ក្រុមហ៊ុន KOI Thé Cambodia ចុះហត្ថលេខាលើអនុស្សារណៈយោគយល់ ជាមួយក្រុមហ៊ុន AEON CAMBODIA ដើម្បីចេញផលិតផលថ្មី

ចែករំលែក:

កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ ក្រុមហ៊ុន ខយ តេ កម្ពុជា បានរៀបចំកម្មវិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់ ជាមួយក្រុមហ៊ុន អ៊ីអន ខេមបូឌា ដែលប្រារព្ធឡើង នៅអាគារការិយាល័យ បវរ (Borvor Office Complex) ដើម្បីណែនាំក៏ដូចជានាំមកនូវផលិតផលថ្មី តែបៃតង យ៉ាគុល (Yakult Green Tea) ជាផលិតទឹកដោះគោជូរ​ ម៉ាកល្បីល្បាញរបស់ប្រទេស​ជប៉ុន។

កម្មវិធីនេះប្រព្រឹត្តទៅជាមួយវត្តមានរបស់ ឧកញ៉ា ឃន ឈុនដារ៉ា អគ្គនាយក ក្រុមហ៊ុន KOI Thé Cambodia ជាមួយ លោក ស៊ិន ពិសី អគ្គនាយិកាក្រុមហ៊ុន AEON CAMBODIA ក៏ដូចជាដៃគូសហការការងារជាច្រើនផងដែរ។

ផលិតផលថ្មីនេះត្រូវបានបង្កើតឡើងជាមួយទឹកដោះគោយ៉ាគុល ជាផលិតផលផ្ដាច់មុខរបស់ក្រុមហ៊ុនអ៊ីអនតាមស្ដង់ដាប្រទេសជប៉ុន  ដែលមានគុណភាពខ្ពស់សំបូរដោយ វីតាមីន D ជំនួយដល់ស្បែក ក៏ដូចជាជំនួយដល់ប្រព័ន្ធភាពស៊ាំឲ្យកាន់តែប្រសើរ រួមជាមួយនឹងស្លឹកតែគុណភាពខ្ពស់នាំចូលពីតៃវ៉ាន់។

ពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នានេះ បានបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នា ដើម្បីផ្តល់ជូននូវផលិតផលថ្មីដែលមានរសជាតិ ឆ្ងាញ់ ប្លែក និងគួបផ្សំជាមួយកាប្រើប្រាស់គ្រឿងផ្សំដែលមានគុណភាពខ្ពស់។