កម្មវិធីសប្បុរសធម៌ របស់ ក្រុមហ៊ុន អ៉ីអន​(ខេមបូឌា) ខូ អិលធីឌី ទៅកាន់ អគារសិក្សាដែលក្រុមហ៊ុនអ៉ីអនបានឧបត្ថម្ភនៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ

ចែករំលែក:

ឧបត្ថម្ភដោយ AEON & JAPAN COMMITTE FOR UNICEEF

ដំណើរទស្សនៈកិច្ច ក៏ដូចជាកម្មវិធីសប្បុរសធម៌ របស់គណៈគ្រប់គ្រង និងបុគ្គលិក ក្រុមហ៊ុន អ៉ីអន(ខេមបូឌា) ខូ អិលធីឌីទៅកាន់ អគារសិក្សា​ ដែលក្រុមហ៊ុនអ៉ីអនបានឧបត្ថម្ភនៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ ឧបត្ថម្ភដោយ AEON & JAPAN COMMITTE FOR UNICEEF

នាព្រឹកថ្ងៃទី០១​ ខែមីនា ឆ្នាំ២០២៥ គណៈគ្រប់គ្រង និងបុគ្គលិករបស់ ក្រុមហ៊ុន អ៉ីអន (ខេមបូឌា) ខូ អិលធីឌី   បានចុះទស្សនៈកិច្ច ទៅកាន់សាលាបឋមសិក្សាចំនួន២ ដែលមានអគារសិក្សាសរុបចំនួន៣ខ្នង នៅសាលាបឋមសិក្សាអង្គទន្លាប់ និងសាលាបឋមសិក្សាអង្គព្រះស្រី ដែលស្តិតនៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ ​តាមរយៈកម្មវិធីសប្បុរសធម៌នេះ ក្រុមហ៊ុនបាននាំយកនូវសម្ភារៈសម្រាប់សាលា សម្ភារៈសិក្សា​ កាដូលើកទឹកចិត្ត និងអាហារសម្រន់មួយចំនួនជូនដល់សិស្សានុសិស្សចំនួន ជាង១ពាន់នាក់ និង លោកគ្រូ អ្នកគ្រូចំនួន ៣៧នាក់។​​ លើសពីនេះទៅទៀត​គណៈគ្រប់គ្រង និងបុគ្គលិករបស់ក្រុមហ៊ុន អ៉ីអន(ខេមបូឌា) ខូ អិលធីឌី ក៏បានបង្កើតសកម្មភាពសប្បាយៗជាមួយសិស្សនុសិស្ស មានកម្មវិធីបង្រៀនបត់ក្រដាស(Origami) តាមបែបជប៉ុនផងដែរ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន អ៉ីអន(ខេមបូឌា) ខូ អិលធីឌី បានចូលរួមឧបត្ថម្ភអគារសិក្សា ក៏ដូចសម្មភាពសប្បុរសធម៌ផ្សេងៗជាច្រើនទៀតនៅក្នុងប្រទេសកម្ពុជា​ និងតំបន់អាស៊ីអាគ្នេយន៍។ អគារសិក្សាដែលស្ថិតនៅក្នុងខេត្តកំពង់ស្ពឺនេះ ជាអគារសិក្សាដែលបានឧបត្ថម្ភតាំងពីឆ្នាំ២០០២មកម្លេះនៅក្នុងប្រទេសកម្ពុជា។​ អគារសិក្សាដែលអ៉ីអនបានឧបត្ថម្ភសរុបមានចំនួន១៥១អគារសិក្សានាពេលបច្ចុប្បន្ន។ ការចូលរួម សម្មភាពសប្បុរសធម៌ និងសកម្មភាពសង្គម​ផ្សេងៗរបស់ ក្រុមហ៊ុន អ៉ីអន (ខេមបូឌា) ខូ អិលធីឌី គឺដើម្បីចូលរួមចំណែកលើកកំពស់ការអភិវឌ្ឍន៍សង្គម និងធនធានមនុស្ស ក្នុងប្រទេសកម្ពុជាទាំងមូល។


ក្រុមហ៊ុន អ៉ីអនខេមបូឌា ខូ អិលធីឌី បានបើកដំណើរការអាជីវកម្មរបស់ខ្លួនក្នុងប្រទេសកម្ពុជាតាំងពីខែកក្កដា ឆ្នាំ២០១៤ ក្នុងនាមជាក្រុមហ៊ុនលក់រាយធំជាងគេមួយក្នុងចំណោមក្រុមហ៊ុនលក់រាយជាច្រើនទៀត។ ស្ថិតនៅក្រោមបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនអ៉ីអន គ្រុប ដែលមានមូលដ្ឋាននៅប្រទេសជប៉ុន ក្រុមហ៊ុន អ៉ីអនខេមបូឌា ខូ អិលធីឌី ប្ដេជា្ញយក “អតិថិជនជាចម្បង” និងមានគោលការណ៍មូលដ្ឋានរបស់ខ្លួនដើម្បីសម្រេចបាននូវភាពសុខដុមរម្យនា ស្ថេរភាព និងសន្តិភាពក្នុងសង្គម តាមរយៈអាជីវកម្មរបស់ខ្លួន។

ក្រុមហ៊ុន អ៉ីអនខេមបូឌា ខូ អិលធីឌី ទទួលបាននូវការជឿទុកចិត្តយ៉ាងខ្លាំងពីសំណាក់អតិថិជន និងបានពង្រីករិសាលភាពអាជីវកម្មរបស់ខ្លួនលើជំនួញជាច្រើនដូចជា៖ ហាងលក់ទំនិញទូទៅ ផ្សារទំនើប ហាងលក់ទំនិញខ្នាតតូច (អ៉ីអន ម៉េកវែលយូ) និងអាជីវកម្មអនទ្បាញ (អ៉ីអន អនទ្បាញ) ហាងឯកទេសអ៉ីអន និងយីហោផ្ដាច់មុខរបស់អ៉ីអន (ហូមខរឌី ហាង IC Inner casual ហាង Kids Republic ឱសថស្ថាន អ៊ីអន ហាងកង់អ៉ីអនហាងនំបុ័ងអ៊ីអន ហាងលក់សម្ភារៈ DAISO Japan និងផលិតផលម៉ាក ថប់វែលយូ) ដែលផ្ដល់នូវទំនិញច្រើនជាង ១០០០០​ មុខរាប់ចាប់ពី ម្ហូបអាហារ សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ សម្លៀកបំពាក់ សម្ភារៈប្រើប្រាស់ក្នុងផ្ទះ (រួមមានសម្ភារៈបន្ទប់គេង និងសម្ភារៈបន្ទប់ទឹក) សម្ភារៈកីទ្បា ថ្នាំពេទ្យ និងគ្រឿងសម្អាងជាដើម។

លោកអ្នកក៏អាចធ្វើការបញ្ជាទិញជាមួយ អ៉ីអន អនទ្បាញ តាមរយៈគេហទំព័រ www.aeononlineshopping.com ឬទាញយកកម្មវិធី AEON Online Mobile App

សម្រាប់ព័ត៌មានបន្ថែម:Facebook: AEON Retail Cambodia
Telegram: AEON Retail Cambodia
TikTok: AEON Retail Cambodia

Instagram: aeon_retail_cambodia
YouTube: AEON Retail Cambodia