ដំណឹងល្អ សម្រាប់អ្នករស់នៅក្នុងតំបន់ ចាក់អង្រែលើ ផ្សារទំនើប អ៉ីអន ម៉េកវែលយូ បានបើកទីតាំងថ្មី នៅក្នុង Urban Village

aeon-maxvalu-urban-village

ផ្សារទំនើប អ៉ីអន ម៉េកវែលយូ បានបើកទីតាំងថ្មី សាខា ចាក់អង្រែលើ ដែលមានទីធ្លាធំទូលាយ ទំនិញកាន់តែច្រើននិងសម្បូរបែប។

ជាមួយនឹងការបើកទីតាំងនេះផងដែរ គឺដើម្បីជួយសម្រួល និងបំពេញតម្រូវការរបស់អតិថិជនផ្ទាល់ ជាមួយកន្លែងដើរទិញទំនិញកាន់តែធំ, មានកន្លែងអង្គុយកាន់តែច្រើន និងផលិតផលជាច្រើនប្រភេទ ដើម្បីបំពេញតម្រូវការប្រចាំថ្ងៃ រាប់ចាប់ពី ទំនិញស្រស់ៗ , អាហារឆ្អិនស្រាប់, របស់ប្រើប្រាស់ក្នុងផ្ទះ និងទំនិញប្រើប្រាស់ប្រចាំថ្ងៃ ។ 

ក្នុងឱកាសនេះផងដែរ ដើម្បីផ្ដល់ជូនអតិថិជន នូវបទពិសោធន៍ថ្មី ផ្សារទំនើប អ៉ីអន ម៉េកវែលយូ នឹងបើកដំណើរជាផ្លូវការរនៅថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០២៥ ជាមួយប្រូម៉ូសិនពិសេស និងការផ្ដល់ជូនពិសេសៗដូចជា ៖ 

  • រាល់ការទិញទំនិញនៅក្នុងផ្សារ នឹងទទួលបានកាដូ ឥតគិតថ្លៃ ដោយគ្រាន់តែបង្ហាញវិក្កយបត្រ 
  • ទទួលបាន មីជាតិ ៣កំប៉ុង សម្រាប់ការចំណាយ $១០
  • ទទួលបាន នំក្រូសង់ ឥតគិតថ្លៃ ១ ​ភ្លាមៗ គ្រាន់តែទិញកាហ្វេឡាតេ ១កែវ 
  • ទំនិញ ១ ថែម ១ (ទៅលើទំនិញដែលបានកំណត់) 

កុំភ្លេចមកទទួលយកការផ្ដល់ជូនពិសេសនេះ នៅផ្សារទំនើប អ៉ីអន ម៉េកវែលយូ ចាក់អង្រែលើ ។ 

aeon-maxvalu-urban-village
aeon-maxvalu-urban-village

សម្រាប់ទីតាំង ផ្សារទំនើប អ៉ីអន ម៉េកវែលយូ ចាក់អង្រែលើ AEON MaxValu Chak Angre Leu

ព័ត៌មានបន្ថែមផ្សេងៗ ៖ 

Facebook Instagram

ហាងលក់វត្ថុអនុស្សាវរីយ៍ខ្មែរ បើកថ្មីនៅផ្សារទំនើបអ៉ីអន មានជ័យ

souvenir-shop-aeonmeanchey

ផ្សារទំនើបអ៉ីអន មានជ័យ បានបើកសម្ពោធហាងវត្ថុអនុស្សាវរីយ៍ខ្មែរថ្មីនៅថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២៥!

ហាងវត្ថុអនុស្សាវរីយ៍ថ្មីនេះ ប្រមូលផ្ដុំទៅដោយ ផលិតផលក្នុងស្រុករួមមាន គ្រឿងបរិភោគ និងវត្ថុអនុស្សាវរីយ៍ធ្វើដោយដៃ ដែលឆ្លុះបញ្ចាំងពីវប្បធម៌ខ្មែរ ដោយមានការរួមបញ្ចូលគ្នានៃបច្ចេកទេសបែបប្រពៃណី និងរចនាបែបទំនើបទាន់សម័យ។

