
គាំទ្រផលិតផលខ្មែរ ថែសេដ្ឋកិច្ចជាតិ!
សហគ្រិនខ្មែរ ក្នុងកិច្ចសហការជាមួយផ្សារអុីអន មានសេចក្ដីសោមនស្សរីករាយក្នុងការប្រកាសពីពិព័រណ៍ផលិតផល ក្នុងស្រុកដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ០១ ដល់ថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២៥ នៅផ្សារអុីអន សាខា ភ្នំពេញ សែនសុខ និងមានជ័យ។ ពិព័រណ៍រយៈពេលពីរសប្តាហ៍នេះ បន្តកិច្ចសហប្រតិបត្តិការយូរអង្វែងរបស់ សហគ្រិនខ្មែរ និង ផ្សារអុីអន ក្នុងការលើកកម្ពស់ផលិតផលកម្ពុជាដែលមានគុណភាពខ្ពស់ និងគាំទ្រដល់កសិករ ផលិតករ និងសហគ្រាសធុនតូច និងមធ្យមក្នុងស្រុក។
ឯកឧត្ដមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្ដិសហគ្រិនខ្មែរ មានប្រសាសន៍ថា៖ “កំណើននៃទំនុកចិត្តនិងតំរូវការរបស់អតិថិជន និងប្រជាជនចំពោះផលិតផលក្នុងស្រុកបានបង្ហាញ ពីសារៈសំខាន់នៃការគាំទ្រក្នុងការពង្រីកឱកាសចូលទីផ្សារសម្រាប់ផលិតករ។ រាជរដ្ឋាភិបាលតាមរយៈសហគ្រិនខ្មែរ បន្តបង្កើត វេទិកាដែលបង្ហាញសក្តានុពល និងសមត្ថភាពនៃផលិតករជាតិ។ ជាក់ស្តែងពិព័រណ៍នេះ គឺជាជំហានសំខាន់មួយទៀត ក្នុងការជួយឱ្យ សហគ្រាសធុនតូច និងមធ្យម ដែលជាអ្នកផលិតអាចបង្ហាញ ពីគុណភាព សុវត្ថិភាព និងនវានុវត្តន៍របស់ខ្លួន។”
លោក ស៊ិន ពិសី អគ្គនាយក ក្រុមហ៊ុន អុីអន (ខេមបូឌា) មានប្រសាសន៌ថា៖ “ផ្សារទំនើបអ៉ីអន មានកិត្តិយសក្នុងការចាប់ដៃគូជាមួយសហគ្រិនខ្មែរក្នុងការរៀបចំពិព័រណ៍ផលិតផលក្នុងស្រុកនេះឡើង។ ដោយក្នុងនោះ មានការបង្ហាញនូវផលិតផលក្នុងស្រុកដែលគុណភាពខ្ពស់រួមមាន ផ្លែឈើ គ្រឿងបរិភោគ សម្ភារប្រើប្រាស់ប្រចាំថ្ងៃ និងសិប្បកម្មផ្សេងជាច្រើនទៀត។ ផ្សារទំនើបអ៉ីអនមិនត្រឹមតែគាំទ្រដល់កសិករ ផលិតករ និងសហគ្រាសធុនតូច និងមធ្យមក្នុងស្រុកប៉ុណ្ណោះទេ តែយើងក៏គាំទ្រចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការពង្រឹងសេដ្ឋកិច្ចក្នុងស្រុកផងដែរ។ ពិព័រណ៍នេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងជ្រាលជ្រៅរបស់យើងចំពោះ សុវត្ថិភាពចំណីអាហារ គុណភាព តម្លៃសមរម្យ និងជួយពង្រីកទីផ្សារផលិតផលក្នុងស្រុកឱ្យកាន់តែធំទូលាយជាងមុនទៅទៀត។”
