កម្ពុជា និងជប៉ុន ដាំដើមឈើមួយម៉ឺនដើម ដើម្បីការពារសម្បត្តិបេតិកភណ្ឌពិភពលោក ជាលើកទី២

ដើមឈើចំនួន ១០,០០០ ដើមនឹងត្រូវដាំនៅឆ្នាំនេះ ដើម្បីការពារសម្បត្តិបេតិកភណ្ឌពិភពលោក

មូលនិធិបរិស្ថានអ៊ីអន (លោក Motoya Okada「​ មូតូយ៉ា អូកាដា」ដែលជាប្រធានក្រុមប្រឹក្សាភិបាល និងជាតំណាងនាយកប្រតិបត្តិ      នៃក្រុមហ៊ុន AEON Co., Ltd. ហៅកាត់ថា «មូលនិធិ») នឹងរៀបចំកម្មវិធី «ដាំកូនឈើលើកទី២ នៅឧទ្យានធម្មជាតិ​អង្គរ-​អ៊ីអន» នាថ្ងៃសៅរ៍ ទី៤ ខែកក្កដា នៅខេត្តសៀមរាប ប្រទេសកម្ពុជា ។

មូលនិធិបរិស្ថានអ៊ីអន បានដាំដើមឈើជាមួយអ្នកស្ម័គ្រចិត្តនៅតាមតំបន់ផ្សេងៗគ្នានៅក្នុងប្រទេសកម្ពុជា​តាំងពីឆ្នាំ២០០២មក។ ​ការដាំដើមឈើទាំងនេះបានធ្វើឡើងនៅទីតាំងនានា រួមមាននៅប្រាសាទ​ចៅស្រីវិបុល និង​​​​​ តាមបណ្តោយផ្លូវឆ្ពោះទៅកាន់ប្រាសាទអង្គរវត្ត ព្រមទាំងនៅឧទ្យានព្រៃឈើក្នុងក្រុងសៀមរាប​ សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ និងនៅឧទ្យានសួនសត្វ ភ្នំតាម៉ៅ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃ ខេត្តតាកែវ និង នៅទីតាំងផ្សេងៗទៀត។ ​មូលនិធិនេះបានអនុវត្តសកម្មភាពដាំកូនឈើក្នុងគោលបំណងការពារបរិស្ថាននៃតំបន់បេតិកភណ្ឌពិភពលោក ស្ដារព្រៃឈើឡើងវិញ និង អភិរក្សជីវចម្រុះ។​ រហូតមកដល់ពេលបច្ចុប្បន្ន មានអ្នកស្ម័គ្រចិត្តចូលរួមសរុបប្រមាណ៩,៥០០នាក់ បានចូលរួមដាំដើមឈើក្នុងស្រុកជាង ៧៤,០០០ដើម។

មូលនិធិរបស់យើងបានចាប់ផ្តើមអនុវត្តគម្រោងរយៈពេល ៥ឆ្នាំ ចាប់តាំងពីឆ្នាំ២០២៥ ដើម្បីដាំកូនឈើ ដែលស្ថិតនៅខាងជើងបារាយណ៍ជ័យតដាក និងប្រាសាទនាគព័ន្ធ នៃរមណីយដ្ឋានអង្គរ ក្នុងគោលបំណងការពារបេតិកភណ្ឌពិភពលោក ពីផលប៉ះពាល់នៃខ្យល់ និងភ្លៀង ព្រមទាំងអភិរក្សជីវចម្រុះ។ ក្នុងការដាំកូនឈើលើកទី១ នៅឆ្នាំ២០២៥ មានអ្នកចូលរួមចំនួន ៨០០នាក់ មកពីប្រទេសជប៉ុន និងកម្ពុជា ហើយបានដាំកូនឈើចំនួន ១០,០០០ដើម។ សម្រាប់ការដាំកូនឈើលើកទី២ នៅឆ្នាំនេះ ក៏គ្រោងនឹង  អនុវត្តក្នុងទ្រង់ទ្រាយដូចគ្នាផងដែរ។

មូលនិធិរបស់យើងនឹងបន្តចូលរួមយ៉ាងសកម្មក្នុងសកម្មភាពការពារបរិស្ថាន រួមទាំងសកម្មភាពដាំកូនឈើ  ដើម្បីបន្តថែរក្សា       បរិស្ថានធម្មជាតិដ៏សម្បូរបែបដល់មនុស្សជំនាន់ក្រោយ។

 

ឯកសារយោង

លោក Takuya Okada ប្រធានកិត្តិយសនៃមូលនិធិ បានទទួលគ្រឿងឥស្សរិយយស

មិត្តភាពថ្នាក់មហាកាកបាទ ពីព្រះរាជាណាចក្រកម្ពុជា (ឆ្នាំ២០១០)។​​ ដោយសារការចូលរួមចំណែកយ៉ាងសកម្ម និង ជាបន្តបន្ទាប់ក្នុងសកម្មភាពបរិស្ថាន និង សង្គមនៅព្រះរាជាណាចក្រកម្ពុជា អស់រយៈពេលជាច្រើនឆ្នាំ ដែលបានរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និង ការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសទាំងពីរ លោក Takuya Okada បានទទួលការស្គាល់ពីរាជរដ្ឋាភិបាលកម្ពុជា។ នៅឆ្នាំ២០០៧ លោកត្រូវបានប្រគល់ជូននូវគ្រឿងឥស្សរិយយស “Le Grand Officer” (ឋានៈមហាមន្ត្រី) ហើយនៅឆ្នាំ២០១០ លោកបានទទួលគ្រឿងឥស្សរិយយសថ្នាក់ខ្ពស់បំផុត គឺ “Royal Order of Sahametrei Grand Cross” (គ្រឿងឥស្សរិយយសលំដាប់សហមេត្រី ថ្នាក់មហាសេរីវឌ្ឍន៍) ពីព្រះរាជាណាចក្រកម្ពុជា។

[អំពីមូលនិធិបរិស្ថានអ៊ីអន]

មូលនិធិបរិស្ថានអ៊ីអន ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩០ ដោយលោក Takuya Okada (ប្រធានកិត្តិយស និងជាទីប្រឹក្សានៃក្រុមហ៊ុន AEON Co., Ltd.) ដោយផ្អែកលើទស្សនវិជ្ជាមូលដ្ឋានរបស់ AEON គឺ៖ «ផ្តោតលើអតិថិជនជាចម្បង ស្វែងរកសន្តិភាព គោរពមនុស្សជាតិ និងរួមចំណែកដល់សហគមន៍មូលដ្ឋាន»​។ មូលនិធិនេះគឺជាមូលនិធិឯកជនដំបូងគេនៅប្រទេសជប៉ុនដែលបង្កើតឡើងដោយសាជីវកម្មមួយដោយផ្តោតលើប្រធានបទការពារបរិស្ថានផែនដី។ ចាប់តាំងពីការបង្កើតមក   មូលនិធិបានសហការជាមួយភាគីពាក់ព័ន្ធជាច្រើនក្នុងការអនុវត្តសកម្មភាព   សំខាន់ៗចំនួន ៤ រួមមាន៖「ការដាំកូនឈើ」「ការផ្តល់ជំនួយឧបត្ថម្ភ」「ការអប់រំបរិស្ថាននិងស្រាវជ្រាវរួមគ្នា」និង「ការផ្តល់ពានរង្វាន់」។​​ បច្ចុប្បន្ន មូលនិធិក៏កំពុងជំរុញការបង្កើត តំបន់សាតូយ៉ាម៉ា (Satoyama) ជំនាន់ថ្មី ដើម្បីគាំទ្រដល់ការអភិវឌ្ឍសហគមន៍ប្រកបដោយចីរភាពផងដែរ។​ ចាប់តាំងពីឆ្នាំ១៩៩១មក ក្រុមហ៊ុន AEON បានដាំកូនឈើសរុបលើសពី ១២,៨៧០,០០០ ដើម (គិតត្រឹមចុងខែកុម្ភៈ ឆ្នាំ២០២៦)។

[សកម្មភាពដាំដើមឈើនៅកម្ពុជា]

អ្នករៀបចំ តំបន់ដាំដើមឈើ ឆ្នាំ ចំនួនដើមឈើ អ្នកចូលរួម
មូលនិធិបរិស្ថានអ៊ីអន រមណីយដ្ឋានអង្គរ 2002, 2004
2005, 2007
7,600 1,182
សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ 2007 144 20
ប្រាសាទចៅស្រីវិបុល 2010-2011 5,266 580
មជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃ ភ្នំតាម៉ៅ 2015-2017 21,000 2,330
ប្រាសាទបន្ទាយក្ដី 2019 500 80
ឧទ្យានធម្មជាតិ អង្គរ-អ៊ីអន 2025 10,000 800
AEON​Mall​ Co.,Ltd Hometown

