អបអរសាទរការបើកសាកល្បងផ្សារទំនើប អ៊ីអនម៉េកវែលយូ ជើងឯក ៥០​ម៉ែត្រ ក្នុងបុរីប៉េងហួត ដឹស្តា មេរាហ្កាដិន តាមបណ្តោយផ្លូវ ៥០​ម៉ែត្រ

នៅថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ ២០២៣ ក្រុមហ៊ុន អ៊ីអន​ (ខេមបូឌា)​ ខូ អិល ធីឌី បានបើកសាកល្បង ផ្សារទំនើប អ៊ីអនម៉េកវែលយូ ជើងឯក ៥០​ម៉ែត្រ។ សាខាម៉េកវែលយូថ្មីនេះជាសាខា ទី​ ១៤ ដែលស្ថិតនៅតាមបណ្តោយផ្លូវ៥០​ម៉ែត្រ ក្នុងបុរីប៉េងហួត ស្តាមេរ៉ាហ្គាឌិន ក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ក្នុងឱកាសការបើកសាកល្បងផ្សារទំនើប អ៊ីអនម៉េកវែលយូ ជើងឯក ៥០​ម៉ែត្រ មានការផ្តល់ជូនពិសេសៗ និងការបញ្ចុះតម្លៃលើផលិតផលជាច្រើនប្រភេទ។

ផ្សារទំនើប អ៊ីអនម៉េកវែលយូ ជើងឯក ៥០​ម៉ែត្រ គឺជាផ្សារទំនើបមួយប្រភេទដែលមាន ផលិតផលជាច្រើនប្រភេទ ដូចជា គ្រឿងទេស ហាងនំប៉័ង សាឡាត់ អាហារចម្អិនស្រាប់ អាហារត្រជាក់ អាហារកក និង​ របស់របរប្រើប្រាស់ប្រចាំថ្ងៃ ជាមួយកន្លែងអង្គុយដែលមានផាសុខភាព។​​ តាមប្រសាសន៍​ របស់លោក ខេនថារ៉ូ អូកាម៉ូតុ (Kentaro Okamoto) អ្នកគ្រប់គ្រងជាន់ខ្ពស់ ផ្សារទំនើប អ៊ីអនម៉េកវែលយូ។

លោក ខេនថារ៉ូ អូកាម៉ូតុ ជឿជាក់យ៉ាងមុតមាំថា ផ្សារទំនើប អ៊ីអនម៉េកវែលយូ​ ជើងឯកនេះ នឹងរួមចំណែកជាវិជ្ជមានដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់ជើងឯក ក៏ដូចជាតំបន់ជុំវិញ តាមរយៈការផ្តល់ជូនទំនិញដែលមានគុណភាពខ្ពស់ មានស្តង់ដារ និងការផ្តល់សេវាកម្មល្អជូនអតិថិជនគ្រប់រូប។

គួរកត់សំគាល់ថា ផ្សារទំនើប អ៊ីអនម៉េកវែលយូ​ ជើងឯក ៥០​ ម៉ែត្រនេះគឺជាសាខាទី​ ១៤ របស់ ផ្សារទំនើប អ៊ីអនម៉េកវែលយូ។ 

ខាងក្រោមនេះគឺជា​សាខាទាំង ១៣ របស់ផ្សារទំនើប អ៊ីអនម៉េកវែលយូ៖

១. ផ្សារទំនើប អ៊ីអនម៉េកវេលយូ អេចប្រេស ឬស្សីកែវ ៥៩៨

ផ្លូវ ៥៩៨ បុរីប៉េងហួត ស្តារព្រីមៀរ សង្កាត់ច្រាំងចំរេះ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ

https://goo.gl/maps/N3wkFWomfaa8nx6W8

២. ផ្សារទំនើប អ៊ីអនម៉េកវេលយូ ទួលគោក ៣១៥    

ផ្លូវ ៣១៥ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ

https://goo.gl/maps/CERuHbWRux3QYrWm8

៣. ផ្សារទំនើប អ៊ីអនម៉េកវេលយូ អេចប្រេស បឹងកេងកង ៥១

ផ្លូវ ៥១ កែងផ្លូវ​ ៣៦០ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ

https://goo.gl/maps/FKnoSyr6Cpw8w3D98

៤. ផ្សារទំនើប អ៊ីអនម៉េកវេលយូ អេចប្រេស ឌី ខេសល    

ផ្លូវ ២៨៨ កែងផ្លូវ​ ២៩៤ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ

https://goo.gl/maps/sqxPzZ4r4DDTtDtcA

៥. ផ្សារទំនើបអ៊ីអន ម៉េកវេលយូ អេចប្រេស ចតុមុខ ៥១    

ផ្លូវ ៥១ កែងផ្លូវ​ ២៦២ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ

https://goo.gl/maps/pW3UyG5SR4m3KCVq9

៦. ផ្សារទំនើប អ៊ីអនម៉េកវេលយូ អេចប្រេស បឹងកេងកង ៦៣     

ផ្លូវ ៦៣ កែងផ្លូវ​ ៣០៦ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ

https://goo.gl/maps/eChy4o6BpxGJDjct5

៧. ផ្សារទំនើប អ៊ីអនម៉េកវេលយូ អេចប្រេស បឹងកេងកង ៥៧

ផ្លូវ ៥៧ កែងផ្លូវ​ ២៨២ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ

https://goo.gl/maps/JGheR3AxaEbnkicE8

៨. ផ្សារទំនើបអ៊ីអន ម៉េកវែលយូ អេចប្រេស តាខ្មៅ ២១

ផ្លូវ ២១​បេ សង្កាត់តាខ្មៅ ខេត្តកណ្តាល

https://goo.gl/maps/BPD1PkDRxz4QQifV8

៩. ផ្សារទំនើប អ៊ីអនម៉េកវេលយូ បឹងកក់

ផ្សារទំនើប ខាលេនឌឺម៉ល សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ   

https://goo.gl/maps/Fp9SarNSSv6WC6GN6

១០. ផ្សារទំនើប អ៊ីអនម៉េកវេលយូ អេចប្រេស ទួលសង្កែ ១០៥  

ផ្លូវ ១០៥ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ     

https://goo.gl/maps/D1rJzwde95U3K59VA

១១. ផ្សារទំនើប អ៊ីអនម៉េកវេលយូ អេចប្រេស ស្ទឹងមានជ័យ ២១៧    

បុរីប៉េងហួត ផ្លូវ ២១៧ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ

https://goo.gl/maps/jHxbYNac5w2RdHeo8

១២. ផ្សារទំនើប អ៊ីអន ម៉េកវែលយូ ជ្រោយចង្វារ ០៦

ផ្លូវជាតិលេខ៦ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ

https://goo.gl/maps/3GDBFTo8PAwHpPrP7

១៣. ផ្សារទំនើប អ៊ីអន ម៉េកវែលយូ អេចប្រេស ចាក់អង្រែលើ   

មហាវិថីសម្តេច ហ៊ុន​ សែន ភូមិព្រែកតាណូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ

https://goo.gl/maps/2LKNZCz8R1XGiuHV9

ផ្សារទំនើប អ៊ីអនម៉េកវែលយូ​ តែងតែផ្តល់ជូនផលិតផលផ្សេងៗជាមួយនឹងតម្លៃសមរម្យជូនអតិថិជន។

ផ្សារទំនើប អ៊ីអនម៉េកវែលយូ​ រង់ចាំស្វាគមន៍យ៉ាងកក់ក្តៅចំពោះអតិថិជនគ្រប់រូបដោយស្នាមញញឹម។

ដំណើរទស្សនៈកិច្ច របស់ ក្រុមហ៊ុន អ៊ីអនខេមបូឌា ខូ អិលធីឌី ទៅកាន់ អគារសិក្សា និង កន្លែងដាំដើមឈើនៅឧទ្យានសួនសត្វភ្នំតាម៉ៅ ក្នុងខេត្តតាកែវ 

ដំណើរទស្សនៈកិច្ច របស់គណៈគ្រប់គ្រង និងបុគ្គលិក ក្រុមហ៊ុន អ៊ីអនខេមបូឌា ខូ អិលធីឌី ទៅកាន់ អគារសិក្សា តាមរយៈកម្មវិធីសប្បុរសធម៌ AEON 1% Club Foundation និងកន្លែងដាំដើមឈើនៅឧទ្យានសួនសត្វភ្នំតាម៉ៅ ក្នុងខេត្តតាកែវ​។ ​

aeon-cambodia-visited-program
aeon-cambodia-visited-program1

នាព្រឹកថ្ងៃទី២១​ ខែតុលា ឆ្នាំ២០២៣ គណៈគ្រប់គ្រង និងបុគ្គលិករបស់ ក្រុមហ៊ុន អ៊ីអនខេមបូឌា ខូ អិលធីឌី បានចុះទស្សនៈកិច្ច អគារសិក្សា១ខ្នង ដែលមាន ៥បន្ទប់​  ស្ថិតក្នុងអនុវិទ្យាល័យគិតម៉េង ប្រាសាទ ស្រុកបាទី ខេត្តតាកែវ ​តាមរយៈកម្មវិធីសប្បុរសធម៌ (AEON 1% Club Foundation) ដោយនាំយកនូវសម្ភារៈសិក្សា​ និងកាដូរលើកចិត្តមួយចំនួនជូនដល់សិស្សានុសិស្សចំនួន ៨០០នាក់ និង លោកគ្រូ អ្នកគ្រូចំនួន ៣៥នាក់។​​ លើសពីនេះទៅទៀត​គណៈគ្រប់គ្រង និងបុគ្គលិករបស់ក្រុមហ៊ុន អ៊ីអនខេមបូឌា ខូ អិលធីឌី ក៏បានបង្កើតសកម្មភាពសប្បាយជាមួយសិស្សនុសិស្ស ដូចជាកម្មវិធីបង្រៀនបត់ក្រដាស (Origami) តាមបែបជប៉ុន និងបង្រៀនពាក្យជាភាសាជប៉ុនមួយចំនួនផងដែរ។

aeon-cambodia-visited-program2
aeon-cambodia-visited-program3
aeon-cambodia-visited-program4
aeon-cambodia-visited-program5

ឆ្លៀតក្នុងឱកាសនោះផងដែរ គណៈគ្រប់គ្រង និង បុគ្គលិករបស់ ក្រុមហ៊ុន អ៊ីអនខេមបូឌា ខូ អិលធីឌី ក៏បានចុះត្រួតពិនិត្យ កន្លែងដាំដើមឈើនៅឧទ្យានសួនសត្វភ្នំតាម៉ៅ ដែលក្រុមហ៊ុនបានឧបត្ថម្ភនាពេលកន្លងមក ចាប់តាំងពីឆ្នាំ២០១៥ ​ដល់ ឆ្នាំ២០១៧ ប្រមាណជា​ ២១០០០ ដើម។

