ផ្សារទំនើប អ៉ីអន បន្តអនុវត្តវិធានការ ការពារជំងឺកូវីត ១៩ យ៉ាងតឹងរឹងចំពោះអតិថិជន និងបុគ្គលិករបស់ខ្លួន

ដោយសារតែស្ថានភាព និងចំនួនអ្នកឆ្លងជំងឺ កូវីត១៩ នៅតែមានការកើនទ្បើងនៅលើពិភពលោក ក៏ដូចជាក្នុងប្រទេស ក្រុមហ៊ុនអ៉ីអន ខេមបូឌា ខូអិលធីឌី ដែលគេស្គាល់ថាជាផ្សារទំនើប លក់រាយ នៅតែបន្តអនុវត្តវិធានការការពារជំងឺកូវីត ១៩ ដែលដាក់ចេញដោយក្រសួងសុខាភិបាល យ៉ាងតឹងរឹង ចំពោះអតិថិជន និងបុគ្គលិករបស់ខ្លួន។

“យើងបាននឹងកំពុងធ្វើការយ៉ាងជិតស្និតជាមួយគ្រប់ភាគី ពាក់ព័ន្ធ ដើម្បីធានាសុវត្ថិភាពរបស់អតិថិជន និងបុគ្គលិករបស់យើង។ គ្រប់អតិថិជន និងបុគ្កលិកទាំងអស់ត្រូវតែពាក់ម៉ាស់ ជាមុនសិនមុននឹងអនុញ្ញាតឲ្យចូលបរិវេនផ្សារទំនើប។ បន្ថែមពីនេះ នៅគ្រប់បរិវេនផ្សារទំនើបរបស់យើង បានអនុវត្តវិធានការការពារជំងឺកូវីត ១៩ ដែលដាក់ចេញដោយក្រសួងសុខាភិបាល យ៉ាងម៉ត់ចត់បំផុត ដូចជាការដាក់ម៉ាស៊ីន វាស់កម្ដៅ នៅច្រកចេញចូល នីមួយៗ ការផ្ដល់អាល់កុល ឬជែលលាងដៃ នៅគ្រប់កន្លែងសំខាន់ៗក្នុងផ្សារទំនើប ការរៀបចំការរក្សារគម្លាតសង្គមនៅកន្លែងដែលមានមនុស្សច្រើន ជាដើម” នេះជាការលើកទ្បើងរបស់លោក Keiji Ono នាយកប្រតិបត្តិក្រុមហ៊ុន អ៉ីអន ខេមបូឌា ខូអិលធីឌី។

“នៅពេលមានអតិថិជនច្រើន បុគ្គលិករបស់យើងបានណែនាំពួកគាត់ឲ្យឈរជាជួរ និងរក្សារគម្លាតសុវត្ថិភាពផងដែរ” លោកស្រី យឹម សុផល្លី ប្រធានគ្រប់គ្រងផ្សារទំនើប អ៉ីអន ភ្នំពេញ បានបន្ថែម។

សុវត្ថិភាព និងភាពងាយស្រួលរបស់អតិថិជន គឺជាបញ្ហាចម្បងដែលក្រុមហ៊ុនតែងតែគិតគូ។ អាស្រ័យហេតុនេះ យើងបានណែនាំនូវរបៀបទិញទំនិញតាម អ៉ីអន អនទ្បាញ ទៅកាន់អតិថិជនរបស់យើងកាន់តែទូលំទូលាយជាងមុន។​ “ខ្ញុំសូមលើកទឹកចិត្តដល់អតិថិជនគ្រប់រូប ធ្វើការបញ្ជាទិញទំនិញតាមរយៈ អ៉ីអន អនទ្បាញ ដោយវាមានភាពងាយស្រួល និងសុវត្ថិភាព។ ម៉្យាងទៀត តាមរយៈ អ៉ីអន អនទ្បាញ អតិថិជនអាចទិញទំនិញរហូតដល់ ២០ ០០០ មុខ លើផ្នែកផ្សេងៗគ្នាជាច្រើនដូចជា សម្លៀកបំពាក់ សម្ភារៈប្រើប្រាស់ក្នុងផ្ទះ ភេសជ្ជៈ អាហារ គ្រឿអេទ្បិចត្រូនិច និងសម្ភារៈជាច្រើនមុខទៀត​ ដែលអាចបំពេញតម្រូវការរបស់អតិថិជន ជាមួយសេវាកម្មដឹកជញ្ជូនយ៉ាងឆាប់រហ័ស និងតម្លៃសមរម្យ” នេះជាការបញ្ជាក់បន្ថែមរបស់ កញ្ញា សេង រ័ត្នធានី ប្រធានផ្នែកគ្រប់គ្រងទូទៅ អាជីវកម្មអនទ្បាញ។

បញ្ជាទិញទំនិញតាមរយៈ អ៉ីអន អនទ្បាញឥលូវនេះ៖ https://aeononlineshopping.com/

ថែរក្សារអនាម័យ ដើម្បីសុវត្ថិភាពយើងទាំងអស់គ្នា!

