សហគ្រិនខ្មែរ និងផ្សារអុីអនគាំទ្រកិច្ចខិតខំប្រឹងប្រែងជាតិ ដើម្បីលើកកម្ពស់ទំនិញក្នុងស្រុក តាមរយៈពិព័រណ៍ក្នុងស្រុក

គាំទ្រផលិតផលខ្មែរ ថែសេដ្ឋកិច្ចជាតិ!

សហគ្រិនខ្មែរ ក្នុងកិច្ចសហការជាមួយផ្សារអុីអន មានសេចក្ដីសោមនស្សរីករាយក្នុងការប្រកាសពីពិព័រណ៍ផលិតផល ក្នុងស្រុកដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ០១ ដល់ថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២៥ នៅផ្សារអុីអន សាខា ភ្នំពេញ សែនសុខ និងមានជ័យ។ ពិព័រណ៍រយៈពេលពីរសប្តាហ៍នេះ បន្តកិច្ចសហប្រតិបត្តិការយូរអង្វែងរបស់ សហគ្រិនខ្មែរ និង ផ្សារអុីអន ក្នុងការលើកកម្ពស់ផលិតផលកម្ពុជាដែលមានគុណភាពខ្ពស់ និងគាំទ្រដល់កសិករ ផលិតករ និងសហគ្រាសធុនតូច និងមធ្យមក្នុងស្រុក។ 

ឯកឧត្ដមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្ដិសហគ្រិនខ្មែរ មានប្រសាសន៍ថា៖ “កំណើននៃទំនុកចិត្តនិងតំរូវការរបស់អតិថិជន និងប្រជាជនចំពោះផលិតផលក្នុងស្រុកបានបង្ហាញ ពីសារៈសំខាន់នៃការគាំទ្រក្នុងការពង្រីកឱកាសចូលទីផ្សារសម្រាប់ផលិតករ។ រាជរដ្ឋាភិបាលតាមរយៈសហគ្រិនខ្មែរ បន្តបង្កើត វេទិកាដែលបង្ហាញសក្តានុពល និងសមត្ថភាពនៃផលិតករជាតិ។ ជាក់ស្តែងពិព័រណ៍នេះ គឺជាជំហានសំខាន់មួយទៀត ក្នុងការជួយឱ្យ សហគ្រាសធុនតូច និងមធ្យម ដែលជាអ្នកផលិតអាចបង្ហាញ ពីគុណភាព សុវត្ថិភាព និងនវានុវត្តន៍របស់ខ្លួន។”

លោក ស៊ិន ពិសី អគ្គនាយក ក្រុមហ៊ុន អុីអន (ខេមបូឌា) មានប្រសាសន៌ថា៖ “ផ្សារទំនើបអ៉ីអន មានកិត្តិយសក្នុងការចាប់ដៃគូជាមួយសហគ្រិនខ្មែរក្នុងការរៀបចំពិព័រណ៍ផលិតផលក្នុងស្រុកនេះឡើង។​ ដោយក្នុងនោះ​ មានការបង្ហាញនូវផលិតផលក្នុងស្រុកដែលគុណភាពខ្ពស់រួមមាន ផ្លែឈើ គ្រឿងបរិភោគ សម្ភារប្រើប្រាស់ប្រចាំថ្ងៃ និងសិប្បកម្មផ្សេងជាច្រើនទៀត។  ផ្សារទំនើបអ៉ីអនមិនត្រឹមតែគាំទ្រដល់កសិករ ផលិតករ និងសហគ្រាសធុនតូច និងមធ្យមក្នុងស្រុកប៉ុណ្ណោះទេ តែយើងក៏គាំទ្រចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការពង្រឹងសេដ្ឋកិច្ចក្នុងស្រុកផងដែរ។ ពិព័រណ៍នេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងជ្រាលជ្រៅរបស់យើងចំពោះ សុវត្ថិភាពចំណីអាហារ គុណភាព តម្លៃសមរម្យ និងជួយពង្រីកទីផ្សារផលិតផលក្នុងស្រុកឱ្យកាន់តែធំទូលាយជាងមុនទៅទៀត។”

លោក គីមូរ៉ា អេអ៊ីស៊ុគេ អគ្គនាយកអធិការរបស់ ក្រុមហ៊ុន អ៊ីអន ម៉ល (ខេមបូឌា) មានប្រសាសន៍ថា៖ “ខ្ញុំមានមោទនភាព និងកិតិ្តយសក្នុងការសហការជាមួយ អ៊ីអន ខេមបូឌា និង សហគ្រិនខ្មែរ ដើម្បីរៀបចំការតាំងពិព័រណ៍ផលិតផលក្នុងស្រុក ជាលើកទី២នៅក្នុងឆ្នាំនេះ។ ព្រឹត្តិការណ៍នេះ បង្ហាញយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តរបស់យើងក្នុងការគាំទ្រផលិតផលក្នុងស្រុក និងលើកកម្ពស់សហគ្រាសធុនតូច និងមធ្យមប្រកបដោយស្ថិរភាព។ យើងជឿជាក់ថាតាមពិព័រណ៍ផលិតផលក្នុងស្រុកនេះ មិនត្រឹមតែជាការបង្ហាញផលិតផលចម្រុះ ប៉ុណ្ណោះទេ ប៉ុន្តែក៏បង្កើតបាននូវបរិយាកាសស្និទ្ធស្នាល សុវត្ថិភាព ដែលអាចឱ្យគ្រួសារ និងភ្ញៀវទេសចរអាចរីករាយ ស្វែងយល់ ជាមួយស្មារតីច្នៃប្រឌិតរបស់ប្រជាជនកម្ពុជា។ ផ្សារទំនើប អ៊ីអន ម៉ល យើងសូមអញ្ជើញអតិថិជនទាំងអស់​ចូលរួមគាំទ្រផលិតផលក្នុងស្រុក និងសហការរួមគ្នា​ដើម្បីបង្កើនឱកាសទីផ្សារសម្រាប់ អាជីវកម្មក្នុងស្រុក។”