aeon-cambodia-visited-program6
aeon-cambodia-visited-program7

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន អ៊ីអនខេមបូឌា ខូ អិលធីឌី បានចូលរួមឧបត្ថម្ភអគារសិក្សា ក៏ដូចសម្មភាពសប្បុរសធម៌ផ្សេងៗជាច្រើនទៀតនៅក្នុងប្រទេសកម្ពុជា​ និងតំបន់អាស៊ីអាគ្នេយន៍ ដូចជា សាងសង់អគារសិក្សា ដាំកូនឈើ សាងសង់សារៈមន្ទីរនៅខេត្តសៀមរាប​(នរោត្តមសីហនុ អង្គរ) មជ្ឈមណ្ឌលជនពិការ (នៅបាត់ដំបង) ផ្តល់អាហាររូបករណ៍ដល់និស្សិត ជីកអណ្តូងទឹកស្អាត Teenage Ambassador យុទ្ធនាការវិក័យបត្រ័ពណ៌លឿង Clean & Green Day, Food Bank។ អគារសិក្សាដែលស្ថិតនៅក្នុងខេត្តតាកែវនេះ ជាអគារសិក្សា ទី១៥១ ដែល AEON 1% Club Foundation បានឧបត្ថម្ភនៅក្នុងប្រទេសកម្ពុជា។​ ការចូលរួម សម្មភាពសប្បុរសធម៌ និងសកម្មភាពសង្គម​ផ្សេងៗរបស់ ក្រុមហ៊ុន អ៊ីអនខេមបូឌា ខូ អិលធីឌី គឺដើម្បីចូលរួមចំណែកលើកកំពស់ការអភិវឌ្ឍន៍សង្គម និងធនធានមនុស្ស ក្នុងប្រទេសកម្ពុជាទាំងមូល។

aeon-cambodia-visited-program8
aeon-cambodia-visited-program9
aeon-cambodia-visited-program10

ក្រុមហ៊ុន អ៊ីអនខេមបូឌា ខូ អិលធីឌី បានបើកដំណើរការអាជីវកម្មរបស់ខ្លួនក្នុងប្រទេសកម្ពុជាតាំងពីខែកក្កដា ឆ្នាំ២០១៤ ក្នុងនាមជាក្រុមហ៊ុនលក់រាយធំជាងគេមួយក្នុងចំណោមក្រុមហ៊ុនលក់រាយជាច្រើនទៀត។ ស្ថិតនៅក្រោមបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន អ៊ីអន គ្រុប ដែលមានមូលដ្ឋាននៅប្រទេសជប៉ុន ក្រុមហ៊ុន អ៊ីអនខេមបូឌា ខូ អិលធីឌី ប្ដេជា្ញយក “អតិថិជនជាចម្បង” និងមានគោលការណ៍មូលដ្ឋានរបស់ខ្លួនដើម្បីសម្រេចបាននូវភាពសុខដុមរម្យនា ស្ថេរភាព និងសន្តិភាពក្នុងសង្គម តាមរយៈអាជីវកម្មរបស់ខ្លួន។

ក្រុមហ៊ុន អ៊ីអនខេមបូឌា ខូ អិលធីឌី ទទួលបាននូវការជឿទុកចិត្តយ៉ាងខ្លាំងពីសំណាក់អតិថិជន និងបានពង្រីករិសាលភាពអាជីវកម្មរបស់ខ្លួនលើជំនួញជាច្រើនដូចជា៖ ហាងលក់ទំនិញទូទៅ ផ្សារទំនើប ហាងលក់ទំនិញខ្នាតតូច (អ៊ីអន ម៉េកវែលយូ) និងអាជីវកម្មអនទ្បាញ (អ៊ីអន អនទ្បាញ) ហាងឯកទេសអ៊ីអននិងយីហោផ្ដាច់មុខរបស់អ៊ីអន (ហូមខរឌី ហាង IC Inner casual ហាង Kids Republicឱសថស្ថាន អ៊ីអន ហាងកង់អ៊ីអន ហាងនំបុ័ងអ៊ីអន ហាងលក់សម្ភារៈ DAISO Japanនិងផលិតផលម៉ាក ថប់វែលយូ) ដែលផ្ដល់នូវទំនិញច្រើនជាង ១០០០០​ មុខរាប់ចាប់ពី ម្ហូបអាហារ សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ សម្លៀកបំពាក់ សម្ភារៈប្រើប្រាស់ក្នុងផ្ទះ (រួមមានសម្ភារៈបន្ទប់គេង និងសម្ភារៈបន្ទប់ទឹក) សម្ភារៈកីទ្បា ថ្នាំពេទ្យ និងគ្រឿងសម្អាងជាដើម។


លោកអ្នកក៏អាចធ្វើការបញ្ជាទិញជាមួយ អ៊ីអន អនទ្បាញ តាមរយៈ

គេហទំព័រ www.aeononlineshopping.com ឬ ទាញយកកម្មវិធី AEON Online Mobile App

សម្រាប់ព័ត៌មានបន្ថែម:
Facebook: AEON Retail Cambodia
Telegram: AEON Retail Cambodia
Instagram: aeon_retail_cambodia
YouTube: AEON Retail Cambodia

តំណាង ផ្សារទំនើបអ៊ីអន​ ចុះពិនិត្យមើលស្ថានភាពការដាំដុះបន្លែធម្មជាតិរបស់កសិករនៅខេត្តមណ្ឌលគិរី

ដំណើរទស្សនៈកិច្ចដំណាង ផ្សារទំនើបអ៊ីអន និងក្រុមហ៊ុនមាសបៃតង​ ចុះពិនិត្យមើលស្ថានភាពការដាំដុះបន្លែធម្មជាតិរបស់កសិករ ទីតាំងវេចខ្ចប់បន្លែ និងកន្លែងពិនិត្យសារជាតិពុល នៅមន្ទីរកសិកម្មខេត្តមណ្ឌលគិរី

នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ តំណាង ផ្សារទំនើបអ៊ីអន និងក្រុមហ៊ុនមាសបៃតង បានចុះពិនិត្យមើលស្ថានភាព ការដាំដុះបន្លែធម្មជាតិរបស់កសិករ ទីតាំងវេចខ្ចប់បន្លែ និងកន្លែងពិនិត្យសារជាតិពុល នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តណ្ឌលគិរី ដោយមានការចូលរួមពីសំណាក់លោក សុង ឃាង ប្រធានមន្ទីរមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោក ម៉ូរី អាគីហឺម៊ិ តំណាង​ ផ្សារទំនើបអ៊ីអន និងលោកស្រី ប៊ុន សៀង ប្រធានក្រុមហ៊ុនមាសបៃតង ប្រមូលទិញបន្លែធម្មជាតិ ដែលប្រព្រឹត្តទៅនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី។

