fbpx

ស្វាគមន៍ការដាក់ដំណើរការនូវការរចនាថ្មីរបស់គេហទំព័រផ្សារអ៉ីអនអនទ្បាញ

ស្របតាមបរិបទថ្មីដោយមានកំណើននូវតម្រូវការ និងការគាំទ្រកាន់តែច្រើនទ្បើងពីអតិថិជនលើការបញ្ជាទិញតាមរយៈអនទ្បាញ ផ្សារអ៉ីអនអនទ្បាញ បានរចនាគេហទំព័រថ្មី ដែលនឹងដាក់ដំណើរការឲ្យប្រើប្រាស់នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ នេះ ដើម្បីជួយសម្រួលដល់អតិថិជនឲ្យកាន់តែមានភាពងាយស្រួលក្នុងការជាវទំនិញរាប់ម៉ឺនមុខដែលមាននៅលើគេហទំព័រមួយនេះ។

ក្នុងឱកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការគេហទំព័រថ្មីនេះ អតិថិជននឹងទទួលបានការផ្ដល់ជូនពិសេសៗជាច្រើន​ដូចជា៖ ការដឹកជញ្ជូនដោយឥតគិតថ្លៃ និងឆាប់រហ័ស រាល់ការចំនាយចាប់ពី២០ដុល្លារទ្បើង ដោយគ្រាន់តែបញ្ចូលប្រូម៉ូកូដ (AEONMARKETPLACE)  ដែលមានតម្លៃស្មើរនឹង៣ដុល្លារ នៅពេលបញ្ជាទិញជាការស្រេច។ ដោយទ្បែកគេហទំព័រថ្មីនេះក៏ជាកន្លែងមួយដែលអនុញ្ញាតឲ្យដៃគូសហការ ឬក្រុមហ៊ុនផ្សេងៗអាចដាក់លក់ផលិតផល ក៏ដូចជាសេវាកម្មរបស់ខ្លួន បានផងដែរ។

លើសពីនេះទៅទៀតអតិថិជនក៏ទទួលបានការបញ្ចុះតម្លៃលើទំនិញជាច្រើនផងដែរ ជាពិសេសទំនិញប្រើប្រាស់ប្រចាំថ្ងៃនិងសម្ភារៈប្រើប្រាស់ដែលជាយីហោផ្ដាច់មុខរបស់អ៉ីអន ដូចជាផលិតផលពីហាងហូមខរឌី អាយស៊ី និងផលិតផលម៉ាកថប់វែលយូ ជាដើម។

អ្វីដែលគួរឲ្យកត់សំគាល់លើគេហទំព័រនេះគឺ គេហទំព័រថ្មីមួយនេះត្រូវបានអភិវឌ្ឍតាមបច្ចេកវិទ្យាចុងក្រោយជាមួយល្បឿនលឿនជាងមុន មានសុវត្ថិភាព និងបានបន្ថែមនូវមុខទំនិញច្រើនជាងមុនស្របតាមតម្រូវការរបស់អតិថិជន ជាមួយរូបភាពផលិតផលច្បាស់ៗ ងាយស្រួលមើល និងងាយស្វែងរក។

គួររំលឹកផងដែរថា ផ្សារអ៉ីអនអនទ្បាញត្រូវបានបង្កើតទ្បើងតាំងពីឆ្នាំ (២០១៩) ដោយក្រុមហ៊ុនអ៉ីអន ខេមបូឌា ។ បច្ចុប្បន្នផ្សារអ៉ីអនអនទ្បាញបាននឹងកំពុងអភិវឌ្ឍវិសាលភាពរបស់ខ្លួនជាបន្ដទៀត តាមរយៈការដាក់ឲ្យប្រើប្រាស់គេហទំព័រថ្មីនេះ ក៏ដូចជាការបង្កើត App ផ្ទាល់ខ្លួននៅពេលឆាប់ៗខាងមុខនេះ ដើម្បីឲ្យអតិថិជនកាន់តែមានភាពងាយស្រួលបន្ថែមទៀតក្នុងការជាវទំនិញរាប់ម៉ឺនមុខក្នុងផ្សារទំនើបអ៉ីអន។

អតិថិជនអាចចូលទៅកាន់គេហទំព័រថ្មីនេះតាមរយៈ ៖ www.aeononlineshopping.com

សម្រាប់ព័ត៌មានបន្ថែម៖
លេខទូរស័ព្ទ៖​ 081760761
អ៊ីម៉ែល៖ [email protected]