សូមកុំភ្លេចចូលរួមគាំទ្រផលិតផលក្នុងស្រុកជាច្រើន ដែលបំពេញតាមស្តង់ដារ, គុណភាព និងសុវត្ថិភាព មានដូចជា គ្រឿងទេស, របស់ប្រើប្រាស់ប្រចាំថ្ងៃ, បន្លែស្រស់, ទឹកដោះគោ, អង្ករ និងវត្ថុអនុស្សាវរីយ៍ជាច្រើនទៀត។ លើសពី នេះអ្នកនឹងទទួលបានការបញ្ចុះតម្លៃលើទំនិញជាច្រើនមុខ និងឪកាសឈ្នះរង្វាន់ សម្រាប់រាល់ការបញ្ជាទិញចាប់ពី $១៥ ឡើងទៅ។

សហគ្រិនខ្មែរ និងផ្សារអុីអន សូមអញ្ជើញសាធារណជនចូលរួមពិព័រណ៍នេះ​ និងគាំទ្រផលិតករក្នុងស្រុក។ ការជ្រើសរើស ផលិតផលក្នុងស្រុក ជាការវិនិយោគក្នុងអនាគតរបស់ប្រទេសកម្ពុជា។

ពិព័រណ៍ឆ្នាំនេះក៏ជាសកម្មភាពសំខាន់មួយក្រោមយុទ្ធនាការប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពរបស់សហគ្រិនខ្មែរឆ្នាំ ២០២៥ ដែល ប្រមូលផ្តុំនូវកម្មវិធីជាច្រើនដែលដំណើរការស្របគ្នា – ពីការរៀបចំគំនិតអាជីវកម្មថ្នាក់ជាតិ ការចាប់ផ្ដើមអាជីវកម្ម និងការ ប្រកួតប្រជែង សហគ្រាសធុនតូច និងមធ្យម រហូតដល់វេទិកា ពិព័រណ៍ និងពិធីប្រគល់រង្វាន់ ដែលសហគ្រិនអាចទទួលបាន ចំណេះដឹង បណ្តាញ និងឱកាសដែលគាំទ្រដល់កំណើន និងនិរន្តរភាពរបស់ពួកគេ។

local-fair
local-fair
local-fair
local-fair

សម្រាប់ព័ត៌មានផ្សេងៗ សូមចូលទៅកាន់ទំព័ររបស់យើង៖

Facebook: AEON Retail Cambodia

Instagram: aeon_retail_cambodia

Telegram: AEON Retail Cambodia

TikTok: AEON Retail Cambodia

YouTube: AEON Retail Cambodia

ហាងលក់វត្ថុអនុស្សាវរីយ៍ខ្មែរ បើកថ្មីនៅផ្សារទំនើបអ៉ីអន មានជ័យ

souvenir-shop-aeonmeanchey

ផ្សារទំនើបអ៉ីអន មានជ័យ បានបើកសម្ពោធហាងវត្ថុអនុស្សាវរីយ៍ខ្មែរថ្មីនៅថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២៥!

ហាងវត្ថុអនុស្សាវរីយ៍ថ្មីនេះ ប្រមូលផ្ដុំទៅដោយ ផលិតផលក្នុងស្រុករួមមាន គ្រឿងបរិភោគ និងវត្ថុអនុស្សាវរីយ៍ធ្វើដោយដៃ ដែលឆ្លុះបញ្ចាំងពីវប្បធម៌ខ្មែរ ដោយមានការរួមបញ្ចូលគ្នានៃបច្ចេកទេសបែបប្រពៃណី និងរចនាបែបទំនើបទាន់សម័យ។

ហាងលក់វត្ថុអនុស្សាវរីយ៍នេះនឹងមានតួនាទីយ៉ាងសំខាន់សម្រាប់អតិថិជនក្នុងស្រុក និងអន្តរជាតិ ដើម្បីទទួលបានបទពិសោធន៍ទិញទំនិញកាន់តែងាយស្រួលក្នុងការ ស្វែងរកផលិតផល ឬ វត្ថុអនុស្សាវរីយ៍ពីប្រទេសកម្ពុជា ដែលមានគុណភាពខ្ពស់ពីបណ្តាខេត្តផ្សេងៗ សម្រាប់ធ្វើជាវត្ថុអនុស្សាវរីយ៍ ជូនមិត្តភ័ក្តិ និងសមាជិកគ្រួសារ នៅពេលត្រឡប់ទៅប្រទេសកំណើតវិញ។

ដើម្បីអបអរការបើកហាងថ្មីនេះ​ ចាប់ទី ១៥ ដល់ ១៧ ខែសីហា ២០២៥ ផ្សារទំនើបអ៉ីអន មានជ័យ មានការផ្ដល់ជូនពិសេសជាច្រើនរួមមាន៖

  • រាល់ការជាវទិញទំនិញនៅហាងលក់វត្ថុអនុស្សាវរីយ៍ ចាប់ពី ២០ ដុល្លារឡើងទៅ អតិថិជននឹងទទួលបានក្រមាខ្មែរ ១ ដោយឥតគិតថ្លៃ។
  • បញ្ចុះតម្លៃរហូតដល់ ២០% ទៅលើមុខទំនិញមួយចំនួន។
souvenir-shop-aeonmeanchey-gift
souvenir-shop-aeonmeanchey-discount

ផ្លែល្ហុងពីខេត្តកណ្ដាលនឹងមកដល់ផ្សារទំនើបអ៉ីអន នៅថ្ងៃទី ២៦ខាងមុខនេះ!

ចូលរួមគាំទ្រកសិផលខ្មែរដើម្បីកសិករខ្មែរ!