ផ្សារទំនើបអ៊ីអន​ តែងតែលើកកំពស់កសិផលសុវត្ថិភាពក្នុងស្រុក និងជីវភាពកសិករខ្មែរ ដោយយកចិត្តទុកដាក់ដល់អតិថិជនជាចម្បង ក្នុងការផ្កត់ផ្គង់នូវផលិតផលស្របតាមតម្រូវការ ព្រមទាំងផលិតផលដែលមានគុណភាពដោយឆ្លងកាត់ការត្រួតពិនិត្យ​ត្រឹមត្រូវតាមស្តង់ដា។

ក្រុមហ៊ុនអ៉ីអន ខេមបូឌា ខូ អិលធីឌី បានបើកដំណើរការអាជីវកម្មរបស់ខ្លួនក្នុងប្រទេសកម្ពុជាតាំងពីខែកក្កដា ឆ្នាំ២០១៤ ក្នុងនាមជាក្រុមហ៊ុនលក់រាយធំជាងគេមួយក្នុងចំនោមក្រុមហ៊ុនលក់រាយជាច្រើនទៀត។ ស្ថិតនៅក្រោមបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន អ៉ីអន គ្រុប ដែលមានមូលដ្ឋាននៅប្រទេសជប៉ុន ក្រុមហ៊ុនអ៉ីអន ខេមបូឌា ខូ អិលធីឌី ប្ដេជា្ញយក “អតិថិជនជាធំ” និងមានគោលការណ៍មូលដ្ឋានរបស់ខ្លួនដើម្បីសម្រេចបាននូវភាពសុខដុមរម្យនា ស្ថេរភាព និងសន្តិភាពក្នុងសង្គម តាមរយៈអាជីវកម្មរបស់ខ្លួន។

ក្រុមហ៊ុនអ៉ីអន ខេមបូឌា ខូ អិលធីឌី ទទួលបាននូវការជឿទុកចិត្តយ៉ាងខ្លាំងពីសំណាក់អតិថិជន និងបានពង្រីករិសាលភាពអាជីវកម្មរបស់ខ្លួនលើជំនួញជាច្រើនដូចជា៖ ហាងលក់ទំនិញទូទៅ ផ្សារទំនើប ហាងលក់ទំនិញខ្នាតតូច (អ៉ីអន ម៉េកវែលយូ) និងអាជីវកម្មអនទ្បាញ (អ៉ីអន អនទ្បាញ) ហាងឯកទេសអ៉ីអន និងយីហោផ្ដាច់មុខរបស់អ៉ីអន (ហូមខរឌី ហាង iC Innercasual ហាង Kids Republic ឱសថស្ថាន អ៉ីអន ហាងកង់អ៉ីអន ហាងនំបុ័ងអ៉ីអន ហាងលក់សម្ភារៈ DAISO Japan និងផលិតផលម៉ាក ថប់វែលយូ) ដែលផ្ដល់នូវទំនិញច្រើនជាង ១០ ០០០​ មុខរាប់ចាប់ពី ម្ហូបអាហារ សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ សម្លៀកបំពាក់ សម្ភារៈប្រើប្រាស់ក្នុងផ្ទះ (រួមមានសម្ភារៈបន្ទប់គេង និងសម្ភារៈបន្ទប់ទឹក) សម្ភារៈកីទ្បា ថ្នាំពេទ្យ និងគ្រឿងសម្អាងជាដើម។

លោកអ្នកក៏អាចធ្វើការបញ្ជាទិញជាមួយ អុីអន អនឡាញ តាមរយៈគេហទំព័រ www.aeononlineshopping.com

ឬទាញយកកម្មវិធី AEON Online Mobile App

សម្រាប់ព័ត៌មានបន្ថែម:

Website: www.aeoncambodia.com

Facebook: AEON Retail Cambodia

Telegram: AEON Retail Cambodia

Instagram: aeon_retail_cambodia

YouTube: AEON Retail Cambodia

ផលិតផលកសិកម្មសរីរាង្គនៅផ្សារទំនើប អុីអន

ផ្សារទំនើបអ៉ីអន តែងតែគាំទ្រកសិករ និងផ្សព្វផ្សាយផលិតផលកសិកម្មសរីរាង្គ ក្នុងស្រុក ដូចជាបន្លែស្រស់ ផ្លែឈើ និងសាច់ ដោយសហការជាមួយប្រជាកសិករ ដើម្បីនាំយកផលិតផលទាំងនោះមកលក់នៅក្នុងហាងអ៉ីអន។

យើងយកចិត្តទុកដាក់ខ្ពស់ចំពោះសុវត្ថិភាព និងគុណភាពចំណីអាហារដែលបានយកមកលក់នៅក្នុងផ្សាររបស់យើង ហើយសុខភាពរបស់អតិថិជនគឺជាអាទិភាពចម្បងរបស់យើង។ ជាមួយគ្នានេះផងដែរយើងក៏មានការនាំចូលនូវបន្លែសរីរាង្គនៅតាមខេត្តមួយចំនួនសម្រាប់លក់ និងផ្តល់ជូនអតិថិជននូវបន្លែ ផ្លែឈើ និងសាច់ស្រស់ៗក្នុងតម្លៃសមរម្យ។

នៅថ្ងៃទី 22 ខែកុម្ភៈ ឆ្នាំ 2023 ក្រុមការងារ AEON បានចុះទៅមើលកសិដ្ឋានសរីរាង្គក្នុងខេត្តកំពង់ឆ្នាំង ដែលមានការរៀបចំដោយ ភូមិកសិកម្មធម្មជាតិ

