អបអរសាទរខួបទី ៥០ឆ្នាំ របស់ផលិតផលយីហោផ្ដាច់មុខរបស់អ៊ីអន ថប់វែលយូ!

ជាមួយនឹងការគាំទ្រយ៉ាងខ្លាំងពីអតិថិជនជាច្រើន ម៉ាកយីហោផ្ដាច់មុខរបស់អ៊ីអន ថប់វែលយូ (TOPVALU) បានដាក់ដំណើរការនៅក្នុងទីផ្សារក្នុងស្រុក និងទូទាំងពិភពលោកអស់រយៈពេល ៥០ ឆ្នាំ។

ថប់វែលយូ (TOPVALU) គឺជាម៉ាកយីហោផ្ដាច់មុខដែលបង្កើតឡើងដោយក្រុមហ៊ុន អ៊ីអន ដែលបានចាប់ផ្តើមដំបូងនៅឆ្នាំ ១៩៧៤ និងប្តូរឈ្មោះជា ថប់វែលយូ (TOPVALU) ក្នុងឆ្នាំ ២០០០។

ជាមួយនឹងភាពជោគជ័យនៅក្នុងប្រទេសជប៉ុន ម៉ាកយីហោផ្ដាច់មុខរបស់អ៊ីអន ថប់វែលយូ (TOPVALU) ត្រូវបានពង្រីកទៅកាន់ទីផ្សារពិភពលោក និងបាននាំចូលមកទីផ្សារប្រទេសកម្ពុជាអស់រយៈពេលជិតមួយទសវត្សរ៍ចាប់តាំងពីឆ្នាំ ២០១៤។

ផលិតផលម៉ាកថប់វែលយូ (TOPVALU) ផ្តោតសំខាន់លើស្ដង់ដាគុណភាព, សុវត្ថិភាព និងតម្លៃសមរម្យនៃផលិតផល ដែលមានផលិតផលជាច្រើនប្រភេទ ចាប់ពីអាហារស្ងួត និងស្រស់ ទំនិញប្រើប្រាស់ក្នុងផ្ទះ គ្រឿងសំអាង គ្រឿងថែរក្សាសម្រស់ ជាដើម ជាមួយនឹងស្តង់ដារ និងប្រព័ន្ធត្រួតពិនិត្យយ៉ាងតឹងរឹងរបស់ប្រទេសជប៉ុន ដើម្បីបំពេញតម្រូវការរបស់អតិថិជនឲ្យសមស្របទៅតាមការរស់នៅប្រចាំថ្ងៃជាមួយភាព សាមញ្ញនឹងល្អឥតខ្ចោះ។

អស់រយៈពេលជាង 50 ឆ្នាំមកនេះ ក្រុមហ៊ុនអ៊ីអនបានសាងសមិទ្ធិផលជាច្រើននៃម៉ាកយីហោផ្ដាច់មុខរបស់ខ្លួន ថប់វែលយូ (TOPVALU)ដោយមានការអភិវឌ្ឍផលិតផលថ្មីៗជាច្រើន ជាមួយនឹងការសហការគ្នារវាងក្រុមហ៊ុននឹងអតិថិជនតាមរយៈ ការផ្ដល់មតិយោបលរផ្ទាល់របស់អតិថិជន និងស្តង់ដារគុណភាពដ៏តឹងរឹងជាមួយនឹងទស្សនវិជ្ជា “ដើម្បីធ្វើឱ្យជីវិតប្រចាំថ្ងៃរបស់អតិថិជនកាន់តែប្រសើរ ” ។

ដូច្នេះហើយ ថប់វែលយូ (TOPVALU) បានក្លាយជាយីហោផ្ដាច់មុខ ឈានមុខគេក្នុងប្រទេសជប៉ុនយ៉ាងឆាប់រហ័សទាំងការលក់ និង ទំនុកចិត្តជូនទៅកាន់អតិថិជន។

នៅឆ្នាំ ២០២៤ នេះផងដែរ  ម៉ាកយីហោផ្ដាច់មុខរបស់អ៊ីអន ថប់វែលយូ (TOPVALU) បានប្រារព្ធខួបលើកទី ៥០ របស់ខ្លួន ដែលក្នុងនោះផងដែរ ក្រុមហ៊ុនអ៊ីអន ខាមប៊ូឌា ខូអិលធីឌី (AEON (CAMBODIA) CO.,LTD) ក៏បានរៀបចំប្រារព្ធពិធីនេះផងដែរចាប់ពីថ្ងៃទី ១៧ ដល់ ថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២៤។