ការបរិច្ចាគជំនួយថវិកា គាំទ្រដល់យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់រាជរដ្ឋាភិបាលកម្ពុជា

ដើម្បីជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងគោលបំណងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ និងធានា “សុវត្ថិភាពនិងសន្តិសុខ” ជូនប្រជាជនគ្រប់រូប នៅក្នុងសហគមន៍ នៃប្រទេសកម្ពុជា ក្រុមហ៊ុន​ចំនួន៤ នៃអ៉ីអនគ្រុបជប៉ុន ដែល​កំពុង​ប្រតិបត្ដិការនៅប្រទេសកម្ពុជា រួម​មាន​ ក្រុមហ៊ុនអ៉ីអន (ខេមបូឌា) ខូអិលធីឌី ក្រុមហ៊ុនអ៉ីអនម៉ល (ខេមបូឌា) ខូអិលធីឌី ធនាគារឯកទេស  អ៉ីអន (ខេមបូឌា) ភីអិលស៊ី និង ក្រុមហ៊ុនអ៉ីអន ឌីឡៃថ៍ (វៀតណាម) ខមភេនី លីមីធីត បានផ្តល់ជំនួយជាថវិកា សរុបចំនួន 50 លានយ៉េន (ប្រមាណ 454.545 ដុល្លាសហរដ្ឋអាមេរិក) ដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីគាំទ្រដល់យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ។

ក្រុមហ៊ុន​អ៉ីអនគ្រុបជប៉ុន បានប្រកាសបរិច្ចាគថវិកាសរុបចំនួន ៣៥០ លាន​យ៉េនដល់រដ្ឋាភិបាលនៃប្រទេសមួយចំនួនជាសមាជិកអាស៊ានរួមមានប្រទេសម៉ាឡេស៊ី ប្រទេសវៀតណាម ប្រទេសឥណ្ឌូនេស៊ី ប្រទេសថៃ និងប្រទេសកម្ពុជា ដើម្បីជំរុញយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងគោលបំណង ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នេះផងដែរ។

ថ្វីត្បិតតែប្រទេសកម្ពុជាចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូន​ប្រជាពលរដ្ឋរបស់​ខ្លួន​បានច្រើនបើប្រៀប​ធៀបទៅនឹង​ប្រទេសដែល​ជាសមាជិកអាស៊ានដទៃទៀតក៏ដោយ ក៏ប៉ុន្តែការរីករាលដាលនៅតែកំពុងបន្តនៅឡើយ។ គោលបំណងនៃការបរិច្ចាគនេះ គឺដើម្បីប្រើប្រាស់  ក្នុងការជំរុញ ពន្លឿន យុទ្ធនាការចាក់វ៉ាក់សាំង របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុង​ការគ្រប់គ្រងការឆ្លងរីករាលដាល និងស្តារសេដ្ឋកិច្ចរបស់ប្រទេសឡើងវិញ។

ការបរិច្ចាគដល់រាជរដ្ឋាភិបាលកម្ពុជានេះ រួមមានការចូលរួមវិភាគទានពីក្រុមហ៊ុន អ៉ីអនគ្រុបជប៉ុន ដែលមានដូចជា AEON Co., Ltd., AEON MALL Co., Ltd., AEON Financial Services Co., Ltd., AEON Delight Co., Ltd., និងមកពី AEON 1% Club Foundation ។

ឈរលើគោលការណ៍មូលដ្ឋាន “ស្វែងរកសន្តិភាព គោរពមនុស្សជាតិ និងចូលរួមចំណែកដល់សហគមន៍មូលដ្ឋាន ដោយតែងតែ ស្ថិតនៅជាមួយទស្សនៈស្នូល អតិថិជនជាចម្បង” ក្រុមហ៊ុន អ៉ីអនគ្រុប នឹងបន្តខិតខំប្រឹងប្រែងរួមគ្នា ដើម្បីបញ្ចប់ការរីករាលដាលនៃជំងឺកូវីដ-១៩ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីស្តារ សន្តិសុខនិងសន្តិភាព ឡើងវិញនៅក្នុងការរស់នៅប្រចាំថ្ងៃរបស់សហគមន៍មូលដ្ឋាន។

ព័ត៌មានបន្ថែម 
ចំនួនហាង និងគ្រឹះស្ថានអាជីវកម្ម ក្នុងប្រទេសនីមួយៗ ដែលទទូលជំនួយថវិកា
(គិតត្រឹម ចុងខែកុម្ភៈ ឆ្នាំ២០២១)