ក្រោមកិច្ចសហការណ៍ជាមួយក្រសួងពាណិជ្ជកម្ម នឹងក្រុមហ៊ុន TROPICAM FRUIT AND VEGETABLE CO., LTD ក្នុងការគាំទ្រប្រជាកសិករក្នុងខេត្តកណ្ដាល សម្រាប់ផ្លែល្ហុង ផ្សារទំនើបអ៉ីអនបានចូលរួមជាចំណែកបាននាំផ្លែល្ហុងដាក់នៅក្នុងផ្សារអ៉ីអន ទាំង ៣សាខា នឹងតាមបណ្ដាផ្សារទំនើប អ៉ីអន ម៉េកវែលយូ មួយចំនួន ជាមួយការផ្ដល់ជូនពិសេស ទិញ ១ ថែម ១ ហើយក្នុងតម្លៃត្រឹមតែ ៥០០រៀលប៉ុណ្ណោះ ក្នុង ១ផ្លែ។

អតិថិជនទាំងអស់ អាចចូលរួមគាំទ្រ ដើម្បីចូលរួមចំណែកស្វែងរកទីផ្សារសម្រាប់ប្រជាកសិករខ្មែរយើងទាំងអស់គ្នា តាមរយៈការទិញផ្លែល្ហុងដែលមានដាក់លក់នៅផ្សារទំនើប អ៉ីអន ទាំង ៣ សាខា នឹងតាមបណ្ដាផ្សារទំនើប អ៉ីអន ម៉េកវែលយូ ចាប់ពីថ្ងៃទី ២៦ មិថុនា ២០២៥ រហូតដល់អស់ពីស្តុក ៕

កុំភ្លេចមកគាំទ្រកសិផលខ្មែរទាំងអស់គ្នាណា! យើងធានាជូននូវ គុណភាព សុវត្ថិភាព និង តម្លៃ!

សម្រាប់ព័ត៌មានបន្ថែម៖

Facebook: AEON Retail Cambodia

Instagram: aeon_retail_cambodia

Telegram: AEON Retail Cambodia

TikTok: AEON Retail Cambodia

YouTube: AEON Retail Cambodia

ផ្លែល្ពៅពីខេត្តព្រះវិហារនឹងមកដល់ផ្សារទំនើបអ៉ីអន នៅថ្ងៃទី ២០ខាងមុខនេះ!

ចូលរួមគាំទ្រកសិផលខ្មែរដើម្បីកសិករខ្មែរ!

ក្រោមកិច្ចសហការណ៍ជាមួយក្រសួងពាណិជ្ជកម្ម ក្នុងការគាំទ្រប្រជាកសិករក្នុងខេត្តព្រះវិហារ សម្រាប់ផ្លែល្ពៅ ផ្សារទំនើបអ៉ីអនបានចូលរួមជាចំណែកបាននាំផ្លែល្ពៅដាក់នៅក្នុងផ្សារអ៉ីអន ទាំង ៣សាខាក្នុងតម្លៃពិសេស ត្រឹមតែ ១០០០៛ ក្នុង ១ផ្លែតែប៉ុណ្ណោះ។

អតិថិជនទាំងអស់ អាចចូលរួមគាំទ្រ ដើម្បីចូលរួមចំណែកស្វែងរកទីផ្សារសម្រាប់ប្រជាកសិករខ្មែរយើងទាំងអស់គ្នា តាមរយៈការទិញផ្លែល្ពៅដែលមានដាក់លក់នៅផ្សារទំនើប អ៉ីអន ទាំង ៣ សាខាចាប់ពីថ្ងៃទី ២០ មិថុនា ២០២៥ រហូតដល់អស់ពីស្តុក ៕

កុំភ្លេចមកគាំទ្រកសិផលខ្មែរទាំងអស់គ្នាណា! យើងធានាជូននូវ គុណភាព សុវត្ថិភាព និង តម្លៃ!

សម្រាប់ព័ត៌មានបន្ថែម៖

Facebook: AEON Retail Cambodia

Instagram: aeon_retail_cambodia

Telegram: AEON Retail Cambodia

TikTok: AEON Retail Cambodia

YouTube: AEON Retail Cambodia

ពិព័រណ៍ម្ហូបកូរ៉េ ដោយ​​ ឆនឡាណាមដូ ​នៅផ្សារទំនើបអ៉ីអនសែនសុខ

ថ្ងៃទី 13 ខែមិថុនា ឆ្នាំ 2025 – ផ្សារទំនើបអ៉ីអន សែនសុខ ស៊ីធី បានរៀបបចំពិព័រណ៍ម្ហូបកូរ៉េ ដោយ​​ ឆនឡាណាមដូ ជាមួយនឹងការតាំងបង្ហាញផលិតផលកូរ៉េជាច្រើន រួមមានគ្រឿងឧបភោគ បរិភោគជាច្រើន។


លើសពីនេះទៅទៀតនៅរសៀលថ្ងៃដដែលគណះគ្រប់គ្រងផ្សារទំនើប អ៉ីអន សែនសុខ មានកិត្តិយសក៏ដូចជាការស្វាគមន៍ លោក Kim Yung-rok អភិបាលក្រុង Jeollanamdo, លោក Jeong Myung Kyu ប្រធានសមាគមកូរ៉េប្រចាំកម្ពុជា, លោក Sung Dong-il ប្រធានសមាគមកូរ៉េប្រចាំនៅកម្ពុជា, លោក Yun Ha Cheong អគ្គនាយក KOTRA និងអ្នកចូលរួមផ្សេងទៀតពីក្រុមហ៊ុន CamKo Brother ដែលបានមកទស្សនាពិព័រណ៌កាលពីព្រឹកមិញនេះ ដើម្បីចែករំលែកអំពីការរៀបចំ និងផលិតផលកូរ៉េដល់អតិថិជន។ តាមរយៈពិព័រណ៍នេះផងដែរ​ក្រៅពីការដាក់តាំងលក់​ផលិតផលកូរ៉េ ក៏មានការការភ្លក់គីមបាប់ និងការធ្វើគីមបាប់ផងដែរ។​

For other information, please visit our page:

