេល​អនាគត​។​ចាប់តាំងពី​ឆ្នាំ​២០១២​មក មូលនិធិ​អ៉ី​អន បាន​គាំទ្រ​ដល់​ការងារ​លើកកម្ពស់​បរិស្ថាន​នៅ​ក្នុង​តំបន់​អង្គរ​ ៕​

ផ្លែល្ហុងពីខេត្តកណ្ដាលនឹងមកដល់ផ្សារទំនើបអ៉ីអន នៅថ្ងៃទី ២៦ខាងមុខនេះ!

ចូលរួមគាំទ្រកសិផលខ្មែរដើម្បីកសិករខ្មែរ!

ក្រោមកិច្ចសហការណ៍ជាមួយក្រសួងពាណិជ្ជកម្ម នឹងក្រុមហ៊ុន TROPICAM FRUIT AND VEGETABLE CO., LTD ក្នុងការគាំទ្រប្រជាកសិករក្នុងខេត្តកណ្ដាល សម្រាប់ផ្លែល្ហុង ផ្សារទំនើបអ៉ីអនបានចូលរួមជាចំណែកបាននាំផ្លែល្ហុងដាក់នៅក្នុងផ្សារអ៉ីអន ទាំង ៣សាខា នឹងតាមបណ្ដាផ្សារទំនើប អ៉ីអន ម៉េកវែលយូ មួយចំនួន ជាមួយការផ្ដល់ជូនពិសេស ទិញ ១ ថែម ១ ហើយក្នុងតម្លៃត្រឹមតែ ៥០០រៀលប៉ុណ្ណោះ ក្នុង ១ផ្លែ។

អតិថិជនទាំងអស់ អាចចូលរួមគាំទ្រ ដើម្បីចូលរួមចំណែកស្វែងរកទីផ្សារសម្រាប់ប្រជាកសិករខ្មែរយើងទាំងអស់គ្នា តាមរយៈការទិញផ្លែល្ហុងដែលមានដាក់លក់នៅផ្សារទំនើប អ៉ីអន ទាំង ៣ សាខា នឹងតាមបណ្ដាផ្សារទំនើប អ៉ីអន ម៉េកវែលយូ ចាប់ពីថ្ងៃទី ២៦ មិថុនា ២០២៥ រហូតដល់អស់ពីស្តុក ៕

កុំភ្លេចមកគាំទ្រកសិផលខ្មែរទាំងអស់គ្នាណា! យើងធានាជូននូវ គុណភាព សុវត្ថិភាព និង តម្លៃ!

សម្រាប់ព័ត៌មានបន្ថែម៖

Facebook: AEON Retail Cambodia

Instagram: aeon_retail_cambodia

Telegram: AEON Retail Cambodia

TikTok: AEON Retail Cambodia

YouTube: AEON Retail Cambodia

ផ្លែល្ពៅពីខេត្តព្រះវិហារនឹងមកដល់ផ្សារទំនើបអ៉ីអន នៅថ្ងៃទី ២០ខាងមុខនេះ!

ចូលរួមគាំទ្រកសិផលខ្មែរដើម្បីកសិករខ្មែរ!

ក្រោមកិច្ចសហការណ៍ជាមួយក្រសួងពាណិជ្ជកម្ម ក្នុងការគាំទ្រប្រជាកសិករក្នុងខេត្តព្រះវិហារ សម្រាប់ផ្លែល្ពៅ ផ្សារទំនើបអ៉ីអនបានចូលរួមជាចំណែកបាននាំផ្លែល្ពៅដាក់នៅក្នុងផ្សារអ៉ីអន ទាំង ៣សាខាក្នុងតម្លៃពិសេស ត្រឹមតែ ១០០០៛ ក្នុង ១ផ្លែតែប៉ុណ្ណោះ។

អតិថិជនទាំងអស់ អាចចូលរួមគាំទ្រ ដើម្បីចូលរួមចំណែកស្វែងរកទីផ្សារសម្រាប់ប្រជាកសិករខ្មែរយើងទាំងអស់គ្នា តាមរយៈការទិញផ្លែល្ពៅដែលមានដាក់លក់នៅផ្សារទំនើប អ៉ីអន ទាំង ៣ សាខាចាប់ពីថ្ងៃទី ២០ មិថុនា ២០២៥ រហូតដល់អស់ពីស្តុក ៕

កុំភ្លេចមកគាំទ្រកសិផលខ្មែរទាំងអស់គ្នាណា! យើងធានាជូននូវ គុណភាព សុវត្ថិភាព និង តម្លៃ!

