ផ្សារទំនើប អ៊ីអន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជន ដែលបានគាំទ្រ អស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ។
ដើម្បីអរគុណដល់ អតិថិជនដែលបានគាំទ្រផ្សារទំនើបអ៊ីអន តាំងពីបើកដំណើរការដំបូង រហូតមកដល់ពេលនេះ ផ្សារទំនើបអ៊ីអន មានការផ្ដល់ជូនពិសេសៗជាច្រើនទៀត។
ចាប់ពីថ្ងៃទី ១២ ដល់ ២៨ កក្កដា ឆ្នាំ ២០២៤ នេះមានការ បញ្ចុះតម្លៃរហូតដល់ ៥០%ទៅលើទំនិញដែលមានគុណភាពជាច្រើនប្រភេទដូចជា៖ សម្លៀកបំពាក់ បុរស នារី កុមារ និងទារក សម្ភារៈអគ្គីសនី សម្ភារៈប្រើប្រាស់ក្នុងផ្ទះ អាហារ គ្រឿងទេស និងសម្ភារៈប្រើប្រាស់ជាច្រើនប្រភេទទៀត។
កាន់តែពិសេសថែមទៀតនោះផ្សារទំនើប អ៊ីអន មាន ការផ្ដល់ជូនពិសេសដូចជា៖
ឱកាសផ្សងសំណាងឈ្នះរង្វាន់
សុពលភាពនៃការផ្តល់ជូនពិសេសចាប់ពី ថ្ងៃទី ១២ ដល់ ២៨ កក្កដា ២០២៤
ខ និងលក្ខខណ្ឌផ្សេងៗ
- រាល់ការជាវទំនិញចាប់ពី ២០ដុល្លារទ្បើងទៅ ក្នុង១វិក្កយបត្រ និងទទួលបានសន្លឹកឆ្នោតផ្សងសំណាង ៣សន្លឹក។
- វិក្កយបត្រមិនអាចបូកបញ្ចូលគ្នានោះទេ។
បន្ថែមលើសពីនេះទៅទៀត អតិថិជនក៏អាចទទួលបានការផ្ដល់ជូនពិសេសៗជាច្រើនទៀតផងដែរពីបណ្ដាដៃគូសហការរបស់យើងដូចជា៖
១ ឱកាសឈ្នះទឹកប្រាក់សរុប ១ លានរៀលពីធនាគារ ABA តាមរយៈ ABA KHQR
សុពលភាពនៃការផ្តល់ជូនពិសេសចាប់ពី ថ្ងៃទី ១២ ដល់ ២៨ កក្កដា ២០២៤
ខ និងលក្ខខណ្ឌផ្សេងៗ
- រាល់ការទិញចាប់ពី ១០០,០០០ រៀល (ឬ ២៥ ដុល្លារ) ក្នុងមួយវិក័យប័ត្រ អតិថិជននឹងទទួលបានឱកាសសម្រាប់ការចាប់ឆ្នោតផ្សងសំណាង។
- អ្នកឈ្នះចំនួន ៣០ នាក់នឹងត្រូវបានជ្រើសរើស។
- រង្វាន់នឹងត្រូវបានផ្ទេរដោយផ្ទាល់ទៅក្នុងគណនីរបស់អតិថិជន ១៥ ថ្ងៃនៃថ្ងៃធ្វើការ បន្ទាប់ពីការបញ្ចប់ការជូន។
- សម្រាប់តែផ្សារទំនើប អ៊ីអន ភ្នំពេញតែប៉ុណ្ណោះ។
២ ទទួលបានទឹកប្រាក់ត្រឡប់មកវិញ ៥% រាល់ការទូទាត់រៀងរាល់ចុងសប្តាហ៏តាមរយៈ អ៊ីអនកាត ពីធនាគារឯកទេសអ៊ីអន
សុពលភាពនៃការផ្តល់ជូនពិសេសរៀងរាល់ចុងសប្ដាហ៍ ចាប់ពីថ្ងៃទី ៦ កក្កដា ដល់ ២៧ តុលា ២០២៤
ខ និងលក្ខខណ្ឌផ្សេងៗ
- ការចំណាយលើសពី ៣០ ដុល្លារ /trxn រៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ នឹងមានសិទ្ធិទទួលបាន ទឹកប្រាក់ត្រឡប់មកវិញ ៥% ។
- អតិថិជន (ដែលមានកាតAEON) នីមួយៗមានសិទ្ធិទទួលបានប្រាក់ត្រលប់វិញដែលកំណត់ត្រឹម ៥ ដុល្លារក្នុងមួយសប្តាហ៍ ហើយប្រាក់ត្រលប់មកវិញនឹងត្រូវបានផ្តល់ឱ្យដោយផ្អែកលើចំនួនប្រតិបត្តិការដែលមានសិទ្ធិខ្ពស់បំផុត។
