ស្របតាមបរិបទថ្មីដោយមានកំណើននូវតម្រូវការ និងការគាំទ្រកាន់តែច្រើនទ្បើងពីអតិថិជនលើការបញ្ជាទិញតាមរយៈអនទ្បាញ ផ្សារអ៉ីអនអនទ្បាញ បានរចនាគេហទំព័រថ្មី ដែលនឹងដាក់ដំណើរការឲ្យប្រើប្រាស់នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ នេះ ដើម្បីជួយសម្រួលដល់អតិថិជនឲ្យកាន់តែមានភាពងាយស្រួលក្នុងការជាវទំនិញរាប់ម៉ឺនមុខដែលមាននៅលើគេហទំព័រមួយនេះ។
ក្នុងឱកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការគេហទំព័រថ្មីនេះ អតិថិជននឹងទទួលបានការផ្ដល់ជូនពិសេសៗជាច្រើនដូចជា៖ ការដឹកជញ្ជូនដោយឥតគិតថ្លៃ និងឆាប់រហ័ស រាល់ការចំនាយចាប់ពី២០ដុល្លារទ្បើង ដោយគ្រាន់តែបញ្ចូលប្រូម៉ូកូដ (AEONMARKETPLACE) ដែលមានតម្លៃស្មើរនឹង៣ដុល្លារ នៅពេលបញ្ជាទិញជាការស្រេច។ ដោយទ្បែកគេហទំព័រថ្មីនេះក៏ជាកន្លែងមួយដែលអនុញ្ញាតឲ្យដៃគូសហការ ឬក្រុមហ៊ុនផ្សេងៗអាចដាក់លក់ផលិតផល ក៏ដូចជាសេវាកម្មរបស់ខ្លួន បានផងដែរ។
លើសពីនេះទៅទៀតអតិថិជនក៏ទទួលបានការបញ្ចុះតម្លៃលើទំនិញជាច្រើនផងដែរ ជាពិសេសទំនិញប្រើប្រាស់ប្រចាំថ្ងៃនិងសម្ភារៈប្រើប្រាស់ដែលជាយីហោផ្ដាច់មុខរបស់អ៉ីអន ដូចជាផលិតផលពីហាងហូមខរឌី អាយស៊ី និងផលិតផលម៉ាកថប់វែលយូ ជាដើម។
អ្វីដែលគួរឲ្យកត់សំគាល់លើគេហទំព័រនេះគឺ គេហទំព័រថ្មីមួយនេះត្រូវបានអភិវឌ្ឍតាមបច្ចេកវិទ្យាចុងក្រោយជាមួយល្បឿនលឿនជាងមុន មានសុវត្ថិភាព និងបានបន្ថែមនូវមុខទំនិញច្រើនជាងមុនស្របតាមតម្រូវការរបស់អតិថិជន ជាមួយរូបភាពផលិតផលច្បាស់ៗ ងាយស្រួលមើល និងងាយស្វែងរក។
គួររំលឹកផងដែរថា ផ្សារអ៉ីអនអនទ្បាញត្រូវបានបង្កើតទ្បើងតាំងពីឆ្នាំ (២០១៩) ដោយក្រុមហ៊ុនអ៉ីអន ខេមបូឌា ។ បច្ចុប្បន្នផ្សារអ៉ីអនអនទ្បាញបាននឹងកំពុងអភិវឌ្ឍវិសាលភាពរបស់ខ្លួនជាបន្ដទៀត តាមរយៈការដាក់ឲ្យប្រើប្រាស់គេហទំព័រថ្មីនេះ ក៏ដូចជាការបង្កើត App ផ្ទាល់ខ្លួននៅពេលឆាប់ៗខាងមុខនេះ ដើម្បីឲ្យអតិថិជនកាន់តែមានភាពងាយស្រួលបន្ថែមទៀតក្នុងការជាវទំនិញរាប់ម៉ឺនមុខក្នុងផ្សារទំនើបអ៉ីអន។
អតិថិជនអាចចូលទៅកាន់គេហទំព័រថ្មីនេះតាមរយៈ ៖ www.aeononlineshopping.com
សម្រាប់ព័ត៌មានបន្ថែម៖
លេខទូរស័ព្ទ៖ 081760761
អ៊ីម៉ែល៖ [email protected]