ក្នុងឱកាសគម្រប់ខួបនេះ ក្រុមហ៊ុនអ៊ីអន ខាមប៊ូឌា ខូអិលធីឌី (AEON (CAMBODIA) CO.,LTD) នឹងមានការរៀបចំពិព័រណ៌ផលិតផល ថប់វែលយូ (TOPVALU) ជាមួយនឹងការផ្ដល់ជូនពិសេសជាច្រើនទៀតផងដែរ ដែលក្នុងនោះមានដូចជា អាហារ សម្ភារៈប្រើប្រាស់ សំលៀកបំពាក់ គ្រឿងសំអាង -ល-។

បន្ថែមពីលើសពីការរៀបចំពិព័រណ៌ផលិតផល ថប់វែលយូ (TOPVALU) រួមជាមួយការបញ្ចុះតម្លៃនេះ អតិថិជនក៏រីករាយជាមួយនឹងប្រូម៉ូសិនផ្សេងទៀតដូចជា៖

ក្រុមហ៊ុន ក្រុមហ៊ុនអ៊ីអន ខាមប៊ូឌា ខូអិលធីឌី (AEON (CAMBODIA) CO.,LTD) គឺជាក្រុមហ៊ុនលក់ទំនិញរាយធំជាងគេមួយដែលបាននាំចូលផលិតផលម៉ាក ថប់វែលយូ (TOPVALU) មកកាន់ទីផ្សារប្រទេសកម្ពុជាក្នុងឆ្នាំ ២០១៤ ក្រោមក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ អ៊ីអន គ្រុប(AEON Group) ដែលមានមូលដ្ឋាននៅប្រទេសជប៉ុន។

ក្រុមហ៊ុនអ៊ីអន ខាមប៊ូឌា ខូអិលធីឌី (AEON (CAMBODIA) CO.,LTD) បានរក្សាបាននូវការប្ដេជ្ញាដោយមិនផ្លាស់ប្ដូរដែលផ្ដោតលើ “អតិថិជនជាធំ” ដែលជាគោលការណ៍គ្រឹះរបស់ អ៉ីអនគ្រុប គឺកសាងសង្គមមួយឆ្ពោះទៅរកភាពរីកចម្រើន ស្ថិរភាព និងសន្តិភាពតាមរយៈអាជីវកម្មរបស់ខ្លួន។

ក្រុមហ៊ុនអ៊ីអន ខាមប៊ូឌា ខូអិលធីឌី (AEON (CAMBODIA) CO.,LTD) ទទួលបានទំនុកចិត្តពីអតិថិជនយ៉ាងច្រើន និងបានពង្រីកអាជីវកម្មរបស់ខ្លួននៅក្នុងអាជីវកម្មជាច្រើនដូចជា ហាងលក់ទំនិញទូទៅ ផ្សារទំនើប ហាងតូចៗ (AEON MaxValu) និងអាជីវកម្មអនឡាញ (AEON Online) AEON Specialty Store បន្ថែមពីនោះ អ៊ីអនក៍បាននាំចូលនូវទំនិញដែលជាយីហោផ្តាច់មុខរបស់ខ្លួនជាច្រើនប្រភេទផ្សេងទៀត មកកាន់ទីផ្សារកម្ពុជា ដែលមានដូចជា ថប់វែលយូ, អាយស៊ី, ហូមខរឌី, ឃីដស៍ រីផាប់ប្លិក, ឳសថស្ថានអ៊ីអន វែលណេស ហាងកង់អ៊ីអន ហាងនំបុ័ងអ៊ីអនជាដើម ដើម្បីបំពេញរាល់តម្រូវការរបស់អតិថិជន ដែលផ្តល់ជូនទំនិញជាង 10,000 មុខ រាប់ចាប់ពីអាហារ សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ សម្លៀកបំពាក់ របស់របរប្រើប្រាស់ក្នុងផ្ទះ (រួមទាំងបន្ទប់គេង និងបន្ទប់ទឹក) ឧបករណ៍កីឡា ថ្នាំពេទ្យ និងគ្រឿងសំអាង។

ផលិតផលយីហោផ្ដាច់មុខរបស់អុីអនមានវត្តមាននៅកម្ពុជាហើយ

ចាប់តាំងពីបើកដំណើរការជាផ្លូវការក្នុងឆ្នាំ២០១៤ ផ្សារទំនើបអុីអនបានក្លាយជាហាងលក់ទំនិញទូទៅឈានមុខគេក្នុងវិស័យទំនិញលក់រាយនៅកម្ពុជាដែលមានលក់ទំនិញ និងសម្ភារៈចាំបាច់គ្រប់ប្រភេទ សម្រាប់ទ្រទ្រង់ដល់ជីវភាពរស់នៅប្រចាំថ្ងៃ របស់អតិថិជន ដែលរួមមាន ទំនិញបរិភោគ សម្លៀកបំពាក់ សម្ភារៈប្រើប្រាស់ក្នុងផ្ទះ គ្រឿងអេឡិចត្រូនិចគ្រប់ប្រភេទ និងផលិតផលដែលជាយីហោផ្ដាច់មុខរបស់ខ្លួនផងដែរ។​

