ផ្សារទំនើបអ៉ីអន ប្រកាសដាក់ឲ្យប្រើប្រាស់ថង់ប្លាស្ទិកដែលអាចពុកផុយក្នុងបរិស្ថាន មុនដំបូងគេនៅកម្ពុជា

ដើម្បីចូលរួមចំណែកកាត់បន្ថយប្លាស្ទិក និងការពារបរិស្ថាន ក្រុមហ៊ុនអ៉ីអនខេមបូឌា បានធ្វើការផ្លាស់ប្តូរ និងសម្រេចដាក់អោយប្រើប្រាស់ថង់ប្លាស្ទិកដែលអាចពុកផុយទៅក្នុងបរិស្ថាននៅបញ្ជរបង់ប្រាក់ គ្រប់ទីតាំងផ្សារទំនើបអ៉ីអនទាំងអស់។

ថង់ប្លាស្ទិកដែលគិតទៅដល់បរិស្ថាននេះ គឺត្រូវបានផលិតឡើងផ្អែកទៅលើបច្ចេកវិទ្យាងាយពុកផុយហើយចុងក្រោយ វានឹងពុកផុយទៅក្នុងវត្តមាននៃអុកស៊ីសែន មីក្រូសរីរាង្គ សំណើម និងដី ជាពិសេសវាមានសុវត្ថិភាព និងអាចប្រើប្រាស់ទ្បើងវិញបានផងដែរ។ គួរបញ្ជាក់ផងដែរថា ផ្សារទំនើបអ៉ីអន ក៏នៅតែលើកទឹកចិត្ត និងអំពាវនាវដល់អតិថិជនដែលអញ្ជើញមកជាវទំនិញក្នុងផ្សារទំនើប អោយចូលរួមចំណែកការពារបរិស្ថានដោយប្រើប្រាស់ថង់បរិស្ថាន​ ក៏ដូចជាប្រើថង់ប្លាស្ទិកដែលអាចពុកផុយក្នុងបរិស្ថាននេះឡើងវិញ ដោយព្យាយាមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកអោយបានតិចបំផុតតាមតែអាចធ្វើទៅបាន ដើម្បីថែរក្សាការពារបរិស្ថានរបស់យើង។ ថង់ប្លាស្ទិកដែលអាចពុកផុយក្នុងបរិស្ថាននេះ នឹងដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី១១​ ខែមករា ឆ្នាំ២០២១ ខាងមុខនេះ នៅផ្សារទំនើបអ៉ីអន ទាំង២ សាខា (ផ្សារទំនើបអ៉ីអន ភ្នំពេញ និងផ្សារទំនើបអ៉ីអន សែនសុខ ស៊ីធី) ព្រមទាំងគ្រប់សាខាទាំងអស់របស់ផ្សារទំនើប អ៉ីអន ម៉ាក់វ៉ាល់យូ ផងដែរ។

លោក Keiji Ono នាយកគ្រប់គ្រងទូទៅ ផ្សារទំនើបអ៉ីអន បានមានប្រសាសន៍ថា៖ បញ្ហាបរិស្ថាន ជាបញ្ហារបស់យើងទាំងអស់គ្នា ដែលទាមទារឲ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។ ដោយទ្បែកផ្សារទំនើប អ៉ីអន បាននឹងកំពុងចូលរួមយ៉ាងសកម្ម ក្នុងសកម្មភាពការពារបរិស្ថាន ជាក់ស្ដែងយុទ្ធនាការនៃការដាក់ឲ្យប្រើប្រាស់ថង់បរិស្ថាន ក៏ដូចជាថង់ប្លាស្ទិកដែលអាចពុកផុយក្នុងបរិស្ថាន ជាឧទាហណ៍ស្រាប់។ លោកបានបន្ថែមទៀតថា៖ តាមរយៈការដាក់ឲ្យប្រើប្រាស់ ថង់ប្លាស្ទិកដែលអាចពុកផុយក្នុងបរិស្ថាននេះ វានឹងដើរតួរយ៉ាងសំខាន់ក្នុងការបញ្ច្រៀបសារ ស្ដីពីបរិស្ថានទៅកាន់អតិថិជន និងសាធារណជនទូទៅ។​ លើសពីនេះ លោកក៏បានអំពាវនាវ និងលើកទឹកចិត្តដល់អតិថិជនដែលអញ្ជើញមកជាវទំនិញនៅផ្សារទំនើប អ៉ីអន ងាកមកប្រើប្រាស់ថង់បរិស្ថាន ឬថង់ប្លាស្ទិកដែលអាចពុកផុយក្នុងបរិស្ថាននេះជំនួសឲ្យការប្រើប្រាស់ថង់ប្លាស្ទិក ធម្មតាវិញ និងចូលរួមកាត់បន្ថយការប្រើប្រាស់ទាំងអស់គ្នា។