ក្រុមហ៊ុន AEON Delight Co., Ltd. មានការិយាល័យសរុបចំនួន ១៤ ក្នុងនោះរួមមាន ១ នៅប្រទេសម៉ាឡេស៊ី ២ នៅប្រទេសវៀតណាម ១០ នៅប្រទេសឥណ្ឌូនេស៊ី និង ១ នៅប្រទេសកម្ពុជា។

GMS: ហាងលក់ទំនិញរាយទូទៅ (General Merchandise Store)

SM: ផ្សារទំនើប (Supermarket)

DS: ផ្សារលក់បញ្ចុះតម្លៃ (Discount Store)

ផ្សារទំនើបអ៉ីអន ប្រកាសដាក់ឲ្យប្រើប្រាស់ថង់ប្លាស្ទិកដែលអាចពុកផុយក្នុងបរិស្ថាន មុនដំបូងគេនៅកម្ពុជា

ដើម្បីចូលរួមចំណែកកាត់បន្ថយប្លាស្ទិក និងការពារបរិស្ថាន ក្រុមហ៊ុនអ៉ីអនខេមបូឌា បានធ្វើការផ្លាស់ប្តូរ និងសម្រេចដាក់អោយប្រើប្រាស់ថង់ប្លាស្ទិកដែលអាចពុកផុយទៅក្នុងបរិស្ថាននៅបញ្ជរបង់ប្រាក់ គ្រប់ទីតាំងផ្សារទំនើបអ៉ីអនទាំងអស់។

ថង់ប្លាស្ទិកដែលគិតទៅដល់បរិស្ថាននេះ គឺត្រូវបានផលិតឡើងផ្អែកទៅលើបច្ចេកវិទ្យាងាយពុកផុយហើយចុងក្រោយ វានឹងពុកផុយទៅក្នុងវត្តមាននៃអុកស៊ីសែន មីក្រូសរីរាង្គ សំណើម និងដី ជាពិសេសវាមានសុវត្ថិភាព និងអាចប្រើប្រាស់ទ្បើងវិញបានផងដែរ។ គួរបញ្ជាក់ផងដែរថា ផ្សារទំនើបអ៉ីអន ក៏នៅតែលើកទឹកចិត្ត និងអំពាវនាវដល់អតិថិជនដែលអញ្ជើញមកជាវទំនិញក្នុងផ្សារទំនើប អោយចូលរួមចំណែកការពារបរិស្ថានដោយប្រើប្រាស់ថង់បរិស្ថាន​ ក៏ដូចជាប្រើថង់ប្លាស្ទិកដែលអាចពុកផុយក្នុងបរិស្ថាននេះឡើងវិញ ដោយព្យាយាមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកអោយបានតិចបំផុតតាមតែអាចធ្វើទៅបាន ដើម្បីថែរក្សាការពារបរិស្ថានរបស់យើង។ ថង់ប្លាស្ទិកដែលអាចពុកផុយក្នុងបរិស្ថាននេះ នឹងដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី១១​ ខែមករា ឆ្នាំ២០២១ ខាងមុខនេះ នៅផ្សារទំនើបអ៉ីអន ទាំង២ សាខា (ផ្សារទំនើបអ៉ីអន ភ្នំពេញ និងផ្សារទំនើបអ៉ីអន សែនសុខ ស៊ីធី) ព្រមទាំងគ្រប់សាខាទាំងអស់របស់ផ្សារទំនើប អ៉ីអន ម៉ាក់វ៉ាល់យូ ផងដែរ។

លោក Keiji Ono នាយកគ្រប់គ្រងទូទៅ ផ្សារទំនើបអ៉ីអន បានមានប្រសាសន៍ថា៖ បញ្ហាបរិស្ថាន ជាបញ្ហារបស់យើងទាំងអស់គ្នា ដែលទាមទារឲ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។ ដោយទ្បែកផ្សារទំនើប អ៉ីអន បាននឹងកំពុងចូលរួមយ៉ាងសកម្ម ក្នុងសកម្មភាពការពារបរិស្ថាន ជាក់ស្ដែងយុទ្ធនាការនៃការដាក់ឲ្យប្រើប្រាស់ថង់បរិស្ថាន ក៏ដូចជាថង់ប្លាស្ទិកដែលអាចពុកផុយក្នុងបរិស្ថាន ជាឧទាហណ៍ស្រាប់។ លោកបានបន្ថែមទៀតថា៖ តាមរយៈការដាក់ឲ្យប្រើប្រាស់ ថង់ប្លាស្ទិកដែលអាចពុកផុយក្នុងបរិស្ថាននេះ វានឹងដើរតួរយ៉ាងសំខាន់ក្នុងការបញ្ច្រៀបសារ ស្ដីពីបរិស្ថានទៅកាន់អតិថិជន និងសាធារណជនទូទៅ។​ លើសពីនេះ លោកក៏បានអំពាវនាវ និងលើកទឹកចិត្តដល់អតិថិជនដែលអញ្ជើញមកជាវទំនិញនៅផ្សារទំនើប អ៉ីអន ងាកមកប្រើប្រាស់ថង់បរិស្ថាន ឬថង់ប្លាស្ទិកដែលអាចពុកផុយក្នុងបរិស្ថាននេះជំនួសឲ្យការប្រើប្រាស់ថង់ប្លាស្ទិក ធម្មតាវិញ និងចូលរួមកាត់បន្ថយការប្រើប្រាស់ទាំងអស់គ្នា។

