ជនជាតិ​ជប៉ុន​ និង​ខ្មែរ ​រួម​គ្នា​ដាំ​ដើមឈើ ​១​ម៉ឺន​ដើម នៅ​ផ្នែក​ខាងជើង​បរិវេណ​ប្រាសាទ​នាគ​ពន្ធ

រាជធានី​ភ្នំពេញ ​៖ ​ក្នុង​ស្មារតី​ស្រឡាញ់​ធម្មជាតិ​ ជនជាតិ​ជប៉ុន​ និង​ជន​ខ្មែរ ​៨០០​នាក់ ​បាន​រួម​គ្នា ដាំ​កូន​ឈើ​ចំនួន ​១​ម៉ឺន​ដើម លើ​ផ្ទៃដី​ទំហំ​៥​ហិ​កតា នៅ​ក្នុង​ឧទ្យាន​ធម្មជាតិ​អង្គរ​អ៊ី​អន នា​ផ្នែក​ខាងជើង​ នៃ​បារាយណ៍​ជ័យ​ត​ដាក(បារាយណ៍​ខាងជើង​) ​នៃ​ប្រាសាទ​នាគ​ពន្ធ ​ក្នុង​តំបន់​ឧទ្យាន​អង្គរ ​។

ការ​ដាំ​កូន​ឈើ​គឺ​មាន​សារៈសំខាន់ ដោយ​វា​អាច​ជួយ​ដល់​ជីវចម្រុះ​ធម្មជាតិ ជួយ​ដល់​បរិស្ថាន​ឱ្យ​ប្រជាពលរដ្ឋ​អាច​រស់នៅ​មាន​សុខភាព​ល្អ ព្រមទាំង​អាច​ធ្វើ​ឱ្យ​មាន​និរន្ត​ភាព ​នៃ​ប្រភព​ទឹក​នៅ​ក្រោម​ដី ដើម្បី​ជួយ​ទ្រទ្រង់​ដល់​គ្រឹះ​ប្រាសាទបុរាណ​នានា ឱ្យ​មាន​សុវត្ថិភាព​ផង​។

ថ្លែង​ក្នុង​ពិធី​ដាំ​ដុះ​ នា​ព្រឹក​ថ្ងៃ​ទី​០៥ ខែកក្កដា ឆ្នាំ​២០២៥ លោក​ជំទាវ សាន់​ណា​រ៉ា ឡង​ឌី រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ​និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់របស់​លោក​ជំទាវ​បណ្ឌិត​សុភា​ចា​រ្យ ភឿ​ង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ ​និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា មាន​ប្រសាសន៍​ថា ដើមឈើ​គឺជា​ជីវិត បើ​គ្មាន​ដើមឈើ​ គឺ​គ្មាន​ប្រភព​ទឹក គ្មាន​ជីវិត​មនុស្ស សត្វ ​និង​ជីវចម្រុះ គ្មាន​បរិស្ថាន​ស្រស់​ស្អាត ​និង​គ្មាន​អ្វី​ៗ​ទាំងអស់ ​។

លោក​ជំទាវ​បញ្ជាក់​ទៀត​ថា​ ៖ “​នៅ​ក្នុង​តំបន់​អង្គរ គឺ​ដើមឈើ​មាន​សារសំខាន់​យ៉ាង​ខ្លាំង​។​ ដើមឈើ​មាន​តួនាទី ក្នុង​ការ​ទាក់ទាញ​ទឹកភ្លៀង រក្សា​បាន​នូវ​ប្រភព​ទឹក​ក្រោម​ដី ស្រូប​យក​ឧស្ម័ន​កាបូ​និក​បំប្លែង​ទៅ​ជា​ឧស្ម័ន​អ៊ុ​ក​ស៊ី​ហ្សែ​ន និង​ផ្ដល់​ជា​ម្លប់​ដល់​អ្នក​ទេសចរណ៍​ និង​សត្វ​ផង​។ បន្ថែម​លើ​នេះ​ដើមឈើ​ ក៏​ដើរតួ​នាទី​ដ៏​សំខាន់​ផ្សេង​ទៀត ​ក្នុង​កិច្ច​ការពារ​ប្រាសាទបុរាណ​ផង​ដែរ” ​។

