ហូម ខរឌី គឺជាផលិតផលផ្ដាច់មុខរបស់ អ៊ីអន សម្រាប់សម្ភារៈប្រើប្រាស់នៅក្នុងផ្ទះ ដែលបានរៀបចំកម្មវិធីសប្ដាហ៍បញ្ចុះតម្លៃប្រចាំត្រីមាស។ ការផ្ដល់ជូននេះចាប់ពីថ្ងៃទី ០៨ រហូតដល់ថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០២៣ មាននៅសាខា ផ្សារទំនើប អ៊ីអន ទាំង៣សាខា។ ផ្សារទំនើប អ៊ីអន ភ្នំពេញ, ផ្សារទំនើប អ៊ីអន សែនសុខ និង ផ្សារទំនើប អ៊ីអន មានជ័យ ។
អតិថិជនកាន់តែរីករាយជាមួយនឹងការផ្ដល់ជូនការបញ្ចុះតម្លៃ ៥០% (ចំពោះការទិញទំនិញ) ហើយនឹងមានឱកាសដើម្បីឈ្នះរង្វាន់ជាច្រើនបន្ថែមទៀត។

- ចាប់ពីថ្ងៃទី ៨ ដល់ ថ្ងៃទី១២ ឧសភា ឆ្នាំ ២០២៣ ចំពោះអតិថិជនចំណាយចាប់ពី ៣០ដុល្លារឡើងទៅ ក្នុងមួយវិក្កយបត្រ នឹងទទួលបានប័ណ្ណទឹកប្រាក់ ៥ដុល្លារ សម្រាប់តែអតិថិជន ៥០នាក់ដំបូង និង ក្នុង១ថ្ងៃ ១០នាក់តែប៉ុណ្ណោះ
- ចាប់ពីថ្ងៃទី ៨ ដល់ ថ្ងៃទី ១២ ឧសភា ឆ្នាំ ២០២៣ ចំពោះការទិញទំនិញពីហាង ហូម ខរឌី នឹងទទួលនប្រអប់ដាក់អាហារមួយ សម្រាប់អតិថិជន ៥០នាក់ដំបូង និង ក្នុង១ថ្ងៃ ១០នាក់តែប៉ុណ្ណោះ
- អតិថិជនអាចធ្វើការប្ដូរយកកាដូនៅបញ្ជរគិតលុយជាន់ទីពីរសម្រាប់សាខា ផ្សារទំនើប អ៊ីអន ភ្នំពេញ និង ផ្សារទំនើប អ៊ីអន សែនសុខ និងបញ្ជរគិតលុយជាន់ផ្ទាល់ដី សម្រាប់សាខា ផ្សារទំនើប អ៊ីអន មានជ័យ ។




កុំភ្លេចមកផ្សារទំនើបអ៊ីអនទាំងអស់គ្នាជាមួយការបញ្ចុះតម្លៃជាច្រើនទៀត។
សូមអរគុណសម្រាប់ការជាវទំនិញនៅផ្សារទំនើប អ៊ីអន។