អង្គការក្នុងស្រុកចំនួន២៤ បានទទួលអំណោយពីយុទ្ធនាការវិក្កយបត្រពណ៌លឿងរបស់ផ្សារទំនើប AEON

ផ្សារទំនើប AEON បានប្រារព្ធពិធីប្រគល់អំណោយជាទឹកប្រាក់ជិត ៧ ពាន់ដុល្លារ ដល់អង្គការសមាគមន៍ក្នុងស្រុកចំនួន ២៤ ដែលបានមកពីយុទ្ធនាការវិក្កយបត្រពណ៌លឿងរបស់ខ្លួនក្នុងឆ្នាំ២០២១​ ។ កម្មវិធីនេះធ្វើទ្បើងកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ ដោយមានការចូលរួមពីអង្គការសមាគមន៍ទាំង ២៤ រួមមាន អង្គការ ធម្មជាតិសង្រ្គោះកម្ពុជា អង្គការ ប៉ាសឺរ៉ែល នុយមេរិក កម្ពុជា អង្គការ ស៊ីប៉ា អង្គការ មិត្តសំឡាញ់ អង្គការ មូលនិធិកុមារ និង និស្សិតកម្ពុជា  ​អង្គការ​ កុមារកម្ពុជា​ប្រឆាំង ទុរភិក្ស និង ​ហិង្សា សមាគមន៏អភិវឌ្ឍន៏គ្រួសារពលី និង​ កុមារកំព្រា  អង្គការ ក្ដីសង្ឃឹមនៃកុមារ អង្គការ នាំអនាគតទៅមុខ  ​អង្គការ ហ្រ្វេន្សអ៊ីនធឺណាសិនណល  អង្គការ​ បំបាត់ការឈឺចាប់គ្មានព្រំដែន មណ្ឌល កុមារដើម្បីសុភមង្គល អង្គការ ពន្លឺអនាគត អង្គការ អិនភីអូ សុបិន្ត​ស្រ្តី ប្រូជីក អង្គការ មូលនិធិកុមារកម្ពុជា មូលនិធិ ដុនបូស្កូ កម្ពុជា ​ អង្គការ ចិត្ដសង្គមអន្ដរវប្បធម៌ អង្គការ​ អ៊ី ណូដូ វិថីឆ្ពោះទៅកាន់សាលារៀន  មជ្ឈមណ្ឌលអាស៊ីសិក្សាស្រាវជ្រាវ និង បណ្ដុះបណ្ដាលធនធានមនុស្សនៃសកលវិឡាល័យសូហ្វីយ៉ា អង្គការ បណ្តុះបណ្តាលកុមារកំព្រា យុវជនពិការ និងស្រ្តីក្រីក្រ មជ្ឈមណ្ឌលព្យាបាលកុមារ បេះដូងជប៉ុន អង្គការស្នាមញញឹមកម្ពុជា និងមូលនិធិគាំទ្រការអប់រំអន្តរជាតិកម្ពុជា។

គួររំលឹកផងដែរថា យុទ្ធនាការវិក្កយបត្រពណ៌លឿង របស់ផ្សារទំនើប AEON ត្រូវបានធ្វើទ្បើងជារៀងរាល់ថ្ងៃទី១១ នៃខែនីមួយៗ។ អតិថិជនដែលអញ្ជើញមកជាវទំនិញនៅក្នុងផ្សារទំនើប AEON នៅថ្ងៃទី១១ នឹងទទួលបានវិក្កយបត្រពណ៌លឿង បន្ទាប់មកអតិថិជនអាចយកវិក្កយបត្រនោះទៅដាក់ក្នុងប្រអប់ យុទ្ធនាការវិក្កយបត្រពណ៌លឿងដែលមានឈ្មោះអង្គការដែលខ្លួនពេញចិត្ត នៅជិតបញ្ជរសេវាអតិថិជន។ ផ្សារទំនើប AEON នឹងឧបត្ថម្ភ ១% នៃទឹកប្រាក់សរុបដែលអតិថិជនបានជាវ ឲ្យទៅអង្គការ សមាគមន៍នៅក្នុងស្រុកទៅតាមចំនួនវិក្កយបត្រជាក់ស្ដែង។