Forest Creation

ផ្សារទំនើបអ៊ីអនម៉ល ភ្នំពេញ 2014 10,000 1,500
ផ្សារទំនើបអ៊ីអនម៉ល សែនសុខស៊ីធី 2018 12,000 2,000
ផ្សារទំនើបអ៊ីអនម៉លមានជ័យ 2022 8,000 1,000
សរុប 74,510 9,492

​​ពិធីដាំដើមឈើលើកទី១ នៅឧទ្យានធម្មជាតិ អង្គរអ៊ីអន(ឆ្នាំ២០២៥)

■ គម្រោងផ្តល់ជំនួយឧបត្ថម្ភ

មូលនិធិបរិស្ថាន AEON ផ្តល់ជំនួយឧបត្ថម្ភមួយផ្នែកនៃថវិកាប្រតិបត្តិការដល់

អង្គការមិនស្វែងរកប្រាក់ចំណេញ ដែលកំពុងអនុវត្តសកម្មភាពការពារបរិស្ថានរួមជាមួយអ្នកស្ម័គ្រចិត្តក្នុងសហគមន៍នៅតំបន់ផ្សេងៗជុំវិញពិភពលោក។          ក្នុងកម្មវិធីផ្តល់ជំនួយសកម្មភាពបរិស្ថាន AEON លើកទី៣៥ ក្នុងឆ្នាំ២០២៥មូលនិធិបាន ផ្តល់ជំនួយដល់អង្គការ ចំនួន១១១សរុបជាទឹកប្រាក់៩៨.៨៨លានយ៉េន។     អង្គការមួយក្នុងចំណោមអង្គការទទួលបានជំនួយដែលកំពុងធ្វើសកម្មភាពនៅ កម្ពុជា គឺ អង្គការមិនស្វែងរកប្រាក់ចំណេញ “Asia no Hokori – Preah Vihear Japan Association” (NPO Pride of Asia : Preah Vihear Association Japan)។ អង្គការនេះបានសហការជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីអនុវត្តសកម្មភាពដាំដើមឈើ កាត់ស្មៅនិងផ្គត់ផ្គង់ទឹកថែទាំដើមឈើនៅតំបន់ជុំវិញប្រាសាទព្រះវិហារដែលជាបេតិកភណ្ឌវប្បធម៌ពិភពលោក ស្ថិតនៅជិតព្រំដែនកម្ពុជា–ថៃ ដោយមានគោលបំណងការពារ       និងអភិរក្សបរិស្ថានធម្មជាតិ។

■ គម្រោងផ្តល់ជំនួយឧបត្ថម្ភ

មូលនិធិបរិស្ថាន AEON ផ្តល់ជំនួយឧបត្ថម្ភមួយផ្នែកនៃថវិកាប្រតិបត្តិការដល់អង្គការមិនស្វែងរកប្រាក់ចំណេញ ដែលកំពុងអនុវត្តសកម្មភាពការពារបរិស្ថានរួមជាមួយអ្នកស្ម័គ្រចិត្តក្នុងសហគមន៍នៅតំបន់ផ្សេងៗជុំវិញពិភពលោក។ ក្នុងកម្មវិធីផ្តល់ជំនួយសកម្មភាពបរិស្ថាន AEON លើកទី៣៥ ក្នុងឆ្នាំ២០២៥ មូលនិធិបាន ផ្តល់ជំនួយដល់អង្គការ ចំនួន១១១សរុបជាទឹកប្រាក់ ៩៨.៨៨លានយ៉េន។ អង្គការមួយក្នុងចំណោមអង្គការទទួលបានជំនួយដែលកំពុងធ្វើសកម្មភាពនៅ កម្ពុជា គឺ អង្គការមិនស្វែងរកប្រាក់ចំណេញ “Asia no Hokori – Preah Vihear Japan Association” (NPO Pride of Asia : Preah Vihear Association Japan)។ អង្គការនេះបានសហការជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីអនុវត្តសកម្មភាពដាំដើមឈើ កាត់ស្មៅនិងផ្គត់ផ្គង់ទឹកថែទាំដើមឈើនៅតំបន់ជុំវិញប្រាសាទព្រះវិហារដែលជាបេតិកភណ្ឌវប្បធម៌ពិភពលោក ស្ថិតនៅជិតព្រំដែនកម្ពុជា–ថៃ ដោយមានគោលបំណងការពារនិងអភិរក្សបរិស្ថានធម្មជាតិ។

■ការអប់រំបរិស្ថាន និងគម្រោងស្រាវជ្រាវរួមគ្នា

[វេទិកាផ្លាស់ប្តូរនិស្សិតអាស៊ី ស្តីពីបរិស្ថាន] (Asian Student Exchange Environment Forum)
(ឆ្នាំ ២០១២ – ២០២៣)

ក្នុងគោលបំណងអភិវឌ្ឍធនធានមនុស្សផ្នែកបរិស្ថាន ដែលអាចដើរតួនាទីយ៉ាងសកម្មនៅលើឆាកអន្តរជាតិ វេទិកានេះត្រូវបានរៀបចំឡើងដើម្បីប្រមូលផ្តុំនិស្សិតសាកលវិទ្យាល័យពីបណ្តាប្រទេសនានានៅអាស៊ី មកពិភាក្សា និងផ្លាស់ប្តូរយោបល់អំពីបញ្ហាបរិស្ថានពិភពលោក។ ក្នុងរយៈពេល ១០ ឆ្នាំ មាននិស្សិតសរុប ៧៦៣នាក់ មកពី ១០ប្រទេស បានចូលរួមក្នុងវេទិកានេះ។ សម្រាប់ប្រទេសកម្ពុជា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (Royal University of Phnom Penh) បានចូលរួមចាប់តាំងពីឆ្នាំ២០១៥ មក ហើយនៅក្នុងវេទិកាលើកទី៨(ឆ្នាំ២០១៩) សាកលវិទ្យាល័យភូមិន្ទភ្នំពេញបានបំពេញតួនាទីជា ស្ថាប័នម្ចាស់ផ្ទះ (Host University) ក្នុងការរៀបចំវេទិកានេះ។

[សកម្មភាពរួមចំណែកជួយសង្គមរបស់ AEON Group]

■ គម្រោងឧបត្ថម្ភការសាងសង់សាលារៀន (ឆ្នាំ ២០០០–២០០៣)

ដោយមានបំណងចង់អោយប្រព័ន្ធអប់រំនៅកម្ពុជា ដែលបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារសង្គ្រាមស៊ីវិលអូសបន្លាយជាច្រើនឆ្នាំ ក្រុមហ៊ុនអ៊ីអនបានរៀបចំយុទ្ធនាការ​​ ប្រមូលថវិកានៅតាមហាង និង ទីតាំងអាជីវកម្មនានារបស់ខ្លួន     ចាប់តាំងពីឆ្នាំ២០០០។ ថវិកាដែលប្រមូលបាន រួមជាមួយការបរិច្ចាគពី ​AEON 1% Club មានទឹកប្រាក់សរុប​ ៣០០លានយ៉េន ដែលត្រូវបានផ្តល់ជូន

គណៈកម្មាធិកាយូនីសេហ្វជប៉ុន។ តាមរយៈភាពជាដៃគូជាមួយ​គណៈកម្មាធិកាយូនីសេហ្វជប៉ុន គម្រោងនេះបានសាងសង់សាលារៀនចំនួន១៥១ខ្នង នៅប្រទេសកម្ពុជា។ រហូតមកដល់បច្ចុប្បន្នមានកុមារប្រមាណ ៣៧០,០០០នាក់   បានបញ្ចប់ការសិក្សាពីសាលាទាំងនោះ ដែលជាការរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យអប់រំ និង​​ អនាគតរបស់កុមារកម្ពុជា។

ការបរិច្ចាគដល់「សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ」 (ឆ្នាំ២០០៧)

「សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ」 ត្រូវបានសាងសង់ឡើងដើម្បីអភិរក្ស និងដាក់តាំងបង្ហាញព្រះពុទ្ធបដិមា​ និង​ វត្ថុបុរាណសម័យអាណាចក្រអង្គរដែលត្រូវបាន ធ្វើកំណាយបុរាណវិទ្យាដោយមជ្ឈមណ្ឌលស្រាវជ្រាវអភិវឌ្ឍន៍ធនធានមនុស្សអាស៊ី នៃសាកលវិទ្យាល័យ Sophia ក្នុងឆ្នាំ២០០០ និងឆ្នាំ២០០១។ គម្រោងសាងសង់នេះត្រូវ​​បានអនុវត្តដោយមានការឧបត្ថម្ភថវិកាពីAEON 1% Club និងកិច្ចសហការរវាង​​ ក្រុមការងាររបស់សាស្ត្រាចារ្យ យ៉ូស៊ីអាគិ អ៊ីស៊ីហ្សាវ៉ា នៃសាកលវិទ្យាល័យ Sophia និង អាជ្ញាធរជាតិអប្សរាដែលទទួលបន្ទុកការពារ និងគ្រប់គ្រងតំបន់រមណីយដ្ឋានអង្គរ​ ក្នុងគោលបំណងលើកកម្ពស់ការស្រាវជ្រាវ និង ការអភិរក្សបេតិកភណ្ឌវប្បធម៌កម្ពុជា ដោយប្រជាជនកម្ពុជាផ្ទាល់ សារមន្ទីរនេះត្រូវបានប្រគល់ជាអំណោយជូនរាជរដ្ឋាភិបាលកម្ពុជា។ នៅខែវិច្ឆិកា ឆ្នាំ២០០៧ សារមន្ទីរត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត       ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