ហាងលក់វត្ថុអនុស្សាវរីយ៍នេះនឹងមានតួនាទីយ៉ាងសំខាន់សម្រាប់អតិថិជនក្នុងស្រុក និងអន្តរជាតិ ដើម្បីទទួលបានបទពិសោធន៍ទិញទំនិញកាន់តែងាយស្រួលក្នុងការ ស្វែងរកផលិតផល ឬ វត្ថុអនុស្សាវរីយ៍ពីប្រទេសកម្ពុជា ដែលមានគុណភាពខ្ពស់ពីបណ្តាខេត្តផ្សេងៗ សម្រាប់ធ្វើជាវត្ថុអនុស្សាវរីយ៍ ជូនមិត្តភ័ក្តិ និងសមាជិកគ្រួសារ នៅពេលត្រឡប់ទៅប្រទេសកំណើតវិញ។

ដើម្បីអបអរការបើកហាងថ្មីនេះ​ ចាប់ទី ១៥ ដល់ ១៧ ខែសីហា ២០២៥ ផ្សារទំនើបអ៉ីអន មានជ័យ មានការផ្ដល់ជូនពិសេសជាច្រើនរួមមាន៖

  • រាល់ការជាវទិញទំនិញនៅហាងលក់វត្ថុអនុស្សាវរីយ៍ ចាប់ពី ២០ ដុល្លារឡើងទៅ អតិថិជននឹងទទួលបានក្រមាខ្មែរ ១ ដោយឥតគិតថ្លៃ។
  • បញ្ចុះតម្លៃរហូតដល់ ២០% ទៅលើមុខទំនិញមួយចំនួន។
souvenir-shop-aeonmeanchey-gift
souvenir-shop-aeonmeanchey-discount

ក្រុមហ៊ុនអ៉ីអន គ្រុប ផ្ដល់ជំនួយដល់ជនភៀសសឹកនៅតាមព្រំដែនកម្ពុជា

aeon-group-cooperation-ministry-of-commerce-cambodian-evacuees-donation

(ភ្នំពេញ)៖ នារសៀលថ្ងៃសុក្រ ទី១ ខែសីហា ឆ្នាំ២០២៥ គណៈប្រតិភូក្រុមហ៊ុនអ៉ីអនគ្រុប នៅកម្ពុជា បានចូលជួបសម្តែងការគួរសម  លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និង ពិភាក្សាការងារអំពីកិច្ចជំរុញការប្រមូលទិញកសិផល និង ផលិតផលខ្មែរ ចូលក្នុងផ្សារទំនើបអ៉ីអន។ 

ក្រុមហ៊ុនអ៉ីអន គ្រុប នៅកម្ពុជា៖

  • អ៉ីអន (ខេមបូឌា) ខូអិលធីឌី
  • អ៉ីអន ម៉ល (ខេមបូឌា) ខូអិលធីឌី
  • ធនាគារឯកទេស អ៉ីអន (ខេមបូឌា) ភីអិលស៊ី
  • អ៉ីអន ឌីឡៃថ៍

ឆ្លៀតក្នុងឱកាសនោះ ក្រុមហ៊ុន អ៉ីអន គ្រុប បានប្រគល់អំណោយសប្បុរសធម៌មួយចំនួន ជូនដល់ជនភៀសសឹកចំនួន តាមរយៈក្រសួងពាណិជ្ជកម្ម ផងដែរ។

អំណោយសប្បុរសធម៌រួមមានដូចជា

  • សាច់ក្រក ចំនួន​ ៥,០០០កញ្ចប់,
  • ត្រីងៀតចំនួន ៥,០០០កញ្ចប់
  • ពងទា ចំនួន ២៥,០០០ប្រអប់
  • ទឹកស៊ីអ៊ីវ ចំនួន ១០,០០០ដប
  • អង្ករ ចំនួន ១០,០០០បាវ
  • សាប៊ូកក់សក់ Empress  ចំនួន ៥,០០០ដប
  • សាប៊ូដុសខ្លួន Empress ចំនួន ៥,០០០ដប
aeon-group-cooperation-ministry-of-commerce-cambodian-evacuees-donation