លោក​ជំទាវ​បន្ត​ថា​ មាន​ន័យ​ប្រាសាទបុរាណ​ខ្មែរ​ជា​ច្រើន ​បាន​សាងសង់​លើ​គ្រឹះ ​ដែល​ជា​ដីខ្សាច់ ហើយ​ត្រូវការ​ចាំបាច់​នូវ​ប្រភព​ទឹក​ក្រោម​ដី និង​ទឹកភ្លៀង សម្រាប់​រក្សា​ និង​បញ្ចូល​ទឹក​ទៅ​ក្នុង​ប្រឡាយ ស្រះ បារាយណ៍ ក​សិ​ន្ទុ​បុរាណ ​ដែល​នៅ​ព័ទ្ធ​ជុំវិញ ដើម្បី​ជួយ​ចិញ្ចឹម​គ្រឹះ​ប្រាសាទ ឱ្យ​មាន​លំនឹង និង​កុំឱ្យ​បាក់​ដួល​រលំ​។ ដើមឈើ​ ក៏​ជួយ​ជា​រនាំង​ការពារ​ទប់ទល់ ​និង​ការ​ប្រែ​វ​ប្រួល​អាកាសធាតុ ការ​រីក​រួម​ពុក​ផុយ​ថ្ម​របស់​ប្រាសាទ និងគ្រោះ​ធម្មជាតិ ខ្យល់ព្យុះ ព្រមទាំង​ទឹកជំនន់​ជាដើម​ ។

ជាមួយ​គ្នា​នោះ​ដែរ ​លោក​ជំទាវ​រដ្ឋលេខាធិការ​បាន​លើក​ឡើង​ថា ក្នុង​រយៈពេល​ជាង​២០​ឆ្នាំ​កន្លង​មកនេះ ​អាជ្ញាធរ​ជាតិ​អប្សរា ដែល​មាន​កិច្ចសហការ​ជាមួយ​ស្ថាប័ន​ផ្សេង​ៗ បាន​ប្រឹងប្រែង​យ៉ាង​ខ្លាំង ក្នុង​ការ​ដាំ​ដើមឈើ​ចម្រុះ​ នៅ​ក្នុង​តំបន់​ឧទ្យាន​អង្គរ បាន​ចំនួន​ជាង​២​លាន​ដើម​ ។
ចំ
ណែក​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ឯកឧត្តម អាត់​ស៊ី​ស៊ិ អ៊ី​ណូ​ (Atsushi Ueno) ​បាន​ថ្លែង​ថា ​ជា​ច្រើន​ឆ្នាំ​មកនេះ​ ក្រុមហ៊ុន​អ៊ី​អន មិន​ត្រឹមតែ​មក​វិនិយោគ ដើម្បី​ជួយ​សេដ្ឋកិច្ច ផ្ដល់​ការងារ​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​ខ្មែរ​ទេ គឺ​ក្រុមហ៊ុន​នេះ ​ក៏​កំពុង​ចូលរួម​ការងារ​សង្គម​នៅ​ក្នុង​ប្រទេស​កម្ពុជា​ជា​ច្រើន ដូច​ជា​កិច្ចការពារបរិស្ថាន ​និង​កិច្ច​ការពារ​សម្បត្តិ​បេតិកភណ្ឌ​ផង​ដែរ ​។
ជាក់ស្ដែង​មូលនិធិ​អ៊ី​អន បាន​ជួយ​សាងសង់​សារមន្ទីរ​ព្រះ​នរោត្តម​សីហ​នុ នៅ​ក្នុង​ខេត្តសៀមរាប ដើម្បី​ដាក់​វត្ថុ​សិល្បៈ​បុរាណ ដែល​រក​ឃើញ​ពី​តំបន់​អង្គរ​ផង​ដែរ ​។