■ យុទ្ធនាការទឹកស្អាត អ៊ីអន យូនីសេហ្វ​

ដើម្បីផ្គត់ផ្គង់ទឹកស្អាត និង មានសុវត្ថិភាពដល់កុមារនៅកម្ពុជា និង​​ ប្រទេសផ្សេងៗទៀត​ ក្រុមហ៊ុនអ៊ីអនបានបរិច្ចាគថវិកាដែលប្រមូលបានពីសាធារណជនទូទាំងប្រទេសរួមជាមួយថវិកាពី AEON 1% Club តាមរយៈគណៈកម្មាធិកាយូនីសេហ្វជប៉ុន។​​ តាមរយៈការសាងសង់ និងដំឡើងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត កម្មវិធីនេះបានជួយដល់កុមារដែលត្រូវចំណាយពេលយូរក្នុងការទៅដងទឹកនៅទីឆ្ងាយ ដែលធ្វើឱ្យពួកគេខកខានការសិក្សាព្រមទាំងកុមារដែលប្រើប្រាស់ទឹកក្រោមដីដែលអាចមានសារធាតុបង្កគ្រោះថ្នាក់ដល់សុខភាព។ គម្រោងនេះបានគាំទ្រកុមារទាំងផ្នែក អប់រំ និង សុខភាព។

នៅឆ្នាំ២០២៥ AEON បានបរិច្ចាគថវិកាចំនួន ៦៣.៦២លានយ៉េន ហើយរហូតមកដល់បច្ចុប្បន្នបានជួយផ្គត់ផ្គង់ទឹកស្អាតដល់ប្រជាពលរដ្ឋជាង ៦៤០,០០០នាក់ នៅប្រទេសកម្ពុជា មីយ៉ាន់ម៉ា និង ឡាវ។

■ ទូតសុច្ឆន្ទៈយុវជន Teenage Ambassador / អាហារូបករណ៍អ៊ីអន AEON Scholarship

AEON 1% Club បានអនុវត្តកម្មវិធី «Teen​age Ambassador» តាំងពីឆ្នាំ១៩៩០ ដើម្បីផ្តល់ឱកាសឱ្យសិស្សវិទ្យាល័យជប៉ុន និង សិស្សវិទ្យាល័យមកពីបណ្តាប្រទេសផ្សេងៗ បានធ្វើទស្សនកិច្ចផ្លាស់ប្តូរវប្បធម៌ និង សិក្សាពីគ្នាទៅវិញទៅមក ដោយមានគោលបំណងពង្រឹងការយល់ដឹង និង មិត្តភាពអន្តរជាតិ។ រហូតមក​ដល់​ពេល​នេះ មាន​យុវជន​ចំនួន ២,៧២១នាក់ មកពី ១៨ប្រទេស រួម​ទាំង​ប្រទេស​ជប៉ុន​បានចូលរួមកម្មវិធីនេះ។​ «AEON Scholarship» បានផ្តល់អាហារូបករណ៍ដល់និស្សិតសាកលវិទ្យាល័យនៅតំបន់អាស៊ីសរុបចំនួន ៩,៩២៣នាក់មកហើយ។ នៅឆ្នាំ២០២៥ កម្មវិធីនេះបានផ្តល់អាហារូបករណ៍ដល់និស្សិតចំនួន ៥៦៦នាក់ មកពី ៨ប្រទេស ក្នុងនោះរួមមាននិស្សិតកម្ពុជាចំនួន ២២នាក់ ផងដែរ។

ផ្សារទំនើប អ៉ីអន បានធ្វើពិធីប្រគល់អំណោយជាសម្ភារៈ ស្មើរជាទឹកប្រាក់ ៨ពាន់ដុល្លារ ទៅអង្គការសមាគមន៍ក្នុងស្រុក ដែលបានមកពីយុទ្ធនាការវិក្កយបត្រពណ៌លឿងរបស់ខ្លួនក្នុងឆ្នាំ២០២៥

នៅថ្ងៃទី ១១ មករា ២០២៦ ផ្សារទំនើប អ៉ីអន បានធ្វើពិធីប្រគល់អំណោយជាសម្ភារៈ នៅផ្សារទំនើប អ៉ីអន សែនសុខ ទៅអង្គការសមាគមន៍ក្នុងស្រុក ដែលបានមកពីយុទ្ធនាការវិក្កយបត្រពណ៌លឿងរបស់ខ្លួនក្នុងឆ្នាំ២០២៥ សរុបជាទឹកប្រាក់ ៨៧០០.៦៣ ដុល្លារ ទៅកាន់អង្គការសហគមន៏សរុប ២១អង្គការ។

ដោយឡែកសម្រាប់ចំនួនទឹកប្រាក់សរុបដែលបានប្រគល់តាំងពីឆ្នាំ២០១៦ រហូតមកដល់ឆ្នាំ២០២៥នេះគិតជាអំណោយជាសម្ភារៈដែលបានផ្តល់ស្មើរនឹងទឹកប្រាក់ចំនួន៦១,៤៧៧.៩៨ដុល្លារ។

យុទ្ធនាការវិក្កយបត្រពណ៌លឿងនេះ មានគោលបំណងបង្កើនការចូលរួមរបស់អតិថិជនក្នុងកិច្ចការសប្បុរសធ៌ម និងបណ្ដុះនូវវប្បធ៌មនៃការចែករំលែកនៅក្នុងសង្គម។ 

គួររំលឹកផងដែរថា យុទ្ធនាការវិក្កយបត្រពណ៌លឿង របស់ផ្សារទំនើប AEON ត្រូវបានធ្វើទ្បើងជារៀងរាល់ថ្ងៃទី១១ នៃខែនីមួយៗ។ 

គួរបញ្ជាក់ផងដែរថា យុទ្ធនាការវិក្កយបត្រពណ៌លឿងបានចាប់ផ្ដើមដំបូងនៅឆ្នាំ ២០១៦ ជាមួយអង្គការតែ ៧ប៉ុណ្ណោះ ហើយរហូតដល់ពេលបច្ចុប្បន្ន យើងបានធ្វើការសហការ និងផ្ដល់អំណោយ ដែលបានមកពីយុទ្ធនាការនេះ ដល់អង្គការផ្សេងៗគ្នាចំនួនរហូតដល់ ២១ អង្គការ។

យុទ្ធនាការនេះ មានលក្ខណៈសមស្របទៅតាម គោលការណ៍របស់ អ៉ីអន ដែលមិនត្រឹមតែគិតគូរ ពីជំនួញរបស់ខ្លួនទេ តែថែមទាំងយកចិត្តទុកដាក់ខ្ពស់ក្នុងការចូលរួម និងកាត់បន្ថយបញ្ហាសង្គមនានា ផងដែរ។ តាមរយៈយុទ្ធនាការនេះ អ៉ីអន នឹងចូលរួមចំណែកក្នុងកិច្ចការសង្គមកាន់តែច្រើនជាងមុន ទាំងនៅពេលបច្ចុប្បន្ន និងពេលអនាគត ទន្ទឹមនឹងការរីកចម្រើននៃអាជីវកម្មរបស់ខ្លួន។

អង្គការសមាគមន៍ទាំង ២១ រួមមាន៖

  1. អង្គការ ក្ដីសង្ឃឹមនៃកុមារ
  2. មជ្ឈមណ្ឌលព្យាបាលកុមារ បេះដូងជប៉ុន
  3. អង្គការស្នាមញញឹមកម្ពុជា
  4. សមាគមន៏អភិវឌ្ឍន៏គ្រួសារពលី និង​ កុមារកំព្រា
  5. អង្គការ មិត្តសំឡាញ់
  6. មូលនិធិគាំទ្រការអប់រំអន្ដរជាតិកម្ពុជា
  7. អង្គការ មូលនិធិកុមារ និង និស្សិតកម្ពុជា
  8. អង្គការ មូលនិធិកុមារកម្ពុជា
  9. អង្គការ ប៉ាសឺរ៉ែល នុយមេរិក កម្ពុជា
  10.  ​អង្គការ ហ្រ្វេន្សអ៊ីនធឺណាសិនណល
  11. អង្គការ នាំអនាគតទៅមុខ
  12.  អង្គការ​ បំបាត់ការឈឺចាប់គ្មានព្រំដែន
  13. អង្គការ ពន្លឺអនាគត
  14. អង្គការ អិនភីអូ សុបិន្ត​ស្រ្តី ប្រូជីក
  15. អង្គការ ស៊ីប៉ា
  16. អង្គការ​ អ៊ី ណូដូ
  17. មូលនិធិ ដុនបូស្កូ កម្ពុជា
  18. ​ អង្គការ ចិត្ដសង្គមអន្ដរវប្បធម៌
  19. វិថីឆ្ពោះទៅកាន់សាលារៀន
  20. អង្គការ​​​ តារ៉ាម៉ាណា
  21. ​អង្គការ បេះដូងមាស

