ផ្សងសំណាងឈ្នះរង្វាន់រថយន្ត AIQAR EQ7 ស៊េរីទំនើបក្នុងគម្រប់ខួប ១១ឆ្នាំ ផ្សារទំនើប អ៉ីអន

ចែករំលែក:

អបអរសាទរគម្រប់ខួប ១១ឆ្នាំ របស់ផ្សារទំនើប អ៉ីអន!

រាល់ការជាវទំនិញពីតាមបណ្តាហាងទាំងអស់ក្នុងផ្សារទំនើប អុីអន ដែលចំណាយអស់ចាប់ពី១០ ដុល្លារឡើងទៅ ក្នុង១ វិក្កយបត្រ អតិថិជនទទួលបានសន្លឹកឆ្នោត ១សន្លឹក ទិញកាន់តែច្រើនលោកអ្នកទទួលបានសន្លឹកឆ្នោតកាន់តែច្រើន ដើម្បីមានឱកាសឈ្នះរង្វាន់ជាច្រើន រួមជាមួយការបញ្ចុះតម្លៃទៅលើមុខទំនិញជាច្រើនផ្សេងៗទៀត។ 

11th Anniversary Lucky Draw

សុពលភាពនៃការផ្តល់ជូនពិសេសចាប់ពីថ្ងៃទី ២០ មិថុនា ដល់ ៦ កក្កដា ២០២៥

ខ និងលក្ខខណ្ឌផ្សេងៗ

  • រាល់ការជាវទំនិញចាប់ពី ១០ ដុល្លារឡើងទៅ ពីគ្រប់ហាងទាំងអស់នៅក្នុងផ្សារទំនើបអ៉ីអនទាំងអស់ (រួមទាំងផ្សារទំនើបអ៉ីអន Supermarket, អ៉ីអន ម៉េកវែលយូ, អ៉ីអន អនឡាញ) នឹងទទួលបានសំបុត្រចាប់រង្វាន់ចំនួន ១ សន្លឹក។ (ឧទាហរណ៍៖ ក្នុង១វិក្កយបត្រ ចំណាយ ១០ ដុល្លារ ទទួលបាន ១ សន្លឹក, ២០ ដុល្លារ ទទួលបាន ២ សន្លឹក, ៣០ ដុល្លារ ទទួលបាន ៣ សន្លឹក) ។ អតិថិជនម្នាក់ មានសិទ្ធិទទួលបានសន្លឹកឆ្នោតច្រើនបំផុត ៥០០ សន្លឹកប៉ុណ្ណោះ ក្នុង ១ថ្ងៃ។
  • កម្មវិធីនេះចាប់ផ្តើមពីថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ២០២៥ រហូតដល់ថ្ងៃទី ៦ ខែ កក្កដា ឆ្នាំ ២០២៥ ។ ឈប់ទទួលសន្លឹកឆ្នោត ថ្ងៃទី ៦ ខែ កក្កដា ឆ្នាំ ២០២៥ ត្រឹមម៉ោង ៩យប់។
  • ការចាប់ឆ្នោត នឹងប្រព្រឹត្តទៅ នាថ្ងៃទី ៧ ខែ កក្កដា ឆ្នាំ 2025 ពីម៉ោង 6 ល្ងាចតទៅ នៅ River Front Plaza ជាន់ផ្ទាល់ដី ក្នុងផ្សារទំនើប អ៉ីអន ម៉ល ភ្នំពេញ និងតាមរយៈការផ្សាយផ្ទាល់នៅលើគេហទំព័រ Facebook Page របស់ផ្សារទំនើប អ៉ីអន ម៉ល ទាំង ៣ សាខា និង ផ្សារទំនើប អ៉ីអន (AEON Retail Cambodia)។
  • ការប្រកាសអ្នកឈ្នះ នឹងប្រព្រឹត្តទៅនាថ្ងៃទី ៨ ខែ កក្កដា ឆ្នាំ ២០២៥ នៅលើគេហទំព័រ Facebook Page របស់ផ្សារទំនើប អ៉ីអន ម៉ល ទាំង ៣ សាខា និង ផ្សារទំនើប អ៉ីអន (AEON Retail Cambodia)។
  • ក្រុមការងារនឹងទាក់ទងទៅអ្នកឈ្នះ តាមលេខទូរស័ព្ទនៅក្នុងសន្លឹកឆ្នោត។ អតិថិជន អាចមកបើករង្វាន់ដោយផ្ទាល់នៅផ្សារទំនើប អ៉ីអន ម៉ល ភ្នំេពញក្នុងរយៈពេល ៧ ថ្ងៃ បន្ទាប់ពីថ្ងៃប្រកាសអ្នកឈ្នះ ដោយភ្ជាប់មកជាមួយនូវ សន្លឹកឆ្នោត និង អត្តសញ្ញាណប័ណ្ណ ឬ លិខិតឆ្លងដែន។
  • អតិថិជនម្នាក់មានឱកាសឈ្នះ ១ រង្វាន់ នៅក្នុងកម្មវិធីចាប់រង្វាន់នេះ។
  • សន្លឹកឆ្នោតដែលមិនមានព័ត៌មានច្បាស់លាស់ និងមិនគ្រប់គ្រាន់ នឹងចាត់ទុកជាមោឃៈ។
  • គ្រប់បុគ្គលិករបស់ផ្សារទំនើប អ៉ីអន ខេមបូឌា បុគ្គលិក អ៉ីអន ម៉លទាំងអស់ និងបុគ្គលិកគ្រប់ហាងទាំងអស់មិនអនុញ្ញាតឱ្យចូលរួមក្នុងកម្មវិធីនេះឡើយ។