Facebook: AEON Retail Cambodia

Instagram: aeon_retail_cambodia

Telegram: AEON Retail Cambodia

TikTok: AEON Retail Cambodia

YouTube: AEON Retail Cambodia

សហគ្រិនខ្មែរ និងផ្សារអ៉ីអន រៀបចំពិព័រណ័ផលិតផលក្នុងស្រុក

គាំទ្រផលិតផលខ្មែរ ថែសេដ្ឋកិច្ចជាតិ!សហគ្រិនខ្មែរ និងផ្សារអ៉ីអន មានសេចក្ដីសោមនស្សរីករាយ  ក្នុងការប្រកាសពីការរៀបចំពិព័រណ៍ផលិតផលក្នុង ស្រុក ចាប់ពីថ្ងៃទី២០ ខែឧសភា ដល់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៥ នៅសាខាទាំងបី រួមមានផ្សារអ៉ីអនភ្នំពេញ, សែនសុខ និងមានជ័យ។ 

ពិព័រណ៍ដែលមានរយៈពេលពីរសប្តាហ៍នេះមានគោលបំណងជួយលើកកម្ពស់ផលិត ផលក្នុងស្រុកលើកកម្ពស់ជីវភាពរបស់ប្រជាកសិករក្នុងស្រុកនិងបើកឱកាសទីផ្សារថ្មីៗសម្រាប់ផលិតផលក្នុងស្រុក​ទាំងនៅក្នុងតំបន់ និងនៅក្រៅតំបន់។ នេះគឺជាលើកទី៩​ ហើយដែលសហគ្រិនខ្មែរ និងផ្សារទំនើបអ៉ីអនបាន សហការគ្នា ដើម្បីផ្សព្វផ្សាយផលិតផល និងសហគ្រាសធុនតូចនិងមធ្យមក្នុងស្រុក ដែលស្របទៅតាមគោល នយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់ផលិតផលក្នុងស្រុកនៅលើទីផ្សារឲ្យកាន់តែទូលំទូលាយ។

ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួកបន្ទុកជានាយកប្រតិបត្តិនៃសហគ្រិនខ្មែរ បានមានប្រសាសន៍ថា៖ “ការលើកកម្ពស់លទ្ធភាពទទួលបានទីផ្សារសម្រាប់សហគ្រាសធុនតូចនិងមធ្យមតាមរយៈ ដៃគូក្នុងតំបន់ និងបណ្តាញអន្តរជាតិជាការងារអាទិភាពមួយ ក្នុងចំណោមការងារចំបងផ្សេងទៀតរបស់ សហគ្រិនខ្មែរ។ កម្មវិធីរៀបចំផ្សព្វផ្សាយផលិតផល ដោយសហគ្រិន ជាសក្ខីភាពបង្ហាញពីការសហការរវាងរដ្ឋ និងឯកជន, ព្រមទាំងជាពិសេសការភ្ជាប់ទីផ្សារ រវាង​ក្រុមហ៊ុនអន្ដរជាតិ និងសហគ្រាសធុនតូច និងមធ្យម ក្នុងការបង្កើតទំនាក់ទំនងធុរកិច្ចដ៏រឹងមាំ សម្រាប់អនាគតយូរអង្វែង។”

លោក ស៊ិន ពិសី អគ្គនាយក ក្រុមហ៊ុន អ៉ីអន (ខេមបូឌា) បានមានប្រសាសន៌ថា៖ “ពិព័រណ៍នេះទទួលបាន ការគាំទ្រយ៉ាងខ្លាំងពីអតិថិជនទាំងក្នុងស្រុក និងជនបរទេសជាច្រើន ដោយគិតចាប់តាំងពីឆ្នាំ២០២១មកនេះ ជាលើកទី៩ហើយ ដែលផ្សារទំនើបអុីអនបានសហការជាមួយសហគ្រិនខ្មែរក្នុងការរៀបចំពិព័រណ៍ផលិតផលក្នុង ស្រុក ហើយឆ្នាំនេះផងដែរ ផ្សារទំនើបអ៉ីអនបានពង្រីកការដាក់តាំងលក់ឱ្យកាន់តែធំ និងច្រើនជាងឆ្នាំមុនៗ ទៅទៀត  នៅក្នុងផ្សារទាំង៣សាខារបស់យើង។”

សូមកុំភ្លេចចូលរួមគាំទ្រផលិតផលក្នុងស្រុកជាច្រើន ដែលបំពេញតាមស្តង់ដារ, គុណភាព និងសុវត្ថិភាព មានដូចជា គ្រឿងទេស, របស់ប្រើប្រាស់ប្រចាំថ្ងៃ, បន្លែស្រស់, ទឹកដោះគោ, អង្ករ និងវត្ថុអនុស្សាវរីយ៍ជាច្រើនទៀត។ លើសពី នេះអ្នកនឹងទទួលបានការបញ្ចុះតម្លៃលើទំនិញជាច្រើនមុខ និងឪកាសឈ្នះរង្វាន់ សម្រាប់រាល់ការបញ្ជាទិញចាប់ពី $១៥ ឡើងទៅ។

For other information, please visit our page:

Facebook: AEON Retail Cambodia

Instagram: aeon_retail_cambodia

Telegram: AEON Retail Cambodia

TikTok: AEON Retail Cambodia

YouTube: AEON Retail Cambodia

ពេញលេញហើយគ្រឿងសម្អាងនិងសម្ភារៈថែរក្សាសម្រស់ចុះតម្លៃរហូតដល់ ៥០%

សម្រាប់បងៗដែលនិយមចូលចិត្តទិញទំនិញនៅផ្សារទំនើបអ៉ីអន នាពេលខាងមុខនេះដឹងតែសប្បាយទិញហើយ

ផ្សារទំនើបអ៉ីអននិងរៀបចំការតាំងលក់នូវ សម្ភារៈថែរក្សាសម្រស់ ក៏ដូចជា គ្រឿងថែរក្សាសម្រស់ជាច្រើនដែលមានការបញ្ជុះតម្លៃរហូតដល់៥០% ដែលមានផលិតផលម៉ាកល្បីៗជាច្រើនចូលរួមក្នុងការតាំងលក់ខាងមុខនេះដូចជា

