
ផ្សារទំនើប អ៉ីអន ម៉េកវែលយូ បានបើកទីតាំងថ្មី សាខា ចាក់អង្រែលើ ដែលមានទីធ្លាធំទូលាយ ទំនិញកាន់តែច្រើននិងសម្បូរបែប។
ជាមួយនឹងការបើកទីតាំងនេះផងដែរ គឺដើម្បីជួយសម្រួល និងបំពេញតម្រូវការរបស់អតិថិជនផ្ទាល់ ជាមួយកន្លែងដើរទិញទំនិញកាន់តែធំ, មានកន្លែងអង្គុយកាន់តែច្រើន និងផលិតផលជាច្រើនប្រភេទ ដើម្បីបំពេញតម្រូវការប្រចាំថ្ងៃ រាប់ចាប់ពី ទំនិញស្រស់ៗ , អាហារឆ្អិនស្រាប់, របស់ប្រើប្រាស់ក្នុងផ្ទះ និងទំនិញប្រើប្រាស់ប្រចាំថ្ងៃ ។
ក្នុងឱកាសនេះផងដែរ ដើម្បីផ្ដល់ជូនអតិថិជន នូវបទពិសោធន៍ថ្មី ផ្សារទំនើប អ៉ីអន ម៉េកវែលយូ នឹងបើកដំណើរជាផ្លូវការរនៅថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០២៥ ជាមួយប្រូម៉ូសិនពិសេស និងការផ្ដល់ជូនពិសេសៗដូចជា ៖
- រាល់ការទិញទំនិញនៅក្នុងផ្សារ នឹងទទួលបានកាដូ ឥតគិតថ្លៃ ដោយគ្រាន់តែបង្ហាញវិក្កយបត្រ
- ទទួលបាន មីជាតិ ៣កំប៉ុង សម្រាប់ការចំណាយ $១០
- ទទួលបាន នំក្រូសង់ ឥតគិតថ្លៃ ១ ភ្លាមៗ គ្រាន់តែទិញកាហ្វេឡាតេ ១កែវ
- ទំនិញ ១ ថែម ១ (ទៅលើទំនិញដែលបានកំណត់)
កុំភ្លេចមកទទួលយកការផ្ដល់ជូនពិសេសនេះ នៅផ្សារទំនើប អ៉ីអន ម៉េកវែលយូ ចាក់អង្រែលើ ។


សម្រាប់ទីតាំង ផ្សារទំនើប អ៉ីអន ម៉េកវែលយូ ចាក់អង្រែលើ AEON MaxValu Chak Angre Leu
ព័ត៌មានបន្ថែមផ្សេងៗ ៖