លោក Seko Tsugutoshi នាយកគ្រប់គ្រងក្រុមហ៊ុនអ៉ីអន ខេមបូឌា បានមានប្រសាសន៍ថា៖ យុទ្ធនាការវិក្កយបត្រពណ៌លឿងនេះ មានគោលបំណងបង្កើនការចូលរួមរបស់អតិថិជនក្នុងកិច្ចការសប្បុរសធ៌ម និងបណ្ដុះនូវវប្បធ៌មនៃការចែករំលែកនៅក្នុងសង្គម។ លោកក៏បានគូសបញ្ជាក់ផងដែរថា យុទ្ធនាការវិក្កយបត្រពណ៌លឿងបានចាប់ផ្ដើមដំបូងនៅឆ្នាំ ២០១៦ ជាមួយអង្គការតែ ៧ប៉ុណ្ណោះ ហើយរហូតដល់ពេលបច្ចុប្បន្ន យើងបានធ្វើការសហការ និងផ្ដល់អំណោយ ដែលបានមកពីយុទ្ធនាការនេះ ដល់អង្គការផ្សេងៗគ្នាចំនួនរហូតដល់ ២៤ អង្គការ។ យុទ្ធនាការនេះ មានលក្ខណៈសមស្របទៅតាម គោលការណ៍របស់ អ៉ីអន ដែលមិនត្រឹមតែគិតគូរ ពីជំនួញរបស់ខ្លួនទេ តែថែមទាំងយកចិត្តទុកដាក់ខ្ពស់ក្នុងការចូលរួម និងកាត់បន្ថយបញ្ហាសង្គមនានា ផងដែរ។ លោកសង្ឃឹមយ៉ាងមុតមាំថា តាមរយៈយុទ្ធនាការនេះ អ៉ីអន នឹងចូលរួមចំណែកក្នុងកិច្ចការសង្គមកាន់តែច្រើនជាងមុន ទាំងនៅពេលបច្ចុប្បន្ន និងពេលអនាគត ទន្ទឹមនឹងការរីកចម្រើននៃមុខជំនួញរបស់ខ្លួន។

លោក Seko Tsugutoshi នាយកគ្រប់គ្រងក្រុមហ៊ុនអ៉ីអន ខេមបូឌា

លោក​ ភួង តុលា តំណាងអង្គការមិត្តសំឡាញ់ បានលើកទ្បើងផងដែរថា អង្គការមិត្តសំទ្បាញ់បានចូលរួមជាមួយយុទ្ធនាការវិកយបត្រពណ៌លឿងរបស់ផ្សារទំនើបអ៉ីអន អស់រយៈពេល៦ឆ្នាំកន្លងមកហើយ ពោលគឺចាប់តាំងពីយុទ្ធនាការនេះបង្កើតទ្បើងដំបូង។ លោកក៏បានឆ្លៀតឱកាសនេះថ្លែងអំណរគុណដល់ ក្រុមហ៊ុនអ៉ីអន ខេមបូឌា ដែលបានយកចិត្តទុកដាក់ជួយគាំទ្រសកម្មភាពរបស់អង្គការមិត្តសំទ្បាញ់កន្លងមកក៏ដូចជាគាំទ្រលើការងារសង្គមរបស់វិស័យអាជីវកម្ម ដែលកិច្ចសហការនេះមិនអាចខ្វះបាន។

លោក​ ភួង តុលា តំណាងអង្គការមិត្តសំឡាញ់

គាំទ្រយុទ្ធនាការវិក្កយបត្រពណ៌លឿង របស់ផ្សារទំនើប អ៉ីអន ដើម្បីសហគមន៍របស់យើងទាំងអស់គ្នា!

អបអរសារទ​រ​ហាង  DAISO ជប៉ុន សម្រាប់ការបើកសម្ភោធសាខាទី៥ នៅ ផ្សារK-Mall ផ្លូវវេងស្រេង

នៅថ្ងៃទី០៥ ខែ​វិច្ឆិកា ឆ្នាំ២០២១ ហាងលក់សម្ភារៈប្រើប្រាស់ចំរុះគ្រប់ប្រភេទ​​DAISO ដែលជាយីហោរបស់ជប៉ុនមួយនេះបានបើកសម្ភោធជាផ្លូវការសាខាទី៥ របស់ខ្លួននៅផ្សារ K Mall ផ្លូវវេងស្រេង រាជធានីភ្នំពេញ។ ក្នុងឱកាសបើកដំណើរសាខាថ្មីនេះផងដែរ អតិថិជននឹងទទួលបានប័ណ្ណទឹកប្រាក់ចំនួន៥ដុល្លារ ផងដែរ (សម្រាប់អតិថិជន១៥០នាក់ដំបូង) រាល់ការជាវទំនិញក្នុងហាងចាប់ពី៥មុខទ្បើងទៅ។

គួរបញ្ជាក់ផងដែរថា សាខាទី៥ DAISO ជប៉ុនដែរមានសម្ភារៈប្រើប្រាស់ចំរុះគ្រប់ប្រភេទតម្លៃត្រឹមតែ១.៩ដុល្លារ នេះមានទំហំធំទូលាយ មានការរចនាទំនើបទាន់សម័យ និងមានទំនិញយ៉ាងច្រើនសម្បូរបែប ពិសេសទំនិញប្រើប្រាស់របស់ជប៉ុន សម្ភារៈផ្ទះបាយ ការិយាល័យ សម្ភារៈតុបតែងលម្អ និងសម្ភារៈប្រើប្រាស់ជាច្រើនទៀត នេះជាការលើកទ្បើងរបស់លោក Hiroki Tsukahara ដែលជានាយកគ្រប់គ្រងទូទៅរបស់ហាង​​ DAISO ជប៉ុនផ្ទាល់ ។