គួររំលឹកផងដែរថា ផ្សារទំនើបអ៉ីអន (ផ្សារលក់ទំនិញទូទៅ) ត្រូវបានបង្កើតទ្បើងដោយក្រុមហ៊ុន AEON (Cambodia)​ Co., Ltd ដែលកំពុងធ្វើប្រតិបត្តិការលក់នូវទំនិញជាច្រើនមុខរួមមាន៖ ទំនិញគ្រឿងទេស អាហារ សំលៀកបំពាក់ គ្រឿងអេទ្បិចត្រូនិក សំភារៈផ្ទះបាយ និងទំនិញជាច្រើនមុខទៀតនៅក្នុងផ្សារទំនើបអ៉ីអនម៉ល់ទាំង២សាខា។ លើសពីនេះទៀត ក្រុមហ៊ុន AEON Cambodia Co., Ltd ក៏បានបើកដំណើរការផ្សារទំនើបខ្នាតតូច AEON MaxValu ដែលរហូតដល់ពេលនេះមានចំនួនរហូតដល់ ១៥ សាខា ហាងឯកទេសសម្ភារៈប្រើប្រាស់ក្នុងផ្ទះ Home Coordy និងទំនិញជាច្រើនមុខទៀតដែលជាយីហោផ្ដាច់មុខរបស់ AEON (TOPVALU) ដើម្បីបំពេញតម្រូវការ ក៏ដូចជាលើកកំពស់គុណភាពរស់នៅរបស់ប្រជាជនក្នុងតំបន់។ អ្វីដែលកាន់តែពិសេស និងមានភាពងាយស្រួលនោះគឺ អតិថិជនក៏អាចបញ្ជាទិញទំនិញជាង ២០ ០០០ មុខតាមរយៈ អ៉ីអន អនទ្បាញផងដែរ៖ https://aeononlineshopping.com/

ចូលរួមចំណែកការពារបរិស្ថាន ដោយប្រើថង់បរិស្ថាន និងថង់ប្លាស្ទិកងាយពុកផុយក្នុងបរិស្ថានទាំងអស់គ្នា!

ហាងឯកទេសសម្ភារៈប្រើប្រាស់ក្នុងផ្ទះ ដ៏ល្បីរបស់ជប៉ុន HÓME CÓORDY ដែលជាប្រេនផ្តាច់មុខរបស់អ៉ីអននឹងបើកសាខាទីពីរនៅក្នុងផ្សារទំនើប អ៉ីអន សែនសុខស៊ីធី ក្នុងខែតុលានេះ តាមការឲ្យដឹងពីនាយកគ្រប់គ្រងជាន់ខ្ពស់របស់អ៉ីអន

ដោយទទួលបានភាពជោគជ័យក្នុងការបើកដំណើរការហាងទី១ របស់ខ្លួនកាលពីខែឧសភា កន្លងទៅ និងដោយមានការគាំទ្រជាច្រើនពីសំណាក់អតិថិជនដែលតែងនិយមប្រើប្រាស់ផលិតផលរបស់ខ្លួន ហាងឯកទេសសម្ភារៈប្រើប្រាស់ក្នុងផ្ទះHÓME CÓORDYនឹងបើកដំណើរការសាខាទី២របស់ខ្លួន នៅផ្សារទំនើបអ៉ីអន សែនសុខស៊ីធី នៅថ្ងៃទី២៣ ខែតុលា ខាងមុខនេះ ដើម្បីឆ្លើយតបទៅនឹងតម្រូវការ ក៏ដូចជាការគាំទ្ររបស់អតិថិជន។

