ផ្សារទំនើប អ៊ីអន ម៉េកវែលយូ ប្រកាសបើកសាខាទី ១៧ ថ្មីរបស់ខ្លួន ផ្សារទំនើប អ៊ីអន ម៉េកវែលយូ ទួលទំពូង ៤៣២

នាថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០២៦, ផ្សារទំនើប អ៊ីអន ម៉េកវែលយូមានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសបើកសម្ពោធសាខាថ្មីរបស់ខ្លួនគឺ អ៊ីអន ម៉េកវែលយូ ទួលទំពូង ៤៣២។ ជាមួយការដាក់ដំណើរការ សាខាទី១៧ នេះ និងនាំមកនូវភាពងាយស្រួលកាន់តែច្រើនដល់អតិថិជនដែលរស់នៅជុំវិញតំបន់នេះផ្ទាល់។ ហើយការបើកទីតាំងថ្មីនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តជាបន្តបន្ទាប់របស់ ផ្សារទំនើប អ៊ីអន ម៉េកវែលយូ ក្នុងការផ្តល់បទពិសោធន៍ទិញទំនិញថ្មីៗ ស្រស់ៗ និងអាចទុកចិត្តបានដល់អ្នកប្រើប្រាស់។

ហើយសាខាថ្មីនេះ គឺជាផ្សារទំនើបមួយដែលមានផលិតផលច្រើនមុខ ច្រើនប្រភេទសម្រាប់បំពេញនូវតម្រូវការប្រចាំថ្ងៃរបស់អតិថិជនដូចជា៖ នំដុតស្រស់ៗ ភេសជ្ជៈ អាហារសម្រន់ និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃសំខាន់ៗជាច្រើនមុខផ្សេងទៀត។ ជាមួយការរចនាឡើងជាមួយនឹងគោលគំនិតមិនប៉ះពាល់ដល់បរិស្ថាន ដើម្បីធានាបាននូវបទពិសោធន៍ទិញទំនិញថ្មីរហ័ស និងមានផាសុកភាពសម្រាប់ការរស់នៅដ៏មមាញឹកក្នុងទីក្រុង។

ដើម្បីអបអរសាទរការបើកសម្ពោធសាខាថ្មីនេះ អតិថិជនអាចរីករាយជាមួយកម្មវិធីពិសេសៗដូចជា៖

  • ទទួលបានថង់បរិស្ថាន ១ ឥតគិតថ្លៃ សម្រាប់ការចំណាយចាប់ពី ១០ ដុល្លារ ក្នុង ១វិក្កយបត្រ ពីថ្ងៃទី១ ដល់ ៣ មិថុនា ២០២៦
  • ឈុតកាហ្វេឡាតេ ជាមួយ នំក្រូសង់ក្នុងតម្លៃ ១.៥០ ដុល្លារ ពីថ្ងៃទី១ ដល់ ១០ មិថុនា ២០២៦

កុំភ្លេចមកទទួលយកការផ្តល់ជូនពិសេសនេះនៅ ផ្សារទំនើបអ៊ីអន ម៉េកវែលយូ អ៉ិចប្រេស ទួលទំពូង ៤៣២។

សាខាថ្មីនេះនឹងបើកដំណើរការជារៀងរាល់ថ្ងៃចាប់ពីម៉ោង ៧ព្រឹក ដល់ ១០យប់ ដោយផ្តល់ជូននូវបរិយាកាសស្អាត និងសុវត្ថិភាពដល់អតិថិជនគ្រប់រូប។

សម្រាប់ព័ត៌មានបន្ថែម សូមតាមដានព័ត៌មានបន្ថែម៖ AEON MaxValu Cambodia

ដំណឹងល្អ សម្រាប់អ្នករស់នៅក្នុងតំបន់ ចាក់អង្រែលើ ផ្សារទំនើប អ៉ីអន ម៉េកវែលយូ បានបើកទីតាំងថ្មី នៅក្នុង Urban Village

aeon-maxvalu-urban-village

ផ្សារទំនើប អ៉ីអន ម៉េកវែលយូ បានបើកទីតាំងថ្មី សាខា ចាក់អង្រែលើ ដែលមានទីធ្លាធំទូលាយ ទំនិញកាន់តែច្រើននិងសម្បូរបែប។

ជាមួយនឹងការបើកទីតាំងនេះផងដែរ គឺដើម្បីជួយសម្រួល និងបំពេញតម្រូវការរបស់អតិថិជនផ្ទាល់ ជាមួយកន្លែងដើរទិញទំនិញកាន់តែធំ, មានកន្លែងអង្គុយកាន់តែច្រើន និងផលិតផលជាច្រើនប្រភេទ ដើម្បីបំពេញតម្រូវការប្រចាំថ្ងៃ រាប់ចាប់ពី ទំនិញស្រស់ៗ , អាហារឆ្អិនស្រាប់, របស់ប្រើប្រាស់ក្នុងផ្ទះ និងទំនិញប្រើប្រាស់ប្រចាំថ្ងៃ ។ 