លោក​ថា រាជរដ្ឋាភិបាល​ជប៉ុន​នឹង​បន្ត​កិច្ច​សហប្រតិបត្តិការ​ល្អ​ៗ​ថែម​ទៀត ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ពង្រីក​និង​ពង្រឹង​មិត្តភាព​ជប៉ុន​-​កម្ពុជា​ឱ្យ​កាន់តែ​រឹង​មាំ​ថែម​ទៀត​។

សមាជិក​ក្រុមប្រឹក្សាភិបាល​មូលនិធិ​បរិស្ថាន​អីអន លោក ណា​អូ​យ៉ា អូ​កា​ដា​(Naoya Okada)​បាន​ថ្លែង​នៅ​ក្នុង​ពិធី​ប្រារព្ធ​ពិធី​ដាំ​ដើមឈើ​លើក​ទី​១ នៅ​ក្នុង​ឧទ្យាន​ធម្មជាតិ​អង្គរ រួម​គ្នា​នេះ​ថា គម្រោង​ដាំ​ដើមឈើ​១​ម៉ឺន​ដើម​នៅ​ក្នុង​ឧទ្យាន​អង្គរ​ថ្ងៃនេះ ក្នុង​បំណង​ដើម្បី​ការពារ​ក្រុង​អង្គរធំ​ដែល​ជា​សម្បត្តិ​បេតិកភណ្ឌ ការពារ​បរិស្ថាន​ជួយ​ដល់​ជីវិត​សត្វ និង​មនុស្ស​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​។
លោក Naoya Okada បាន​លើក​ឡើង​ថា​ការ​ដាំ​កូន​ឈើ​នៅ​ថ្ងៃនេះ​ក្រោម​កិច្ចសហការ​រវាង​មូលនិធិ​អ៉ី​អន​(AEON) ជប៉ុន និង​អាជ្ញាធរ​ជាតិ​អប្សរា ។

លោក​ក៏​បាន​រំពឹង​ទុក​ថា​ការ​រួម​គ្នា​ដាំ​ដើមឈើ​វាង​ពលរដ្ឋ​ជប៉ុន​និង​ខ្មែរ​ក្នុងថ្ងៃនេះ គឺ​វា​អាច​នឹង​ធ្វើ​ឱ្យ​ធម្មជាតិ​សំបូរ​បែប​នៅ​ពេល​អនាគត​។​ចាប់តាំងពី​ឆ្នាំ​២០១២​មក មូលនិធិ​អ៉ី​អន បាន​គាំទ្រ​ដល់​ការងារ​លើកកម្ពស់​បរិស្ថាន​នៅ​ក្នុង​តំបន់​អង្គរ​ ៕​

ដំណើរទស្សនៈកិច្ច របស់ ក្រុមហ៊ុន អ៊ីអនខេមបូឌា ខូ អិលធីឌី ទៅកាន់ អគារសិក្សា និង កន្លែងដាំដើមឈើនៅឧទ្យានសួនសត្វភ្នំតាម៉ៅ ក្នុងខេត្តតាកែវ 

ដំណើរទស្សនៈកិច្ច របស់គណៈគ្រប់គ្រង និងបុគ្គលិក ក្រុមហ៊ុន អ៊ីអនខេមបូឌា ខូ អិលធីឌី ទៅកាន់ អគារសិក្សា តាមរយៈកម្មវិធីសប្បុរសធម៌ AEON 1% Club Foundation និងកន្លែងដាំដើមឈើនៅឧទ្យានសួនសត្វភ្នំតាម៉ៅ ក្នុងខេត្តតាកែវ​។ ​