តាមរយៈការបើកដំណើរការសាខាថ្មីនេះផងដែរ លោក  Hiroki Tsukahara មានសង្ឃឹមយ៉ាងមុតមាំថា DAISO ជប៉ុន  នឹងអាចចូលរួមចំណែកក្នុងការលើកកម្ពស់ ការរស់នៅរបស់ អតិថិជនក្នុងតំបន់​​ទាំងមូល​ ក៏ដូចជាតំបន់ក្បែរៗនោះផងដែរ តាមរយៈការផ្ដល់នូវផលិតផលដែលមានគុណភាពខ្ពស់ ស្ដង់ដា ប្រកបដោយសេវាកម្មល្អ បុគ្គលិករួសរាយរាក់ទាក់ជូនអតិថិជនគ្រប់ៗរូប ។

គួររំលឹកផងដែរថា រហូតមកដល់ពេលនេះហាងលក់សម្ភារៈប្រើប្រាស់ចំរុះគ្រប់ប្រភេទយីហោDAISOជប៉ុននេះ បានបើកដំណើរការបាន៥សាខារួចមក ហើយដែលសាខានីមួយៗមានទីតាំងដូចខាងក្រាម៖
សាខាទី១៖ ស្ថិតនៅផ្សារទំនើបអ៉ីអន ម៉លភ្នំពេញ ជាន់ទី១ (ផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ភ្នំពេញ)
https://goo.gl/maps/Uh7ZUbyHEsgRHZiNA
សាខាទី២៖ ស្ថិតនៅផ្សារទំនើបអ៉ីអន ម៉លសែនសុខ ស៊ីធី ជាន់ទី១ (ភូមិកាកាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ភ្នំពេញ)
https://goo.gl/maps/SeoT2pia9xqhRPvd7
សាខាទី៣៖ ស្ថិតនៅផ្សារទំនើបអ៉ីអន ម៉េកវែលយូ ឬស្សីកែវ (ផ្លូវ៥៩៨ បុរីប៉េងហួត ស្តាព្រីមៀ ខណ្ឌឬស្សីកែវ ភ្នំពេញ)
https://goo.gl/maps/7zLnDpab5zYS4rYA9
សាខាទី៤៖ ស្ថិនៅផ្សារទំនើបអ៉ីអនម៉េកវែលយូ ទួលគោក (ផ្លូវ៣១៥ សង្កាត់បឹកកក់២ ខណ្ឌទួលគោក ភ្នំពេញ)
https://goo.gl/maps/HkUbMjFokWjSMPzr5
សាខាទី៥៖​ ស្ថិតនៅផ្សារទំនើប ខេ ម៉ល (មហាវិថីវេងស្រេង ភ្នំពេញ)
https://maps.app.goo.gl/mH2WxHYd2LahDy469


អតិថិជនដែលចង់បានសម្ភារៈប្រើប្រាស់គ្រប់ប្រភេទដ៏ច្រើនសម្បូរបែប ជាមួយតម្លៃត្រឹមតែ ១.៩ដុល្លារកុំភ្លេចមកហាង DAISO ជប៉ុន សាខាណាមួយដែលនៅជិតលោកអ្នក។

ហាង DAISO Japan រងចាំទទួលស្វាគមន៍អតិថិជនគ្រប់រូបយ៉ាងកក់ក្ដៅបំផុត។​​ ​សូមអេរគុណ!

More info:
Phone: 096 454 5764
Email: [email protected]

Link: http://plus.freshnewsasia.com/index.php/en/freshnewsplus/218774-2021-11-05-07-20-23.html

ស្វាគមន៍ការដាក់ដំណើរការនូវការរចនាថ្មីរបស់គេហទំព័រផ្សារអ៉ីអនអនទ្បាញ

ស្របតាមបរិបទថ្មីដោយមានកំណើននូវតម្រូវការ និងការគាំទ្រកាន់តែច្រើនទ្បើងពីអតិថិជនលើការបញ្ជាទិញតាមរយៈអនទ្បាញ ផ្សារអ៉ីអនអនទ្បាញ បានរចនាគេហទំព័រថ្មី ដែលនឹងដាក់ដំណើរការឲ្យប្រើប្រាស់នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ នេះ ដើម្បីជួយសម្រួលដល់អតិថិជនឲ្យកាន់តែមានភាពងាយស្រួលក្នុងការជាវទំនិញរាប់ម៉ឺនមុខដែលមាននៅលើគេហទំព័រមួយនេះ។

ក្នុងឱកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការគេហទំព័រថ្មីនេះ អតិថិជននឹងទទួលបានការផ្ដល់ជូនពិសេសៗជាច្រើន​ដូចជា៖ ការដឹកជញ្ជូនដោយឥតគិតថ្លៃ និងឆាប់រហ័ស រាល់ការចំនាយចាប់ពី២០ដុល្លារទ្បើង ដោយគ្រាន់តែបញ្ចូលប្រូម៉ូកូដ (AEONMARKETPLACE)  ដែលមានតម្លៃស្មើរនឹង៣ដុល្លារ នៅពេលបញ្ជាទិញជាការស្រេច។ ដោយទ្បែកគេហទំព័រថ្មីនេះក៏ជាកន្លែងមួយដែលអនុញ្ញាតឲ្យដៃគូសហការ ឬក្រុមហ៊ុនផ្សេងៗអាចដាក់លក់ផលិតផល ក៏ដូចជាសេវាកម្មរបស់ខ្លួន បានផងដែរ។