ដើម្បីធានាថាដំណាំទាំងអស់ដាំដុះស្របតាមស្តង់ដារសរីរាង្គ EU/USDA និងមិនប៉ះពាល់ដល់សុខភាពសាធារណៈ។

ក្នុងនោះផងដែរ លោក Mori Akifumi ដែលជាអ្នកគ្រប់គ្រងជាន់ខ្ពស់ផ្នែកលក់ផលិតផលអាហារបរិភោគរបស់ផ្សារទំនើប មានប្រសាសន៍ថា “ថ្ងៃនេះ ក្រុមការងារផ្នែកលក់ផលិតផលអាហារបរិភោគរបស់ខ្ញុំ និងខ្ញុំបានចុះទៅមើលកសិដ្ឋានសរីរាង្គដោយផ្ទាល់ ដើម្បីធានាថាផលិតផលទាំងអស់មានសុវត្ថិភាព និងដាំដុះស្របតាមស្តង់ដារសរីរាង្គ EU/USDA និងធានាថាគ្រប់ផលិតផលសរីរាង្គដែលបាននាំចូលមកដាក់លក់ទាំងអស់ មានសុវតិ្ថភាពចំពោះអតិថិជនរបស់យើង”។

ជាមួយគ្នានេះ ពួកយើងបានជួបសម្ភាសជាមួយលោកស្រី ប៊ុន សៀង ដែលជាប្រធានក្រុមហ៊ុន ភូមិកសិកម្មធម្មជាតិ បាននិយាយថា៖ «សព្វថ្ងៃនេះ សង្វាក់ផលិតកម្មរបស់យើងនៅមានកម្រិតនៅឡើយសម្រាប់ការដាំដុះ បន្លែ និងផ្លែឈើសរីរាង្គគ្រប់ប្រភេទ ដោយសារតែយើងស្ថិតនៅជាប្រភេទ កសិកម្មដាំដុះលក្ខណះ:គ្រួសារ »។ ក្នុងនាមសហគមន៍មួយ យើងសហការជាមួយកសិករតាមគ្រួសារនីមួយៗ ដើម្បីប្រមូលទិញផលដាំដុះទាំងនោះ ដោយហើយមានការជួយពី GIZ  និងក្រសួងកសិកម្ម​ ដែលបាន​ ការជួយគាំទ្រក្នុងកិច្ចការនេះ ។ ដើម្បីបានបន្លែ ឬផ្លែឈើដែលដាំដុះដោយសរីរាង្គមានគុណភាពល្អដែលស្របតាមស្តង់ដារ EU / USDA ត្រូវការកត្តាសំខាន់ៗដូចជា ការផ្គត់ផ្គង់ទឹកគ្រប់គ្រាន់ ជីធម្មជាតិ និងការថែទាំដំណាំពីសត្វល្អិត។ ក្នុងនាមជាប្រធានភូមិកសិកម្មធម្មជាតិ គាត់ជឿជាក់ថា ការមានសុខភាពល្អ និង ការយល់ពីតម្លៃនៃអាហារដែលមានសុខភាពល្អ គឺជាអ្វី ដែលយើងត្រូវការបំផុតនាពេលអនាគត។

ជាចុងក្រោយ អ្នកស្រីសូមថ្លែងអំណរគុណដល់ ផ្សារទំនើបអ៉ីអន សម្រាប់ការគាំទ្រផលិតផលក្នុងស្រុក និង​ ការជួយជីវភាពរបស់ប្រជាកសិករផងដែរ ដែលអនុញ្ញាតឲ្យកសិករបន្តដាំ បន្លែ និងផ្លែឈើសរីរាង្គ និង​​ លក់ក្នុងផ្សារទំនើបអ៉ីអន  ។

ក្រុមហ៊ុនអ៉ីអន ខេមបូឌា ខូ អិលធីឌី បានបើកដំណើរការអាជីវកម្មរបស់ខ្លួនក្នុងប្រទេសកម្ពុជាតាំងពីខែកក្កដា ឆ្នាំ២០១៤ ក្នុងនាមជាក្រុមហ៊ុនលក់រាយធំជាងគេមួយក្នុងចំនោមក្រុមហ៊ុនលក់រាយជាច្រើនទៀត។ ស្ថិតនៅក្រោមបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន អ៉ីអន គ្រុប ដែលមានមូលដ្ឋាននៅប្រទេសជប៉ុន ក្រុមហ៊ុនអ៉ីអន ខេមបូឌា ខូ អិលធីឌី ប្ដេជា្ញយក “អតិថិជនជាធំ” និងមានគោលការណ៍មូលដ្ឋានរបស់ខ្លួនដើម្បីសម្រេចបាននូវភាពសុខដុមរម្យនា ស្ថេរភាព និងសន្តិភាពក្នុងសង្គម តាមរយៈអាជីវកម្មរបស់ខ្លួន។

ក្រុមហ៊ុនអ៉ីអន ខេមបូឌា ខូ អិលធីឌី ទទួលបាននូវការជឿទុកចិត្តយ៉ាងខ្លាំងពីសំណាក់អតិថិជន និងបានពង្រីករិសាលភាពអាជីវកម្មរបស់ខ្លួនលើជំនួញជាច្រើនដូចជា៖ ហាងលក់ទំនិញទូទៅ ផ្សារទំនើប ហាងលក់ទំនិញខ្នាតតូច (អ៉ីអន ម៉េកវែលយូ) និងអាជីវកម្មអនទ្បាញ (អ៉ីអន អនទ្បាញ) ហាងឯកទេសអ៉ីអន និងយីហោផ្ដាច់មុខរបស់អ៉ីអន (ហូមខរឌី ហាង iC Innercasual ហាង Kids Republic ឱសថស្ថាន អ៉ីអន ហាងកង់អ៉ីអន ហាងនំបុ័ងអ៉ីអន ហាងលក់សម្ភារៈ DAISO Japan និងផលិតផលម៉ាក ថប់វែលយូ) ដែលផ្ដល់នូវទំនិញច្រើនជាង ១០ ០០០​ មុខរាប់ចាប់ពី ម្ហូបអាហារ សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ សម្លៀកបំពាក់ សម្ភារៈប្រើប្រាស់ក្នុងផ្ទះ (រួមមានសម្ភារៈបន្ទប់គេង និងសម្ភារៈបន្ទប់ទឹក) សម្ភារៈកីទ្បា ថ្នាំពេទ្យ និងគ្រឿងសម្អាងជាដើម។