ក្នុងឱកាសនេះផងដែរ ដើម្បីផ្ដល់ជូនអតិថិជន នូវបទពិសោធន៍ថ្មី ផ្សារទំនើប អ៉ីអន ម៉េកវែលយូ នឹងបើកដំណើរជាផ្លូវការរនៅថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០២៥ ជាមួយប្រូម៉ូសិនពិសេស និងការផ្ដល់ជូនពិសេសៗដូចជា ៖ 

  • រាល់ការទិញទំនិញនៅក្នុងផ្សារ នឹងទទួលបានកាដូ ឥតគិតថ្លៃ ដោយគ្រាន់តែបង្ហាញវិក្កយបត្រ 
  • ទទួលបាន មីជាតិ ៣កំប៉ុង សម្រាប់ការចំណាយ $១០
  • ទទួលបាន នំក្រូសង់ ឥតគិតថ្លៃ ១ ​ភ្លាមៗ គ្រាន់តែទិញកាហ្វេឡាតេ ១កែវ 
  • ទំនិញ ១ ថែម ១ (ទៅលើទំនិញដែលបានកំណត់) 

កុំភ្លេចមកទទួលយកការផ្ដល់ជូនពិសេសនេះ នៅផ្សារទំនើប អ៉ីអន ម៉េកវែលយូ ចាក់អង្រែលើ ។ 

aeon-maxvalu-urban-village
aeon-maxvalu-urban-village

សម្រាប់ទីតាំង ផ្សារទំនើប អ៉ីអន ម៉េកវែលយូ ចាក់អង្រែលើ AEON MaxValu Chak Angre Leu

ព័ត៌មានបន្ថែមផ្សេងៗ ៖ 

Facebook Instagram

អបអរសាទរការបើកសម្ពោធជាផ្លូវការ សាខាថ្មី ផ្សារទំនើប អ៊ីអន ម៉េកវែលយូ ទន្លេបាសាក់ មុនីវង្ស

ថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០២៤ 

ក្រុមហ៊ុន អីុអន ខេមបូឌា ខូអិល ធីឌី​ បានបើកដំណើរការជាផ្លូវការផ្សារទំនើប អីុអន ម៉េកវែលយូ ទន្លេបាសាក់ មុនីវង្ស  ដែលមានទីតាំងស្ថិតនៅ៖ #៤៥៦ ផ្លូវ ព្រះមុនីវង្ស (៩៣) កែងផ្លូវ ឧកញ៉ា ញឹក ជូឡុង (៤៦៦) សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ

ក្នុងឱកាសការបើកសម្ពោធជាផ្លូវការសាខាថ្មីផ្សារទំនើបអីុអនម៉េកវែលយូ ទន្លេបាសាក់ មុនីវង្ស មានការផ្ដល់ជូនពិសេសជាច្រើនទៅលើផលិតផលជាច្រើនប្រភេទ។

បន្ថែមលើសពីនេះទៅទៀតក៏មានការថែមជូននូវមីកំប៉ុង ១យួរភ្លាមៗរាល់ការចំណាយចាប់ពី ១០ដុល្លារឡើងទៅក្នុង ១វិក្កយបត្រ សម្រាប់អតិថិជន ១០០នាក់ដំបូង ចាប់ពីថ្ងៃទី ៣០ សីហា ដល់ ១ កញ្ញា ២០២៤។

គួរបញ្ជាក់ផងដែរថាផ្សារទំនើបអ៊ីអនម៉េកវែលយូទន្លេបាសាក់មុនីវង្សគឺជាផ្សារទំនើបមួយដែលមានផលិតផលច្រើនមុខច្រើនប្រភេទសម្រាប់បំពេញនូវតម្រូវការប្រចាំថ្ងៃរបស់អតិថិជនដូចជា៖ គ្រឿងទេស, សាច់, បន្លែ, ផ្លែឈើ, អាហារចម្អិនស្រាប់,អាហារកកនិងទំនិញប្រើប្រាស់ក្នុងផ្ទះជាមួយទីធ្លាធំទូលាយក្នុងការដើរទិញទំនិញនិងកន្លែងអង្គុយដែលមានផាសុកភាព។

យោងតាមប្រសាសន៍របស់លោកខេនថារ៉ូ អូកាម៉ូតុ (Kentaro Okamoto) ជាអ្នកគ្រប់គ្រង់ជាន់ខ្ពស់របស់ផ្សារទំនើប អីុអនម៉េកវែលយូបានជឿជាក់យ៉ាងមុតមាំថាផ្សារទំនើបអីុអនម៉េកវែលយូ​ទន្លេបាសាក់ មុនីវង្ស នឹងចូលរួមចំណែកវិជ្ជមានទៅដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់តាមរយៈការផ្ដល់ជូននូវទំនិញដែលមានគុណភាពខ្ពស់ មានស្តង់ដារ និងផ្ដល់ជូននូវសេវាកម្មល្អដល់អតិថិជនគ្រប់រូប។

For more information please visit us:

Facebook: AEON MaxValu Cambodia

Instagram: aeon_maxvalu_cambodia