លើសពីនេះទៅទៀតអតិថិជនក៏ទទួលបានការបញ្ចុះតម្លៃលើទំនិញជាច្រើនផងដែរ ជាពិសេសទំនិញប្រើប្រាស់ប្រចាំថ្ងៃនិងសម្ភារៈប្រើប្រាស់ដែលជាយីហោផ្ដាច់មុខរបស់អ៉ីអន ដូចជាផលិតផលពីហាងហូមខរឌី អាយស៊ី និងផលិតផលម៉ាកថប់វែលយូ ជាដើម។

អ្វីដែលគួរឲ្យកត់សំគាល់លើគេហទំព័រនេះគឺ គេហទំព័រថ្មីមួយនេះត្រូវបានអភិវឌ្ឍតាមបច្ចេកវិទ្យាចុងក្រោយជាមួយល្បឿនលឿនជាងមុន មានសុវត្ថិភាព និងបានបន្ថែមនូវមុខទំនិញច្រើនជាងមុនស្របតាមតម្រូវការរបស់អតិថិជន ជាមួយរូបភាពផលិតផលច្បាស់ៗ ងាយស្រួលមើល និងងាយស្វែងរក។

គួររំលឹកផងដែរថា ផ្សារអ៉ីអនអនទ្បាញត្រូវបានបង្កើតទ្បើងតាំងពីឆ្នាំ (២០១៩) ដោយក្រុមហ៊ុនអ៉ីអន ខេមបូឌា ។ បច្ចុប្បន្នផ្សារអ៉ីអនអនទ្បាញបាននឹងកំពុងអភិវឌ្ឍវិសាលភាពរបស់ខ្លួនជាបន្ដទៀត តាមរយៈការដាក់ឲ្យប្រើប្រាស់គេហទំព័រថ្មីនេះ ក៏ដូចជាការបង្កើត App ផ្ទាល់ខ្លួននៅពេលឆាប់ៗខាងមុខនេះ ដើម្បីឲ្យអតិថិជនកាន់តែមានភាពងាយស្រួលបន្ថែមទៀតក្នុងការជាវទំនិញរាប់ម៉ឺនមុខក្នុងផ្សារទំនើបអ៉ីអន។

អតិថិជនអាចចូលទៅកាន់គេហទំព័រថ្មីនេះតាមរយៈ ៖ www.aeononlineshopping.com

សម្រាប់ព័ត៌មានបន្ថែម៖
លេខទូរស័ព្ទ៖​ 081760761
អ៊ីម៉ែល៖ [email protected]

ការបរិច្ចាគជំនួយថវិកា គាំទ្រដល់យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់រាជរដ្ឋាភិបាលកម្ពុជា

ដើម្បីជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងគោលបំណងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ និងធានា “សុវត្ថិភាពនិងសន្តិសុខ” ជូនប្រជាជនគ្រប់រូប នៅក្នុងសហគមន៍ នៃប្រទេសកម្ពុជា ក្រុមហ៊ុន​ចំនួន៤ នៃអ៉ីអនគ្រុបជប៉ុន ដែល​កំពុង​ប្រតិបត្ដិការនៅប្រទេសកម្ពុជា រួម​មាន​ ក្រុមហ៊ុនអ៉ីអន (ខេមបូឌា) ខូអិលធីឌី ក្រុមហ៊ុនអ៉ីអនម៉ល (ខេមបូឌា) ខូអិលធីឌី ធនាគារឯកទេស  អ៉ីអន (ខេមបូឌា) ភីអិលស៊ី និង ក្រុមហ៊ុនអ៉ីអន ឌីឡៃថ៍ (វៀតណាម) ខមភេនី លីមីធីត បានផ្តល់ជំនួយជាថវិកា សរុបចំនួន 50 លានយ៉េន (ប្រមាណ 454.545 ដុល្លាសហរដ្ឋអាមេរិក) ដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីគាំទ្រដល់យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ។

ក្រុមហ៊ុន​អ៉ីអនគ្រុបជប៉ុន បានប្រកាសបរិច្ចាគថវិកាសរុបចំនួន ៣៥០ លាន​យ៉េនដល់រដ្ឋាភិបាលនៃប្រទេសមួយចំនួនជាសមាជិកអាស៊ានរួមមានប្រទេសម៉ាឡេស៊ី ប្រទេសវៀតណាម ប្រទេសឥណ្ឌូនេស៊ី ប្រទេសថៃ និងប្រទេសកម្ពុជា ដើម្បីជំរុញយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងគោលបំណង ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នេះផងដែរ។

ថ្វីត្បិតតែប្រទេសកម្ពុជាចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូន​ប្រជាពលរដ្ឋរបស់​ខ្លួន​បានច្រើនបើប្រៀប​ធៀបទៅនឹង​ប្រទេសដែល​ជាសមាជិកអាស៊ានដទៃទៀតក៏ដោយ ក៏ប៉ុន្តែការរីករាលដាលនៅតែកំពុងបន្តនៅឡើយ។ គោលបំណងនៃការបរិច្ចាគនេះ គឺដើម្បីប្រើប្រាស់  ក្នុងការជំរុញ ពន្លឿន យុទ្ធនាការចាក់វ៉ាក់សាំង របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុង​ការគ្រប់គ្រងការឆ្លងរីករាលដាល និងស្តារសេដ្ឋកិច្ចរបស់ប្រទេសឡើងវិញ។