  • NYX, NOTE Wet&Wild បញ្ចុះតម្លៃរហូតដល់ ៥០% នឹងទិញ ១ ថែម ១ ។
  • NATURE REPUBLIC បញ្ចុះតម្លៃរហូតដល់ ៥០% ជាមួយកាដូបន្ថែម។
  • MAYBELLINE, LOREAL, GARNIER បញ្ចុះតម្លៃរហូតដល់ ៣០% ជាមួយកាដូបន្ថែម។
  • REVELON ទិញ ១ ថែម ១ ជាមួយការផាត់មុខឥតគិតថ្លៃ។
  • YAHDA, 4U2 បញ្ចុះតម្លៃរហូតដល់ ៣០% ជាមួយកាដូបន្ថែម។
  • BODIA បញ្ចុះតម្លៃរហូតដល់ ៣០% ជាមួយកាដូបន្ថែម។

គូសបញ្ជាក់ថា កម្មវិធីពិសេសនេះចាប់ផ្តើមពីថ្ងៃទី ៣ ដល់ ៩ មីនា ឆ្នាំ២០២៥ ខាងមុខនេះ។

សម្រាប់ទីតាំង

ផ្សារទំនើប អ៉ីអនភ្នំពេញ ស្ថិតនៅជាន់ទី ១

ផ្សារទំនើប អ៉ីអន សែនសុខ ស្ថិតនៅជាន់ផ្ទាល់ដី

ផ្សារទំនើប អ៉ីអន មានជ័យ ស្ថិតនៅ Glambeautique ជាន់ផ្ទាល់ដី

ដូច្នេះសម្រាប់បងប្អូនចូលចិត្តទិញអីវ៉ាន់សូមប្រញាប់ឡើងកុំអោយឱកាសនេះកន្លងហួស៕

សម្រាប់ព័ត៌មានផ្សេងៗសូមចូលទៅកាន់ផេករបស់យើង៖

Facebook: AEON Retail Cambodia

Telegram: AEON Retail Cambodia

Instagram: aeon_retail_cambodia

YouTube: AEON Retail Cambodia

Tiktok: AEON Retail Cambodia

Downlaod Our APP:  AEON Online

អបអរសាទរការបើកសម្ពោធជាផ្លូវការ សាខាថ្មី ផ្សារទំនើប អ៊ីអន ម៉េកវែលយូ ទន្លេបាសាក់ មុនីវង្ស

ថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០២៤ 

ក្រុមហ៊ុន អីុអន ខេមបូឌា ខូអិល ធីឌី​ បានបើកដំណើរការជាផ្លូវការផ្សារទំនើប អីុអន ម៉េកវែលយូ ទន្លេបាសាក់ មុនីវង្ស  ដែលមានទីតាំងស្ថិតនៅ៖ #៤៥៦ ផ្លូវ ព្រះមុនីវង្ស (៩៣) កែងផ្លូវ ឧកញ៉ា ញឹក ជូឡុង (៤៦៦) សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ

ក្នុងឱកាសការបើកសម្ពោធជាផ្លូវការសាខាថ្មីផ្សារទំនើបអីុអនម៉េកវែលយូ ទន្លេបាសាក់ មុនីវង្ស មានការផ្ដល់ជូនពិសេសជាច្រើនទៅលើផលិតផលជាច្រើនប្រភេទ។

បន្ថែមលើសពីនេះទៅទៀតក៏មានការថែមជូននូវមីកំប៉ុង ១យួរភ្លាមៗរាល់ការចំណាយចាប់ពី ១០ដុល្លារឡើងទៅក្នុង ១វិក្កយបត្រ សម្រាប់អតិថិជន ១០០នាក់ដំបូង ចាប់ពីថ្ងៃទី ៣០ សីហា ដល់ ១ កញ្ញា ២០២៤។

គួរបញ្ជាក់ផងដែរថាផ្សារទំនើបអ៊ីអនម៉េកវែលយូទន្លេបាសាក់មុនីវង្សគឺជាផ្សារទំនើបមួយដែលមានផលិតផលច្រើនមុខច្រើនប្រភេទសម្រាប់បំពេញនូវតម្រូវការប្រចាំថ្ងៃរបស់អតិថិជនដូចជា៖ គ្រឿងទេស, សាច់, បន្លែ, ផ្លែឈើ, អាហារចម្អិនស្រាប់,អាហារកកនិងទំនិញប្រើប្រាស់ក្នុងផ្ទះជាមួយទីធ្លាធំទូលាយក្នុងការដើរទិញទំនិញនិងកន្លែងអង្គុយដែលមានផាសុកភាព។

យោងតាមប្រសាសន៍របស់លោកខេនថារ៉ូ អូកាម៉ូតុ (Kentaro Okamoto) ជាអ្នកគ្រប់គ្រង់ជាន់ខ្ពស់របស់ផ្សារទំនើប អីុអនម៉េកវែលយូបានជឿជាក់យ៉ាងមុតមាំថាផ្សារទំនើបអីុអនម៉េកវែលយូ​ទន្លេបាសាក់ មុនីវង្ស នឹងចូលរួមចំណែកវិជ្ជមានទៅដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់តាមរយៈការផ្ដល់ជូននូវទំនិញដែលមានគុណភាពខ្ពស់ មានស្តង់ដារ និងផ្ដល់ជូននូវសេវាកម្មល្អដល់អតិថិជនគ្រប់រូប។

For more information please visit us:

Facebook: AEON MaxValu Cambodia

Instagram: aeon_maxvalu_cambodia

សហគ្រិនខ្មែរ សហការជាមួយផ្សារទំនើបអុីអន ផ្សព្វផ្សាយផលិតផលក្នុងស្រុក

ពិព័រណ៍ផលិតផលក្នុងស្រុកបានត្រលប់មកវិញហើយ!


