ផ្សារទំនើប អ៊ីអន ម៉េកវែលយូ ប្រកាសបើកសាខាទី ១៨ ថ្មីរបស់ខ្លួន ផ្សារទំនើប អ៊ីអន ម៉េកវែលយូ អ៉ិចប្រេស ទួលគោក ៣៣៧

ចែករំលែក:

នាថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២៦, ផ្សារទំនើប អ៊ីអន ម៉េកវែលយូមានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសបើកសម្ពោធសាខាថ្មីរបស់ខ្លួនគឺ អ៊ីអន ម៉េកវែលយូ អ៉ិចប្រេស ទួលគោក ៣៣៧។ ជាមួយការដាក់ដំណើរការ សាខាទី១៨ នេះ និងនាំមកនូវភាពងាយស្រួលកាន់តែច្រើនដល់អតិថិជនដែលរស់នៅជុំវិញតំបន់នេះផ្ទាល់។

សាខាថ្មីនេះ គឺជាផ្សារទំនើបមួយដែលមានផលិតផលច្រើនមុខ ច្រើនប្រភេទសម្រាប់បំពេញនូវតម្រូវការប្រចាំថ្ងៃរបស់អតិថិជនដូចជា៖ នំដុតស្រស់ៗ ភេសជ្ជៈ អាហារសម្រន់ និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃសំខាន់ៗជាច្រើនមុខផ្សេងទៀត។ ជាមួយការរចនាឡើងជាមួយនឹងគោលគំនិតមិនប៉ះពាល់ដល់បរិស្ថាន ដើម្បីធានាបាននូវបទពិសោធន៍ទិញទំនិញថ្មីរហ័ស និងមានផាសុកភាពសម្រាប់ការរស់នៅដ៏មមាញឹកក្នុងទីក្រុង។

ដើម្បីអបអរសាទរការបើកសម្ពោធសាខាថ្មីនេះ អតិថិជនអាចរីករាយជាមួយកម្មវិធីពិសេសៗដូចជា៖

  • ចែកការ៉េមឥតគិតថ្លៃ ១០០ ដើម ក្នុង ១ថ្ងៃ ពីថ្ងៃទី២៦ដល់ ២៨ មិថុនា ២០២៦
  • ទទួលបានថង់បរិស្ថាន ១ ឥតគិតថ្លៃ សម្រាប់ការចំណាយចាប់ពី ១០ ដុល្លារ ក្នុង ១វិក្កយបត្រ ពីថ្ងៃទី២៦ដល់ ២៨ មិថុនា ២០២៦
  • ឈុតកាហ្វេឡាតេ ជាមួយ នំក្រូសង់ក្នុងតម្លៃ ១.៥០ ដុល្លារ ពីថ្ងៃទី២៦ មិថុនា ដល់ ៦ កក្កដា ២០២៦

 

កុំភ្លេចមកទទួលយកការផ្តល់ជូនពិសេសនេះនៅ ផ្សារទំនើបអ៊ីអន ម៉េកវែលយូ អ៉ិចប្រេស ទួលគោក ៣៣៧។

សាខាថ្មីនេះនឹងបើកដំណើរការជារៀងរាល់ថ្ងៃចាប់ពីម៉ោង ៧ព្រឹក ដល់ ១១យប់ ដោយផ្តល់ជូននូវបរិយាកាសស្អាត និងសុវត្ថិភាពដល់អតិថិជនគ្រប់រូប។

 

សម្រាប់ទីតាំងហាង: https://maps.app.goo.gl/ozbXmdrBw2pQqFhM7

សម្រាប់ព័ត៌មានបន្ថែម ជាមួយការផ្ដល់ជូនពិសេសផ្សេងៗ៖

https://www.facebook.com/aeonmaxvalucambodia