ពិព័រណ៍ផលិតផលខ្មែរ ត្រលប់មកវិញហើយ!
ដោយមានការសហការពីសហគ្រិនខ្មែរ (Khmer Enterprise) និងផ្សារទំនើបអ៊ីអន (AEON “General Merchandise Store”) បានរៀបចំការតាំងពិព័រណ៌ផលិតផលខ្មែរដែលប្រព្រឹត្តិធ្វើទ្បើងចាប់ពីថ្ងៃទី ២០ ឧសភា ដល់ថ្ងៃទី ៦ មិថុនា ឆ្នាំ ២០២៤ នៅផ្សារទំនើបអ៊ីអន ទាំង៣សាខា រួមមានផ្សារទំនើបអ៊ីអនភ្នំពេញ ផ្សារទំនើបអ៊ីអន សែនសុខ និងផ្សារទំនើបអ៊ីអន មានជ័យ។
គួរបញ្ចាក់ផងដែរថាការតាំងពិព័រណ៍ផលិតផលខ្មែរនេះរយៈពេលបីសប្តាហ៍ ក្នុងគោលបំណងលើកកំពស់ផលិតផលក្នុងស្រុក លើកស្ទួយជីវភាពកសិករក្នុងស្រុក និងបើកទីផ្សារថ្មីសម្រាប់ផលិតផលក្នុងស្រុកទាំងក្នុងស្រុក និងក្រៅស្រុក។
នេះជាលើកទី៧ហើយ ដែលសហគ្រិនខ្មែរ និងផ្សារទំនើបអ៊ីអន បានសហការគ្នាក្នុងការផ្សព្វផ្សាយផលិតផលក្នុងស្រុក រួមមានសហគ្រាសធុនតូច និងមធ្យមក្នុងស្រុក ដែលស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ផលិតផលក្នុងស្រុកនៅលើទីផ្សារក្នុងស្រុក។ ក្រោមពាក្យស្លោក “គាំទ្រផលិតខ្មែរ ថែសេដ្ឋកិច្ចជាតិ”។
តាមរយៈពិព័រណ៌នេះ ផ្សារទំនើបអ៊ីអនបាននាំយកផលិតផលក្នុងស្រុកដែលដាំដុះ និងផលិតតាមស្តង់ដាសុវត្ថិភាព ដោយកសិករមកពីបណ្តាខេត្តមួយចំនួនដូចជា៖ កណ្ដាល កំពត ព្រះវិហារ កំពង់ចាម មណ្ឌលគីរី រតនៈគីរី នឹងបណ្ដាខេត្តផ្សេងៗទៀត ដែលរួមមានផលិតផលជាច្រើនដូចជា៖ សម្ភារ:ប្រើប្រាស់ បន្លែ និងផ្លែឈើខ្មែរ ដ៏សម្បូរបែបជាច្រើន។
ក្រៅពីការតាំងពិពរ័ណផលិតផលខ្មែរដ៏ច្រើនសម្បូរបែប អតិថិជនក៏អាចរីករាយជាមួយការបញ្ចុះតម្លៃលើទំនិញជាច្រើនប្រភេទ និងឱកាសចាប់ស្មុក ដើម្បីឈ្នះរង្វាន់ជាច្រើនដោយគ្រាន់តែចំនាយចាប់ពី១៥ ដុល្លារទ្បើងទៅក្នុង១វិក័យបត្រ។
ឱកាសចាប់ស្មុកដើម្បីឈ្នះរង្វាន់
សុពលភាពនៃការផ្តល់ជូនពិសេស ចាប់ពីថ្ងៃទី ២០ ឧសភា ដល់ថ្ងៃទី ៦ មិថុនា ឆ្នាំ ២០២៤
ខ និងលក្ខខណ្ឌផ្សេងៗ
- រាល់ការទិញចាប់ពី ១៥ ដុល្លារក្នុង ១វិក្កយបត្រនិងមានឱកាសបង្វិល 1 ដង
- អតិថិជន ១ នាក់ បង្វិល ១ ដងក្នុងមួយថ្ងៃតែប៉ុណ្ណោះ
- វិក្កយបត្រមិនអាចបញ្ចូលគ្នាបានទេ
- សម្រាប់វិក្កយបត្រដែលទិញនៅក្នុងថ្ងៃដដែលតែប៉ុណ្ណោះ
- សម្រាប់ផ្សារទំនើប អ៊ីអនទាំង ៣ សាខា (អ៊ីអន ភ្នំពេញ អ៊ីអន, សែនសុខ ស៊ីធី និង អ៊ីអន មានជ័យ)
បញ្ជាទិញទំនិញជាច្រើនទៀតតាមរយៈអ៉ីអន អនទ្បាញ ៖ www.aeononlineshopping.com
សម្រាប់ព័ត៌មានបន្ថែម៖
Facebook: AEON Retail Cambodia
Telegram: AEON Retail Cambodia
Instagram: aeon_retail_cambodia
YouTube: AEON Cambodia