សកម្មភាពសប្បុរសធម៌ គឺជាគោលការណ៍ស្នូលមួយនៅក្នុង គោលការណ៍មូលដ្ឋានរបស់អ៉ីអន

ភាពមិនអាចខ្វះបានក្នុង​ការផ្សារភ្ជាប់អតិថិជន ជាមួយ​នឹង​ការស្វែងរកសន្តិភាព ការគោរពមនុស្សជាតិ និងការចូលរួម​ដល់សហគមន៍ គឺ​ជាមូលដ្ឋាននៃចំណុចចាប់ផ្ដើមរបស់​យើង។

អ៉ីអន ជឿជាក់ថាការលក់រាយគឺជាឧស្សាហកម្មដែលជម្រុញលើកកម្ពស់ដល់សន្តិភាព មនុស្សជាតិ និង សហគមន៍ក្នុងតំបន់។​ ដើម្បីបន្តជាក្រុមសាជីវកម្មដែលបំពេញបេសកកម្មរបស់ខ្លួន យើង(បុគ្គលិកអ៉ីអន)នឹងបន្តច្នៃប្រឌិត ដោយយក «អតិថិជន» ចំណុចចាប់ផ្តើម។

អ៉ីអន គ្រុប នៅតែប្តេជ្ញាចិត្តចំពោះសុខុមាលភាពរបស់សហគមន៍កម្ពុជា និងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម តាមរយៈភាពជាដៃគូដ៏ខ្ជាប់ខ្ជួន និងការទទួលខុសត្រូវរួមគ្នា។

ផ្លែល្ហុងពីខេត្តកណ្ដាលនឹងមកដល់ផ្សារទំនើបអ៉ីអន នៅថ្ងៃទី ២៦ខាងមុខនេះ!

ចូលរួមគាំទ្រកសិផលខ្មែរដើម្បីកសិករខ្មែរ!

ក្រោមកិច្ចសហការណ៍ជាមួយក្រសួងពាណិជ្ជកម្ម នឹងក្រុមហ៊ុន TROPICAM FRUIT AND VEGETABLE CO., LTD ក្នុងការគាំទ្រប្រជាកសិករក្នុងខេត្តកណ្ដាល សម្រាប់ផ្លែល្ហុង ផ្សារទំនើបអ៉ីអនបានចូលរួមជាចំណែកបាននាំផ្លែល្ហុងដាក់នៅក្នុងផ្សារអ៉ីអន ទាំង ៣សាខា នឹងតាមបណ្ដាផ្សារទំនើប អ៉ីអន ម៉េកវែលយូ មួយចំនួន ជាមួយការផ្ដល់ជូនពិសេស ទិញ ១ ថែម ១ ហើយក្នុងតម្លៃត្រឹមតែ ៥០០រៀលប៉ុណ្ណោះ ក្នុង ១ផ្លែ។

អតិថិជនទាំងអស់ អាចចូលរួមគាំទ្រ ដើម្បីចូលរួមចំណែកស្វែងរកទីផ្សារសម្រាប់ប្រជាកសិករខ្មែរយើងទាំងអស់គ្នា តាមរយៈការទិញផ្លែល្ហុងដែលមានដាក់លក់នៅផ្សារទំនើប អ៉ីអន ទាំង ៣ សាខា នឹងតាមបណ្ដាផ្សារទំនើប អ៉ីអន ម៉េកវែលយូ ចាប់ពីថ្ងៃទី ២៦ មិថុនា ២០២៥ រហូតដល់អស់ពីស្តុក ៕

កុំភ្លេចមកគាំទ្រកសិផលខ្មែរទាំងអស់គ្នាណា! យើងធានាជូននូវ គុណភាព សុវត្ថិភាព និង តម្លៃ!

សម្រាប់ព័ត៌មានបន្ថែម៖

Facebook: AEON Retail Cambodia

Instagram: aeon_retail_cambodia

Telegram: AEON Retail Cambodia

TikTok: AEON Retail Cambodia

YouTube: AEON Retail Cambodia

ផ្លែល្ពៅពីខេត្តព្រះវិហារនឹងមកដល់ផ្សារទំនើបអ៉ីអន នៅថ្ងៃទី ២០ខាងមុខនេះ!

ចូលរួមគាំទ្រកសិផលខ្មែរដើម្បីកសិករខ្មែរ!