សហគ្រិនខ្មែរ​(Khmer Enterprise)និងផ្សារទំនើបអ៊ីអនមានមោទនភាពប្រកាសពីពិព័រណ៍ផលិតផលក្នុងស្រុក ដែលនឹងដំណើរការចាប់ពីថ្ងៃទី២០ ខែឧសភា ដល់ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ នៅតាមបណ្តាផ្សារទំនើបអ៊ីអនរាជធានីភ្នំពេញ​ ផ្សារទំនើបបអ៊ីអនសែនសុខនិង ផ្សារទំនើបអ៊ីអន​មានជ័យ។ ការតាំងពិព័រណ៍ រយៈពេល៣សប្តាហ៍នេះមានគោលបំណង លើក កម្ពស់ ផលិតផលក្នុងស្រុក លើកកម្ពស់ជីវភាពរបស់ប្រជាកសិករក្នុងស្រុក និង បើកឱកាសទីផ្សារថ្មី ទាំងក្នុងស្រុក និង អន្តរជាតិ សម្រាប់ផលិតផលក្នុងស្រុក ។ 

នេះជាលើកទី៧ហើយ ដែលសហគ្រិនខ្មែរនិងផ្សារទំនើបអ៊ីអនបានចាប់ដៃគូក្នុងការលើកកម្ពស់ផលិតផលនិង​សហគ្រាសធុនតូចនិងមធ្យមក្នុងស្រុកដែលស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការជំរុញផលិតផលក្នុងស្រុកអោយកាន់តែ មានទីផ្សារ។ពាក្យស្លោករបស់ពិព័រណ៏ គឺ​​ “គាំទ្រផលិតផលខ្មែរ ថែសេដ្ឋកិច្ចជាតិ”។

ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួកបន្ទុកជានាយកប្រតិបត្តិនៃ សហគ្រិនខ្មែរ បានមានប្រសាសន៍ថា ៖​“សហគ្រិនខ្មែរមានសេចក្តីសោមនស្សរីករាយ ពីការកើនឡើងដ៏គួរឱ្យកត់សម្គាល់នៃការគាំទ្ររបស់អតិថិជនចំពោះផលិតផលក្នុងស្រុក។ភាពជាដៃគូជាមួយ AEON សម្រាប់ពិព័រណ៍ ផលិតផលក្នុងស្រុកនេះនឹងពង្រីកការលក់និង គាំទ្រដល់សហគ្រាសធុនតូចនិងមធ្យម ដែលស្របតាមបេសកកម្មរបស់សហគ្រិនខ្មែរក្នុងការផ្សព្វផ្សាយ

ផលិតផលក្នុងស្រុកនៅក្នុងផ្សារទំនើបនិងទីផ្សារផ្សេងៗទៀត។សហគ្រិនខ្មែរនឹងបន្តបេសកកម្មក្នុងការលើកកម្ពស់លទ្ធភាពទទួលបានទីផ្សារសម្រាប់សហគ្រាសធុនតូចនិងមធ្យមតាមរយៈដៃគូក្នុងតំបន់និងបណ្តាញអន្តរជាតិ”។

តាមរយៈ លោក ស៊ិន ពិសី អគ្គនាយក ក្រុមហ៊ុន អ៊ីអន (ខេមបូឌា) មានប្រសាសន៌ថា៖

“ផ្សារទំនើបអ៊ីអននៅតែបន្តចូលរួមយ៉ាងសកម្ម និងគាំទ្រយ៉ាងពេញទំហឹងក្នុងន័យជម្រុញការផ្សព្វផ្សាយ ពង្រីកទីផ្សារបន្ថែមសម្រាប់ផលិតផលខ្មែរ និងគាំទ្រដល់កសិករខ្មែរ។ យើងយកចិត្តទុកដាក់ខ្ពស់ទៅលើសុវត្ថិភាពចំនីអាហារ គុណភាព សេវាកម្ម និងផ្ដល់ជូននូវតម្លៃសមរម្យជូនដល់អតិថិជន។ ដូច្នេះកុំភ្លេចចូលរួមគាំទ្រទាំងអស់គ្នា នៅផ្សារទំនើបអ៊ីអនទាំង៣សាខាដើម្បីលើកជួយលើកស្ទួយនិងពង្រីកទីផ្សារផលិតផលខ្មែរគ្រប់ប្រភេទឱ្យកាន់តែធំទូលាយ។”

សូមកុំភ្លេចចូលរួមគាំទ្រ ផលិតផលក្នុងស្រុកជាច្រើនដែលបំពេញតាមស្តង់ដារ គុណភាព និង សុវត្ថិភាព មានដូចជាគ្រឿងទេស របស់ប្រើប្រាស់ប្រចាំថ្ងៃ  បន្លែស្រស់ ទឹកដោះគោ អង្ករ និងវត្ថុអនុស្សាវរីយ៏ជាច្រើនទៀត។លើសពីនេះអ្នកនឺងទទួលបានការបញ្ចុះតម្លៃលើគ្រប់ផលិតល​ និងមានឱកាសឈ្នះរង្វាន់រាល់ការជាវចាប់ពី$15ឡើងទៅ។​ ការផ្តល់ជូនពិសេសទាំងនេះសម្រាប់
តែអតិថិជនដែលគាំទ្រផលិតផលក្នុងស្រុក ក្នុងអំឡុងពេលការតាំងពិព័រណ៍នេះតែប៉ុណ្ណោះ ។

អំពីផ្សារទំនើបអ៉ីអន 

ផ្សារទំនើបអ៉ីអន (ផ្សារទំនើបលក់ទំនិញទូទៅ) ជាហាងលក់ទំនិញទូទៅឈានមុខគេនៅកម្ពុជាដែលមានលក់ទំនិញ និងសម្ភារៈប្រើប្រាស់ចាំបាច់គ្រប់ប្រភេទរួមមាន ទំនិញបរិភោគ សម្លៀកបំពាក់ សម្ភារៈប្រើប្រាស់ក្នុងផ្ទះ គ្រឿងអេទ្បិចត្រូនិចគ្រប់ប្រភេទជាមួយតម្លៃសមរម្យ សេវាកម្មរួសរាយរាក់ទាក់។ ផ្សារទំនើបអ៉ីអនក៏មាននូវទំនិញ និងហាងឯកទេសដែលជាយីហោផ្ដាច់មុខរបស់ខ្លួនផងដែរដូចជា ហាងឯកទេសសម្ភារៈប្រើប្រាស់ក្នុងផ្ទះ ហូមខរឌី ហាងសម្លៀកបំពាក់ក្នុង និងកីទ្បា បុរស នារី ម៉ាក អាយស៊ី ហាងសម្ភារៈប្រើប្រាស់សម្រាប់ម្ដាយ កុមារ និងទារក ឃីដស៍ រីផាប់ប្លិក ឱសថស្ថានអ៉ីអន វែលណេស ហាងនំបុ័ងអ៉ីអន ហាងកង់អ៉ីអន ផលិផផលម៉ាកថប់វែលយូ ជាដើម។

