អ៉ីអន ខេមបូឌា បង្កើតសេវាដឹកជញ្ជូនទូទាំងប្រទេសសម្រាប់អាជីវកម្មអនទ្បាញរបស់ខ្លួន

ចែករំលែក:

សេវាកម្មដឹកជញ្ជូនទូទាំងប្រទេសរបស់អ៉ីអន ដាក់ឲ្យដំណើរការជាផ្លូវការនៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២២ ដោយមានសេវាកម្មដឹកជញ្ជូនទូទាំងប្រទេស លើកលែងតែខេត្តមណ្ឌលគីរី និងខេត្តស្ទឹងត្រែង។

បច្ចុប្បន្នអតិថិជនដែលនៅតាមបណ្ដាខេត្តនានា អាចធ្វើការបញ្ជាទិញទំនិញជាច្រើនប្រភេទពីផ្សារទំនើបអ៉ីអនបានដោយសុវត្ថិភាព និងមានភាពងាយស្រួលដោយពុំចាំបាច់ធ្វើដំណើរមកកាន់ទីតាំងផ្ទាល់ទ្បើយ។ យើងនឹងធ្វើការដឹកជញ្ជូនទំនិញជូនដល់គេហដ្ឋានរបស់អតិថិជនដោយផ្ទាល់នៅថ្ងៃបន្ទាប់។  

យើងនឹងធ្វើការដឹកជញ្ជូនទំនិញជូនដល់អតិថិជនរបស់យើងប្រកបដោយសុវត្ថិភាព និងរហ័ស ដោយមានទំនិញជាច្រើនប្រភេទរហូតដល់​១០ ០០០ មុខ រាប់ចាប់ពីអាហារ សម្លៀកបំពាក់ និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះ ដើម្បីបំពេញនូវសេចក្ដីត្រូវការរបស់អតិថិជនគ្រប់រូប។

អតិថិជនគ្រប់រូបក៏អាចរីករាយជាមួយការផ្ដល់ជូនពិសេសផងដែរដោយទទួលបានការដឹកជញ្ជូនដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី០១ ដល់ ៣១ ខែឧសភា។

លោក Tahara Masakiប្រធានគ្រប់គ្រងទូទៅអ៉ីអន អនទ្បាញ បានមានប្រសាសន៍ថា៖ សេវាកម្មដឹកជញ្ជូនទូទាំងប្រទេសគឺជាសម្ធិផលថ្មីមួយទៀតរបស់អ៉ីអនក្នុងការផ្សារភ្ជាប់កម្រិតជីវភាពរស់នៅរបស់ប្រជាជននៅជនបទ និងនៅទីក្រុង។ “យើងមានបំណងនាំយកនូវបទពិសោធថ្មីៗក្នុងការទិញទំនិញទៅកាន់អតិថិជនគ្រប់រូបដែលរស់នៅតាមបណ្ដាខេត្តនានាក្នុងប្រទេសកម្ពុជា ដើម្បីឲ្យពួកគាត់មានអារម្មណ៍ថាពួកគាត់ក៏អាចទិញទំនិញដោយមានភាពងាយស្រួល និងសុវត្ថិភាព” នេះជាការលើកទ្បើងបន្ថែមរបស់លោក Tahara Masaki ប្រធានគ្រប់គ្រងទូទៅអ៉ីអន អនទ្បាញ។ លោកក៏បានបន្ថែមទៀតថា ពិភពលោកកំពុងមានការផ្លាស់ប្ដូរយ៉ាងខ្លាំង ហើយយើងនៅមានចំនុចខ្វះខាតជាច្រើនដែលត្រូវកែលម្អ។ យើងទទួលយកនូវរាល់មតិយោបល់របស់អតិថិជនរបស់យើង និងធ្វើការកែលម្អជាប្រចាំដើម្បីបំពេញតម្រូវការពួកគេ។ យើងមានការសប្បាយរីករាយប្រសិនបើអតិថិជនរបស់យើងភាគច្រើនអាចប្រើប្រាស់សេវាកម្មរបស់យើងកាន់តែមានភាពងាយស្រួលជាងមុន។​

លោក Tahara Masaki ប្រធានគ្រប់គ្រងទូទៅអ៉ីអន អនទ្បាញ

គួររំលឹកផងដែរថា ក្រុមហ៊ុនអ៉ីអន​ ខេមបូឌា បានបង្កើតអាជីវកម្មអនទ្បាញរបស់ខ្លួនដោយមានឈ្មោះថា “AEON Online” នៅក្នុងឆ្នាំ ២០១៩ ស្របពេលមានការរីកចម្រើនយ៉ាងខ្លាំងនៃទីផ្សារអាជីវកម្មអនទ្បាញលើពិភពលោក ក៏ដូចជាការរីកចម្រើនគួរឲ្យកត់សម្គាល់នៃបច្ចេកវិទ្យានៅលើទីផ្សាររបស់ប្រទេសកម្ពុជា។

លើសពីនេះទៅទៀត យើងទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់អតិថិជនរបស់យើងដោយសារបទពិសោធន៍ក្នុងការជាវទំនិញអនទ្បាញប្រកបដោយភាពងាយស្រួល សុវត្ថិភាព និងសេវាកម្មរហ័សទាន់ចិត្ត។

គួរបញ្ជាក់ផងដែរថា ដោយសារកត្តាការរីកចម្រើននៃជីវភាពរស់នៅក្នុងពេលបច្ចុប្បន្នកាន់តែមានភាពទំនើបក្នុងបរិយាកាសនៃជំងឺឆ្លង រួមទាំងការរីកចម្រើនយ៉ាងខ្លាំងនៃបច្ចេកវិទ្យា និងសេវាអ៊ីនធឺណែតគ្របដណ្ដប់ទូទាំងប្រទេស បានជម្រុញឲ្យអ៊ីអន ពង្រឹង និងពង្រីកបន្ថែមនូវសេវាកម្មរបស់ខ្លួនដែលអាចមានវិសាលភាពដឹកជញ្ជូនទូទាំងប្រទេស។

អតិថិជនអាចធ្វើការបញ្ជាទិញទំនិញជាច្រើនមុខតាមរយៈ ៖ www.aeononlineshopping.com

សម្រាប់ព័ត៌មានបន្ថែម៖

ហ្វេសប៊ុកផេក៖ AEON Online Cambodia

អ៉ីម៉ែល៖​ aeononlineshopping@aeoncambodia.com.kh
ទូរស័ព្ទ៖ +855 81/86 760 761