យីហោផ្ដាច់មុខរបស់អុីអនរួមមានផលិតផលជាច្រើនប្រភេទរាប់ចាប់ពីប្រភេទអាហារ គ្រឿងទេស សម្លៀកបំពាក់ សម្ភារៈប្រើប្រាស់ក្នុងផ្ទះ និងផលិតផលជាច្រើនទៀត។ យីហោផ្តាច់មុខរបស់អុីអនរួមមាន៖ ផលិតផលម៉ាក ថប់វែលយូ ហាងឯកទេសសម្ភារៈប្រើប្រាស់ក្នុងផ្ទះម៉ាក ហូមខរឌី និងហាងសម្លៀកបំពាក់ក្នុង សម្លៀកបំពាក់ហាត់កីទ្បា បុរស នារី ម៉ាក អាយស៊ី។ យីហោផ្ដាច់មុខរបស់អុីអនត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយទៅលើការគ្រប់គ្រងគុណភាពដ៏តឹងរឹង តម្លៃដ៏សមរម្យ ការគិតគូរពីបរិស្ថាន និងមានជម្រើសច្រើនសម្រាប់អតិថិជន។

ថប់វែលយូ ជាយីហោផ្ដាច់មុខរបស់អុីអន បង្កើតទ្បើងដំបូងនៅឆ្នាំ១៩៩៤ ដោយមានការចូលរួមពីអតិថិជនរបស់អុីអន និងស្តង់ដារគុណភាពដ៏តឹងរឹងរបស់អុីអន ជាមួយទស្សនៈវិស័យ “ធ្វើឲ្យការរស់នៅប្រចាំថ្ងៃរបស់អតិថិជនកាន់តែមានភាពរីករាយ”។ ថប់វែលយូ បានក្លាយជាម៉ាកយីហោឈានមុខគេនៅជប៉ុនទាំងទៅលើការលក់ និងទំនុកចិត្តពីអតិថិជន ដែលតែងតែគិតពីមតិយោបល់របស់អតិថិជនជាធំ។

ថប់វែលយូចែកចេញជា៣ផ្នែក រួមមាន៖

  • ថប់វែលយូដែលផ្ដោតលើការអភិវឌ្ឍគុណភាពនៃការរស់នៅដែលអាចបំពេញគ្រប់តម្រូវការរបស់អតិថិជន
  • ថប់វែលយូ Best Price ផ្តោតលើការផ្ដល់នូវតម្លៃដ៏សមរម្យបំផុតក្នុងតំបន់ ជាមួយគុណភាពគួរជាទីពេញចិត្ត
  • ថប់វែលយូ Green Eye ផ្តោតលើសុវត្ថិភាព និងនិរន្តរភាព

iC Innercasual ជាយីហោផ្ដាច់មុខរបស់អុីអនដែលមានលក់សម្លៀកបំពាក់ក្នុង បុរស នារី គ្រប់ប្រភេទ សម្លៀកបំពាក់សម្រាប់ហាត់កីទ្បា បុរស នារី ស្រោមជើង ជាដើម ដែលផ្ដល់ជូននូវផាសុកភាព អារម្មណ៍ស្រស់ស្រាយ និងភាពស្រស់ស្អាតជាទីពេញចិត្តជូនលោកអ្នក។