ការបរិច្ចាគដល់រាជរដ្ឋាភិបាលកម្ពុជានេះ រួមមានការចូលរួមវិភាគទានពីក្រុមហ៊ុន អ៉ីអនគ្រុបជប៉ុន ដែលមានដូចជា AEON Co., Ltd., AEON MALL Co., Ltd., AEON Financial Services Co., Ltd., AEON Delight Co., Ltd., និងមកពី AEON 1% Club Foundation ។

ឈរលើគោលការណ៍មូលដ្ឋាន “ស្វែងរកសន្តិភាព គោរពមនុស្សជាតិ និងចូលរួមចំណែកដល់សហគមន៍មូលដ្ឋាន ដោយតែងតែ ស្ថិតនៅជាមួយទស្សនៈស្នូល អតិថិជនជាចម្បង” ក្រុមហ៊ុន អ៉ីអនគ្រុប នឹងបន្តខិតខំប្រឹងប្រែងរួមគ្នា ដើម្បីបញ្ចប់ការរីករាលដាលនៃជំងឺកូវីដ-១៩ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីស្តារ សន្តិសុខនិងសន្តិភាព ឡើងវិញនៅក្នុងការរស់នៅប្រចាំថ្ងៃរបស់សហគមន៍មូលដ្ឋាន។

ព័ត៌មានបន្ថែម 
ចំនួនហាង និងគ្រឹះស្ថានអាជីវកម្ម ក្នុងប្រទេសនីមួយៗ ដែលទទូលជំនួយថវិកា
(គិតត្រឹម ចុងខែកុម្ភៈ ឆ្នាំ២០២១)

ក្រុមហ៊ុន AEON Delight Co., Ltd. មានការិយាល័យសរុបចំនួន ១៤ ក្នុងនោះរួមមាន ១ នៅប្រទេសម៉ាឡេស៊ី ២ នៅប្រទេសវៀតណាម ១០ នៅប្រទេសឥណ្ឌូនេស៊ី និង ១ នៅប្រទេសកម្ពុជា។

GMS: ហាងលក់ទំនិញរាយទូទៅ (General Merchandise Store)

SM: ផ្សារទំនើប (Supermarket)

DS: ផ្សារលក់បញ្ចុះតម្លៃ (Discount Store)

ផ្សារទំនើបអ៉ីអន ប្រកាសដាក់ឲ្យប្រើប្រាស់ថង់ប្លាស្ទិកដែលអាចពុកផុយក្នុងបរិស្ថាន មុនដំបូងគេនៅកម្ពុជា

ដើម្បីចូលរួមចំណែកកាត់បន្ថយប្លាស្ទិក និងការពារបរិស្ថាន ក្រុមហ៊ុនអ៉ីអនខេមបូឌា បានធ្វើការផ្លាស់ប្តូរ និងសម្រេចដាក់អោយប្រើប្រាស់ថង់ប្លាស្ទិកដែលអាចពុកផុយទៅក្នុងបរិស្ថាននៅបញ្ជរបង់ប្រាក់ គ្រប់ទីតាំងផ្សារទំនើបអ៉ីអនទាំងអស់។

ថង់ប្លាស្ទិកដែលគិតទៅដល់បរិស្ថាននេះ គឺត្រូវបានផលិតឡើងផ្អែកទៅលើបច្ចេកវិទ្យាងាយពុកផុយហើយចុងក្រោយ វានឹងពុកផុយទៅក្នុងវត្តមាននៃអុកស៊ីសែន មីក្រូសរីរាង្គ សំណើម និងដី ជាពិសេសវាមានសុវត្ថិភាព និងអាចប្រើប្រាស់ទ្បើងវិញបានផងដែរ។ គួរបញ្ជាក់ផងដែរថា ផ្សារទំនើបអ៉ីអន ក៏នៅតែលើកទឹកចិត្ត និងអំពាវនាវដល់អតិថិជនដែលអញ្ជើញមកជាវទំនិញក្នុងផ្សារទំនើប អោយចូលរួមចំណែកការពារបរិស្ថានដោយប្រើប្រាស់ថង់បរិស្ថាន​ ក៏ដូចជាប្រើថង់ប្លាស្ទិកដែលអាចពុកផុយក្នុងបរិស្ថាននេះឡើងវិញ ដោយព្យាយាមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកអោយបានតិចបំផុតតាមតែអាចធ្វើទៅបាន ដើម្បីថែរក្សាការពារបរិស្ថានរបស់យើង។ ថង់ប្លាស្ទិកដែលអាចពុកផុយក្នុងបរិស្ថាននេះ នឹងដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី១១​ ខែមករា ឆ្នាំ២០២១ ខាងមុខនេះ នៅផ្សារទំនើបអ៉ីអន ទាំង២ សាខា (ផ្សារទំនើបអ៉ីអន ភ្នំពេញ និងផ្សារទំនើបអ៉ីអន សែនសុខ ស៊ីធី) ព្រមទាំងគ្រប់សាខាទាំងអស់របស់ផ្សារទំនើប អ៉ីអន ម៉ាក់វ៉ាល់យូ ផងដែរ។