លោកអ្នកក៏អាចធ្វើការបញ្ជាទិញជាមួយ អុីអន អនឡាញ តាមរយៈគេហទំព័រ www.aeononlineshopping.com

ឬទាញយកកម្មវិធី AEON Online Mobile App

សម្រាប់ព័ត៌មានបន្ថែម:

Website: www.aeoncambodia.com

Facebook: AEON Retail Cambodia

Telegram: AEON Retail Cambodia

Instagram: aeon_retail_cambodia

YouTube: AEON Retail Cambodia

ប្រូម៉ូសិនដ៏អស្ចារ្យក្នុងឱកាសបុណ្យអុំទូកពីផ្សារទំនើបអុីអន

ផ្សារទំនើបអុីអន (ហាងលក់ទំនិញទូទៅ) មានការផ្ដល់ជូនពិសេសៗជាច្រើនក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ ចាប់ពីថ្ងៃទី២៥ ខែតុលា រហូតដល់ ថ្ងៃទី០៩ វិច្ឆិកា ឆ្នាំ២០២២ នៅផ្សារទំនើបអុីអនភ្នំពេញ និងអុីអនសែនសុខ ស៊ីធី។

ដើម្បីប្រារព្ធពិធីបុណ្យអុំទូកដែលនឹងមកដល់នាពេលខាងមុខ ផ្សារទំនើបអុីអននឹងផ្ដល់ជូនអតិថិជនគ្រប់រូបនូវអារម្មណ៍រីករាយ និងការបញ្ចុះតម្លៃលើទំនិញជាច្រើនរហូតដល់ ៧០%។ ក្រៅពីការបញ្ចុះតម្លៃដ៏អស្ចារ្យនេះ អតិថិជនក៏អាចរីករាយជាមួយការផ្ដល់ជូនជាច្រើនទៀតពីដៃគូសហការរបស់យើងដូចជា៖

