ផ្សារទំនើបអ៉ីអនបានបើកដំណើរការជាផ្លូវការនៅប្រទេសកម្ពុជាក្នុងខែកក្កដាឆ្នាំ២០១៤ ដើម្បីបំពេញតំរូវការ ក៏ដូចជាជួយអភិវឌ្ឍន៍កម្រិតជីវភាពរបស់ប្រជាជនកម្ពុជាឲ្យកាន់តែមានភាពងាយស្រួល និងស៊ីវីល័យ។ គិតត្រឹមខែកក្កដា ឆ្នាំ២០២១ នេះ ផ្សារទំនើបអ៉ីអនភ្នំពេញ បានបើកដំណើរការក្នុងប្រទេសកម្ពុជាអស់រយៈពេល ៧ឆ្នាំហើយ ដោយឡែកសាខាសែនសុខ ស៊ីធី ក៏បានបើកដំណើរការរយៈពេល ៣ឆ្នាំផងដែរប្រកបដោយភាពជោគជ័យ និងទទួលបានទំនុកចិត្តខ្ពស់ពីសំណាក់អតិថិជន លើគុណភាពទំនិញ សេវាកម្ម និងតម្លៃ។
ក្នុងឱកាសអបអរសាទរគម្រប់ខួប ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៩ ខែកក្កដា រហូតដល់ ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ ផ្សារទំនើបអ៉ីអន ក៏មានការផ្ដល់ជូនពិសេសៗជាច្រើនជូនដល់អតិថិជនដូចជា៖ការបញ្ចុះតម្លៃលើមុខទំនិញជាច្រើនមុខរហូតដល់ ៧០% រួមជាមួយនឹងការផ្តល់ជូននូវកាដូជាច្រើនដូចជា: ដបទឹក ឆត្រ ម៉ាស និង ថង់បរិស្ថាន (ចំនួនកាដូមានកំណត់) អ្វីដែលកាន់តែពិសេសលើសពីនេះ អតិថិជនអាចមានឱកាសប្តូរយកសន្លឹកឆ្នោតផ្សងសំណាងឈ្នះរង្វាន់ជាច្រើនដូចជា: ម៉ូតូ ទូរទឹកកក ទូរទស្សន៍ ទូរស័ព្ទដៃ កង្ហារ និង រង្វាន់ជាច្រើនសន្ធឹកសន្ធាប់ទៀត ដោយគ្រាន់តែចំនាយជាសាច់ប្រាក់ចាប់ពី ២៧$ ឬ ១៧$ តាមរយៈ VISA CARD នឹងទទួលបានសន្លឹកឆ្នោតផ្សងសំណាង១សន្លឹកភ្លាម។
សម្រាប់អតិថិជនដែលមានកាតសន្សំពិន្ទុអ៉ីអននឹងទទួលបានពិន្ទុគុណនឹង៧ដងរៀងរាល់សប្ដាហ៍ផងដែរ សំរាប់រាល់ការចំនាយ ចាប់ពី ១០$ ទ្បើងទៅ (១០០ពិន្ទុ ប្ដូរបានបណ្ណបញ្ចុះតម្លៃ៥ដុល្លារ) ចំណែកអតិថិជនដែលមានកាតអ្នកម្ដាយ (AEON Mommy Card)នឹងទទួលបានការបញ្ចុះតម្លៃ ៥% ផងដែរទៅលើសម្ភារទារកគ្រប់ប្រភេទពីហាង Kids Republic។
បន្ថែមពីនេះ អតិថិជនក៏អាចធ្វើការបង់រំលស់អត្រាការប្រាក់០% រហូតដល់១២ខែ ជាមួយនឹងធនាគារឯកទេសអ៉ីអន ទៅលើទំនិញជាច្រើនប្រភេទដូចជា: សម្ភារអេទ្បិចត្រូនិក គ្រឿងសម្អាង វ៉ាលិស នាឡិកា រទេះរុញទារក និង សម្ភារជាច្រើនទៀត និងឱកាសទទួលបានទឹកប្រាក់ត្រលប់មកវិញ ៧$ ដោយគ្រាន់តែចំនាយចាប់ពី២៧$ ទ្បើងទៅ ដោយប្រើប្រាស់កាតធនាគារឯកទេសអ៉ីអនផងដែរ។ មួយវិញទៀត អតិថិជននឹងទទួលបានទឹកប្រាក់ត្រលប់មកវិញ ១០% ដោយគ្រាន់តែធ្វើការទូទាត់តាមរយៈ ផាយផេ និងទទួលបានទឹកប្រាក់ត្រលប់មកវិញរហូតដល់ ៤៧$សំរាប់ការទូទាត់តាមរយៈធនាគារអេស៊ីលីដាម៉ូបាល។
កាន់តែមានភាពងាយស្រួល អតិថិជនរបស់ផ្សារទំនើបអ៉ីអនអាចធ្វើការទូទាត់ទំនិញបានជាច្រើនជម្រើសតាមរយៈការប្រើប្រាស់ប្រភេទកាត និង E-payment ដូចជា៖ Visa Card, Master Card, Union Pay, JCB, Diners Club, AEON Wallet, ACLEDA (Cards & App), PiPay, Alipay និង Wechat។