លោក គីមូរ៉ា អេអ៊ីស៊ុគេ អគ្គនាយកអធិការរបស់ ក្រុមហ៊ុន អ៊ីអន ម៉ល (ខេមបូឌា) មានប្រសាសន៍ថា៖ “ខ្ញុំមានមោទនភាព និងកិតិ្តយសក្នុងការសហការជាមួយ អ៊ីអន ខេមបូឌា និង សហគ្រិនខ្មែរ ដើម្បីរៀបចំការតាំងពិព័រណ៍ផលិតផលក្នុងស្រុក ជាលើកទី២នៅក្នុងឆ្នាំនេះ។ ព្រឹត្តិការណ៍នេះ បង្ហាញយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តរបស់យើងក្នុងការគាំទ្រផលិតផលក្នុងស្រុក និងលើកកម្ពស់សហគ្រាសធុនតូច និងមធ្យមប្រកបដោយស្ថិរភាព។ យើងជឿជាក់ថាតាមពិព័រណ៍ផលិតផលក្នុងស្រុកនេះ មិនត្រឹមតែជាការបង្ហាញផលិតផលចម្រុះ ប៉ុណ្ណោះទេ ប៉ុន្តែក៏បង្កើតបាននូវបរិយាកាសស្និទ្ធស្នាល សុវត្ថិភាព ដែលអាចឱ្យគ្រួសារ និងភ្ញៀវទេសចរអាចរីករាយ ស្វែងយល់ ជាមួយស្មារតីច្នៃប្រឌិតរបស់ប្រជាជនកម្ពុជា។ ផ្សារទំនើប អ៊ីអន ម៉ល យើងសូមអញ្ជើញអតិថិជនទាំងអស់ចូលរួមគាំទ្រផលិតផលក្នុងស្រុក និងសហការរួមគ្នាដើម្បីបង្កើនឱកាសទីផ្សារសម្រាប់ អាជីវកម្មក្នុងស្រុក។”
សូមកុំភ្លេចចូលរួមគាំទ្រផលិតផលក្នុងស្រុកជាច្រើន ដែលបំពេញតាមស្តង់ដារ, គុណភាព និងសុវត្ថិភាព មានដូចជា គ្រឿងទេស, របស់ប្រើប្រាស់ប្រចាំថ្ងៃ, បន្លែស្រស់, ទឹកដោះគោ, អង្ករ និងវត្ថុអនុស្សាវរីយ៍ជាច្រើនទៀត។ លើសពី នេះអ្នកនឹងទទួលបានការបញ្ចុះតម្លៃលើទំនិញជាច្រើនមុខ និងឪកាសឈ្នះរង្វាន់ សម្រាប់រាល់ការបញ្ជាទិញចាប់ពី $១៥ ឡើងទៅ។
សហគ្រិនខ្មែរ និងផ្សារអុីអន សូមអញ្ជើញសាធារណជនចូលរួមពិព័រណ៍នេះ និងគាំទ្រផលិតករក្នុងស្រុក។ ការជ្រើសរើស ផលិតផលក្នុងស្រុក ជាការវិនិយោគក្នុងអនាគតរបស់ប្រទេសកម្ពុជា។
ពិព័រណ៍ឆ្នាំនេះក៏ជាសកម្មភាពសំខាន់មួយក្រោមយុទ្ធនាការប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពរបស់សហគ្រិនខ្មែរឆ្នាំ ២០២៥ ដែល ប្រមូលផ្តុំនូវកម្មវិធីជាច្រើនដែលដំណើរការស្របគ្នា – ពីការរៀបចំគំនិតអាជីវកម្មថ្នាក់ជាតិ ការចាប់ផ្ដើមអាជីវកម្ម និងការ ប្រកួតប្រជែង សហគ្រាសធុនតូច និងមធ្យម រហូតដល់វេទិកា ពិព័រណ៍ និងពិធីប្រគល់រង្វាន់ ដែលសហគ្រិនអាចទទួលបាន ចំណេះដឹង បណ្តាញ និងឱកាសដែលគាំទ្រដល់កំណើន និងនិរន្តរភាពរបស់ពួកគេ។




សម្រាប់ព័ត៌មានផ្សេងៗ សូមចូលទៅកាន់ទំព័ររបស់យើង៖
Facebook: AEON Retail Cambodia
Instagram: aeon_retail_cambodia
Telegram: AEON Retail Cambodia
TikTok: AEON Retail Cambodia
YouTube: AEON Retail Cambodia