លោក Keiji Ono នាយកគ្រប់គ្រងទូទៅ ផ្សារទំនើបអ៉ីអន បានមានប្រសាសន៍ថា៖ បញ្ហាបរិស្ថាន ជាបញ្ហារបស់យើងទាំងអស់គ្នា ដែលទាមទារឲ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។ ដោយទ្បែកផ្សារទំនើប អ៉ីអន បាននឹងកំពុងចូលរួមយ៉ាងសកម្ម ក្នុងសកម្មភាពការពារបរិស្ថាន ជាក់ស្ដែងយុទ្ធនាការនៃការដាក់ឲ្យប្រើប្រាស់ថង់បរិស្ថាន ក៏ដូចជាថង់ប្លាស្ទិកដែលអាចពុកផុយក្នុងបរិស្ថាន ជាឧទាហណ៍ស្រាប់។ លោកបានបន្ថែមទៀតថា៖ តាមរយៈការដាក់ឲ្យប្រើប្រាស់ ថង់ប្លាស្ទិកដែលអាចពុកផុយក្នុងបរិស្ថាននេះ វានឹងដើរតួរយ៉ាងសំខាន់ក្នុងការបញ្ច្រៀបសារ ស្ដីពីបរិស្ថានទៅកាន់អតិថិជន និងសាធារណជនទូទៅ។​ លើសពីនេះ លោកក៏បានអំពាវនាវ និងលើកទឹកចិត្តដល់អតិថិជនដែលអញ្ជើញមកជាវទំនិញនៅផ្សារទំនើប អ៉ីអន ងាកមកប្រើប្រាស់ថង់បរិស្ថាន ឬថង់ប្លាស្ទិកដែលអាចពុកផុយក្នុងបរិស្ថាននេះជំនួសឲ្យការប្រើប្រាស់ថង់ប្លាស្ទិក ធម្មតាវិញ និងចូលរួមកាត់បន្ថយការប្រើប្រាស់ទាំងអស់គ្នា។

គួររំលឹកផងដែរថា ផ្សារទំនើបអ៉ីអន (ផ្សារលក់ទំនិញទូទៅ) ត្រូវបានបង្កើតទ្បើងដោយក្រុមហ៊ុន AEON (Cambodia)​ Co., Ltd ដែលកំពុងធ្វើប្រតិបត្តិការលក់នូវទំនិញជាច្រើនមុខរួមមាន៖ ទំនិញគ្រឿងទេស អាហារ សំលៀកបំពាក់ គ្រឿងអេទ្បិចត្រូនិក សំភារៈផ្ទះបាយ និងទំនិញជាច្រើនមុខទៀតនៅក្នុងផ្សារទំនើបអ៉ីអនម៉ល់ទាំង២សាខា។ លើសពីនេះទៀត ក្រុមហ៊ុន AEON Cambodia Co., Ltd ក៏បានបើកដំណើរការផ្សារទំនើបខ្នាតតូច AEON MaxValu ដែលរហូតដល់ពេលនេះមានចំនួនរហូតដល់ ១៥ សាខា ហាងឯកទេសសម្ភារៈប្រើប្រាស់ក្នុងផ្ទះ Home Coordy និងទំនិញជាច្រើនមុខទៀតដែលជាយីហោផ្ដាច់មុខរបស់ AEON (TOPVALU) ដើម្បីបំពេញតម្រូវការ ក៏ដូចជាលើកកំពស់គុណភាពរស់នៅរបស់ប្រជាជនក្នុងតំបន់។ អ្វីដែលកាន់តែពិសេស និងមានភាពងាយស្រួលនោះគឺ អតិថិជនក៏អាចបញ្ជាទិញទំនិញជាង ២០ ០០០ មុខតាមរយៈ អ៉ីអន អនទ្បាញផងដែរ៖ https://aeononlineshopping.com/

ចូលរួមចំណែកការពារបរិស្ថាន ដោយប្រើថង់បរិស្ថាន និងថង់ប្លាស្ទិកងាយពុកផុយក្នុងបរិស្ថានទាំងអស់គ្នា!

ហាងឯកទេសសម្ភារៈប្រើប្រាស់ក្នុងផ្ទះ ដ៏ល្បីរបស់ជប៉ុន HÓME CÓORDY ដែលជាប្រេនផ្តាច់មុខរបស់អ៉ីអននឹងបើកសាខាទីពីរនៅក្នុងផ្សារទំនើប អ៉ីអន សែនសុខស៊ីធី ក្នុងខែតុលានេះ តាមការឲ្យដឹងពីនាយកគ្រប់គ្រងជាន់ខ្ពស់របស់អ៉ីអន

