មូលនិធិ AEON 1% Club បានបរិច្ចាគទឹកប្រាក់ ៦៣,៦២៤,២២៤ យេន ក្នុងការគាំទ្រ យុទ្ធនាការទឹកសុវត្ថិភាពរបស់អ៉ីអន យូនីសេហ្វ ២០២៥

ចែករំលែក:

នៅថ្ងៃអង្គារ ទី ១២ ខែសីហា ឆ្នាំ ២០២៥ មូលនិធិ AEON 1% Club Foundation បានរៀបចំប្រារព្ធពីធី យុទ្ធនាការទឹកសុវត្ថិភាពរបស់អ៉ីអនយូនីសេហ្វឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា និងបានប្រគល់អំណោយ និងវិភាគទានពីមូលនិធិដល់ ប្រទេសកម្ពុជា និងឡាវ។

នៅតំបន់ខ្លះ ដូចជាប្រទេសកម្ពុជា កុមារមិនអាចចូលរៀនបានទេ ដោយសារត្រូវចំណាយពេលទៅយកទឹកពីកន្លែងឆ្ងាយ។ ជាងនេះទៅទៀត ការរកប្រភពទឹកស្អាតគឺភាពពិបាកខ្លាំង ដែលជាកត្តាធ្វើឲ្យមានការប្រើប្រាស់ទឹកស្រះដែលគ្មានអនាម័យ និងទឹកក្រោមដីដែលមានសារធាតុដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាព។

មូលនិធិនេះបានដំណើរការយុទ្ធនាការនេះតាំងពីឆ្នាំ ២០១០ ដោយជឿជាក់ថា ទឹកស្អាតនឹងមានសុវត្ថិភាព គឺជាមូលដ្ឋានគ្រឹះសម្រាប់ការពារអាយុជីវិតរបស់កុមារ និងគាំទ្រដល់ការលូតលាស់ប្រកបដោយសុខមាលភាព។

តាមរយៈធ្វើយុទ្ធនាការនេះ យើងបានបរិច្ចាកទឺកប្រាក់សរុបចំនួន ៦៣,៦២៤,២២៤ យ៉េន (ប្រហែល ៤៣៣,១៥៣ ដុល្លារ) តាមរយៈគណៈកម្មាធិការជប៉ុនយូនីសេហ្វ ដែលជាមូលនិធិរួមបញ្ចូលផលប្រយោជន៍សាធារណៈ ទឹកប្រាក់សរុបចំនួន ៣១,៨១២,១១២ យ៉េន (ប្រហែល ២១៦,៥៧៦ ដុល្លារ) នឹងប្រាក់ទទួលបានពីការរួមចំណែករបស់អតិថិជនចំនួន ៣១,៨១២,១១២ យ៉េន (ប្រហែល ២១៦,៥៧៦ ដុល្លារ) តាមរយពមូលនិធិរបស់យើង។ ទឹកប្រាក់ដែលបានបរិច្ចាគមកទល់ពេលនេះប្រមាណ ៧០៧ លានយ៉េន (ប្រហែល ៤,៨១៣,២៥៦ ដុល្លារ) ហើយទឹកប្រាក់ទាំងនោះត្រូវបានប្រើប្រាស់សម្រាប់ការសាងសង់ និងថែទាំបរិក្ខារបន្សុទ្ធទឹក ព្រមទាំងការដំឡើង និងចែកចាយទឹកដល់ផ្ទះនៅតំបន់ដាច់ស្រយ៉ាល ដែលមានមនុស្សរស់នៅជាង ៦៤០,០០០ នាក់ទទួលបានទឹកស្អាត។

មូលនិធិរបស់យើងនឹងបន្តជួយដល់កុមារទាំងផ្នែកអប់រំ និងសុខភាព ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយសុខមាលភាព របស់កុមារដែលជាអ្នកដឹកនាំជំនាន់ក្រោយ។

គូសបញ្ជាក់ឲ្យដឹងផងដែរថា អ៉ីអន​ គ្រុប បានចាប់ផ្ដើមអាជីវកម្មផ្សារទំនើបអ៉ីអនម៉លភ្នំពេញក្នុងឆ្នាំ ២០១៤ ហើយផ្សារទំនើបចំនួន ៣ កំពុងបើកដំណើរការ។ អ៉ីអន​ គ្រុប បានបង្កើតអ៉ីអន ១% ក្លឹបឡើងក្នុងឆ្នាំ ១៩៩០ ដោយយកប្រាក់ចំណេញ ១% ដែលទទួលបានពីអតិថិជនដែលប្រើប្រាស់ អ៉ីអន គ្រុប ដើម្បីគាំទ្រលើសកម្មភាពវិភាគទានសង្គម ដោយផ្អែកលើសរស្តម្ភទាំង ៣រួមមាន៖ “ការចិញ្ចឹមបីបាច់ថែរក្សាសុខភាពកុមារ” “ការកសាងមិត្តភាពជាមួយប្រទេសផ្សេងៗ” និង “ការរួមចំណែកក្នុងការអភិវឌ្ឍន៍មូលដ្ឋាន” ។

Aeon 1% Club នឹងបន្តធ្វើការឆ្ពោះទៅអនាគតដែលពោរពេញដោយស្នាមញញឹមសម្រាប់ក្មេងៗជំនាន់ក្រោយ។