ក្រោមកិច្ចសហការណ៍ជាមួយក្រសួងពាណិជ្ជកម្ម ក្នុងការគាំទ្រប្រជាកសិករក្នុងខេត្តព្រះវិហារ សម្រាប់ផ្លែល្ពៅ ផ្សារទំនើបអ៉ីអនបានចូលរួមជាចំណែកបាននាំផ្លែល្ពៅដាក់នៅក្នុងផ្សារអ៉ីអន ទាំង ៣សាខាក្នុងតម្លៃពិសេស ត្រឹមតែ ១០០០៛ ក្នុង ១ផ្លែតែប៉ុណ្ណោះ។

អតិថិជនទាំងអស់ អាចចូលរួមគាំទ្រ ដើម្បីចូលរួមចំណែកស្វែងរកទីផ្សារសម្រាប់ប្រជាកសិករខ្មែរយើងទាំងអស់គ្នា តាមរយៈការទិញផ្លែល្ពៅដែលមានដាក់លក់នៅផ្សារទំនើប អ៉ីអន ទាំង ៣ សាខាចាប់ពីថ្ងៃទី ២០ មិថុនា ២០២៥ រហូតដល់អស់ពីស្តុក ៕

កុំភ្លេចមកគាំទ្រកសិផលខ្មែរទាំងអស់គ្នាណា! យើងធានាជូននូវ គុណភាព សុវត្ថិភាព និង តម្លៃ!

សម្រាប់ព័ត៌មានបន្ថែម៖

Facebook: AEON Retail Cambodia

Instagram: aeon_retail_cambodia

Telegram: AEON Retail Cambodia

TikTok: AEON Retail Cambodia

YouTube: AEON Retail Cambodia

ក្រុមហ៊ុន KOI Thé Cambodia ចុះហត្ថលេខាលើអនុស្សារណៈយោគយល់ ជាមួយក្រុមហ៊ុន AEON CAMBODIA ដើម្បីចេញផលិតផលថ្មី

កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ ក្រុមហ៊ុន ខយ តេ កម្ពុជា បានរៀបចំកម្មវិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់ ជាមួយក្រុមហ៊ុន អ៊ីអន ខេមបូឌា ដែលប្រារព្ធឡើង នៅអាគារការិយាល័យ បវរ (Borvor Office Complex) ដើម្បីណែនាំក៏ដូចជានាំមកនូវផលិតផលថ្មី តែបៃតង យ៉ាគុល (Yakult Green Tea) ជាផលិតទឹកដោះគោជូរ​ ម៉ាកល្បីល្បាញរបស់ប្រទេស​ជប៉ុន។

កម្មវិធីនេះប្រព្រឹត្តទៅជាមួយវត្តមានរបស់ ឧកញ៉ា ឃន ឈុនដារ៉ា អគ្គនាយក ក្រុមហ៊ុន KOI Thé Cambodia ជាមួយ លោក ស៊ិន ពិសី អគ្គនាយិកាក្រុមហ៊ុន AEON CAMBODIA ក៏ដូចជាដៃគូសហការការងារជាច្រើនផងដែរ។

ផលិតផលថ្មីនេះត្រូវបានបង្កើតឡើងជាមួយទឹកដោះគោយ៉ាគុល ជាផលិតផលផ្ដាច់មុខរបស់ក្រុមហ៊ុនអ៊ីអនតាមស្ដង់ដាប្រទេសជប៉ុន  ដែលមានគុណភាពខ្ពស់សំបូរដោយ វីតាមីន D ជំនួយដល់ស្បែក ក៏ដូចជាជំនួយដល់ប្រព័ន្ធភាពស៊ាំឲ្យកាន់តែប្រសើរ រួមជាមួយនឹងស្លឹកតែគុណភាពខ្ពស់នាំចូលពីតៃវ៉ាន់។

ពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នានេះ បានបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នា ដើម្បីផ្តល់ជូននូវផលិតផលថ្មីដែលមានរសជាតិ ឆ្ងាញ់ ប្លែក និងគួបផ្សំជាមួយកាប្រើប្រាស់គ្រឿងផ្សំដែលមានគុណភាពខ្ពស់។

សារជូនពរអតិថិជន ពីលោកអគ្គនាយក ក្រុមហ៊ុន អ៉ីអន (ខេមបូឌា)

សារជូនពររបស់អគ្គនាយក ក្រុមហ៊ុន អ៉ីអន (ខេមបូឌា)