ផ្សារទំនើប អ៉ីអន ម៉ល រក្សាសិទ្ធិកែប្រែ លុបចោល ឬ បន្ថែមលក្ខខណ្ឌផ្សេងៗ ដោយពុំចាំបាច់ជូនដំណឹងជាមុន។

ការបង់រំលោះអត្រាការប្រាក់ ០% រយៈពេល ៩ខែ ជាមួយ ធនាគារឯកទេសអ៉ីអន

សុពលភាពនៃការផ្តល់ជូនពិសេសចាប់ពីថ្ងៃទី ២០ មិថុនា ដល់ ៦ កក្កដា ២០២៥

ខ និងលក្ខខណ្ឌផ្សេងៗ

  •  ការបង់រំលោះអត្រាការប្រាក់ ០% រយៈពេល ៦ខែ ពីធនាគារឯកទេសអ៉ីអន។
  • សម្រាប់ផ្សារទំនើប អ៉ីអនទាំង ៣សាខា (អ៉ីអន ភ្នំពេញ អ៉ីអនសែនសុខ និង អ៉ីអន មានជ័យ)។

ដឹកជញ្ជូនទូទាំងប្រទេសដោយឥតគិតថ្លៃជាមួយ អ៉ីអន អនឡាញ

សុពលភាពនៃការផ្តល់ជូនពិសេសចាប់ពីថ្ងៃទី ២០ មិថុនា ដល់ ៦ កក្កដា ២០២៥

ខ និងលក្ខខណ្ឌផ្សេងៗ

  • សម្រាប់ការបញ្ជាទិញនិងដឹកជញ្ជូនទៅបណ្ដាខេត្តចាប់ពី ៣០ដុល្លារ តាមរយៈអ៉ីអន អនឡាញ (មិនរាប់បញ្ចូលក្រុងភ្នំពេញ)។
  • លក្ខខណ្ឌទំនិញ៖ ទម្ងន់ត្រឹម ៣០ គីឡូ, កម្ពស់ត្រឹម ១៧០ សង់ទីម៉ែត្រ, ខ្ចប់ក្នុង ១ ប្រអប់ ឬ វេចខ្ចប់តែប៉ុណ្ណោះ។
  • សម្រាប់អតិថិជន ២០នាក់ ដំបូងប៉ុណ្ណោះ។

រាល់មុខទំនិញខាងលើអាចកុម្ម៉ង់បានតាមរយៈ AEON Online Wesbite or AEON Online APP

សម្រាប់ព័ត៌មានផ្សេងៗ សូមចូលទៅកាន់ទំព័ររបស់យើង៖

Facebook: AEON Retail Cambodia

Instagram: aeon_retail_cambodia

Telegram: AEON Retail Cambodia

TikTok: AEON Retail Cambodia

YouTube: AEON Retail Cambodia