បញ្ជាទិញទំនិញជាច្រើនទៀតតាមរយៈអ៉ីអន អនទ្បាញ ៖ www.aeononlineshopping.com

សម្រាប់ព័ត៌មានបន្ថែម៖

Facebook: AEON Retail Cambodia

Telegram: AEON Retail Cambodia

Instagram: aeon_retail_cambodia

YouTube: AEON Cambodia

អំពីសហគ្រិនខ្មែរ

សហគ្រិនខ្មែរ (KE) ត្រូវបានបង្កើតឡើង ជាស្ថាប័នប្រតិបត្តិករមួយ របស់មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព (ម.អ.ស.) ដើម្បីអនុវត្តកម្មវិធីគាំទ្រ និងធ្វើការដោយផ្ទាល់ជាមួយស្ថាប័នដៃគូ និងអត្ថគាហកៈ។ គោលបំណងបស់សហគ្រិនខ្មែរ គឺដើម្បីកៀរគរ, វិនិយោគ និងគ្រប់គ្រងបរធនពីប្រភពស្របច្បាប់ទាំងអស់ ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពដែលមានភាពរស់រវើក និងផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុដល់អ្នកកសាងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព។ អ្នកទាំងនោះរួមមាន សហគ្រិន ធុរកិច្ចបង្កើតថ្មីដែលមានលក្ខណៈនវានុវត្តន៏ (innovative startups), សហគ្រាសធុនតូចនិងមធ្យមដែលមានសក្តានុពល (potential SMEs) និងស្ថាប័នដៃគូ ដែលចូលរួមជំរុញសកម្មភាពសហគ្រិនភាពផ្សេងៗ សំដៅជំរុញនវានុវត្តន៏ (innovation) និងការបង្កើតតម្លៃបន្ថែមនៅក្នុងសេដ្ឋកិច្ចកម្ពុជា។


សម្រាប់ព័ត៌មានបន្ថែម៖

Website:   https://khmerenterprise.info/home
Facebook: https://www.facebook.com/ke.khmerenterprise/
LinkedIn:  https://www.linkedin.com/company/khmer-enterprise/

គាំទ្រផលិតផលខ្មែរ ថែសេដ្ឋកិច្ចជាតិ

ពិព័រណ៍ផលិតផលខ្មែរ ត្រលប់មកវិញហើយ!

ដោយមានការសហការពីសហគ្រិនខ្មែរ (Khmer Enterprise) និងផ្សារទំនើបអ៊ីអន (AEON “General Merchandise Store”) បានរៀបចំការតាំងពិព័រណ៌ផលិតផលខ្មែរដែលប្រព្រឹត្តិធ្វើទ្បើងចាប់ពីថ្ងៃទី ២០ ឧសភា ដល់ថ្ងៃទី ៦ មិថុនា ឆ្នាំ ២០២៤ នៅផ្សារទំនើបអ៊ីអន ទាំង៣សាខា រួមមានផ្សារទំនើបអ៊ីអនភ្នំពេញ ផ្សារទំនើបអ៊ីអន សែនសុខ និងផ្សារទំនើបអ៊ីអន មានជ័យ។ 

គួរបញ្ចាក់ផងដែរថាការតាំងពិព័រណ៍ផលិតផលខ្មែរនេះរយៈពេលបីសប្តាហ៍ ក្នុងគោលបំណងលើកកំពស់ផលិតផលក្នុងស្រុក លើកស្ទួយជីវភាពកសិករក្នុងស្រុក និងបើកទីផ្សារថ្មីសម្រាប់ផលិតផលក្នុងស្រុកទាំងក្នុងស្រុក និងក្រៅស្រុក។

នេះជាលើកទី៧ហើយ ដែលសហគ្រិនខ្មែរ និងផ្សារទំនើបអ៊ីអន បានសហការគ្នាក្នុងការផ្សព្វផ្សាយផលិតផលក្នុងស្រុក រួមមានសហគ្រាសធុនតូច និងមធ្យមក្នុងស្រុក ដែលស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ផលិតផលក្នុងស្រុកនៅលើទីផ្សារក្នុងស្រុក។ ក្រោមពាក្យស្លោក “គាំទ្រផលិតខ្មែរ ថែសេដ្ឋកិច្ចជាតិ”។

តាមរយៈពិព័រណ៌នេះ ផ្សារទំនើបអ៊ីអនបាននាំយកផលិតផលក្នុងស្រុកដែលដាំដុះ និងផលិតតាមស្តង់ដាសុវត្ថិភាព ដោយកសិករមកពីបណ្តាខេត្តមួយចំនួនដូចជា៖ កណ្ដាល កំពត ព្រះវិហារ កំពង់ចាម មណ្ឌលគីរី រតនៈគីរី នឹងបណ្ដាខេត្តផ្សេងៗទៀត ដែលរួមមានផលិតផលជាច្រើនដូចជា៖ សម្ភារ:ប្រើប្រាស់ បន្លែ និងផ្លែឈើខ្មែរ ដ៏សម្បូរបែបជាច្រើន។

ក្រៅពីការតាំងពិពរ័ណផលិតផលខ្មែរដ៏ច្រើនសម្បូរបែប អតិថិជនក៏អាចរីករាយជាមួយការបញ្ចុះតម្លៃលើទំនិញជាច្រើនប្រភេទ និងឱកាសចាប់ស្មុក ដើម្បីឈ្នះរង្វាន់ជាច្រើនដោយគ្រាន់តែចំនាយចាប់ពី១៥ ដុល្លារទ្បើងទៅក្នុង១វិក័យបត្រ។

