fbpx

សារ គណៈគ្រប់គ្រង

យើងមានមោទនភាពក្នុងការក្លាយខ្លួនជាអាជីវកម្មលក់រាយធំជាងគេមួយក្នុងប្រទេសកម្ពុជា ដែលសម្រេចបាននូវការរីកចម្រើនខ្លាំងក្នុងរយៈពេល៧ឆ្នាំនៃប្រតិបត្តិការរបស់យើង។ ក្រុមហ៊ុនអ៉ីអន​ ខេមបូឌា ខូអិលធីឌី ដើរតួយ៉ាងសំខាន់ក្នុងវិស័យអាជីវកម្មលក់រាយនៅក្នុងប្រទេស ដោយឈានមុខគេក្នុងវិស័យនេះក្នុងការដំណើរការអាជីវកម្មជាច្រើនដូចជា៖ ហាងលក់ទំនិញទូទៅ ផ្សារទំនើប ហាងលក់ទំនិញខ្នាតតូច (អ៉ីអន ម៉េកវែលយូ) និងអាជីវកម្មអនទ្បាញ (អ៉ីអន អនទ្បាញ) ហាងឯកទេសអ៉ីអន និងយីហោផ្ដាច់មុខរបស់អ៉ីអន (ថប់វែលយូ ហាងហូមខរឌី ហាង iC Innercasual ហាង Kids Republic ឱសថស្ថាន អ៉ីអន ហាងកង់អ៉ីអន ហាងនំបុ័ងអ៉ីអន)។ ក្រុមហ៊ុនអ៉ីអន​ ខេមបូឌា ខូអិលធីឌី ក៏បន្តពង្រឹងខ្លួនឲ្យកាន់តែលេចធ្លោក្នុងទីផ្សារផងដែរ និងស្វែងរកឱកាសបន្ថែមក្នុងការពង្រីកអាជីវកម្មរបស់ខ្លួន ដែលចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឃប្រទេស។

ជាមួយចក្ខុវិស័យ និងបេសកកម្មក្នុងការ “បង្កើតជំហរប្រកួតប្រជែងដ៏រឹងមាំលើទីផ្សារ និងសម្រេចបាននូវកំណើនជាបន្ដបន្ទាប់ និងចូលរួមដោះស្រាយបញ្ហាសង្គមនានាតាមរយៈសកម្មភាពអាជីវកម្មរបស់យើង” យើងនឹងបន្តដំណើរលើទិសដៅរបស់យើង ដើម្បីភាពរីកចម្រើន និងបម្រើសេចក្ដីត្រូវការរបស់អតិថិជនយើង។ យើងក្លាយជាជម្រើសដ៏ល្អបំផុតសម្រាប់អតិថិជនដោយសារការជឿទុកចិត្ត ឆន្ទៈក្នុងការពង្រឹងគុណភាព និងការបំពេញសេចក្ដីត្រូវការរបស់អតិថិជនគ្រប់រូប។

ភាពជោគជ័យរបស់យើងមិនអាចសម្រេចបានទ្បើយបើគ្មានការគាំទ្រពីអតិថិជនគ្រប់រូប និងការខិតខំប្រឹងប្រែងរបស់បុគ្គលិកគ្រប់ជាន់ថ្នាក់ និងដៃគូអាជីវកម្មជាច្រើនទៀត។ ដូច្នេះ ខ្ញុំសូមថ្លែងអំណរគុណដល់អ្នកគ្រប់គ្នាដែលបានចូលរួមគាំទ្រ និងជាចំណែកនៃភាពជោគជ័យរបស់យើង តាំងពីជំហានដំបូងដែលយើងឈានជើងចូលក្នុងប្រទេសកម្ពុជា ។

ដើម្បីឈរជើងក្នុងទីផ្សារដ៏ប្រកួតប្រជែងនេះបាន យើងធ្វើការប្ដេជ្ញាខ្លួនឯងដើម្បីឧត្ដមភាព សម្របខ្លួនទៅនឹងការផ្លាស់ប្ដូរ និងការច្នៃប្រឌិត ត្រៀមខ្លួនប្រឈមរាល់ឧបសគ្គដែលកើតមាន។

យោងតាមគោលការណ៍គ្រឹះរបស់អ៉ីអន “ស្វែងរកសន្តិភាព គោរពសិទ្ធិមនុស្ស និងចូលរួមចំណែកជួយដល់សហគមន៍ គោរពមតិយោបល់អតិថិជនជាចំបង” អ៉ីអនប្រកាន់ខ្ជាប់នូវការអនុវត្តទស្សនរបស់ខ្លួនដោយយក “អតិថិជនជាធំ” ជាមួយស្មារតីនៃគំនិតច្នៃប្រឌិតខ្ពស់ ហើយយើងនឹងបន្តអភិវឌ្ឍខ្លួនដើម្បីក្លាយជាក្រុមហ៊ុនដែលអតិថិជន និងសហគមន៍ទុកចិត្ត និងត្រូវការ។

មើល​បន្ថែម​ទៀត
លោក សុិន ពិសី នាយកគ្រប់គ្រងក្រុមហ៊ុនអ៉ីអន ខេមបូឌា ខូអិលធីឌី

តើអ្នកកំពុងស្វែងរកការងារជាមួយយើងទេ?

សូមចូលទៅកាន់ទំព័រការងាររបស់យើងដើម្បីស្វែងយល់បន្ថែម។

ស្វែងរកការងារ
 តើអ្នកកំពុងស្វែងរកការងារជាមួយយើងទេ?