ដោយមានការសហការ និងគាំទ្រពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសហគ្រិនខ្មែរ ផ្សារទំនើបអ៊ីអនបានរៀបចំពិព័រណ៌ផលិតផលខ្មែរ ដែលប្រព្រឹត្តិធ្វើទ្បើងចាប់ពីថ្ងៃទី ២៩ វិច្ឆិកា ដល់ ថ្ងៃទី១០ ធ្នូ ឆ្នាំ២០២៣ នៅផ្សារទំនើបអ៊ីអន ទាំង៣សាខា រួមមានផ្សារទំនើបអ៊ីអនភ្នំពេញ ផ្សារទំនើបអ៊ីអន សែនសុខ និងផ្សារទំនើបអ៊ីអន មានជ័យ។
![](https://aeoncambodia.com/wp-content/uploads/2023/11/Leaflet-A4-Final-Edited-1-724x1024.jpg)
គួរបញ្ជាក់ផងដែរថាពិព័រណ៌ផលិតផលខ្មែរនេះធ្វើទ្បើងក្នុងគោលបំណងផ្សព្វផ្សាយ លើកស្ទួយជីវភាពរស់នៅរបស់កសិករ និងពង្រីកទីផ្សារផលិតផលខ្មែរគ្រប់ប្រភេទឱ្យកាន់តែធំទូលាយ ដែលអាចធ្វើការប្រកួតប្រជែងទាំងក្នុង និងក្រៅស្រុក ក៏ដូចជាផ្នែកមួយចូលរួមគាំទ្រដល់ការ អភិវឌ្ឍសេដ្ឋកិច្ចជាតិទាំងមូល ហើយនេះជាលើកទី៦ហើយដែលផ្សារទំនើបអ៊ីអន សហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសហគ្រិនខ្មែរ រៀបចំពិព័រណ៌នេះទ្បើង។
![](https://aeoncambodia.com/wp-content/uploads/2023/11/Leaflet-A4-Final-Edited-2-724x1024.jpg)
![](https://aeoncambodia.com/wp-content/uploads/2023/11/Leaflet-A4-Final-Edited-3-724x1024.jpg)
![](https://aeoncambodia.com/wp-content/uploads/2023/11/Leaflet-A4-Final-Edited-4-724x1024.jpg)
តាមរយៈពិព័រណ៌នេះ ផ្សារទំនើបអ៊ីអនបាននាំយកផលិតផលក្នុងស្រុកដែលដាំដុះ និងផលិតតាមស្តង់ដាសុវត្ថិភាព ដោយកសិករមកពីបណ្តាខេត្តមួយចំនួនដូចជា ខេត្តកណ្ដាល កំពត ព្រះវិហារ កំពង់ចាម មណ្ឌលគីរី រតនគីរី និងខេត្តផ្សេងៗទៀត រួមមានផលិតផលជាច្រើនដូចជា៖ គ្រឿងទេស ទឹកដោះគោស្រស់ នំខ្មែរ ទឹកឃ្មុំ បន្លែ ផ្លែឈើ ស្រស់ អង្ករនិងសម្ភារប្រើប្រាស់ជាច្រើនទៀត មកតាំងបង្ហាញក៏ដូចជាបំពេញនូវតម្រូវការរបស់អតិថិជន។
ក្រៅពីការតាំងពិពរ័ណទំនិញខ្មែរដ៏ច្រើនសម្បូរបែប អតិថិជនក៏អាចរីករាយជាមួយការបញ្ចុះតម្លៃលើទំនិញជាច្រើនប្រភេទ និងឱកាសបង្វិលកងដើម្បីឈ្នះរង្វាន់ជាច្រើនដោយគ្រាន់តែចំនាយចាប់ពី១៥ ដុល្លារទ្បើងទៅក្នុង១វិក័យបត្រ រួមជាមួយការថតរូបលេងកំសាន្ត និងការលេងហ្គេមដើម្បីឈ្នះរង្វាន់អនុស្សាវរីយ៍ជាច្រើនផងដែរ។
ឱកាសបង្វិលកងដើម្បីឈ្នះរង្វាន់
សុពលភាពនៃការផ្តល់ជូនពិសេស ចាប់ពីថ្ងៃទី ២៩ វិច្ឆិកា ដល់ ១០ ធ្នូ ២០២៣
ខ និងលក្ខខណ្ឌផ្សេងៗ
- រាល់ការទិញចាប់ពី 15 ដុល្លារក្នុងមួយវិក្កយបត្រនិងមានឱកាសបង្វិល 1 ដង
- អតិថិជន 1 នាក់ បង្វិល 1 ដងក្នុងមួយថ្ងៃតែប៉ុណ្ណោះ
- វិក្កយបត្រមិនអាចបញ្ចូលគ្នាបានទេ
- សម្រាប់វិក្កយបត្រដែលទិញនៅក្នុងថ្ងៃដដែលតែប៉ុណ្ណោះ
- សម្រាប់ផ្សារទំនើប អ៊ីអនទាំង 3 សាខា (អ៊ីអន ភ្នំពេញ អ៊ីអន, សែនសុខ ស៊ីធី និង អ៊ីអន មានជ័យ)
ផ្សារទំនើបអ៊ីអននៅតែបន្តចូលរួមយ៉ាងសកម្ម និងគាំទ្រយ៉ាងពេញទំហឹងក្នុងន័យជម្រុញការផ្សព្វផ្សាយ ពង្រីកទីផ្សារបន្ថែមសម្រាប់ផលិតផលខ្មែរ និងគាំទ្រដល់កសិករខ្មែរ។ យើងយកចិត្តទុកដាក់ខ្ពស់ទៅលើសុវត្ថិភាពចំនីអាហារ គុណភាព សេវាកម្ម និងផ្ដល់ជូននូវតម្លៃសមរម្យជូនដល់អតិថិជន។ ដូច្នេះកុំភ្លេចចូលរួមគាំទ្រទាំងអស់គ្នា នៅផ្សារទំនើបអ៊ីអនទាំង ៣ សាខា ដើម្បីលើកជួយលើកស្ទួយនិងពង្រីកទីផ្សារផលិតផលខ្មែរគ្រប់ប្រភេទឱ្យកាន់តែធំទូលាយ។
ដូច្នេះកុំភ្លេចចូលរួមគាំទ្រទាំងអស់គ្នា នៅផ្សារទំនើបអ៊ីអនទាំង ៣សាខា ដើម្បីលើកជួយលើកស្ទួយនិងពង្រីកទីផ្សារផលិតផលខ្មែរគ្រប់ប្រភេទឱ្យកាន់តែធំទូលាយ។
Purchase more products via our AEON Online website: www.aeononlineshopping.com
More information:
Facebook: AEON Retail Cambodia
Telegram: AEON Retail Cambodia
Instagram: aeon_retail_cambodia
YouTube: AEON Retail Cambodia