មូលនិធិ AEON 1% Club បានបរិច្ចាគទឹកប្រាក់ ៦៣,៦២៤,២២៤ យេន ក្នុងការគាំទ្រ យុទ្ធនាការទឹកសុវត្ថិភាពរបស់អ៉ីអន យូនីសេហ្វ ២០២៥

នៅថ្ងៃអង្គារ ទី ១២ ខែសីហា ឆ្នាំ ២០២៥ មូលនិធិ AEON 1% Club Foundation បានរៀបចំប្រារព្ធពីធី យុទ្ធនាការទឹកសុវត្ថិភាពរបស់អ៉ីអនយូនីសេហ្វឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា និងបានប្រគល់អំណោយ និងវិភាគទានពីមូលនិធិដល់ ប្រទេសកម្ពុជា និងឡាវ។

នៅតំបន់ខ្លះ ដូចជាប្រទេសកម្ពុជា កុមារមិនអាចចូលរៀនបានទេ ដោយសារត្រូវចំណាយពេលទៅយកទឹកពីកន្លែងឆ្ងាយ។ ជាងនេះទៅទៀត ការរកប្រភពទឹកស្អាតគឺភាពពិបាកខ្លាំង ដែលជាកត្តាធ្វើឲ្យមានការប្រើប្រាស់ទឹកស្រះដែលគ្មានអនាម័យ និងទឹកក្រោមដីដែលមានសារធាតុដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាព។

មូលនិធិនេះបានដំណើរការយុទ្ធនាការនេះតាំងពីឆ្នាំ ២០១០ ដោយជឿជាក់ថា ទឹកស្អាតនឹងមានសុវត្ថិភាព គឺជាមូលដ្ឋានគ្រឹះសម្រាប់ការពារអាយុជីវិតរបស់កុមារ និងគាំទ្រដល់ការលូតលាស់ប្រកបដោយសុខមាលភាព។

តាមរយៈធ្វើយុទ្ធនាការនេះ យើងបានបរិច្ចាកទឺកប្រាក់សរុបចំនួន ៦៣,៦២៤,២២៤ យ៉េន (ប្រហែល ៤៣៣,១៥៣ ដុល្លារ) តាមរយៈគណៈកម្មាធិការជប៉ុនយូនីសេហ្វ ដែលជាមូលនិធិរួមបញ្ចូលផលប្រយោជន៍សាធារណៈ ទឹកប្រាក់សរុបចំនួន ៣១,៨១២,១១២ យ៉េន (ប្រហែល ២១៦,៥៧៦ ដុល្លារ) នឹងប្រាក់ទទួលបានពីការរួមចំណែករបស់អតិថិជនចំនួន ៣១,៨១២,១១២ យ៉េន (ប្រហែល ២១៦,៥៧៦ ដុល្លារ) តាមរយពមូលនិធិរបស់យើង។ ទឹកប្រាក់ដែលបានបរិច្ចាគមកទល់ពេលនេះប្រមាណ ៧០៧ លានយ៉េន (ប្រហែល ៤,៨១៣,២៥៦ ដុល្លារ) ហើយទឹកប្រាក់ទាំងនោះត្រូវបានប្រើប្រាស់សម្រាប់ការសាងសង់ និងថែទាំបរិក្ខារបន្សុទ្ធទឹក ព្រមទាំងការដំឡើង និងចែកចាយទឹកដល់ផ្ទះនៅតំបន់ដាច់ស្រយ៉ាល ដែលមានមនុស្សរស់នៅជាង ៦៤០,០០០ នាក់ទទួលបានទឹកស្អាត។

មូលនិធិរបស់យើងនឹងបន្តជួយដល់កុមារទាំងផ្នែកអប់រំ និងសុខភាព ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយសុខមាលភាព របស់កុមារដែលជាអ្នកដឹកនាំជំនាន់ក្រោយ។

គូសបញ្ជាក់ឲ្យដឹងផងដែរថា អ៉ីអន​ គ្រុប បានចាប់ផ្ដើមអាជីវកម្មផ្សារទំនើបអ៉ីអនម៉លភ្នំពេញក្នុងឆ្នាំ ២០១៤ ហើយផ្សារទំនើបចំនួន ៣ កំពុងបើកដំណើរការ។ អ៉ីអន​ គ្រុប បានបង្កើតអ៉ីអន ១% ក្លឹបឡើងក្នុងឆ្នាំ ១៩៩០ ដោយយកប្រាក់ចំណេញ ១% ដែលទទួលបានពីអតិថិជនដែលប្រើប្រាស់ អ៉ីអន គ្រុប ដើម្បីគាំទ្រលើសកម្មភាពវិភាគទានសង្គម ដោយផ្អែកលើសរស្តម្ភទាំង ៣រួមមាន៖ “ការចិញ្ចឹមបីបាច់ថែរក្សាសុខភាពកុមារ” “ការកសាងមិត្តភាពជាមួយប្រទេសផ្សេងៗ” និង “ការរួមចំណែកក្នុងការអភិវឌ្ឍន៍មូលដ្ឋាន” ។

Aeon 1% Club នឹងបន្តធ្វើការឆ្ពោះទៅអនាគតដែលពោរពេញដោយស្នាមញញឹមសម្រាប់ក្មេងៗជំនាន់ក្រោយ។

ក្រុមហ៊ុនអ៉ីអន គ្រុប ផ្ដល់ជំនួយដល់ជនភៀសសឹកនៅតាមព្រំដែនកម្ពុជា

aeon-group-cooperation-ministry-of-commerce-cambodian-evacuees-donation

(ភ្នំពេញ)៖ នារសៀលថ្ងៃសុក្រ ទី១ ខែសីហា ឆ្នាំ២០២៥ គណៈប្រតិភូក្រុមហ៊ុនអ៉ីអនគ្រុប នៅកម្ពុជា បានចូលជួបសម្តែងការគួរសម  លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និង ពិភាក្សាការងារអំពីកិច្ចជំរុញការប្រមូលទិញកសិផល និង ផលិតផលខ្មែរ ចូលក្នុងផ្សារទំនើបអ៉ីអន។ 

ក្រុមហ៊ុនអ៉ីអន គ្រុប នៅកម្ពុជា៖

  • អ៉ីអន (ខេមបូឌា) ខូអិលធីឌី
  • អ៉ីអន ម៉ល (ខេមបូឌា) ខូអិលធីឌី
  • ធនាគារឯកទេស អ៉ីអន (ខេមបូឌា) ភីអិលស៊ី
  • អ៉ីអន ឌីឡៃថ៍

ឆ្លៀតក្នុងឱកាសនោះ ក្រុមហ៊ុន អ៉ីអន គ្រុប បានប្រគល់អំណោយសប្បុរសធម៌មួយចំនួន ជូនដល់ជនភៀសសឹកចំនួន តាមរយៈក្រសួងពាណិជ្ជកម្ម ផងដែរ។

អំណោយសប្បុរសធម៌រួមមានដូចជា

  • សាច់ក្រក ចំនួន​ ៥,០០០កញ្ចប់,
  • ត្រីងៀតចំនួន ៥,០០០កញ្ចប់
  • ពងទា ចំនួន ២៥,០០០ប្រអប់
  • ទឹកស៊ីអ៊ីវ ចំនួន ១០,០០០ដប
  • អង្ករ ចំនួន ១០,០០០បាវ
  • សាប៊ូកក់សក់ Empress  ចំនួន ៥,០០០ដប
  • សាប៊ូដុសខ្លួន Empress ចំនួន ៥,០០០ដប
aeon-group-cooperation-ministry-of-commerce-cambodian-evacuees-donation

សកម្មភាពសប្បុរសធម៌ គឺជាគោលការណ៍ស្នូលមួយនៅក្នុង គោលការណ៍មូលដ្ឋានរបស់អ៉ីអន

ភាពមិនអាចខ្វះបានក្នុង​ការផ្សារភ្ជាប់អតិថិជន ជាមួយ​នឹង​ការស្វែងរកសន្តិភាព ការគោរពមនុស្សជាតិ និងការចូលរួម​ដល់សហគមន៍ គឺ​ជាមូលដ្ឋាននៃចំណុចចាប់ផ្ដើមរបស់​យើង។