iC Innercasual បើកដំណើរការដំបូងនៅកម្ពុជាក្នុងឆ្នាំ២០២១ នៅផ្សារទំនើបអុីអនភ្នំពេញ ជាន់ទី១។ អាយស៊ីត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយដោយសារមុខងារចម្បង២របស់ខ្លួនគឺ Peace Fit និង Body Switch។ ក្នុងមុខងារ Peace Fit ក៏បែកចែកជា៣ប្រភេទផ្សេងៗគ្នាដែរ ដែលមានភាពសាកសម្យសម្រាប់អ្នកប្រើប្រាស់គ្រប់ប្រភេទ។ ប្រភេទទី១ គឺ Peace Fit Silky Fact សម្រាប់អ្នកដែលចូលចិត្តប្រភេទសាច់ក្រណាត់ត្រជាក់ ទន់រលោង និងចង់ទទួលបានអារម្មណ៍ត្រជាក់គ្រប់ពេលវេលា។ ប្រភេទទី២ គឺ Peace Fit Goku-Sara សម្រាប់អ្នកចង់បានប្រភេទសម្លៀកបំពាក់ដែលមានសាច់ទន់ខ្លាំង និងងាយស្ងួត អាចស្រូបញើសបានល្អ។​ ប្រភេទទី៣ គឺ Peace Fit Goku-Sara Cotton ជាប្រភេទសាច់ក្រណាត់ផ្សំទ្បើងពីកប្បាស១០០%។ វាមានភាពសាកសម្យសម្រាប់អ្នកដែលមានបញ្ហាស្បែក និងចូលចិត្តប្រភេទសាច់ក្រណាត់ទន់។

មុខងារចម្បងមួយទៀតនោះគឺ Body Switch។ វាមានភាពសាកសម្យសម្រាប់អ្នកលេងកីទ្បា និងត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយសម្រាប់ការលេងកីទ្បា ធ្វើការ ឬសម្រាកលំហែ និងសម្រាប់ជីវភាពប្រចាំថ្ងៃ ដែលរួមមានអាវយឺត ខោ អាវក្នុង ស្រោមជើង អាវកាក់ និងសម្លៀកបំពាក់កីទ្បាគ្រប់ប្រភេទ។ Man Boxer Collection មានភាពពេញនិយមជាងគេក្នុងប្រភេទ Body Switch។

ហូមខរឌី ជាហាងសម្ភារៈប្រើប្រាស់ក្នុងផ្ទះ យីហោផ្ដាច់មុខរបស់អុីអន ដែលមានសម្ភារៈប្រើប្រាស់ក្នុងផ្ទះជាច្រើន ដូចជាសម្ភារៈប្រើប្រាស់សម្រាប់បន្ទប់ទទួលភ្ញៀវ បន្ទប់គេង បន្ទប់ទឹក និងផ្ទះបាយ ជាមួយការរចនាបែបសាមញ្ញ គុណភាពជប៉ុន និងតម្លៃសមរម្យ។ ជាមួយការរចនាដែលមានលក្ខណសមញ្ញ ស្តង់ដារ និងចំណាយពេលខ្លីក្នុងតុបតែង ផលិតផលរបស់ ហូមខរឌី ត្រូវបានផលិតទ្បើងដោយប្រើប្រាស់ពណ៌គោលមួយចំនួនប៉ុណ្ណោះដូចជា ពណ៌ស ខៀវ និងប្រផេះ ដើម្បីផ្សារភ្ជាប់ជាមួយធម្មជាតិ និងជីវិត។ 

ហាង ហូមខរឌី ត្រូវបានគេស្គាល់ច្បាស់ដោយសារមុខងារជាក់លាក់ទាំង៤ របស់ខ្លួនដូចជា៖ ការរចនាបែបសាមញ្ញ គុណភាពស្តង់ដារជប៉ុន មុខងារច្រើន និងអាចប្រើប្រាស់សម្រាប់តុបតែងជាមួយសម្ភារៈប្រើប្រាស់ផ្សេងទៀតបាន។

សម្រាប់អ្នកដែលស្រលាញ់សម្ភារៈប្រើប្រាស់ក្នុងផ្ទះដែលមានរចនាបទបែបសាមញ្ញ គុណភាពខ្ពស់ ហើយមានមុខងារច្រើន និងអាចប្រើសម្រាប់តុបតែងជាមួយសម្ភារៈផ្សេងៗទៀត អីចឹងហាង ហូមខរឌី ពិតជាជម្រើសដ៏ល្អសម្រាប់អ្នក។

ផលិតផលផ្តាច់មុខរបស់អុីអនទាំងអស់អាចរកបាននៅផ្សារទំនើបអុីអនភ្នំពេញ សែនសុខ ស៊ីធី គ្រប់សាខារបស់ផ្សារទំនើបអុីអនម៉េកវែលយូទាំងអស់ និងនៅលើផ្សារ អុីអន អនទ្បាញ ផងដែរ។

អតិថិជនអាចរកជាវផលិតផលផ្ដាច់មុខរបស់អុីអនបានតាមរយៈ ៖ www.aeononlineshopping.com

សម្រាប់ព័ត៌មានបន្ថែម៖

Website: www.aeoncambodia.com
Official Facebook Page: AEON Retail Cambodia
Instagram: aeon_retail_cambodia
Official Telegram Channel: AEON Retail Cambodia
YouTube: AEON Cambodia