សម្រាប់ព័ត៌មានបន្ថែម៖

Facebook: AEON Retail Cambodia

Instagram: aeon_retail_cambodia

Telegram: AEON Retail Cambodia

TikTok: AEON Retail Cambodia

YouTube: AEON Retail Cambodia

ពិព័រណ៍ម្ហូបកូរ៉េ ដោយ​​ ឆនឡាណាមដូ ​នៅផ្សារទំនើបអ៉ីអនសែនសុខ

ថ្ងៃទី 13 ខែមិថុនា ឆ្នាំ 2025 – ផ្សារទំនើបអ៉ីអន សែនសុខ ស៊ីធី បានរៀបបចំពិព័រណ៍ម្ហូបកូរ៉េ ដោយ​​ ឆនឡាណាមដូ ជាមួយនឹងការតាំងបង្ហាញផលិតផលកូរ៉េជាច្រើន រួមមានគ្រឿងឧបភោគ បរិភោគជាច្រើន។


លើសពីនេះទៅទៀតនៅរសៀលថ្ងៃដដែលគណះគ្រប់គ្រងផ្សារទំនើប អ៉ីអន សែនសុខ មានកិត្តិយសក៏ដូចជាការស្វាគមន៍ លោក Kim Yung-rok អភិបាលក្រុង Jeollanamdo, លោក Jeong Myung Kyu ប្រធានសមាគមកូរ៉េប្រចាំកម្ពុជា, លោក Sung Dong-il ប្រធានសមាគមកូរ៉េប្រចាំនៅកម្ពុជា, លោក Yun Ha Cheong អគ្គនាយក KOTRA និងអ្នកចូលរួមផ្សេងទៀតពីក្រុមហ៊ុន CamKo Brother ដែលបានមកទស្សនាពិព័រណ៌កាលពីព្រឹកមិញនេះ ដើម្បីចែករំលែកអំពីការរៀបចំ និងផលិតផលកូរ៉េដល់អតិថិជន។ តាមរយៈពិព័រណ៍នេះផងដែរ​ក្រៅពីការដាក់តាំងលក់​ផលិតផលកូរ៉េ ក៏មានការការភ្លក់គីមបាប់ និងការធ្វើគីមបាប់ផងដែរ។​

For other information, please visit our page:

Facebook: AEON Retail Cambodia

Instagram: aeon_retail_cambodia

Telegram: AEON Retail Cambodia

TikTok: AEON Retail Cambodia

YouTube: AEON Retail Cambodia

សហគ្រិនខ្មែរ និងផ្សារអ៉ីអន រៀបចំពិព័រណ័ផលិតផលក្នុងស្រុក

គាំទ្រផលិតផលខ្មែរ ថែសេដ្ឋកិច្ចជាតិ!សហគ្រិនខ្មែរ និងផ្សារអ៉ីអន មានសេចក្ដីសោមនស្សរីករាយ  ក្នុងការប្រកាសពីការរៀបចំពិព័រណ៍ផលិតផលក្នុង ស្រុក ចាប់ពីថ្ងៃទី២០ ខែឧសភា ដល់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៥ នៅសាខាទាំងបី រួមមានផ្សារអ៉ីអនភ្នំពេញ, សែនសុខ និងមានជ័យ។ 