គួររំលឹកផងដែរថា ផ្សារទំនើបអ៉ីអន (ផ្សារលក់ទំនិញទូទៅ) ត្រូវបានបង្កើតទ្បើងដោយក្រុមហ៊ុន AEON (Cambodia)​ Co., Ltd ដែលកំពុងធ្វើប្រតិបត្តិការលក់នូវទំនិញជាច្រើនមុខរួមមាន៖ ទំនិញគ្រឿងទេស អាហារ សំលៀកបំពាក់ គ្រឿងអេទ្បិចត្រូនិក សំភារៈផ្ទះបាយ និងទំនិញជាច្រើនមុខទៀតនៅក្នុងផ្សារទំនើបអ៉ីអនម៉ល់ទាំង២សាខា។ លើសពីនេះទៀត ក្រុមហ៊ុន AEON Cambodia Co., Ltd ក៏បានបើកដំណើរការផ្សារទំនើបខ្នាតតូច AEON MaxValu ដែលរហូតដល់ពេលនេះមានចំនួនរហូតដល់ ១៥ សាខា ហាងឯកទេសសម្ភារៈប្រើប្រាស់ក្នុងផ្ទះ Home Coordy និងទំនិញជាច្រើនមុខទៀតដែលជាយីហោផ្ដាច់មុខរបស់ AEON (TOPVALU) ដើម្បីបំពេញតម្រូវការ ក៏ដូចជាលើកកំពស់គុណភាពរស់នៅរបស់ប្រជាជនក្នុងតំបន់។ អ្វីដែលកាន់តែពិសេស និងមានភាពងាយស្រួលនោះគឺ អតិថិជនក៏អាចបញ្ជាទិញទំនិញជាង ២០ ០០០ មុខតាមរយៈ អ៉ីអន អនទ្បាញផងដែរ៖ https://aeononlineshopping.com/

ចូលរួមចំណែកការពារបរិស្ថាន ដោយប្រើថង់បរិស្ថាន និងថង់ប្លាស្ទិកងាយពុកផុយក្នុងបរិស្ថានទាំងអស់គ្នា!

ហាងឯកទេសសម្ភារៈប្រើប្រាស់ក្នុងផ្ទះ ដ៏ល្បីរបស់ជប៉ុន HÓME CÓORDY ដែលជាប្រេនផ្តាច់មុខរបស់អ៉ីអននឹងបើកសាខាទីពីរនៅក្នុងផ្សារទំនើប អ៉ីអន សែនសុខស៊ីធី ក្នុងខែតុលានេះ តាមការឲ្យដឹងពីនាយកគ្រប់គ្រងជាន់ខ្ពស់របស់អ៉ីអន

ដោយទទួលបានភាពជោគជ័យក្នុងការបើកដំណើរការហាងទី១ របស់ខ្លួនកាលពីខែឧសភា កន្លងទៅ និងដោយមានការគាំទ្រជាច្រើនពីសំណាក់អតិថិជនដែលតែងនិយមប្រើប្រាស់ផលិតផលរបស់ខ្លួន ហាងឯកទេសសម្ភារៈប្រើប្រាស់ក្នុងផ្ទះHÓME CÓORDYនឹងបើកដំណើរការសាខាទី២របស់ខ្លួន នៅផ្សារទំនើបអ៉ីអន សែនសុខស៊ីធី នៅថ្ងៃទី២៣ ខែតុលា ខាងមុខនេះ ដើម្បីឆ្លើយតបទៅនឹងតម្រូវការ ក៏ដូចជាការគាំទ្ររបស់អតិថិជន។

លោក HIROKI TSUKAHARA នាយកគ្រប់គ្រងជាន់ខ្ពស់របស់ ហាងឯកទេសសម្ភារៈប្រើប្រាស់ក្នុងផ្ទះ HÓME CÓORDY