ជម្រាបសួរ ខ្ញុំបាទ ស៊ិន ពិសី ជាអគ្គនាយក ក្រុមហ៊ុន អ៉ីអន (ខេមបូឌា)។

ក្នុងឱកាស​បុណ្យភ្ជុំបិណ្ឌខាងមុខនេះ ខ្ញុំបាទតំណាងក្រុមហ៊ុន អ៉ីអន (ខេមបូឌា)សូមអរគុណដល់អតិថិជន ដែលតែងតែគាំទ្រ ផ្សារទំនើបអ៉ីអនយើងខ្ញុំ ចាប់តាំងពីបើកដំណើរការ ឆ្នាំ២០១៤ រហូតមកដល់ពេលបច្ចុប្បន្ន អស់រយៈពេលជាង 10 ឆ្នាំកន្លងមកហើយ។

ដើម្បីឆ្លើយតបនឹងការគាំទ្រយ៉ាងខ្លាំងរបស់អតិថិជនកន្លងមក ផ្សារទំនើប អ៉ីអន​ នឹងនៅតែបន្តបេសកកម្មរបស់យើង ដើម្បីបំពេញតម្រូវការរបស់អតិថិជនលើគុណភាពទំនិញនិងសេវាកម្ម និង ដើម្បីចូលរួមចំណែកលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃក្នុងតំបន់អោយកាន់តែប្រសើរតាមរយៈការរក្សាតម្លៃទំនិញ ស្របតាមស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្ន។

ហើយក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះផងដែរ ខ្ញុំបាទសូមជូនពរដល់អតិថិជនទាំងអស់អោយជួបតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។​

សូមអរគុណ

កាន់តែសន្សំសំចៃ! ផ្សារទំនើបអ៉ីអន កែប្រែតម្លៃលក់រាយថ្មីលើគ្រប់ផ្នែកនៃសាច់ជ្រូក ចាប់ពីខែកញ្ញានេះតទៅ

ផ្សារទំនើបអ៉ីអន នឹងធ្វើការលក់សាច់ជ្រូក ក្នុងតម្លៃពិសេសថ្មី ហើយធានាថាជាសាច់ជ្រូកក្នុងស្រុកផ្ទាល់ ដែលមានដូចសាច់បីជាន់ ឆ្អឹងជំនី ជើងជ្រូក ចំឡកក្នុងក្រៅ​ និង គ្រឿងក្នុងជ្រូកជាច្រើនទៀត​ ១២ ខែកញ្ញា នេះទៅ។

នេះជាដំណឹងល្អមួយ ​​សម្រាប់អតិថិជិនគ្រប់រូប ជាពិសេសនោះគឺបងៗស្រ្តីមេផ្ទះ ដែលតែងតែចម្អិនអាហារឈ្ងុយឆ្ងាញ់ជារៀងរាល់ថ្ងៃសម្រាប់កូនៗជាទីស្រលាញ់ និង គ្រួសារដ៏កក់ក្តៅ។

តាមរយៈលោក Mori Akifumi ដែលជាអ្នកគ្រប់គ្រងខាងផ្នែកបញ្ជាទិញ នៅផ្សារទំនើប មានប្រសាសន៍ថា “ដើម្បីបំពេញតម្រូវការរបស់អតិថិជនផ្ទាល់ ដែលតែងតែបន្តគាំទ្រក្នុងការទិញទំនិញ បន្លែ​ ត្រី សាច់ និង​ គ្រឿងឧបភោគបរិភោគ គ្រប់ប្រភេទនៅក្នុងផ្សារទំនើបអ៉ីអនពិសេស​ជាងគេនោះគឺ សាច់ជ្រូក ដែលជាតម្រូវការប្រចាំថ្ងៃ។ ផ្សារទំនើបអ៉ីអន បានធ្វើការដាក់លក់សាច់ជ្រូកក្នុងតម្លៃមួយដែលពិសេស ហើយសមស្របទៅហ្នឹងតម្លៃទីផ្សារ និងធានាថាសាច់គ្រប់ប្រភេទដែលដាក់លក់ទាំងអស់ មានសុវតិ្ថភាពចំពោះអតិថិជនរបស់យើង។

