ហាងឯកទេសសម្ភារៈប្រើប្រាស់ក្នុងផ្ទះយីហោផ្ដាច់មុខរបស់អ៉ីអន ហូមខរឌីរៀបចំកម្មវិធី សប្ដាហ៍បញ្ចុះតម្លៃ លើកទី៩របស់ខ្លួន

ចែករំលែក:

ហាងហូមខរឌី ត្រូវបានទទួលស្គាល់ជាទូទៅពីសំណាក់ប្រជាជនកម្ពុជាទៅលើផលិតផលប្រើប្រាស់ក្នុងផ្ទះគ្រប់ប្រភេទដែលមានគុណភាពស្តង់ដារប្រទេសជប៉ុន និងតម្លៃសមរម្យ។ រៀងរាល់៣ខែម្ដង អតិថិជនដែលនិយមគាំទ្រផលិតផលរបស់ហាងហូមខរឌី អាចរីករាយក្នុងការជាវទំនិញជាច្រើនមុខពីហាងហូមខរឌីផ្ទាល់ជាមួយការបញ្ចុះតម្លៃ និងការផ្ដល់ជូនដ៏អស្ចារ្យជាច្រើន ពីកម្មវិធីសប្ដាហ៍បញ្ចុះតម្លៃ របស់ខ្លួន។
គួរបញ្ជាក់ផងដែរថា នេះគឺជាលើកទី៩ហើយ ដែលហាងហូមខរឌីបានប្រារព្ធធ្វើកម្មវិធី សប្ដាហ៍បញ្ចុះតម្លៃ ដើម្បីឲ្យអតិថិជនរបស់ខ្លួនអាចទទួលបានការផ្ដល់ជូនពិសេសៗជាច្រើន រួមទាំងឱកាសឈ្នះរង្វាន់ដ៏សន្ធឹកសន្ធាប់ផងដែរ។

សប្ដាហ៍បញ្ចុះតម្លៃរបស់ហាង ហូមខរឌី មានរយៈពេល ២សប្ដាហ៍ ចាប់ពីថ្ងៃទី២៣ សីហា ដល់​០៤ កញ្ញា ឆ្នាំ២០២២ នៅទីតាំងទាំងបីសាខារបស់ហាង ហូមខរឌី នៅផ្សារទំនើបអ៉ីអនភ្នំពេញ ជាន់ទី២ និងផ្សារទំនើបអ៉ីអន សែនសុខ ស៊ីធី ជាន់ទី១ និងនៅក្នុងផ្សារទំនើបអ៉ីអនម៉េកវែលយូ​ ឬស្សីកែវ។
ក្នុងរយៈពេល២សប្ដាហ៍នេះ អតិថិជននឹងទទួលបានការផ្ដល់ជូនពិសេសៗជាច្រើនដូចជា៖ ការបញ្ចុះតម្លៃរហូតដល់ ២០% (លើទំនិញដែលត្រូវបញ្ចុះតម្លៃ) និងឱកាសចាប់ឆ្នោតឈ្នះរង្វាន់ជាច្រើន។

ដើម្បីមានឱកាសចូលរួមចាប់ឆ្នោតឈ្នះរង្វាន់ អតិថិជនត្រូវចំនាយចាប់ពី១៨ដុល្លារទ្បើងទៅក្នុង១វិក័យបត្រ នោះអតិថិជននឹងទទួលបានសន្លឹកឆ្នោត១សន្លឹក ក្នុងការផ្សងសំណាងឈ្នះរង្វាន់ជាច្រើនដូចជា៖ សាទ្បុងបត់ កៅអី ពូកបត់ កម្រាលត្រជាក់ ស្រោមខ្នោយត្រជាក់ ក្នើយសណ្ឋាគារ និងខ្ទះឆាជាដើម។

លក្ខខណ្ឌក្នុងការចាប់រង្វាន់៖

១. រាល់ការជាវទំនិញនៅហាង​ហូមខរឌីចាប់ពី១៨ដុល្លារ ក្នុង១វិក័យបត្រ នឹងទទួលបានសន្លឹកឆ្នោត១សន្លឹក ។

២. វិក័យបត្រអាចប្ដូរយកសន្លឹកឆ្នោតបានក្នុងកំទ្បុងពេលប្រូម៉ូសិន។

៣. អតិថិជនម្នាក់មានឱកាសឈ្នះរង្វាន់តែមួយប៉ុណ្ណោះ ។

៤. កម្មវិធីចាប់រង្វាន់នេះធ្វើទ្បើងចាប់ពីថ្ងៃទី២៣ សីហា ដល់ ០៤ កញ្ញា ឆ្នាំ២០២២ សម្រាប់ទីតាំងហាងហូមខរឌី នៅផ្សារទំនើបអ៉ីអនភ្នំពេញ អ៉ីអនសែនសុខស៊ីធី និងអ៉ីអនម៉េកវែលយូ ឬស្សីកែវ ។