ពិព័រណ៍ដែលមានរយៈពេលពីរសប្តាហ៍នេះមានគោលបំណងជួយលើកកម្ពស់ផលិត ផលក្នុងស្រុកលើកកម្ពស់ជីវភាពរបស់ប្រជាកសិករក្នុងស្រុកនិងបើកឱកាសទីផ្សារថ្មីៗសម្រាប់ផលិតផលក្នុងស្រុក​ទាំងនៅក្នុងតំបន់ និងនៅក្រៅតំបន់។ នេះគឺជាលើកទី៩​ ហើយដែលសហគ្រិនខ្មែរ និងផ្សារទំនើបអ៉ីអនបាន សហការគ្នា ដើម្បីផ្សព្វផ្សាយផលិតផល និងសហគ្រាសធុនតូចនិងមធ្យមក្នុងស្រុក ដែលស្របទៅតាមគោល នយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់ផលិតផលក្នុងស្រុកនៅលើទីផ្សារឲ្យកាន់តែទូលំទូលាយ។

ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួកបន្ទុកជានាយកប្រតិបត្តិនៃសហគ្រិនខ្មែរ បានមានប្រសាសន៍ថា៖ “ការលើកកម្ពស់លទ្ធភាពទទួលបានទីផ្សារសម្រាប់សហគ្រាសធុនតូចនិងមធ្យមតាមរយៈ ដៃគូក្នុងតំបន់ និងបណ្តាញអន្តរជាតិជាការងារអាទិភាពមួយ ក្នុងចំណោមការងារចំបងផ្សេងទៀតរបស់ សហគ្រិនខ្មែរ។ កម្មវិធីរៀបចំផ្សព្វផ្សាយផលិតផល ដោយសហគ្រិន ជាសក្ខីភាពបង្ហាញពីការសហការរវាងរដ្ឋ និងឯកជន, ព្រមទាំងជាពិសេសការភ្ជាប់ទីផ្សារ រវាង​ក្រុមហ៊ុនអន្ដរជាតិ និងសហគ្រាសធុនតូច និងមធ្យម ក្នុងការបង្កើតទំនាក់ទំនងធុរកិច្ចដ៏រឹងមាំ សម្រាប់អនាគតយូរអង្វែង។”

លោក ស៊ិន ពិសី អគ្គនាយក ក្រុមហ៊ុន អ៉ីអន (ខេមបូឌា) បានមានប្រសាសន៌ថា៖ “ពិព័រណ៍នេះទទួលបាន ការគាំទ្រយ៉ាងខ្លាំងពីអតិថិជនទាំងក្នុងស្រុក និងជនបរទេសជាច្រើន ដោយគិតចាប់តាំងពីឆ្នាំ២០២១មកនេះ ជាលើកទី៩ហើយ ដែលផ្សារទំនើបអុីអនបានសហការជាមួយសហគ្រិនខ្មែរក្នុងការរៀបចំពិព័រណ៍ផលិតផលក្នុង ស្រុក ហើយឆ្នាំនេះផងដែរ ផ្សារទំនើបអ៉ីអនបានពង្រីកការដាក់តាំងលក់ឱ្យកាន់តែធំ និងច្រើនជាងឆ្នាំមុនៗ ទៅទៀត  នៅក្នុងផ្សារទាំង៣សាខារបស់យើង។”

សូមកុំភ្លេចចូលរួមគាំទ្រផលិតផលក្នុងស្រុកជាច្រើន ដែលបំពេញតាមស្តង់ដារ, គុណភាព និងសុវត្ថិភាព មានដូចជា គ្រឿងទេស, របស់ប្រើប្រាស់ប្រចាំថ្ងៃ, បន្លែស្រស់, ទឹកដោះគោ, អង្ករ និងវត្ថុអនុស្សាវរីយ៍ជាច្រើនទៀត។ លើសពី នេះអ្នកនឹងទទួលបានការបញ្ចុះតម្លៃលើទំនិញជាច្រើនមុខ និងឪកាសឈ្នះរង្វាន់ សម្រាប់រាល់ការបញ្ជាទិញចាប់ពី $១៥ ឡើងទៅ។

For other information, please visit our page:

Facebook: AEON Retail Cambodia

Instagram: aeon_retail_cambodia

Telegram: AEON Retail Cambodia

TikTok: AEON Retail Cambodia

YouTube: AEON Retail Cambodia