អ៉ីអន ជឿជាក់ថាការលក់រាយគឺជាឧស្សាហកម្មដែលជម្រុញលើកកម្ពស់ដល់សន្តិភាព មនុស្សជាតិ និង សហគមន៍ក្នុងតំបន់។​ ដើម្បីបន្តជាក្រុមសាជីវកម្មដែលបំពេញបេសកកម្មរបស់ខ្លួន យើង(បុគ្គលិកអ៉ីអន)នឹងបន្តច្នៃប្រឌិត ដោយយក «អតិថិជន» ចំណុចចាប់ផ្តើម។

អ៉ីអន គ្រុប នៅតែប្តេជ្ញាចិត្តចំពោះសុខុមាលភាពរបស់សហគមន៍កម្ពុជា និងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម តាមរយៈភាពជាដៃគូដ៏ខ្ជាប់ខ្ជួន និងការទទួលខុសត្រូវរួមគ្នា។

ជនជាតិ​ជប៉ុន​ និង​ខ្មែរ ​រួម​គ្នា​ដាំ​ដើមឈើ ​១​ម៉ឺន​ដើម នៅ​ផ្នែក​ខាងជើង​បរិវេណ​ប្រាសាទ​នាគ​ពន្ធ

រាជធានី​ភ្នំពេញ ​៖ ​ក្នុង​ស្មារតី​ស្រឡាញ់​ធម្មជាតិ​ ជនជាតិ​ជប៉ុន​ និង​ជន​ខ្មែរ ​៨០០​នាក់ ​បាន​រួម​គ្នា ដាំ​កូន​ឈើ​ចំនួន ​១​ម៉ឺន​ដើម លើ​ផ្ទៃដី​ទំហំ​៥​ហិ​កតា នៅ​ក្នុង​ឧទ្យាន​ធម្មជាតិ​អង្គរ​អ៊ី​អន នា​ផ្នែក​ខាងជើង​ នៃ​បារាយណ៍​ជ័យ​ត​ដាក(បារាយណ៍​ខាងជើង​) ​នៃ​ប្រាសាទ​នាគ​ពន្ធ ​ក្នុង​តំបន់​ឧទ្យាន​អង្គរ ​។

ការ​ដាំ​កូន​ឈើ​គឺ​មាន​សារៈសំខាន់ ដោយ​វា​អាច​ជួយ​ដល់​ជីវចម្រុះ​ធម្មជាតិ ជួយ​ដល់​បរិស្ថាន​ឱ្យ​ប្រជាពលរដ្ឋ​អាច​រស់នៅ​មាន​សុខភាព​ល្អ ព្រមទាំង​អាច​ធ្វើ​ឱ្យ​មាន​និរន្ត​ភាព ​នៃ​ប្រភព​ទឹក​នៅ​ក្រោម​ដី ដើម្បី​ជួយ​ទ្រទ្រង់​ដល់​គ្រឹះ​ប្រាសាទបុរាណ​នានា ឱ្យ​មាន​សុវត្ថិភាព​ផង​។

ថ្លែង​ក្នុង​ពិធី​ដាំ​ដុះ​ នា​ព្រឹក​ថ្ងៃ​ទី​០៥ ខែកក្កដា ឆ្នាំ​២០២៥ លោក​ជំទាវ សាន់​ណា​រ៉ា ឡង​ឌី រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ​និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់របស់​លោក​ជំទាវ​បណ្ឌិត​សុភា​ចា​រ្យ ភឿ​ង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ ​និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា មាន​ប្រសាសន៍​ថា ដើមឈើ​គឺជា​ជីវិត បើ​គ្មាន​ដើមឈើ​ គឺ​គ្មាន​ប្រភព​ទឹក គ្មាន​ជីវិត​មនុស្ស សត្វ ​និង​ជីវចម្រុះ គ្មាន​បរិស្ថាន​ស្រស់​ស្អាត ​និង​គ្មាន​អ្វី​ៗ​ទាំងអស់ ​។

លោក​ជំទាវ​បញ្ជាក់​ទៀត​ថា​ ៖ “​នៅ​ក្នុង​តំបន់​អង្គរ គឺ​ដើមឈើ​មាន​សារសំខាន់​យ៉ាង​ខ្លាំង​។​ ដើមឈើ​មាន​តួនាទី ក្នុង​ការ​ទាក់ទាញ​ទឹកភ្លៀង រក្សា​បាន​នូវ​ប្រភព​ទឹក​ក្រោម​ដី ស្រូប​យក​ឧស្ម័ន​កាបូ​និក​បំប្លែង​ទៅ​ជា​ឧស្ម័ន​អ៊ុ​ក​ស៊ី​ហ្សែ​ន និង​ផ្ដល់​ជា​ម្លប់​ដល់​អ្នក​ទេសចរណ៍​ និង​សត្វ​ផង​។ បន្ថែម​លើ​នេះ​ដើមឈើ​ ក៏​ដើរតួ​នាទី​ដ៏​សំខាន់​ផ្សេង​ទៀត ​ក្នុង​កិច្ច​ការពារ​ប្រាសាទបុរាណ​ផង​ដែរ” ​។

លោក​ជំទាវ​បន្ត​ថា​ មាន​ន័យ​ប្រាសាទបុរាណ​ខ្មែរ​ជា​ច្រើន ​បាន​សាងសង់​លើ​គ្រឹះ ​ដែល​ជា​ដីខ្សាច់ ហើយ​ត្រូវការ​ចាំបាច់​នូវ​ប្រភព​ទឹក​ក្រោម​ដី និង​ទឹកភ្លៀង សម្រាប់​រក្សា​ និង​បញ្ចូល​ទឹក​ទៅ​ក្នុង​ប្រឡាយ ស្រះ បារាយណ៍ ក​សិ​ន្ទុ​បុរាណ ​ដែល​នៅ​ព័ទ្ធ​ជុំវិញ ដើម្បី​ជួយ​ចិញ្ចឹម​គ្រឹះ​ប្រាសាទ ឱ្យ​មាន​លំនឹង និង​កុំឱ្យ​បាក់​ដួល​រលំ​។ ដើមឈើ​ ក៏​ជួយ​ជា​រនាំង​ការពារ​ទប់ទល់ ​និង​ការ​ប្រែ​វ​ប្រួល​អាកាសធាតុ ការ​រីក​រួម​ពុក​ផុយ​ថ្ម​របស់​ប្រាសាទ និងគ្រោះ​ធម្មជាតិ ខ្យល់ព្យុះ ព្រមទាំង​ទឹកជំនន់​ជាដើម​ ។

ជាមួយ​គ្នា​នោះ​ដែរ ​លោក​ជំទាវ​រដ្ឋលេខាធិការ​បាន​លើក​ឡើង​ថា ក្នុង​រយៈពេល​ជាង​២០​ឆ្នាំ​កន្លង​មកនេះ ​អាជ្ញាធរ​ជាតិ​អប្សរា ដែល​មាន​កិច្ចសហការ​ជាមួយ​ស្ថាប័ន​ផ្សេង​ៗ បាន​ប្រឹងប្រែង​យ៉ាង​ខ្លាំង ក្នុង​ការ​ដាំ​ដើមឈើ​ចម្រុះ​ នៅ​ក្នុង​តំបន់​ឧទ្យាន​អង្គរ បាន​ចំនួន​ជាង​២​លាន​ដើម​ ។
ចំ
ណែក​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ឯកឧត្តម អាត់​ស៊ី​ស៊ិ អ៊ី​ណូ​ (Atsushi Ueno) ​បាន​ថ្លែង​ថា ​ជា​ច្រើន​ឆ្នាំ​មកនេះ​ ក្រុមហ៊ុន​អ៊ី​អន មិន​ត្រឹមតែ​មក​វិនិយោគ ដើម្បី​ជួយ​សេដ្ឋកិច្ច ផ្ដល់​ការងារ​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​ខ្មែរ​ទេ គឺ​ក្រុមហ៊ុន​នេះ ​ក៏​កំពុង​ចូលរួម​ការងារ​សង្គម​នៅ​ក្នុង​ប្រទេស​កម្ពុជា​ជា​ច្រើន ដូច​ជា​កិច្ចការពារបរិស្ថាន ​និង​កិច្ច​ការពារ​សម្បត្តិ​បេតិកភណ្ឌ​ផង​ដែរ ​។
ជាក់ស្ដែង​មូលនិធិ​អ៊ី​អន បាន​ជួយ​សាងសង់​សារមន្ទីរ​ព្រះ​នរោត្តម​សីហ​នុ នៅ​ក្នុង​ខេត្តសៀមរាប ដើម្បី​ដាក់​វត្ថុ​សិល្បៈ​បុរាណ ដែល​រក​ឃើញ​ពី​តំបន់​អង្គរ​ផង​ដែរ ​។