ជាចុងក្រោយ ខ្ញុំបាទតំណាងផ្សារទំនើបអ៉ីអន សូមអរគុណអតិថិជន ដែលតែងតែគាំទ្រផ្សារទំនើបអ៊ីអន ហើយក្នុងឳកាសភ្ជុំបិណ្ឌខាងមុខនេះសូមជូនពរអោយអតិថិជនទាំងអស់ជួបតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និង ពលៈកុំបីឃ្លៀតឃ្លាឡើយ”។

គូសបញ្ជាក់ឲ្យដឹងផងដែរថា ការលក់សាច់ជ្រូក ក្នុងតម្លៃពិសេសថ្មីនេះ អតិថិជនអាចធ្វើការទិញបញ្ជាទិញ តាមរយៈ គេហទំព័រ និងកម្មវិធីទូរស័ព្ទដៃ អ៉ីអន អនឡាញ។

——

ក្រុមហ៊ុន អ៉ីអនខេមបូឌា ខូ អិលធីឌី បានបើកដំណើរការអាជីវកម្មរបស់ខ្លួនក្នុងប្រទេសកម្ពុជាតាំងពីខែកក្កដា ឆ្នាំ២០១៤ ក្នុងនាមជាក្រុមហ៊ុនលក់រាយធំជាងគេមួយក្នុងចំណោមក្រុមហ៊ុនលក់រាយជាច្រើនទៀត។ ស្ថិតនៅក្រោមបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន អ៉ីអន គ្រុប ដែលមានមូលដ្ឋាននៅប្រទេសជប៉ុន ក្រុមហ៊ុន អ៊ីអនខេមបូឌា ខូ អិលធីឌី ប្ដេជា្ញយក “អតិថិជនជាចម្បង” និងមានគោលការណ៍មូលដ្ឋានរបស់ខ្លួនដើម្បីសម្រេចបាននូវភាពសុខដុមរម្យនា ស្ថេរភាព និងសន្តិភាពក្នុងសង្គម តាមរយៈអាជីវកម្មរបស់ខ្លួន។

លោកអ្នកក៏អាចធ្វើការបញ្ជាទិញជាមួយ អុីអន អនឡាញ តាមរយៈគេហទំព័រ

 www.aeononlineshopping.com

ឬ ទាញយកកម្មវិធី AEON Online Mobile App

សម្រាប់ព័ត៌មានបន្ថែម:

Website: www.aeoncambodia.com

Facebook: AEON Retail Cambodia

Telegram: AEON Retail Cambodia

Instagram: aeon_retail_cambodia

YouTube: AEON Retail Cambodia

អបអរសាទរការបើកសម្ពោធជាផ្លូវការ សាខាថ្មី ផ្សារទំនើប អ៊ីអន ម៉េកវែលយូ ទន្លេបាសាក់ មុនីវង្ស

ថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០២៤ 

ក្រុមហ៊ុន អីុអន ខេមបូឌា ខូអិល ធីឌី​ បានបើកដំណើរការជាផ្លូវការផ្សារទំនើប អីុអន ម៉េកវែលយូ ទន្លេបាសាក់ មុនីវង្ស  ដែលមានទីតាំងស្ថិតនៅ៖ #៤៥៦ ផ្លូវ ព្រះមុនីវង្ស (៩៣) កែងផ្លូវ ឧកញ៉ា ញឹក ជូឡុង (៤៦៦) សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ

ក្នុងឱកាសការបើកសម្ពោធជាផ្លូវការសាខាថ្មីផ្សារទំនើបអីុអនម៉េកវែលយូ ទន្លេបាសាក់ មុនីវង្ស មានការផ្ដល់ជូនពិសេសជាច្រើនទៅលើផលិតផលជាច្រើនប្រភេទ។

បន្ថែមលើសពីនេះទៅទៀតក៏មានការថែមជូននូវមីកំប៉ុង ១យួរភ្លាមៗរាល់ការចំណាយចាប់ពី ១០ដុល្លារឡើងទៅក្នុង ១វិក្កយបត្រ សម្រាប់អតិថិជន ១០០នាក់ដំបូង ចាប់ពីថ្ងៃទី ៣០ សីហា ដល់ ១ កញ្ញា ២០២៤។