ឱកាសចាប់ស្មុកដើម្បីឈ្នះរង្វាន់

សុពលភាពនៃការផ្តល់ជូនពិសេស ចាប់ពីថ្ងៃទី ២០ ឧសភា ដល់ថ្ងៃទី ៦ មិថុនា ឆ្នាំ ២០២៤

ខ និងលក្ខខណ្ឌផ្សេងៗ

  • រាល់ការទិញចាប់ពី ១៥ ដុល្លារក្នុង ១វិក្កយបត្រនិងមានឱកាសបង្វិល 1 ដង
  • អតិថិជន ១ នាក់ បង្វិល ១ ដងក្នុងមួយថ្ងៃតែប៉ុណ្ណោះ
  • វិក្កយបត្រមិនអាចបញ្ចូលគ្នាបានទេ
  • សម្រាប់វិក្កយបត្រដែលទិញនៅក្នុងថ្ងៃដដែលតែប៉ុណ្ណោះ
  • សម្រាប់ផ្សារទំនើប អ៊ីអនទាំង ៣ សាខា (អ៊ីអន ភ្នំពេញ អ៊ីអន, សែនសុខ ស៊ីធី និង អ៊ីអន មានជ័យ)

តាមរយៈ លោក ស៊ិន ពិសី អគ្គនាយក ក្រុមហ៊ុន អ៊ីអន (ខេមបូឌា) មានប្រសាសន៌ថា៖

ផ្សារទំនើបអ៊ីអននៅតែបន្តចូលរួមយ៉ាងសកម្ម និងគាំទ្រយ៉ាងពេញទំហឹងក្នុងន័យជម្រុញការផ្សព្វផ្សាយ ពង្រីកទីផ្សារបន្ថែមសម្រាប់ផលិតផលខ្មែរ និងគាំទ្រដល់កសិករខ្មែរ។ យើងយកចិត្តទុកដាក់ខ្ពស់ទៅលើសុវត្ថិភាពចំនីអាហារ គុណភាព សេវាកម្ម និងផ្ដល់ជូននូវតម្លៃសមរម្យជូនដល់អតិថិជន។ 

ដូច្នេះកុំភ្លេចចូលរួមគាំទ្រទាំងអស់គ្នា នៅផ្សារទំនើបអ៊ីអនទាំង ៣ សាខា ដើម្បីលើកជួយលើកស្ទួយនិងពង្រីកទីផ្សារផលិតផលខ្មែរគ្រប់ប្រភេទឱ្យកាន់តែធំទូលាយ។

អំពីផ្សារទំនើបអ៉ីអន 

ផ្សារទំនើបអ៉ីអន (ផ្សារទំនើបលក់ទំនិញទូទៅ) ជាហាងលក់ទំនិញទូទៅឈានមុខគេនៅកម្ពុជាដែលមានលក់ទំនិញ និងសម្ភារៈប្រើប្រាស់ចាំបាច់គ្រប់ប្រភេទរួមមាន ទំនិញបរិភោគ សម្លៀកបំពាក់ សម្ភារៈប្រើប្រាស់ក្នុងផ្ទះ គ្រឿងអេទ្បិចត្រូនិចគ្រប់ប្រភេទជាមួយតម្លៃសមរម្យ សេវាកម្មរួសរាយរាក់ទាក់។ ផ្សារទំនើបអ៉ីអនក៏មាននូវទំនិញ និងហាងឯកទេសដែលជាយីហោផ្ដាច់មុខរបស់ខ្លួនផងដែរដូចជា ហាងឯកទេសសម្ភារៈប្រើប្រាស់ក្នុងផ្ទះ ហូមខរឌី ហាងសម្លៀកបំពាក់ក្នុង និងកីទ្បា បុរស នារី ម៉ាក អាយស៊ី ហាងសម្ភារៈប្រើប្រាស់សម្រាប់ម្ដាយ កុមារ និងទារក ឃីដស៍ រីផាប់ប្លិក ឱសថស្ថានអ៉ីអន វែលណេស ហាងនំបុ័ងអ៉ីអន ហាងកង់អ៉ីអន ផលិផផលម៉ាកថប់វែលយូ ជាដើម។

បញ្ជាទិញទំនិញជាច្រើនទៀតតាមរយៈអ៉ីអន អនទ្បាញ ៖ www.aeononlineshopping.com

សម្រាប់ព័ត៌មានបន្ថែម៖


Facebook: AEON Retail Cambodia

Telegram: AEON Retail Cambodia

Instagram: aeon_retail_cambodia

YouTube: AEON Cambodia

អំពីសហគ្រិនខ្មែរ

សហគ្រិនខ្មែរ (KE) ត្រូវបានបង្កើតឡើង ជាស្ថាប័នប្រតិបត្តិករមួយ របស់មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព (ម.អ.ស.) ដើម្បីអនុវត្តកម្មវិធីគាំទ្រ និងធ្វើការដោយផ្ទាល់ជាមួយស្ថាប័នដៃគូ និងអត្ថគាហកៈ។ គោលបំណងបស់សហគ្រិនខ្មែរ គឺដើម្បីកៀរគរ, វិនិយោគ និងគ្រប់គ្រងបរធនពីប្រភពស្របច្បាប់ទាំងអស់ ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពដែលមានភាពរស់រវើក និងផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុដល់អ្នកកសាងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព។ អ្នកទាំងនោះរួមមាន សហគ្រិន ធុរកិច្ចបង្កើតថ្មីដែលមានលក្ខណៈនវានុវត្តន៏ (innovative startups), សហគ្រាសធុនតូចនិងមធ្យមដែលមានសក្តានុពល (potential SMEs) និងស្ថាប័នដៃគូ ដែលចូលរួមជំរុញសកម្មភាពសហគ្រិនភាពផ្សេងៗ សំដៅជំរុញនវានុវត្តន៏ (innovation) និងការបង្កើតតម្លៃបន្ថែមនៅក្នុងសេដ្ឋកិច្ចកម្ពុជា។

Website:   https://khmerenterprise.info/home
Facebook: https://www.facebook.com/ke.khmerenterprise/
LinkedIn:  https://www.linkedin.com/company/khmer-enterprise/