  • ឱកាសទទួលបានទឹកប្រាក់ត្រលប់មកវិញរហូតដល់ ១៥ដុល្លារដោយប្រើប្រាស់អុីអនកាត
    • លក្ខខណ្ឌ៖
      • សម្រាប់អតិថិជនប្រើប្រាស់កាតធនាគារអុីអន
      • ប្រូម៉ូសិននេះធ្វើទ្បើងចាប់ពីថ្ងៃទី២៥ តុលា ដល់ ថ្ងៃទី០៩ វិច្ឆិកា ឆ្នាំ២០២២
      • ប្រូម៉ូសិនលក្ខខណ្ឌទី១៖
        • ការចំនាយសរុបចាប់ពី៧០ដុល្លារទ្បើងទៅ កំទ្បុងពេលប្រូម៉ូសិន អតិថិជននឹងទទួលបានទឹកប្រាក់១ដុល្លារ
        • ការចំនាយសរុបចាប់ពី១០០ដុល្លារទ្បើងទៅ កំទ្បុងពេលប្រូម៉ូសិន អតិថិជននឹងទទួលបានទឹកប្រាក់២ដុល្លារ
        • ការចំនាយសរុបចាប់ពី៣០០ដុល្លារទ្បើងទៅ កំទ្បុងពេលប្រូម៉ូសិន អតិថិជននឹងទទួលបានទឹកប្រាក់៥ដុល្លារ
        • ទឹកប្រាក់ទទួលបានច្រើនបំផុត ៥ដុល្លារ
  • ប្រូម៉ូសិនលក្ខខណ្ឌទី២៖
    • ឱកាសទទួលបានទឹកប្រាក់ត្រលប់មកវិញ បន្ថែម១០ដុល្លារ សម្រាប់ប្រតិបត្តិការដែលមានលេខ៣ខ្ទង់ចុងក្រោយដូចគ្នា (ឧ. xxx000, xxx111, xxx222)
    • អតិថិជនម្នាក់ទទួលបានតែម្ដងប៉ុណ្ណោះ ឬទឹកប្រាក់ទទួលបានច្រើនបំផុត១០ដុល្លារ
    • សម្រាប់ការចំនាយសរុបចាប់ពី៧០ដុល្លារទ្បើងទៅ មានសិទ្ធិក្នុងការចូលរួមប្រូម៉ូសិនទាំង២ខាងលើ
    • អតិថិជនម្នាក់ទទួលបានតែម្ដងប៉ុណ្ណោះ ឬទឹកប្រាក់ទទួលបានច្រើនបំផុត៥ដុល្លារ (សម្រាប់ប្រូម៉ូសិនលក្ខខណ្ឌទី១)
    • ទឹកប្រាក់ទទួលបានច្រើនបំផុតសម្រាប់ប្រូម៉ូសិនទាំង២ គឺចំនួន១៥ដុល្លារ (អតិថិជនម្នាក់ទទួលបានតែម្ដងប៉ុណ្ណោះ)
    • ការផ្ដល់ជូននេះសម្រាប់ការទូទាត់ជាមួយអុីអនកាត នៅផ្សារទំនើបអុីអនភ្នំពេញ និងអុីអនសែនសុខ ស៊ីធី (ផ្សារទំនើបលក់ទំនិញទូទៅ)
    • ទឹកប្រាក់ទទួលបាននឹងធ្វើការផ្ទេរទៅកាន់ម្ចាស់កាតក្នុងកំទ្បុងពេល១០ថ្ងៃ (ថ្ងៃធ្វើការ) បន្ទាប់ពីប្រូម៉ូសិនចប់។
  • ឱកាសទទួលបានទឹកប្រាក់ត្រលប់មកវិញរហូតដល់២០ដុល្លារ និងមានឱកាសឈ្នះរង្វាន់ទូរស័ព្ទ iPhone 14 Pro Max សម្រាប់ការទូទាត់ជាមួយ ABA KHQR
    • លក្ខខណ្ឌ៖
      • រយៈពេលប្រូម៉ូសិន៖​ ចាប់ពីថ្ងៃទី៣១ តុលា ដល់ ០៩ វិច្ឆិកា ២០២២
      • ប្រូម៉ូសិននេះសម្រាប់អតិថិជនប្រើប្រាស់ ABA Mobile ទាំងអស់ដែលធ្វើការចំនាយចាប់ពី ៣០ដុល្លារទ្បើងទៅក្នុង១វិក័យបត្រ នៅផ្សារទំនើបអុីអនភ្នំពេញ និងអុីអនសែនសុខ ស៊ីធី (ហាងលក់ទំនិញទូទៅ)
      • អតិថិជនម្នាក់មានឱកាសទទួលបានទឹកប្រាក់ត្រលប់មកវិញតែម្ដងប៉ុណ្ណោះ
      • ប្រូម៉ូសិននេះធ្វើទ្បើងតាមគោលការណ៍ “មកមុន ទទួលបានមុន” រហូតដល់អស់ពីស្តុក ដែលអាចចប់មុនថ្ងៃប្រូម៉ូសិនដែលបានកំណត់ខាងលើ
      • ទឹកប្រាក់ទទួលបាននឹងធ្វើការផ្ទេរចូលក្នុងគណនេយ្យ ABA របស់អតិថិជន (គណនេយ្យដែលប្រើប្រាស់ក្នុងការចំនាយ) បន្ទាប់ពីចប់ថ្ងៃប្រូម៉ូសិន
      • ដើម្បីមានឱកាសឈ្នះរង្វាន់ iPhone 14 Pro Max អតិថិជនត្រូវចំនាយចាប់ពី១០០ដុល្លារទ្បើងទៅក្នុង១វិក័យបត្រ នៅផ្សារទំនើបអុីអនភ្នំពេញ និងផ្សារទំនើបអុីអន សែនសុខ ស៊ីធី (ផ្សារទំនើបលក់ទំនិញទូទៅ) ដើម្បីមានឱកាសចូលរួមក្នុងការចាប់រង្វាន់ (វិក័យបត្រ១០០ដុល្លារ ១សន្លឹក ស្មើ ការចាប់រង្វាន់១ដង) កំទ្បុងពេលប្រូម៉ូសិន និងមានឱកាសឈ្នះរង្វាន់ពេលចប់ប្រូម៉ូសិន
      • អ្នកឈ្នះរង្វាន់ iPhone 14 Pro Max នឹងត្រូវជ្រើសរើស និងទំនាក់ទំនងដោយធនាគារ ABA តាមរយៈលេខ៖ ០៩៨ ២០៣ ២០៣ ក្នុងកំទ្បុងពេល១០ថ្ងៃ (ថ្ងៃធ្វើការ) បន្ទាប់ពីចប់កម្មវិធីប្រូម៉ូសិន
      • អ្នកឈ្នះរង្វាន់ iPhone 14 Pro Max ត្រូវមកបើរង្វាន់ក្នុងថ្ងៃដែលបានកំណត់ បើមិនដូច្នេះ រង្វាន់នឹងត្រូវចាត់ទុកជាមោឃៈ
      • រង្វាន់ iPhone 14 Pro Max មិនអាចប្ដូរជារង្វាន់ផ្សេងៗ ឬជាសាច់ប្រាក់ទ្បើយ
      • បុគ្គលិកធនាគារ ABA មិនមានសិទ្ធិក្នុងការចូលរួមប្រូម៉ូសិននេះទ្បើយ
      • ធនាគារ ABA និងក្រុមហ៊ុនអ៊ីអន ខេមបូឌា រក្សាសិទ្ធិក្នុងការប្រើប្រាស់រូបថត និងឈ្មោះអ្នកឈ្នះរង្វាន់ iPhone 14 Pro Max សម្រាប់សកម្មភាពផ្សព្វផ្សាយនានា នៅលើប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួន
      • ធនាគារ ABA និងក្រុមហ៊ុនអុីអន ខេមបូឌា រក្សាសិទ្ធិក្នុងការផ្លាស់ប្ដូរ កែប្រែលក្ខខណ្ឌផ្សេងៗ ឬលុបចោលលក្ខខណ្ឌនានា ឬលុបចោលប្រូម៉ូសិននេះ ដោយពុំចាំបាច់ជូនដំណឹងជាមុន
      • ការសម្រេចចិត្តរបស់ ធនាគារ ABA និងក្រុមហ៊ុនអុីអន ខេមបូឌា ជាការសម្រេចចិត្តចុងក្រោយ និងមិនអាចធ្វើការតវ៉ាបានទ្បើយ។
  • ទទួលបានបណ្ណទឹកប្រាក់អុីអន៣ដុល្លារ សម្រាប់ការចំនាយចាប់ពី២០ដុល្លារក្នុង១វិក័យបត្រដោយប្រើប្រាស់ Master Cards
    • លក្ខខណ្ឌ៖
      • សម្រាប់អតិថិជនដែលប្រើប្រាស់ Master Cards
      • កម្មវិធីធ្វើទ្បើងរៀងរាល់ថ្ងៃសុក្រ សៅរិ៍ និងអាទិត្យ ចាប់ពីថ្ងៃទី ៣០ សីហា ២០២២ រហូតអស់ពីស្តុក
      • ការផ្ដល់ជូននេះធ្វើទ្បើងសម្រាប់ការទូទាត់ជាមួយ Master Cards (តាមរយៈ POS Terminal របស់ធនាគារ កម្ពុជាសាធារណៈ) នៅផ្សារទំនើបអុីអនភ្នំពេញ សែនសុខ ស៊ីធី និងគ្រប់សាខារបស់ផ្សារទំនើបអុីអនម៉េកវែលយូ
      • អតិថិជនម្នាក់អាចទទួលបានបណ្ណទឹកប្រាក់តែម្ដងប៉ុណ្ណោះក្នុង១វិក័យបត្រ
      • ការផ្ដល់ជូនមានកំណត់ អ្នកមកមុនទទួលបានមុន
      • Master Card និង AEON Cambodia មានសិទ្ធិក្នុងការផ្លាស់ប្ដូរ​ កែប្រែលក្ខខណ្ឌផ្សេងៗ ឬលុបចោលប្រូម៉ូសិននេះដោយពុំចាំបាច់ជូនដំណឹងជាមុន។
  • ទទួលបានទឹកប្រាក់ត្រលប់មកវិញ១០ដុល្លារ សម្រាប់ការចំនាយយ៉ាងតិច៥០ដុល្លារក្នុង១វិក័យបត្រដោយទូទាត់ជាមួយ Visa Credit Card របស់ធនាគារ J Trust Royal (កាត Classic និង Platinum)
    • លក្ខខណ្ឌ៖
      • សម្រាប់អតិថិជនដែលប្រើប្រាស់ Visa Credit Card របស់ធនាគារ J Trust Royal (កាត Classic និង Platinum) ប៉ុណ្ណោះ
      • កម្មវិធីធ្វើទ្បើងចាប់ពីថ្ងៃទី ៣០ សីហា ២០២២ រហូតអស់ពីស្តុក
      • រាល់ការចំនាយដោយទូទាត់ជាមួយ Visa Credit Card របស់ធនាគារ J Trust Royal (កាត Classic និង Platinum) នៅផ្សារទំនើបអុីអនភ្នំពេញ និងសែនសុខ ស៊ីធី (ផ្សារទំនើបលក់ទំនិញទូទៅ) យ៉ាងតិច៥០ដុល្លារក្នុង១វិក័យបត្រ អតិថិជននឹងទទួលបានទឹកប្រាក់ត្រលប់មកវិញ១០ដុល្លារ
      • ទឹកប្រាក់ដែលទទួលបានច្រើនបំផុតក្នុង១ខែ ចំនួន៥០ដុល្លារ ក្នុង១គណនេយ្យ
      • ទឹកប្រាក់ទទួលបានធ្វើទ្បើង១ខែម្ដង និងផ្ទេរទៅកាន់គណនេយ្យអ្នកប្រើប្រាស់ នៅខែបន្ទាប់ រយៈពេល៥ថ្ងៃ (ថ្ងៃធ្វើការ)
      • គណនេយ្យ Credit Card ត្រូវតែសកម្ម (Active) គិតត្រឹមថ្ងៃដែលធនាគារធ្វើកម្មវិធីនេះ
      • ចំនួនទឹកប្រាក់ផ្ដល់ជូនមានកំណត់ និងធ្វើទ្បើងតាមគោលការ មកមុន ទទួលបានមុន
      • ធនាគារ J Trust Royal រក្សាសិទ្ធិក្នុងការលុបចោល ឬបន្ថែមលក្ខខណ្ឌផ្សេងៗដោយពុំចាំបាច់ជូនដំណឹងជាមុន។

