នៅថ្ងៃទី 5 ខែធ្នូ ឆ្នាំ 2024 មូលនិធិ AEON 1% Club Foundation បានប្រារព្ធព្រឹត្តិការណ៍ដ៏សំខាន់មួយ ដោយរៀបចំកម្មវិធីប្រកួតប្រជែងនិយាយភាសាជប៉ុន AEON លើកដំបូងបង្អស់ក្នុងប្រទេសកម្ពុជា ដែលបានធ្វើឡើងនៅផ្សារទំនើបអ៊ីអនម៉ល សែនសុខស៊ីធី។ ក្នុងនោះ និស្សិតដែលសិក្សាភាសាជប៉ុនចំនួនប្រាំនាក់ត្រូវបានជ្រើសរើសមកពីសាកលវិទ្យាល័យចំនួនពីរ គឺមួយមកពីនាយកដ្ឋានភាសាជប៉ុន ម្នាក់ទៀតមកពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE)។







កម្មវិធីប្រកួតប្រជែងនិយាយភាសាជប៉ុននេះបានចាប់ផ្ដើមចាប់តាំងពីឆ្នាំ ២០១៥មក ដែលជាផ្នែកមួយនៃកម្មវិធីអាហារូបករណ៍ AEON។ កម្មវិធីនេះត្រូវបានប្រារព្ធឡើងនៅក្នុងប្រទេសចិនមុនគេ ហើយឥឡូវនេះបានពង្រីកទៅកាន់ប្រទេសអាស៊ីផ្សេងទៀតដូចជា ឥណ្ឌូនេស៊ី វៀតណាម ថៃ ម៉ាឡេស៊ី និងឥឡូវនេះកម្ពុជា ដើម្បីគាំទ្រនិស្សិតសាកលវិទ្យាល័យនៅអាស៊ី ដែលមានគោលបំណងជាអ្នកផ្សារភ្ជាប់ រវាងវប្បធម៍ប្រទេសជប៉ុន និងប្រទេសកំណើតរបស់ខ្លួន និងដើរតួយ៉ាងសកម្មនៅក្នុងពិភពលោកនាពេលអនាគត។






គោលដៅចម្បងនៃការប្រកួតនិយាយភាសាជប៉ុនគឺដើម្បីលើកកម្ពស់ការយល់ដឹងគ្នាទៅវិញទៅមក និងការអភិវឌ្ឍមិត្តភាពក្នុងចំណោមប្រជាជាតិនានា។ តាមរយៈការប្រកួតនេះ យើងបានជ្រើសរើសអ្នកឈ្នះចំនួនពីរនាក់ក្នុងចំណោមសិស្សចំនួនប្រាំនាក់។ ម្ចាស់ជ័យលាភីលេខ១ និងលេខ២ នឹងមានឱកាសបន្តទៅចូលរួមការប្រកួតផ្សេងៗទៀតនៅប្រទេសជប៉ុនក្នុងខែកុម្ភៈឆ្នាំក្រោយ។