៥. បំពេញព័ត៌មានលម្អិត នៅលើសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ រួចយកទៅដាក់ក្នុងធុងឆ្នោតឲ្យបានមុខថ្ងៃចាប់រង្វាន់។

៦. ការចាប់រង្វាន់ និងប្រកាសអ្នកឈ្នះ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ២រសៀល នៅហាងហូមខរឌី ស្ថិតនៅផ្សារទំនើបអ៉ីអនភ្នំពេញ និងតាមរយៈការ LIVE ផ្ទាល់ពីហ្វេសប៊ុកផេកផ្លូវការ  “Home Coordy Cambodia” និង​ “AEON Retail Cambodia”។

៧. ក្រុមការងារនឹងធ្វើការទំនាក់ទំនងទៅអតិថិជនដែលឈ្នះរង្វាន់ តាមរយៈលេខទូរស័ព្ទដែលបានបំពេញនៅលើសន្លឹកឆ្នោត។

៨.​ អតិថិជនដែលឈ្នះរង្វាន់ អាចមកបើករង្វាន់ក្នុងរយៈពេល ៧ថ្ងៃ បន្ទាប់ពីថ្ងៃប្រកាសអ្នកឈ្នះ ដោយភ្ជាប់មកជាមួយនូវ សន្លឹកឆ្នោត អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន (ច្បាប់ដើម) ឫឯកសារផ្សេងៗ។

៩. សន្លឹកឆ្នោតដែលមិនមានព័ត៌មានច្បាស់លាស់ នឹងចាត់ទុកជាមោឃៈ ។

១០. ហាងហូមខរឌី រក្សាសិទ្ធិកែប្រែ លុបចោល ឬបន្ថែមលក្ខខណ្ឌផ្សេងៗ ដោយពុំចាំបាច់ជូនដំណឹងជាមុន៕

*****​

គួរបញ្ជាក់ផងដែរថា ហូមខរឌី ជាហាងសម្ភារៈប្រើប្រាស់ក្នុងផ្ទះ យីហោផ្ដាច់មុខរបស់អ៉ីអន ដែលមានសម្ភារៈប្រើប្រាស់ក្នុងផ្ទះជាច្រើន ដូចជាសម្ភារៈប្រើប្រាស់សម្រាប់បន្ទប់ទទួលភ្ញៀវ បន្ទប់គេង បន្ទប់ទឹក និងផ្ទះបាយ ជាមួយការរចនាបែបសាមញ្ញ គុណភាពជប៉ុន និងតម្លៃសមរម្យ។ ជាមួយការរចនាដែលមានលក្ខណសមញ្ញ ស្តង់ដារ និងចំណាយពេលខ្លីក្នុងតុបតែង ផលិតផលរបស់ ហូមខរឌី ត្រូវបានផលិតទ្បើងដោយប្រើប្រាស់ពណ៌គោលមួយចំនួនប៉ុណ្ណោះដូចជា ពណ៌ស ខៀវ និងប្រផេះ ដើម្បីផ្សារភ្ជាប់ជាមួយធម្មជាតិ និងជីវិត។ 

ហាង ហូមខរឌី ត្រូវបានគេស្គាល់ច្បាស់ដោយសារមុខងារជាក់លាក់ទាំង៤ របស់ខ្លួនដូចជា៖ ការរចនាបែបសាមញ្ញ គុណភាពស្តង់ដារជប៉ុន មុខងារច្រើន និងអាចប្រើប្រាស់សម្រាប់តុបតែងជាមួយសម្ភារៈប្រើប្រាស់ផ្សេងទៀតបាន។

សម្រាប់អ្នកដែលស្រលាញ់សម្ភារៈប្រើប្រាស់ក្នុងផ្ទះដែលមានរចនាបទបែបសាមញ្ញ គុណភាពខ្ពស់ ហើយមានមុខងារច្រើន និងអាចប្រើសម្រាប់តុបតែងជាមួយសម្ភារៈផ្សេងៗទៀត ហាង ហូមខរឌី ពិតជាជម្រើសដ៏ល្អសម្រាប់អ្នក។

កុំភ្លេចអញ្ជើញមកទទួលយកការផ្ដល់ជូនពិសេសនេះទាំងអស់គ្នា!

ទាញយកខិតប័ណ្ណនៅទីនេះ!

សម្រាប់ព័ត៌មានបន្ថែម៖
Facebook: https://www.facebook.com/homecoordycambodia
Instagram: https://www.instagram.com/home_coordy_cambodia/