លោក HIROKI TSUKAHARA នាយកគ្រប់គ្រងជាន់ខ្ពស់របស់ ហាងឯកទេសសម្ភារៈប្រើប្រាស់ក្នុងផ្ទះ HÓME CÓORDY

លោក HIROKI TSUKAHARA នាយកគ្រប់គ្រងជាន់ខ្ពស់របស់ ហាងឯកទេសសម្ភារៈប្រើប្រាស់ក្នុងផ្ទះ HÓME CÓORDY បានមានប្រសាសន៍ថា៖ HÓME CÓORDY សាខាទី២ ដែលមានទីតាំងនៅផ្សារទំនើបអ៉ីអន សែនសុខស៊ីធីនេះ គ្រោងនឹងបើកបម្រើជូនអតិថិជន ចាប់ពីថ្ងៃទី២៣ តុលា ឆ្នាំ២០២០ ខាងមុខនេះតទៅដោយមានការ ផ្តល់ជូនផលិតផលប្រើប្រាស់ និងសម្ភារៈតុបតែងក្នុងផ្ទះដែលសំបូរបែបដោយ មានចាប់ពី បន្ទប់គេង បន្ទប់ទទួលភ្ញៀវ ផ្ទះបាយ និងបន្ទប់ទឹក ដែលជាផលិតផលគុណភាពជប៉ុន រួមជាមួយនឹងតម្លៃសមរម្យផងដែរ ។

អ្វីដែលកាន់តែពិសេសសម្រាប់សាខាទី២នេះ គឺការផ្តល់ជូនផ្ដាច់មុខទៅលើសម្ភារៈប្រើប្រាស់ពិសេសៗមួយចំនួន ដែលអតិថិជនអាចរកជាវបានតែនៅសាខាថ្មីនេះ តែប៉ុណ្ណោះ។ ជាចុងក្រោយ លោកសង្ឃឹមយ៉ាងមុតមាំថា ហាងឯកទេសសម្ភារៈប្រើប្រាស់ក្នុងផ្ទះ HÓME CÓORDY នៅផ្សារទំនើបអ៉ីអនសែនសុខ ស៊ីធី នេះ នឹងចូលរួមចំណែកលើកកម្ពស់ស្ដង់ដារ នៃការរស់នៅរបស់ប្រជាជនក្នុងប្រទេសកម្ពុជា ឲ្យមានភាពកាន់តែស៊ីវីល័យ តាមរយៈផលិតផលដែលមានគុណភាពខ្ពស់ ស្អាត តម្លៃសមរម្យ រួមជាមួយនឹងសេវាកម្មប្រកបដោយភាពរួសរាយរាក់ទាក់ផងដែរ។

គួរបញ្ជាក់ផងដែរថា HÓME CÓORDY ជាហាងឯកទេសសម្ភារៈប្រើប្រាស់ក្នុងផ្ទះ សម្បូរបែបទំនើប ទាន់សម័យ ដ៏ល្បីរបស់ជប៉ុន និងជាប្រេនផ្តាច់មុខរបស់ក្រុមហ៊ុនអ៉ីអន។ លក្ខណៈពិសេសរបស់ HÓME CÓORDY ( ホームコーディ) គឺ៖

១. ការរចនា​ស្អាតបែបសាមញ្ញ

២​. គុណភាពស្តង់ដារជប៉ុន

៣. មានមុខងារច្រើននិងច្បាស់លាស់

៤. ងាយស្រួលប្រើនិងតុបតែង​ជាមួយសម្ភារៈផ្សេងៗទៀត

សូមអតិថិជនរង់ចាំទទួលយកនូវការស្វាគមន៍យ៉ាងកក់ក្ដៅ ក៏ដូចជាការផ្ដល់ជូនពិសេសៗពីហាងឯកទេសសម្ភារៈប្រើប្រាស់ក្នុងផ្ទះ HÓME CÓORDY

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមរយៈ ៖
លេខទូរស័ព្ទ៖ 023 988 580

អ៊ីនស្តាក្រាម៖ https://www.instagram.com/homecoordy_cambodia/

ទំព័រហ្វេសប៊ុក៖ https://www.facebook.com/homecoordycambodia
អាសយដ្ឋាន៖ ផ្សារទំនើបអ៉ីអន សែនសុខ ស៊ីធី ជាន់ទី១ (ជិតកន្លែងលក់សម្ភារៈបន្ទប់គេង)៖https://goo.gl/maps/SeoT2pia9xqhRPvd7