aeon-cambodia-visited-program
aeon-cambodia-visited-program1

នាព្រឹកថ្ងៃទី២១​ ខែតុលា ឆ្នាំ២០២៣ គណៈគ្រប់គ្រង និងបុគ្គលិករបស់ ក្រុមហ៊ុន អ៊ីអនខេមបូឌា ខូ អិលធីឌី បានចុះទស្សនៈកិច្ច អគារសិក្សា១ខ្នង ដែលមាន ៥បន្ទប់​  ស្ថិតក្នុងអនុវិទ្យាល័យគិតម៉េង ប្រាសាទ ស្រុកបាទី ខេត្តតាកែវ ​តាមរយៈកម្មវិធីសប្បុរសធម៌ (AEON 1% Club Foundation) ដោយនាំយកនូវសម្ភារៈសិក្សា​ និងកាដូរលើកចិត្តមួយចំនួនជូនដល់សិស្សានុសិស្សចំនួន ៨០០នាក់ និង លោកគ្រូ អ្នកគ្រូចំនួន ៣៥នាក់។​​ លើសពីនេះទៅទៀត​គណៈគ្រប់គ្រង និងបុគ្គលិករបស់ក្រុមហ៊ុន អ៊ីអនខេមបូឌា ខូ អិលធីឌី ក៏បានបង្កើតសកម្មភាពសប្បាយជាមួយសិស្សនុសិស្ស ដូចជាកម្មវិធីបង្រៀនបត់ក្រដាស (Origami) តាមបែបជប៉ុន និងបង្រៀនពាក្យជាភាសាជប៉ុនមួយចំនួនផងដែរ។

aeon-cambodia-visited-program2
aeon-cambodia-visited-program3
aeon-cambodia-visited-program4
aeon-cambodia-visited-program5

ឆ្លៀតក្នុងឱកាសនោះផងដែរ គណៈគ្រប់គ្រង និង បុគ្គលិករបស់ ក្រុមហ៊ុន អ៊ីអនខេមបូឌា ខូ អិលធីឌី ក៏បានចុះត្រួតពិនិត្យ កន្លែងដាំដើមឈើនៅឧទ្យានសួនសត្វភ្នំតាម៉ៅ ដែលក្រុមហ៊ុនបានឧបត្ថម្ភនាពេលកន្លងមក ចាប់តាំងពីឆ្នាំ២០១៥ ​ដល់ ឆ្នាំ២០១៧ ប្រមាណជា​ ២១០០០ ដើម។

aeon-cambodia-visited-program6
aeon-cambodia-visited-program7

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន អ៊ីអនខេមបូឌា ខូ អិលធីឌី បានចូលរួមឧបត្ថម្ភអគារសិក្សា ក៏ដូចសម្មភាពសប្បុរសធម៌ផ្សេងៗជាច្រើនទៀតនៅក្នុងប្រទេសកម្ពុជា​ និងតំបន់អាស៊ីអាគ្នេយន៍ ដូចជា សាងសង់អគារសិក្សា ដាំកូនឈើ សាងសង់សារៈមន្ទីរនៅខេត្តសៀមរាប​(នរោត្តមសីហនុ អង្គរ) មជ្ឈមណ្ឌលជនពិការ (នៅបាត់ដំបង) ផ្តល់អាហាររូបករណ៍ដល់និស្សិត ជីកអណ្តូងទឹកស្អាត Teenage Ambassador យុទ្ធនាការវិក័យបត្រ័ពណ៌លឿង Clean & Green Day, Food Bank។ អគារសិក្សាដែលស្ថិតនៅក្នុងខេត្តតាកែវនេះ ជាអគារសិក្សា ទី១៥១ ដែល AEON 1% Club Foundation បានឧបត្ថម្ភនៅក្នុងប្រទេសកម្ពុជា។​ ការចូលរួម សម្មភាពសប្បុរសធម៌ និងសកម្មភាពសង្គម​ផ្សេងៗរបស់ ក្រុមហ៊ុន អ៊ីអនខេមបូឌា ខូ អិលធីឌី គឺដើម្បីចូលរួមចំណែកលើកកំពស់ការអភិវឌ្ឍន៍សង្គម និងធនធានមនុស្ស ក្នុងប្រទេសកម្ពុជាទាំងមូល។

aeon-cambodia-visited-program8
aeon-cambodia-visited-program9
aeon-cambodia-visited-program10

