ថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០២៤
ក្រុមហ៊ុន អីុអន ខេមបូឌា ខូអិល ធីឌី បានបើកដំណើរការជាផ្លូវការផ្សារទំនើប អីុអន ម៉េកវែលយូ ទន្លេបាសាក់ មុនីវង្ស ដែលមានទីតាំងស្ថិតនៅ៖ #៤៥៦ ផ្លូវ ព្រះមុនីវង្ស (៩៣) កែងផ្លូវ ឧកញ៉ា ញឹក ជូឡុង (៤៦៦) សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ
ក្នុងឱកាសការបើកសម្ពោធជាផ្លូវការសាខាថ្មីផ្សារទំនើបអីុអនម៉េកវែលយូ ទន្លេបាសាក់ មុនីវង្ស មានការផ្ដល់ជូនពិសេសជាច្រើនទៅលើផលិតផលជាច្រើនប្រភេទ។



បន្ថែមលើសពីនេះទៅទៀតក៏មានការថែមជូននូវមីកំប៉ុង ១យួរភ្លាមៗរាល់ការចំណាយចាប់ពី ១០ដុល្លារឡើងទៅក្នុង ១វិក្កយបត្រ សម្រាប់អតិថិជន ១០០នាក់ដំបូង ចាប់ពីថ្ងៃទី ៣០ សីហា ដល់ ១ កញ្ញា ២០២៤។

គួរបញ្ជាក់ផងដែរថាផ្សារទំនើបអ៊ីអនម៉េកវែលយូទន្លេបាសាក់មុនីវង្សគឺជាផ្សារទំនើបមួយដែលមានផលិតផលច្រើនមុខច្រើនប្រភេទសម្រាប់បំពេញនូវតម្រូវការប្រចាំថ្ងៃរបស់អតិថិជនដូចជា៖ គ្រឿងទេស, សាច់, បន្លែ, ផ្លែឈើ, អាហារចម្អិនស្រាប់,អាហារកកនិងទំនិញប្រើប្រាស់ក្នុងផ្ទះជាមួយទីធ្លាធំទូលាយក្នុងការដើរទិញទំនិញនិងកន្លែងអង្គុយដែលមានផាសុកភាព។



យោងតាមប្រសាសន៍របស់លោកខេនថារ៉ូ អូកាម៉ូតុ (Kentaro Okamoto) ជាអ្នកគ្រប់គ្រង់ជាន់ខ្ពស់របស់ផ្សារទំនើប អីុអនម៉េកវែលយូបានជឿជាក់យ៉ាងមុតមាំថាផ្សារទំនើបអីុអនម៉េកវែលយូទន្លេបាសាក់ មុនីវង្ស នឹងចូលរួមចំណែកវិជ្ជមានទៅដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់តាមរយៈការផ្ដល់ជូននូវទំនិញដែលមានគុណភាពខ្ពស់ មានស្តង់ដារ និងផ្ដល់ជូននូវសេវាកម្មល្អដល់អតិថិជនគ្រប់រូប។



For more information please visit us:
Facebook: AEON MaxValu Cambodia
Instagram: aeon_maxvalu_cambodia