- ការផ្តល់ប្រាក់ត្រឡប់មកវិញអតិបរមា ២០ ដុល្លារក្នុងមួយខែ សម្រាប់សាច់ប្រាក់ត្រលប់មកវិញនឹងត្រូវបានបញ្ចូលទៅក្នុងគណនីម្ចាស់ ក្នុងរយៈពេល ១០ ថ្ងៃ ក្នុងថ្ងៃធ្វើការនៃខែបន្ទាប់។
- អតិថិជនត្រូវធ្វើការទូទាត់ជាមួយកាត AEON រួមទាំងការទិញទំនិញអនឡាញ។
៣ ការបង់រំលោះអត្រាការប្រាក់ ០%
សុពលភាពនៃការផ្តល់ជូនពិសេសចាប់ពី ថ្ងៃទី ១២ ដល់ ២៨ កក្កដា ២០២៤
ខ និងលក្ខខណ្ឌផ្សេងៗ
- ការបង់រំលោះអត្រាការប្រាក់ ០% រយៈពេល ៦ខែ ពីធនាគារឯកទេសអ៊ីអន។
- សម្រាប់ផ្សារទំនើប អ៊ីអនទាំង សាខ (អ៊ីអន ភ្នំពេញ អ៊ីអន, សែនសុខ ស៊ីធី និង អ៊ីអន មានជ័យ)។
៤ ទទួលបានប័ណ្ណទឹកប្រាក់រហូតដល់ ២០ដុល្លារ ជាមួយ American Express Credit របស់ធនាគារ Maybank
សុពលភាពនៃការផ្តល់ជូនពិសេសចាប់ពី ថ្ងៃទី ១ កក្កដា ដល់ ៣១ ធ្នូ ២០២៤
ខ និងលក្ខខណ្ឌផ្សេងៗ
- រាល់ការចំណាយចាប់ពី ៥០ដុល្លារឡើងទៅក្នុង ១វិក្កយបត្រនៅផ្សារទំនើប អ៊ីអន នឹងទទួលបានប័ណ្ណទឹកប្រាក់ ៥ដុល្លារ ដោយគ្រាន់តែទូទាត់ជាមួយ American Express Card របស់ធនាគារ Maybank ជាមួយនឹងម៉ាស៊ីនឆូតកាតរបស់ ធនាគារ ACLEDA
- អតិថិជនអាចយកវិក្កយត្រទៅប្ដូរបាននៅបញ្ជរសេវាកម្មអតិថិជន
- អតិថិជនអាចទទួលបានការផ្ដល់ជូននេះ ១ដងប៉ុណ្ណោះ ក្នុង ១ថ្ងៃ
- សម្រាប់វិក្កយត្រក្នុងថ្ងៃតែមួយប៉ុណ្ណោះ
៥ ទទួលបានទឹកប្រាក់ត្រឡប់មកវិញ ១០% ជាមួយ UnionPay
សុពលភាពនៃការផ្តល់ជូនពិសេសចាប់ពី ថ្ងៃទី ១ កុម្ភៈ ដល់ ៣១ តុលា ២០២៤
ខ និងលក្ខខណ្ឌផ្សេងៗ
- រាល់ការទូទាត់ទឹកប្រាក់ចាប់ពី ២៥ដុល្លារឡើងទៅតាមរយៈកាត UnionPay (ពីធនាគារក្នុងស្រុក) នឹងទទួលបានទឹកប្រាក់ត្រឡប់មកវិញ ១០% ច្រើនបំផុត ៥ដុល្លារក្នុង ១ប្រតិបត្តិការ តាមរយៈម៉ាស៊ីន Campu POS។
- អតិថិជនអាចទទួលបានការផ្ដល់ជូននេះ ១ដង ក្នុង ១ថ្ងៃ និង យ៉ាងច្រើនបំផុត ១០ដងក្នុង ១កាត។
- អតិថិជននឹងទទួលបានទឹកប្រាក់ត្រឡប់មកវិញទៅក្នុងគណនីបន្ទាប់ពីប្រតិបត្តិការ ១ ថ្ងៃ។
រាល់ទំនិញខាងលើលោកអ្នកអាចបញ្ជាទិញបានតាមរយៈ AEON Online Wesbite ឬតាមរយៈកម្មវិធី AEON Online APP
សម្រាប់ព័ត៌មានផ្សេងៗសូមចូលទៅកាន់ផេករបស់យើង៖
Facebook: AEON Retail Cambodia
Instagram: aeon_retail_cambodia
Telegram: AEON Retail Cambodia
TikTok: AEON Retail Cambodia
YouTube: AEON Retail Cambodia