ក្រុមហ៊ុន អ៊ីអនខេមបូឌា ខូ អិលធីឌី បានបើកដំណើរការអាជីវកម្មរបស់ខ្លួនក្នុងប្រទេសកម្ពុជាតាំងពីខែកក្កដា ឆ្នាំ២០១៤ ក្នុងនាមជាក្រុមហ៊ុនលក់រាយធំជាងគេមួយក្នុងចំណោមក្រុមហ៊ុនលក់រាយជាច្រើនទៀត។ ស្ថិតនៅក្រោមបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន អ៊ីអន គ្រុប ដែលមានមូលដ្ឋាននៅប្រទេសជប៉ុន ក្រុមហ៊ុន អ៊ីអនខេមបូឌា ខូ អិលធីឌី ប្ដេជា្ញយក “អតិថិជនជាចម្បង” និងមានគោលការណ៍មូលដ្ឋានរបស់ខ្លួនដើម្បីសម្រេចបាននូវភាពសុខដុមរម្យនា ស្ថេរភាព និងសន្តិភាពក្នុងសង្គម តាមរយៈអាជីវកម្មរបស់ខ្លួន។

ក្រុមហ៊ុន អ៊ីអនខេមបូឌា ខូ អិលធីឌី ទទួលបាននូវការជឿទុកចិត្តយ៉ាងខ្លាំងពីសំណាក់អតិថិជន និងបានពង្រីករិសាលភាពអាជីវកម្មរបស់ខ្លួនលើជំនួញជាច្រើនដូចជា៖ ហាងលក់ទំនិញទូទៅ ផ្សារទំនើប ហាងលក់ទំនិញខ្នាតតូច (អ៊ីអន ម៉េកវែលយូ) និងអាជីវកម្មអនទ្បាញ (អ៊ីអន អនទ្បាញ) ហាងឯកទេសអ៊ីអននិងយីហោផ្ដាច់មុខរបស់អ៊ីអន (ហូមខរឌី ហាង IC Inner casual ហាង Kids Republicឱសថស្ថាន អ៊ីអន ហាងកង់អ៊ីអន ហាងនំបុ័ងអ៊ីអន ហាងលក់សម្ភារៈ DAISO Japanនិងផលិតផលម៉ាក ថប់វែលយូ) ដែលផ្ដល់នូវទំនិញច្រើនជាង ១០០០០​ មុខរាប់ចាប់ពី ម្ហូបអាហារ សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ សម្លៀកបំពាក់ សម្ភារៈប្រើប្រាស់ក្នុងផ្ទះ (រួមមានសម្ភារៈបន្ទប់គេង និងសម្ភារៈបន្ទប់ទឹក) សម្ភារៈកីទ្បា ថ្នាំពេទ្យ និងគ្រឿងសម្អាងជាដើម។


លោកអ្នកក៏អាចធ្វើការបញ្ជាទិញជាមួយ អ៊ីអន អនទ្បាញ តាមរយៈ

គេហទំព័រ www.aeononlineshopping.com ឬ ទាញយកកម្មវិធី AEON Online Mobile App

សម្រាប់ព័ត៌មានបន្ថែម:
Facebook: AEON Retail Cambodia
Telegram: AEON Retail Cambodia
Instagram: aeon_retail_cambodia
YouTube: AEON Retail Cambodia

ក្រុមហ៊ុនអុីអន ខេមបូឌា ចូលរួមកម្មវិធីដាំដើមឈើរៀបចំដោយក្រុមហ៊ុនអុីអនម៉ល ខេមបូឌា ក្រោមប្រធានបទ “AEON Hometown Forests”

នៅព្រឹកថ្ងៃសៅរិ៍ទី០៨ ខែតុលា ឆ្នាំ២០២២ គណៈគ្រប់គ្រងក្រុមហ៊ុនអុីអន ខេមបូឌា បានចូលរួមកម្មវិធីដាំដើមឈើ ដែលរៀបចំទ្បើងដោយក្រុមហ៊ុនអុីអនម៉ល ខេមបូឌា​ ក្រោមប្រធានបទ “AEON Hometown Forests” មុនពេលការបើកដំណើរការផ្សារទំនើបអុីអនម៉លមានជ័យ ដែលជាផ្សារទំនើបទី៣ និងធំជាងគេមួយក្នុងប្រទេសកម្ពុជា។

