
(ភ្នំពេញ)៖ នារសៀលថ្ងៃសុក្រ ទី១ ខែសីហា ឆ្នាំ២០២៥ គណៈប្រតិភូក្រុមហ៊ុនអ៉ីអនគ្រុប នៅកម្ពុជា បានចូលជួបសម្តែងការគួរសម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និង ពិភាក្សាការងារអំពីកិច្ចជំរុញការប្រមូលទិញកសិផល និង ផលិតផលខ្មែរ ចូលក្នុងផ្សារទំនើបអ៉ីអន។
ក្រុមហ៊ុនអ៉ីអន គ្រុប នៅកម្ពុជា៖
- អ៉ីអន (ខេមបូឌា) ខូអិលធីឌី
- អ៉ីអន ម៉ល (ខេមបូឌា) ខូអិលធីឌី
- ធនាគារឯកទេស អ៉ីអន (ខេមបូឌា) ភីអិលស៊ី
- អ៉ីអន ឌីឡៃថ៍
ឆ្លៀតក្នុងឱកាសនោះ ក្រុមហ៊ុន អ៉ីអន គ្រុប បានប្រគល់អំណោយសប្បុរសធម៌មួយចំនួន ជូនដល់ជនភៀសសឹកចំនួន តាមរយៈក្រសួងពាណិជ្ជកម្ម ផងដែរ។
អំណោយសប្បុរសធម៌រួមមានដូចជា
- សាច់ក្រក ចំនួន ៥,០០០កញ្ចប់,
- ត្រីងៀតចំនួន ៥,០០០កញ្ចប់
- ពងទា ចំនួន ២៥,០០០ប្រអប់
- ទឹកស៊ីអ៊ីវ ចំនួន ១០,០០០ដប
- អង្ករ ចំនួន ១០,០០០បាវ
- សាប៊ូកក់សក់ Empress ចំនួន ៥,០០០ដប
- សាប៊ូដុសខ្លួន Empress ចំនួន ៥,០០០ដប


សកម្មភាពសប្បុរសធម៌ គឺជាគោលការណ៍ស្នូលមួយនៅក្នុង គោលការណ៍មូលដ្ឋានរបស់អ៉ីអន
ភាពមិនអាចខ្វះបានក្នុងការផ្សារភ្ជាប់អតិថិជន ជាមួយនឹងការស្វែងរកសន្តិភាព ការគោរពមនុស្សជាតិ និងការចូលរួមដល់សហគមន៍ គឺជាមូលដ្ឋាននៃចំណុចចាប់ផ្ដើមរបស់យើង។
អ៉ីអន ជឿជាក់ថាការលក់រាយគឺជាឧស្សាហកម្មដែលជម្រុញលើកកម្ពស់ដល់សន្តិភាព មនុស្សជាតិ និង សហគមន៍ក្នុងតំបន់។ ដើម្បីបន្តជាក្រុមសាជីវកម្មដែលបំពេញបេសកកម្មរបស់ខ្លួន យើង(បុគ្គលិកអ៉ីអន)នឹងបន្តច្នៃប្រឌិត ដោយយក «អតិថិជន» ចំណុចចាប់ផ្តើម។
អ៉ីអន គ្រុប នៅតែប្តេជ្ញាចិត្តចំពោះសុខុមាលភាពរបស់សហគមន៍កម្ពុជា និងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម តាមរយៈភាពជាដៃគូដ៏ខ្ជាប់ខ្ជួន និងការទទួលខុសត្រូវរួមគ្នា។