លោក HIROKI TSUKAHARA នាយកគ្រប់គ្រងជាន់ខ្ពស់របស់ ហាងឯកទេសសម្ភារៈប្រើប្រាស់ក្នុងផ្ទះ HÓME CÓORDY បានមានប្រសាសន៍ថា៖ HÓME CÓORDY សាខាទី២ ដែលមានទីតាំងនៅផ្សារទំនើបអ៉ីអន សែនសុខស៊ីធីនេះ គ្រោងនឹងបើកបម្រើជូនអតិថិជន ចាប់ពីថ្ងៃទី២៣ តុលា ឆ្នាំ២០២០ ខាងមុខនេះតទៅដោយមានការ ផ្តល់ជូនផលិតផលប្រើប្រាស់ និងសម្ភារៈតុបតែងក្នុងផ្ទះដែលសំបូរបែបដោយ មានចាប់ពី បន្ទប់គេង បន្ទប់ទទួលភ្ញៀវ ផ្ទះបាយ និងបន្ទប់ទឹក ដែលជាផលិតផលគុណភាពជប៉ុន រួមជាមួយនឹងតម្លៃសមរម្យផងដែរ ។

អ្វីដែលកាន់តែពិសេសសម្រាប់សាខាទី២នេះ គឺការផ្តល់ជូនផ្ដាច់មុខទៅលើសម្ភារៈប្រើប្រាស់ពិសេសៗមួយចំនួន ដែលអតិថិជនអាចរកជាវបានតែនៅសាខាថ្មីនេះ តែប៉ុណ្ណោះ។ ជាចុងក្រោយ លោកសង្ឃឹមយ៉ាងមុតមាំថា ហាងឯកទេសសម្ភារៈប្រើប្រាស់ក្នុងផ្ទះ HÓME CÓORDY នៅផ្សារទំនើបអ៉ីអនសែនសុខ ស៊ីធី នេះ នឹងចូលរួមចំណែកលើកកម្ពស់ស្ដង់ដារ នៃការរស់នៅរបស់ប្រជាជនក្នុងប្រទេសកម្ពុជា ឲ្យមានភាពកាន់តែស៊ីវីល័យ តាមរយៈផលិតផលដែលមានគុណភាពខ្ពស់ ស្អាត តម្លៃសមរម្យ រួមជាមួយនឹងសេវាកម្មប្រកបដោយភាពរួសរាយរាក់ទាក់ផងដែរ។

គួរបញ្ជាក់ផងដែរថា HÓME CÓORDY ជាហាងឯកទេសសម្ភារៈប្រើប្រាស់ក្នុងផ្ទះ សម្បូរបែបទំនើប ទាន់សម័យ ដ៏ល្បីរបស់ជប៉ុន និងជាប្រេនផ្តាច់មុខរបស់ក្រុមហ៊ុនអ៉ីអន។ លក្ខណៈពិសេសរបស់ HÓME CÓORDY ( ホームコーディ) គឺ៖

១. ការរចនា​ស្អាតបែបសាមញ្ញ

២​. គុណភាពស្តង់ដារជប៉ុន

៣. មានមុខងារច្រើននិងច្បាស់លាស់

៤. ងាយស្រួលប្រើនិងតុបតែង​ជាមួយសម្ភារៈផ្សេងៗទៀត

សូមអតិថិជនរង់ចាំទទួលយកនូវការស្វាគមន៍យ៉ាងកក់ក្ដៅ ក៏ដូចជាការផ្ដល់ជូនពិសេសៗពីហាងឯកទេសសម្ភារៈប្រើប្រាស់ក្នុងផ្ទះ HÓME CÓORDY

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមរយៈ ៖
លេខទូរស័ព្ទ៖ 023 988 580

អ៊ីនស្តាក្រាម៖ https://www.instagram.com/homecoordy_cambodia/

ទំព័រហ្វេសប៊ុក៖ https://www.facebook.com/homecoordycambodia
អាសយដ្ឋាន៖ ផ្សារទំនើបអ៉ីអន សែនសុខ ស៊ីធី ជាន់ទី១ (ជិតកន្លែងលក់សម្ភារៈបន្ទប់គេង)៖https://goo.gl/maps/SeoT2pia9xqhRPvd7