លោក​ថា រាជរដ្ឋាភិបាល​ជប៉ុន​នឹង​បន្ត​កិច្ច​សហប្រតិបត្តិការ​ល្អ​ៗ​ថែម​ទៀត ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ពង្រីក​និង​ពង្រឹង​មិត្តភាព​ជប៉ុន​-​កម្ពុជា​ឱ្យ​កាន់តែ​រឹង​មាំ​ថែម​ទៀត​។

សមាជិក​ក្រុមប្រឹក្សាភិបាល​មូលនិធិ​បរិស្ថាន​អីអន លោក ណា​អូ​យ៉ា អូ​កា​ដា​(Naoya Okada)​បាន​ថ្លែង​នៅ​ក្នុង​ពិធី​ប្រារព្ធ​ពិធី​ដាំ​ដើមឈើ​លើក​ទី​១ នៅ​ក្នុង​ឧទ្យាន​ធម្មជាតិ​អង្គរ រួម​គ្នា​នេះ​ថា គម្រោង​ដាំ​ដើមឈើ​១​ម៉ឺន​ដើម​នៅ​ក្នុង​ឧទ្យាន​អង្គរ​ថ្ងៃនេះ ក្នុង​បំណង​ដើម្បី​ការពារ​ក្រុង​អង្គរធំ​ដែល​ជា​សម្បត្តិ​បេតិកភណ្ឌ ការពារ​បរិស្ថាន​ជួយ​ដល់​ជីវិត​សត្វ និង​មនុស្ស​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​។
លោក Naoya Okada បាន​លើក​ឡើង​ថា​ការ​ដាំ​កូន​ឈើ​នៅ​ថ្ងៃនេះ​ក្រោម​កិច្ចសហការ​រវាង​មូលនិធិ​អ៉ី​អន​(AEON) ជប៉ុន និង​អាជ្ញាធរ​ជាតិ​អប្សរា ។

លោក​ក៏​បាន​រំពឹង​ទុក​ថា​ការ​រួម​គ្នា​ដាំ​ដើមឈើ​វាង​ពលរដ្ឋ​ជប៉ុន​និង​ខ្មែរ​ក្នុងថ្ងៃនេះ គឺ​វា​អាច​នឹង​ធ្វើ​ឱ្យ​ធម្មជាតិ​សំបូរ​បែប​នៅ​ពេល​អនាគត​។​ចាប់តាំងពី​ឆ្នាំ​២០១២​មក មូលនិធិ​អ៉ី​អន បាន​គាំទ្រ​ដល់​ការងារ​លើកកម្ពស់​បរិស្ថាន​នៅ​ក្នុង​តំបន់​អង្គរ​ ៕​

កម្មវិធីសប្បុរសធម៌ របស់ ក្រុមហ៊ុន អ៉ីអន​(ខេមបូឌា) ខូ អិលធីឌី ទៅកាន់ អគារសិក្សាដែលក្រុមហ៊ុនអ៉ីអនបានឧបត្ថម្ភនៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ

ឧបត្ថម្ភដោយ AEON & JAPAN COMMITTE FOR UNICEEF

ដំណើរទស្សនៈកិច្ច ក៏ដូចជាកម្មវិធីសប្បុរសធម៌ របស់គណៈគ្រប់គ្រង និងបុគ្គលិក ក្រុមហ៊ុន អ៉ីអន(ខេមបូឌា) ខូ អិលធីឌីទៅកាន់ អគារសិក្សា​ ដែលក្រុមហ៊ុនអ៉ីអនបានឧបត្ថម្ភនៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ ឧបត្ថម្ភដោយ AEON & JAPAN COMMITTE FOR UNICEEF

នាព្រឹកថ្ងៃទី០១​ ខែមីនា ឆ្នាំ២០២៥ គណៈគ្រប់គ្រង និងបុគ្គលិករបស់ ក្រុមហ៊ុន អ៉ីអន (ខេមបូឌា) ខូ អិលធីឌី   បានចុះទស្សនៈកិច្ច ទៅកាន់សាលាបឋមសិក្សាចំនួន២ ដែលមានអគារសិក្សាសរុបចំនួន៣ខ្នង នៅសាលាបឋមសិក្សាអង្គទន្លាប់ និងសាលាបឋមសិក្សាអង្គព្រះស្រី ដែលស្តិតនៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ ​តាមរយៈកម្មវិធីសប្បុរសធម៌នេះ ក្រុមហ៊ុនបាននាំយកនូវសម្ភារៈសម្រាប់សាលា សម្ភារៈសិក្សា​ កាដូលើកទឹកចិត្ត និងអាហារសម្រន់មួយចំនួនជូនដល់សិស្សានុសិស្សចំនួន ជាង១ពាន់នាក់ និង លោកគ្រូ អ្នកគ្រូចំនួន ៣៧នាក់។​​ លើសពីនេះទៅទៀត​គណៈគ្រប់គ្រង និងបុគ្គលិករបស់ក្រុមហ៊ុន អ៉ីអន(ខេមបូឌា) ខូ អិលធីឌី ក៏បានបង្កើតសកម្មភាពសប្បាយៗជាមួយសិស្សនុសិស្ស មានកម្មវិធីបង្រៀនបត់ក្រដាស(Origami) តាមបែបជប៉ុនផងដែរ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន អ៉ីអន(ខេមបូឌា) ខូ អិលធីឌី បានចូលរួមឧបត្ថម្ភអគារសិក្សា ក៏ដូចសម្មភាពសប្បុរសធម៌ផ្សេងៗជាច្រើនទៀតនៅក្នុងប្រទេសកម្ពុជា​ និងតំបន់អាស៊ីអាគ្នេយន៍។ អគារសិក្សាដែលស្ថិតនៅក្នុងខេត្តកំពង់ស្ពឺនេះ ជាអគារសិក្សាដែលបានឧបត្ថម្ភតាំងពីឆ្នាំ២០០២មកម្លេះនៅក្នុងប្រទេសកម្ពុជា។​ អគារសិក្សាដែលអ៉ីអនបានឧបត្ថម្ភសរុបមានចំនួន១៥១អគារសិក្សានាពេលបច្ចុប្បន្ន។ ការចូលរួម សម្មភាពសប្បុរសធម៌ និងសកម្មភាពសង្គម​ផ្សេងៗរបស់ ក្រុមហ៊ុន អ៉ីអន (ខេមបូឌា) ខូ អិលធីឌី គឺដើម្បីចូលរួមចំណែកលើកកំពស់ការអភិវឌ្ឍន៍សង្គម និងធនធានមនុស្ស ក្នុងប្រទេសកម្ពុជាទាំងមូល។


ក្រុមហ៊ុន អ៉ីអនខេមបូឌា ខូ អិលធីឌី បានបើកដំណើរការអាជីវកម្មរបស់ខ្លួនក្នុងប្រទេសកម្ពុជាតាំងពីខែកក្កដា ឆ្នាំ២០១៤ ក្នុងនាមជាក្រុមហ៊ុនលក់រាយធំជាងគេមួយក្នុងចំណោមក្រុមហ៊ុនលក់រាយជាច្រើនទៀត។ ស្ថិតនៅក្រោមបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនអ៉ីអន គ្រុប ដែលមានមូលដ្ឋាននៅប្រទេសជប៉ុន ក្រុមហ៊ុន អ៉ីអនខេមបូឌា ខូ អិលធីឌី ប្ដេជា្ញយក “អតិថិជនជាចម្បង” និងមានគោលការណ៍មូលដ្ឋានរបស់ខ្លួនដើម្បីសម្រេចបាននូវភាពសុខដុមរម្យនា ស្ថេរភាព និងសន្តិភាពក្នុងសង្គម តាមរយៈអាជីវកម្មរបស់ខ្លួន។

ក្រុមហ៊ុន អ៉ីអនខេមបូឌា ខូ អិលធីឌី ទទួលបាននូវការជឿទុកចិត្តយ៉ាងខ្លាំងពីសំណាក់អតិថិជន និងបានពង្រីករិសាលភាពអាជីវកម្មរបស់ខ្លួនលើជំនួញជាច្រើនដូចជា៖ ហាងលក់ទំនិញទូទៅ ផ្សារទំនើប ហាងលក់ទំនិញខ្នាតតូច (អ៉ីអន ម៉េកវែលយូ) និងអាជីវកម្មអនទ្បាញ (អ៉ីអន អនទ្បាញ) ហាងឯកទេសអ៉ីអន និងយីហោផ្ដាច់មុខរបស់អ៉ីអន (ហូមខរឌី ហាង IC Inner casual ហាង Kids Republic ឱសថស្ថាន អ៊ីអន ហាងកង់អ៉ីអនហាងនំបុ័ងអ៊ីអន ហាងលក់សម្ភារៈ DAISO Japan និងផលិតផលម៉ាក ថប់វែលយូ) ដែលផ្ដល់នូវទំនិញច្រើនជាង ១០០០០​ មុខរាប់ចាប់ពី ម្ហូបអាហារ សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ សម្លៀកបំពាក់ សម្ភារៈប្រើប្រាស់ក្នុងផ្ទះ (រួមមានសម្ភារៈបន្ទប់គេង និងសម្ភារៈបន្ទប់ទឹក) សម្ភារៈកីទ្បា ថ្នាំពេទ្យ និងគ្រឿងសម្អាងជាដើម។