កម្មវិធីដាំដើមឈើនេះមានគោលបំណងធ្វើឲ្យផ្សារទំនើបដែលបើកថ្មីពោពេញដោយធម្មជាតិពណ៌បែតង និងដើម្បីផ្សារភ្ជាប់ជាមួយសហគមន៍ក្នុងតំបន់ ដើម្បីបណ្ដុះគំនិតថែរក្សា និងស្រលាញ់បរិស្ថានទៅកាន់ប្រជាជនរស់នៅជុំវិញ ក៏ដូចជាពិភពលោកទាំងមូល។

កម្មវិធីនេះមានការចូលរួមដ៏ខ្ពង់ខ្ពស់ពីសំណាក់ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្ដម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូត វិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា លោក ត្ស៊ុបូយ៉ា ម៉ាសាយុគិ អគ្គនាយក ក្រុមហ៊ុន អុីអន ម៉ល (ខេមបូឌា) ខូអិលធីឌី គណៈគ្រប់គ្រងក្រុមហ៊ុនអុីអន (ខេមបូឌា)​ ខូអិលធីឌី ភ្ញៀវកិត្តិយសមកពីបណ្ដាក្រុមហ៊ុនដៃគូសហការ ប្រជាពលរដ្ឋក្នុងតំបន់ និងសិស្សានុសិស្ស សរុបច្រើនជាង១០០០នាក់។ ​ក្នុងឱកាសនេះផងដែរ ដើមឈើជាង៨០០០ ដើម ដែលមានពូជផ្សេងៗចំនួន១៣ ប្រភេទនៅក្នុងតំបន់ ដូចជា៖ Crinum Lily, Spider Lily, Western Sword Fern និងប្រភេទផ្សេងៗទៀតត្រូវបានដាំនៅថ្ងៃតែមួយនេះ។

ក្នុងនាមជាក្រុមហ៊ុនមួយក្នុងចំណោមបុត្រសម្ព័ន្ធរបស់អុីអនគ្រុប ក្រុមហ៊ុនអុីអន (ខេមបូឌា) ខូអិលធីឌី គាំទ្រយ៉ាងពេញទំហឹងចំពោះយុទ្ធនាការបរិស្ថាននានាដែលផ្សារភ្ជាប់ជាមួយកម្មវិធីមូលនិធិបរិស្ថានរបស់ខ្លួន។ ក្រៅពីសកម្មភាពដាំដើមឈើ ក្រុមអុីអន ខេមបូឌា តែងតែរៀបចំកម្មវិធីបរិស្ថាន Clean & Green Day របស់ខ្លួនជាប្រចាំជារៀងរាល់ខែ ដោយអនុញ្ញាតឲ្យបុគ្គលិក​ ក៏ដូចជាប្រជាពលរដ្ឋនៅជុំវិញចូលរួមសកម្មភាពសម្អាតបរិស្ថាននៅជុំវិញហាងរបស់ខ្លួន។

*****

អំពីកម្មវិធី AEON Hometown Forests

ការបង្កើតបរិស្ថានដោយប្រើប្រាស់ “ដើមឈើក្នុងស្រុក” ចាប់ផ្ដើមនៅផ្សារទំនើបម៉ាទ្បាកា របស់អុីអនម៉ាទ្បេស៊ី ក្នុងឆ្នាំ១៩៩១ ហើយវាត្រូវបានអនុវត្តនៅជប៉ុននៅសាខាហាង JUSCO Shin Hisai (Mie Prefecture) ក្នុងខែមេសា ឆ្នាំ១៩៩២។ ចំនួនដើមឈើសរុបដែលបានដាំកំទ្បុងពេលយុទ្ធនាការ “Hometown and Forest Creation” និងដោយមូលនិធិបរិស្ថានរបស់អុីអន មានរហូតដល់១០លានដើមគិតត្រឹមឆ្នាំ២០២៣ ខាងមុខ។