គួរបញ្ជាក់ផងដែរថាផ្សារទំនើបអ៊ីអនម៉េកវែលយូទន្លេបាសាក់មុនីវង្សគឺជាផ្សារទំនើបមួយដែលមានផលិតផលច្រើនមុខច្រើនប្រភេទសម្រាប់បំពេញនូវតម្រូវការប្រចាំថ្ងៃរបស់អតិថិជនដូចជា៖ គ្រឿងទេស, សាច់, បន្លែ, ផ្លែឈើ, អាហារចម្អិនស្រាប់,អាហារកកនិងទំនិញប្រើប្រាស់ក្នុងផ្ទះជាមួយទីធ្លាធំទូលាយក្នុងការដើរទិញទំនិញនិងកន្លែងអង្គុយដែលមានផាសុកភាព។

យោងតាមប្រសាសន៍របស់លោកខេនថារ៉ូ អូកាម៉ូតុ (Kentaro Okamoto) ជាអ្នកគ្រប់គ្រង់ជាន់ខ្ពស់របស់ផ្សារទំនើប អីុអនម៉េកវែលយូបានជឿជាក់យ៉ាងមុតមាំថាផ្សារទំនើបអីុអនម៉េកវែលយូ​ទន្លេបាសាក់ មុនីវង្ស នឹងចូលរួមចំណែកវិជ្ជមានទៅដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់តាមរយៈការផ្ដល់ជូននូវទំនិញដែលមានគុណភាពខ្ពស់ មានស្តង់ដារ និងផ្ដល់ជូននូវសេវាកម្មល្អដល់អតិថិជនគ្រប់រូប។

For more information please visit us:

Facebook: AEON MaxValu Cambodia

Instagram: aeon_maxvalu_cambodia

ទិញទំនិញលើអ៉ីអនអនទ្បាញដោយប្រើប្រាស់វីសាកាត បញ្ចុះតម្លៃ៥ដុល្លារភ្លាមៗ

បញ្ចុះតម្លៃ ៥ដុល្លារភ្លាមៗសម្រាប់ការបញ្ជាទិញទំនិញជាច្រើនមុខលើអ៉ីអនអនទ្បាញចាប់ពី២០ដុល្លារទ្បើង ដោយទូទាត់ជាមួយ VISA Card ចាប់ពីថ្ងៃទី០៧ កក្កដា ដល់ ៣១ សីហា ២០២២

លក្ខខណ្ឌដើម្បីទទួលបានការបញ្ចុះតម្លៃ៖

  • ចូលទៅកាន់វែបសាយអ៉ីអនអនទ្បាញ www.aeononlineshopping.com
  • បង្កើតគណនី ប្រសិនបើអ្នកជាអតិថិជនថ្មី
  • ជ្រើសរើសទំនិញ និងធ្វើការបញ្ជាទិញទំនិញដែលលោកអ្នកត្រូវការចាប់ពី២០ដុល្លារទ្បើងទៅ
  • ជ្រើសរើសវិធីក្នុងការទូទាត់ប្រាក់ តាមរយៈ VISA Card (ចុច រក្សាទុកព័ត៌មានកាតរបស់អ្នក)
  • រួចចុច យល់ព្រម សម្រាប់ការបញ្ជាទិញ និងការបង់ប្រាក់ជាការស្រេច។

កុំភ្លេចមកទទួលយកការផ្ដល់ជូនដ៏អស្ចារ្យនេះទាំងអស់គ្នា!
សម្រាប់ព័ត៌មានបន្ថែម៖

អ៉ីអនភ្នំពេញ: 081 760 761
អ៉ីអនសែនសុខ ស៊ីធី: 086 760 761

*****
បច្ចុប្បន្នអតិថិជនដែលនៅតាមបណ្ដាខេត្តនានា អាចធ្វើការបញ្ជាទិញទំនិញជាច្រើនប្រភេទពីផ្សារទំនើបអ៉ីអនបានដោយសុវត្ថិភាព និងមានភាពងាយស្រួលដោយពុំចាំបាច់ធ្វើដំណើរមកកាន់ទីតាំងផ្ទាល់ទ្បើយ។ យើងនឹងធ្វើការដឹកជញ្ជូនទំនិញជូនដល់គេហដ្ឋានរបស់អតិថិជនដោយផ្ទាល់នៅថ្ងៃបន្ទាប់។