លោកអ្នកក៏អាចធ្វើការបញ្ជាទិញជាមួយ អ៉ីអន អនទ្បាញ តាមរយៈគេហទំព័រ www.aeononlineshopping.com ឬទាញយកកម្មវិធី AEON Online Mobile App

សម្រាប់ព័ត៌មានបន្ថែម:Facebook: AEON Retail Cambodia
Telegram: AEON Retail Cambodia
TikTok: AEON Retail Cambodia

Instagram: aeon_retail_cambodia
YouTube: AEON Retail Cambodia

ផ្សារទំនើប អ៊ីអន បានធ្វើពិធីប្រគល់អំណោយជាសម្ភារៈ ស្មើរជាទឹកប្រាក់ ៨ពាន់ដុល្លារជាង ទៅអង្គការសមាគមន៍ក្នុងស្រុក ដែលបានមកពីយុទ្ធនាការវិក្កយបត្រពណ៌លឿងរបស់ខ្លួនក្នុងឆ្នាំ២០២៤

នៅថ្ងៃទី ១១ មករា ២០២៥ ផ្សារទំនើប អ៊ីអន បានធ្វើពិធីប្រគល់អំណោយជាទឹកប្រាក់ នៅផ្សារទំនើប អ៉ីអន មានជ័យ ទៅអង្គការសមាគមន៍ក្នុងស្រុក ដែលបានមកពីយុទ្ធនាការវិក្កយបត្រពណ៌លឿងរបស់ខ្លួនក្នុងឆ្នាំ២០២៤ សរុបជាទឹកប្រាក់ ៨៧៩៧.១៧ ដុល្លារ ទៅកាន់អង្គការសហគមន៏សរុប ២១អង្គការ។

ដោយឡែកសម្រាប់ចំនួនទឹកប្រាក់សរុបដែលបានប្រគល់តាំងពីឆ្នាំ២០១៦ រហូតមកដល់ឆ្នាំ២០២៤នេះគិតជាអំណោយជាសម្ភារៈដែលបានផ្តល់ស្មើរនឹងទឹកប្រាក់ចំនួន៥២,៧៧៧.៣៥ដុល្លារ។

យុទ្ធនាការវិក្កយបត្រពណ៌លឿងនេះ មានគោលបំណងបង្កើនការចូលរួមរបស់អតិថិជនក្នុងកិច្ចការសប្បុរសធ៌ម និងបណ្ដុះនូវវប្បធ៌មនៃការចែករំលែកនៅក្នុងសង្គម។ 

គួររំលឹកផងដែរថា យុទ្ធនាការវិក្កយបត្រពណ៌លឿង របស់ផ្សារទំនើប AEON ត្រូវបានធ្វើទ្បើងជារៀងរាល់ថ្ងៃទី១១ នៃខែនីមួយៗ។ 

គួរបញ្ជាក់ផងដែរថា យុទ្ធនាការវិក្កយបត្រពណ៌លឿងបានចាប់ផ្ដើមដំបូងនៅឆ្នាំ ២០១៦ ជាមួយអង្គការតែ ៧ប៉ុណ្ណោះ ហើយរហូតដល់ពេលបច្ចុប្បន្ន យើងបានធ្វើការសហការ និងផ្ដល់អំណោយ ដែលបានមកពីយុទ្ធនាការនេះ ដល់អង្គការផ្សេងៗគ្នាចំនួនរហូតដល់ ២១ អង្គការ។

យុទ្ធនាការនេះ មានលក្ខណៈសមស្របទៅតាម គោលការណ៍របស់ អ៊ីអន ដែលមិនត្រឹមតែគិតគូរ ពីជំនួញរបស់ខ្លួនទេ តែថែមទាំងយកចិត្តទុកដាក់ខ្ពស់ក្នុងការចូលរួម និងកាត់បន្ថយបញ្ហាសង្គមនានា ផងដែរ។ តាមរយៈយុទ្ធនាការនេះ អ៊ីអន នឹងចូលរួមចំណែកក្នុងកិច្ចការសង្គមកាន់តែច្រើនជាងមុន ទាំងនៅពេលបច្ចុប្បន្ន និងពេលអនាគត ទន្ទឹមនឹងការរីកចម្រើននៃអាជីវកម្មរបស់ខ្លួន។

អង្គការសមាគមន៍ទាំង ២១ រួមមាន៖

  1. អង្គការ ក្ដីសង្ឃឹមនៃកុមារ
  2. មជ្ឈមណ្ឌលព្យាបាលកុមារ បេះដូងជប៉ុន
  3. អង្គការស្នាមញញឹមកម្ពុជា
  4. សមាគមន៏អភិវឌ្ឍន៏គ្រួសារពលី និង​ កុមារកំព្រា
  5. អង្គការ មិត្តសំឡាញ់
  6. មូលនិធិគាំទ្រការអប់រំអន្ដរជាតិកម្ពុជា
  7. អង្គការ មូលនិធិកុមារ និង និស្សិតកម្ពុជា
  8. អង្គការ មូលនិធិកុមារកម្ពុជា
  9. អង្គការ ប៉ាសឺរ៉ែល នុយមេរិក កម្ពុជា
  10.  ​អង្គការ ហ្រ្វេន្សអ៊ីនធឺណាសិនណល
  11. អង្គការ នាំអនាគតទៅមុខ
  12.  អង្គការ​ បំបាត់ការឈឺចាប់គ្មានព្រំដែន
  13. អង្គការ ពន្លឺអនាគត
  14. អង្គការ អិនភីអូ សុបិន្ត​ស្រ្តី ប្រូជីក
  15. អង្គការ ស៊ីប៉ា
  16. អង្គការ​ អ៊ី ណូដូ
  17. មូលនិធិ ដុនបូស្កូ កម្ពុជា
  18. ​ អង្គការ ចិត្ដសង្គមអន្ដរវប្បធម៌
  19. វិថីឆ្ពោះទៅកាន់សាលារៀន
  20. អង្គការ​​​ តារ៉ាម៉ាណា
  21. ​អង្គការ បេះដូងមាស

AEON 1% Club Foundation បានរៀបចំកម្មវិធីប្រកួតប្រជែងនិយាយភាសាជប៉ុន AEON ជាលើកដំបូងក្នុងប្រទេសកម្ពុជា

នៅថ្ងៃទី 5 ខែធ្នូ ឆ្នាំ 2024 មូលនិធិ AEON 1% Club Foundation បានប្រារព្ធព្រឹត្តិការណ៍ដ៏សំខាន់មួយ ដោយរៀបចំកម្មវិធីប្រកួតប្រជែងនិយាយភាសាជប៉ុន AEON លើកដំបូងបង្អស់ក្នុងប្រទេសកម្ពុជា ដែលបានធ្វើឡើងនៅផ្សារទំនើបអ៊ីអនម៉ល សែនសុខស៊ីធី។ ក្នុងនោះ និស្សិតដែលសិក្សាភាសាជប៉ុនចំនួនប្រាំនាក់ត្រូវបានជ្រើសរើសមកពីសាកលវិទ្យាល័យចំនួនពីរ គឺមួយមកពីនាយកដ្ឋានភាសាជប៉ុន ម្នាក់ទៀតមកពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE)។

កម្មវិធីប្រកួតប្រជែងនិយាយភាសាជប៉ុននេះបានចាប់ផ្ដើមចាប់តាំងពីឆ្នាំ ២០១៥មក ដែលជាផ្នែកមួយនៃកម្មវិធីអាហារូបករណ៍ AEON។ កម្មវិធីនេះត្រូវបានប្រារព្ធឡើងនៅក្នុងប្រទេសចិនមុនគេ ហើយឥឡូវនេះបានពង្រីកទៅកាន់ប្រទេសអាស៊ីផ្សេងទៀតដូចជា ឥណ្ឌូនេស៊ី វៀតណាម ថៃ ម៉ាឡេស៊ី និងឥឡូវនេះកម្ពុជា ដើម្បីគាំទ្រនិស្សិតសាកលវិទ្យាល័យនៅអាស៊ី ដែលមានគោលបំណងជាអ្នកផ្សារភ្ជាប់ រវាងវប្បធម៍ប្រទេសជប៉ុន និងប្រទេសកំណើតរបស់ខ្លួន និងដើរតួយ៉ាងសកម្មនៅក្នុងពិភពលោកនាពេលអនាគត។

