អបអរសាទរជាមួយនឹងការបើកសម្ពោធសាកល្បងដំណើរការសាខាថ្មី ផ្សារទំនើប អ៊ីអន ម៉េកវែលយូ ទឹកថ្លា

ចែករំលែក:

ថ្ងៃទី២​៩ ខែមីនាឆ្នាំ២០២៤ ក្រុមហ៊ុនអ៊ីអន ខេមបូឌា ខូអិល ធីឌី​ បានបើកសាកល្បងផ្សារទំនើប អ៊ីអន ម៉េកវែលយូ ទឹកថ្លា ដែលមានទីតាំងស្ថិតនៅ៖អគារលំនៅដ្ឋាន អារ៉ាខាវ៉ា Zone-P ជាន់ផ្ទាល់ដី ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ 

ក្នុងឱកាសការបើកសាកល្បងសាខាថ្មីផ្សារទំនើបអ៊ីអន ម៉េកវែលយូទឹកថ្លាមានការផ្ដល់ជូនពិសេសនិងប្រូម៉ូសិនទៅលើផលិតផលជាច្រើនប្រភេទ និងច្រើនជម្រើស……។ 

គួរបញ្ជាក់ផងដែរថាផ្សារទំនើបអ៊ីអន ម៉េកវែលទឹកថ្លាជាផ្សារទំនើបមួយដែលមានផលិតផលច្រើនមុខច្រើនប្រភេទសម្រាប់បំពេញនូវតម្រូវការប្រចាំថ្ងៃរបស់អតិថិជនដូចជា៖ គ្រឿងទេស, សាច់, បន្លែ, ផ្លែឈើ, អាហារចម្អិនស្រាប់, អាហារកកនិងទំនិញប្រើប្រាស់ក្នុងផ្ទះជាមួយទីធ្លាធំទូលាយក្នុងការដើរទិញទំនិញនិងកន្លែងអង្គុយដែលមានផាសុកភាព។ 

យោងតាមប្រសាសន៍របស់លោកខេនថារ៉ូ អូកាម៉ូតុ (Kentaro Okamoto) ជាអ្នកគ្រប់គ្រង់ជាន់ខ្ពស់របស់ផ្សារទំនើប អ៊ីអន ម៉េកវែលយូបានជឿជាក់យ៉ាងមុតមាំថាផ្សារទំនើបអ៊ីអន ម៉េកវែលយូ​ទឹកថ្លានឹងចូលរួមចំណែកវិជ្ជមានទៅដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់ តាមរយៈការផ្ដល់ជូននូវទំនិញដែលមានគុណភាពខ្ពស់ មានស្តង់ដារ និងផ្ដល់ជូននូវសេវាកម្មល្អដល់អតិថិជនគ្រប់រូប។ 

គួររំលឹកដែរថា ផ្សារទំនើប អ៊ីអន ម៉េកវែលយូ ទឹកថ្លា នេះ ជាសាខាទី១៦ នៃផ្សារទំនើប អ៊ីអន ម៉េកវែលយូ ។ 

ខាងក្រោមនេះគឺជា​សាខាទាំង ១៥ របស់ផ្សារទំនើប អ៊ីអនម៉េកវែលយូ៖

១. ផ្សារទំនើប អ៊ីអនម៉េកវេលយូ អេចប្រេស ឬស្សីកែវ ៥៩៨

ផ្លូវ ៥៩៨ បុរីប៉េងហួត ស្តារព្រីមៀរ សង្កាត់ច្រាំងចំរេះ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ

https://goo.gl/maps/N3wkFWomfaa8nx6W8

២. ផ្សារទំនើប អ៊ីអនម៉េកវេលយូ ទួលគោក ៣១៥    

ផ្លូវ ៣១៥ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ

https://goo.gl/maps/CERuHbWRux3QYrWm8

៣. ផ្សារទំនើប អ៊ីអនម៉េកវេលយូ អេចប្រេស បឹងកេងកង ៥១

ផ្លូវ ៥១ កែងផ្លូវ​ ៣៦០ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ

https://goo.gl/maps/FKnoSyr6Cpw8w3D98

៤. ផ្សារទំនើប អ៊ីអនម៉េកវេលយូ អេចប្រេស ឌី ខេសល    

ផ្លូវ ២៨៨ កែងផ្លូវ​ ២៩៤ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ

https://goo.gl/maps/sqxPzZ4r4DDTtDtcA

៥. ផ្សារទំនើបអ៊ីអន ម៉េកវេលយូ អេចប្រេស ចតុមុខ ៥១    

ផ្លូវ ៥១ កែងផ្លូវ​ ២៦២ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ

https://goo.gl/maps/pW3UyG5SR4m3KCVq9

៦. ផ្សារទំនើប អ៊ីអនម៉េកវេលយូ អេចប្រេស បឹងកេងកង ៦៣     

ផ្លូវ ៦៣ កែងផ្លូវ​ ៣០៦ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ

https://goo.gl/maps/eChy4o6BpxGJDjct5

៧. ផ្សារទំនើប អ៊ីអនម៉េកវេលយូ អេចប្រេស បឹងកេងកង ៥៧

ផ្លូវ ៥៧ កែងផ្លូវ​ ២៨២ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ

https://goo.gl/maps/JGheR3AxaEbnkicE8

៨. ផ្សារទំនើបអ៊ីអន ម៉េកវែលយូ អេចប្រេស តាខ្មៅ ២១

ផ្លូវ ២១​បេ សង្កាត់តាខ្មៅ ខេត្តកណ្តាល

https://goo.gl/maps/BPD1PkDRxz4QQifV8

៩. ផ្សារទំនើប អ៊ីអនម៉េកវេលយូ បឹងកក់

ផ្សារទំនើប ខាលេនឌឺម៉ល សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ   

https://goo.gl/maps/Fp9SarNSSv6WC6GN6

១០. ផ្សារទំនើប អ៊ីអនម៉េកវេលយូ អេចប្រេស ទួលសង្កែ ១០៥  

ផ្លូវ ១០៥ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ     

https://goo.gl/maps/D1rJzwde95U3K59VA

១១. ផ្សារទំនើប អ៊ីអនម៉េកវេលយូ អេចប្រេស ស្ទឹងមានជ័យ ២១៧    

បុរីប៉េងហួត ផ្លូវ ២១៧ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ

https://goo.gl/maps/jHxbYNac5w2RdHeo8

១២. ផ្សារទំនើប អ៊ីអន ម៉េកវែលយូ ជ្រោយចង្វារ ០៦

ផ្លូវជាតិលេខ៦ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ

https://goo.gl/maps/3GDBFTo8PAwHpPrP7

១៣. ផ្សារទំនើប អ៊ីអន ម៉េកវែលយូ អេចប្រេស ចាក់អង្រែលើ   

មហាវិថីសម្តេច ហ៊ុន​ សែន ភូមិព្រែកតាណូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ

https://goo.gl/maps/2LKNZCz8R1XGiuHV9

១៤. ផ្សារទំនើបអ៊ីអន ម៉េកវែលយូ ជើងឯក ៥០ម៉ែត្រ

បុរីប៉េងហួត ដឹស្តា មេរាហ្កាដិន ផ្លូវ៥០ម៉ែត្រ ភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ

https://maps.app.goo.gl/BkztLTbAFPnd5kWk6

ផ្សារទំនើប អ៊ីអនម៉េកវែលយូ​ តែងតែផ្តល់ជូនផលិតផលផ្សេងៗជាមួយនឹងតម្លៃសមរម្យជូនអតិថិជន។

ផ្សារទំនើប អ៊ីអនម៉េកវែលយូ​ រង់ចាំស្វាគមន៍យ៉ាងកក់ក្តៅចំពោះអតិថិជនគ្រប់រូបដោយស្នាមញញឹម។