ស្វាគមន៍មកកាន់សប្ដាហ៍បញ្ចុះតម្លៃរបស់ហាងហូមខរឌី

ចែករំលែក:

ហូមខរឌីដែលជាហាងឯកទេសសម្ភារៈប្រើប្រាស់ក្នុងផ្ទះយីហោផ្ដាច់មុខរបស់អ៉ីអន បានរៀបចំកម្មវិធីសប្ដាហ័បញ្ចុះតម្លៃ ចាប់ពីថ្ងៃទី២៣ សីហា ដល់ ០៤ កញ្ញា ឆ្នាំ២០២២ នៅហាងហូមខរឌីទាំង២សាខា ស្ថិតនៅផ្សារទំនើបអ៉ីអនភ្នំពេញ ជាន់ទី២ ផ្សារទំនើបអ៉ីអនសែនសុខ ជាន់ទី១ និងផ្សារទំនើបអ៉ីអនម៉េកវែលយូសាខាឬស្សីកែវ។

អតិថិជនអាចរីករាយជាមួយការបញ្ចុះតម្លៃពិសេសរហូតដល់២០% លើទំនិញមួយចំនួន និងមានឱកាសឈ្នះរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ផងដែរ។ អតិថិជននឹងទទួលបានសន្លឹកឆ្នោតផ្សងសំណាងមួយសន្លឹកភ្លាមៗ រាល់ការចំនាយចាប់ពី១៨ដុល្លារក្នុង១វិក័យបត្រទៅលើទំនិញក្នុងហាងហូមខរឌី។ រង្វាន់រួមមាន៖ សាទ្បុងបត់ កៅអី ពូកបត់ កម្រាលត្រជាក់ ស្រោមខ្នោយត្រជាក់ ក្នើយសណ្ឋាគារ និងខ្ទះឆាជាដើម។

ការចាប់រង្វាន់នឹងធ្វើទ្បើងនៅថ្ងៃទី០៥ កញ្ញា ឆ្នាំ២០២២ តាមរយៈការផ្សាយផ្ទាល់នៅលើហ្វេសប៊ុកផ្លូវការរបស់យើង Home Coordy Cambodia និង AEON Retail Cambodia ចាប់ពីម៉ោង២រសៀល។

ទាញយកខិតប័ណ្ណនៅទីនេះ!

សម្រាប់ព័ត៌មានបន្ថែម៖

Facebook: https://www.facebook.com/homecoordycambodia
Instagram: https://www.instagram.com/home_coordy_cambodia/