ផ្សារទំនើបអុីអនត្រៀមខ្លួនរួចរាល់ក្នុងការស្វាគមន៍អតិថិជនគ្រប់រូបមកទទួលយកបទពិសោធជាវទំនិញដ៏រីករាយ ជាមួយការផ្ដល់ជូនពិសេសៗជាច្រើនពីដៃគូសហការរបស់យើង។

សម្រាប់ព័ត៌មានបន្ថែម៖

Website: www.aeoncambodia.com

Facebook: https://www.facebook.com/aeonretailcambodia

Instagram: https://www.instagram.com/aeon_retail_cambodia/

Telegram: https://t.me/aeonretailcambodia

YouTube: https://www.youtube.com/c/AEONRetailCambodia

*****
អំពីព្រះរាជពិធីបុណ្យអុំទូក

ពិធីបុណ្យអុំទូកជាពិធីបុណ្យដ៏ធំ និងពេញនិយមមួយក្នុងចំនោមពិធីបុណ្យធំៗជាច្រើនទៀតក្នុងប្រទេសកម្ពុជា ដែលជាទូទៅត្រូវបានធ្វើទ្បើងក្នុងរាជធានីភ្នំពេញ ដោយមានការចូលរួមពីប្រជាជនរាប់លានអ្នក ដើម្បីទស្សនាការប្រណាំងទូកនៅតាមបណ្ដោយមាត់ទន្លេមុខព្រះបរមរាជវាំង។ នៅពេលរាត្រី ប្រជាពលរដ្ឋរីករាយទស្សនាការបណ្ដែតប្រទីប ដែលចូលរួមដោយក្រសួង មន្ទី និងស្ថាប័នរដ្ឋជាច្រើនផងដែរ។ ពិធីបុណ្យអុំទូកជាពិធីបុណ្យដ៏ធំមួយដែលទាក់ទាញប្រជាជនមកពីបណ្ដាខេត្តនានាចូលមកទស្សនា និងលេងកំសាន្ដក្នុងរាជធានីភ្នំពេញ។