គោលដៅចម្បងនៃការប្រកួតនិយាយភាសាជប៉ុនគឺដើម្បីលើកកម្ពស់ការយល់ដឹងគ្នាទៅវិញទៅមក និងការអភិវឌ្ឍមិត្តភាពក្នុងចំណោមប្រជាជាតិនានា។ តាម​រយៈ​ការ​ប្រកួត​នេះ យើង​បាន​ជ្រើសរើស​អ្នក​ឈ្នះ​ចំនួន​ពីរ​នាក់​ក្នុង​ចំណោម​សិស្ស​ចំនួន​ប្រាំ​នាក់។ ម្ចាស់ជ័យលាភីលេខ១ និងលេខ២ នឹងមានឱកាសបន្តទៅចូលរួមការប្រកួតផ្សេងៗទៀតនៅប្រទេសជប៉ុនក្នុងខែកុម្ភៈឆ្នាំក្រោយ។

ពិធីប្រគល់អាហារូបករណ៍ AEON តាមរយៈមូលនិធិ AEON 1% Club Foundation

នៅថ្ងៃទី 5 ខែធ្នូ ឆ្នាំ 2024 មូលនិធិ AEON 1% Club Foundation បានរៀបចំពិធីប្រគល់អាហារូបករណ៍ AEON ដល់សាកលវិទ្យាល័យចំនួន 2 រួមមានដូចជា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) និងមួយទៀតមកពីសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) នៅផ្សារទំនើប Aeon Mall Sen Sok City។ 

អាហារូបករណ៍នេះត្រូវចាប់ផ្ដើមមកតាំងពីឆ្នាំ 2013 ហើយបានផ្តល់អាហារូបករណ៍ដល់សិស្សចំនួន 221 នាក់នៅក្នុងប្រទេសកម្ពុជារហូតមកដល់បច្ចុប្បន្ន។

កម្មវិធីអាហារូបករណ៍ AEON គាំទ្រនិស្សិតសាកលវិទ្យាល័យនៅអាស៊ី ដែលមានគោលបំណងជាអ្នកផ្សារភ្ជាប់រវាងវប្បធម៍ប្រទេសជប៉ុននិងប្រទេសកំណើតរបស់ខ្លួននិងដើរតួយ៉ាងសកម្មនៅក្នុងពិភពលោកនាពេលអនាគត។

យុទ្ធនាការទឹកសុវត្ថិភាពរបស់អ៉ីអន យូនីសេហ្វ ២០២៤

កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ ២០២៤ កន្លងទៅនេះ ផ្សារទំនើបអ៉ីអន បានប្រារព្ធយុទ្ធនាការទឹកសុវត្ថិភាពដោយមានការសហការរវាង អ៉ីអន ជាមួយអង្គការ យូនីសេហ្វ នៅផ្សារទំនើបអ៉ីអន សែនសុខ ស៉ីធី ក្រោមអធិបតេយ្យភាព ឯកឧត្តម Atsushi Ueno ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា រួមជាមួយភ្ញៀវកិត្តិយសជាច្រើនផ្សេងទៀតដូចជា៖

  • លោក ភា ស៉ីណាត ប្រធានការិយាល័យបច្ចេកទេសនៃអគ្គនាយកដ្ឋានកិច្ចការទូទៅទឹកស្អាតសម្រាប់បរិភោគនៃក្រសួង ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។
  • លោក លឹម មីន នាយកប្រតិបត្តិសមាគមផ្គត់ផ្គង់ទឹកនៅប្រទេសកម្ពុជា។
  • លោក វីល ផាក (Mr. Will Park) ប្រធានកិត្តិយស អង្គការ (UNICEF) ប្រចាំនៅប្រទេសកម្ពុជា។

ចាប់តាំងពីឆ្នាំ ២០១០ មក ពួកយើងបានអនុវត្តន៍យុទ្ធនាការ ទឹកស្អាត អ៉ីអន យូនីសេហ្វ ដែលពាក់ព័ន្ធនឹងការដំឡើងបរិក្ខារផ្គត់ផ្គង់ទឹក ដោយមានការសហការជាមួយអង្គការ UNICEF ក្នុងគោលបំណងផ្សព្វផ្សាយអំពីការជួយវិស័យអប់រំ និងសុខភាព ហើយបានបរិច្ចាគអំណោយដែលទទួលបានពីទូទាំងប្រទេសជប៉ុន និងការបរិច្ចាគពីមូលនិធិនេះតាមរយៈគណៈកម្មាធិការជប៉ុនយូនីសេហ្វ

ក្នុងការប្រារព្ធយុទ្ធនាការខាងលើនេះលោក ម៉ូរី ជាប្រធានក្លឹប Aeon 1% បានថ្លែងថា៖

នៅក្នុងឆ្នាំនេះ យើងបានរៀបចំសកម្មភាពរៃអង្គាសប្រាក់នៅតាមហាង Aeon Group នៅទូទាំងប្រទេសជប៉ុន ហើយប្រាក់រៃអង្គាសដែលទទួលបានពីអតិថិជនមានចំនួនសរុបប្រហែល $150,000 (មួយសែន ប្រាំម៉ឺនដុល្លារ) ហើយ ក្លឹប Aeon 1% ក៏បានបរិច្ចាកចំនួនទឹកប្រាក់នេះជាមួយនឹងចំនួនដូចគ្នាផងដែរ។ លើសពីនេះទៅទៀត អង្គការយូនីសេហ្វជប៉ុនក៏បានបរិច្ចាក ទឹកប្រាក់សរុបប្រមាណស្មើគ្នានឹងចំនួនទឹកប្រាក់ ដែលបានរៃអង្គាសប្រាក់នៅតាមហាង Aeon Group នៅទូទាំងប្រទេសជប៉ុន និងក្លឹប Aeon 1% ដែលមានចំនួនទឹកប្រាក់សរុប $600,000 (ប្រាំមួយសែនដុល្លារ) ដើម្បីជួយដំឡើង និងពង្រីកបរិក្ខារផ្គត់ផ្គង់ទឹក បើគិតតាំងពីឆ្នាំ ២០១០មក ទឹកប្រាក់ដែលបានមកពីការរៃអង្គាសនេះសរុបគឺប្រហែល 3.5លានដុល្លារ។

ហើយសម្រាប់ប្រទេសកម្ពុជា Aeon Group បានអនុវត្តន៍គម្រោងសាងសង់សាលារៀនតាំងពីឆ្នាំ ២០០០ ដើម្បីផ្តល់កន្លែងសិក្សាដល់កុមារ ហើយបានសាងសង់សាលារៀនបានចំនួន ១៥១ ខ្នង ហើយបានផ្ដល់អាហារូបករណ៌ដល់និស្សិតសាកលវិទ្យាល័យកម្ពុជាចំនួន ២២១ នាក់ ដែលក្នុងនោះ សិស្សនិស្សិត មួយចំនួនបានចូលរួមក្នុងកម្មវិធី “អ្នកដឹកនាំយុវជនអាស៉ី ដែលជាកម្មវិធី ជំរុញដល់ការបណ្ដុះបណ្ដាលដល់អ្នកដឹកនាំវ័យក្មេងនៅអាស៉ីជាលក្ខណៈអន្តរជាតិ”។

គូសបញ្ជាក់ឲ្យដឹងផងដែរថា អ៉ីអន​ គ្រុប បានចាប់ផ្ដើមអាជីវកម្មផ្សារទំនើបអ៉ីអនម៉លភ្នំពេញក្នុងឆ្នាំ ២០១៤ ហើយផ្សារទំនើបចំនួន ៣ កំពុងបើកដំណើរការ។ អ៉ីអន​ គ្រុប បានបង្កើតអ៉ីអន ១% ក្លឹបឡើងក្នុងឆ្នាំ ១៩៩០ ដោយយកប្រាក់ចំណេញ ១% ដែលទទួលបានពីអតិថិជនដែលប្រើប្រាស់ អ៉ីអន គ្រុប ដើម្បីគាំទ្រលើសកម្មភាពវិភាគទានសង្គម ដោយផ្អែកលើសរស្តម្ភទាំង ៣រួមមាន៖ “ការចិញ្ចឹមបីបាច់ថែរក្សាសុខភាពកុមារ” “ការកសាងមិត្តភាពជាមួយប្រទេសផ្សេងៗ” និង “ការរួមចំណែកក្នុងការអភិវឌ្ឍន៍មូលដ្ឋាន” ។

Aeon 1% Club នឹងបន្តធ្វើការឆ្ពោះទៅអនាគតដែលពោរពេញដោយស្នាមញញឹមសម្រាប់ក្មេងៗជំនាន់ក្រោយ។