ដោយទទួលបានភាពជោគជ័យក្នុងការបើកដំណើរការហាងទី១ របស់ខ្លួនកាលពីខែឧសភា កន្លងទៅ និងដោយមានការគាំទ្រជាច្រើនពីសំណាក់អតិថិជនដែលតែងនិយមប្រើប្រាស់ផលិតផលរបស់ខ្លួន ហាងឯកទេសសម្ភារៈប្រើប្រាស់ក្នុងផ្ទះHÓME CÓORDYនឹងបើកដំណើរការសាខាទី២របស់ខ្លួន នៅផ្សារទំនើបអ៉ីអន សែនសុខស៊ីធី នៅថ្ងៃទី២៣ ខែតុលា ខាងមុខនេះ ដើម្បីឆ្លើយតបទៅនឹងតម្រូវការ ក៏ដូចជាការគាំទ្ររបស់អតិថិជន។

លោក HIROKI TSUKAHARA នាយកគ្រប់គ្រងជាន់ខ្ពស់របស់ ហាងឯកទេសសម្ភារៈប្រើប្រាស់ក្នុងផ្ទះ HÓME CÓORDY

លោក HIROKI TSUKAHARA នាយកគ្រប់គ្រងជាន់ខ្ពស់របស់ ហាងឯកទេសសម្ភារៈប្រើប្រាស់ក្នុងផ្ទះ HÓME CÓORDY បានមានប្រសាសន៍ថា៖ HÓME CÓORDY សាខាទី២ ដែលមានទីតាំងនៅផ្សារទំនើបអ៉ីអន សែនសុខស៊ីធីនេះ គ្រោងនឹងបើកបម្រើជូនអតិថិជន ចាប់ពីថ្ងៃទី២៣ តុលា ឆ្នាំ២០២០ ខាងមុខនេះតទៅដោយមានការ ផ្តល់ជូនផលិតផលប្រើប្រាស់ និងសម្ភារៈតុបតែងក្នុងផ្ទះដែលសំបូរបែបដោយ មានចាប់ពី បន្ទប់គេង បន្ទប់ទទួលភ្ញៀវ ផ្ទះបាយ និងបន្ទប់ទឹក ដែលជាផលិតផលគុណភាពជប៉ុន រួមជាមួយនឹងតម្លៃសមរម្យផងដែរ ។

អ្វីដែលកាន់តែពិសេសសម្រាប់សាខាទី២នេះ គឺការផ្តល់ជូនផ្ដាច់មុខទៅលើសម្ភារៈប្រើប្រាស់ពិសេសៗមួយចំនួន ដែលអតិថិជនអាចរកជាវបានតែនៅសាខាថ្មីនេះ តែប៉ុណ្ណោះ។ ជាចុងក្រោយ លោកសង្ឃឹមយ៉ាងមុតមាំថា ហាងឯកទេសសម្ភារៈប្រើប្រាស់ក្នុងផ្ទះ HÓME CÓORDY នៅផ្សារទំនើបអ៉ីអនសែនសុខ ស៊ីធី នេះ នឹងចូលរួមចំណែកលើកកម្ពស់ស្ដង់ដារ នៃការរស់នៅរបស់ប្រជាជនក្នុងប្រទេសកម្ពុជា ឲ្យមានភាពកាន់តែស៊ីវីល័យ តាមរយៈផលិតផលដែលមានគុណភាពខ្ពស់ ស្អាត តម្លៃសមរម្យ រួមជាមួយនឹងសេវាកម្មប្រកបដោយភាពរួសរាយរាក់ទាក់ផងដែរ។

គួរបញ្ជាក់ផងដែរថា HÓME CÓORDY ជាហាងឯកទេសសម្ភារៈប្រើប្រាស់ក្នុងផ្ទះ សម្បូរបែបទំនើប ទាន់សម័យ ដ៏ល្បីរបស់ជប៉ុន និងជាប្រេនផ្តាច់មុខរបស់ក្រុមហ៊ុនអ៉ីអន។ លក្ខណៈពិសេសរបស់ HÓME CÓORDY ( ホームコーディ) គឺ៖

១. ការរចនា​ស្អាតបែបសាមញ្ញ

២​. គុណភាពស្តង់ដារជប៉ុន

៣. មានមុខងារច្រើននិងច្បាស់លាស់

៤. ងាយស្រួលប្រើនិងតុបតែង​ជាមួយសម្ភារៈផ្សេងៗទៀត

សូមអតិថិជនរង់ចាំទទួលយកនូវការស្វាគមន៍យ៉ាងកក់ក្ដៅ ក៏ដូចជាការផ្ដល់ជូនពិសេសៗពីហាងឯកទេសសម្ភារៈប្រើប្រាស់ក្នុងផ្ទះ HÓME CÓORDY

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមរយៈ ៖
លេខទូរស័ព្ទ៖ 023 988 580

អ៊ីនស្តាក្រាម៖ https://www.instagram.com/homecoordy_cambodia/

ទំព័រហ្វេសប៊ុក៖ https://www.facebook.com/homecoordycambodia
អាសយដ្ឋាន៖ ផ្សារទំនើបអ៉ីអន សែនសុខ ស៊ីធី ជាន់ទី១ (ជិតកន្លែងលក់សម្ភារៈបន្ទប់គេង)៖https://goo.gl/maps/SeoT2pia9xqhRPvd7