អបអរសាទរខួបទី ៥០ឆ្នាំ របស់ផលិតផលយីហោផ្ដាច់មុខរបស់អ៊ីអន ថប់វែលយូ!

ចែករំលែក:

ជាមួយនឹងការគាំទ្រយ៉ាងខ្លាំងពីអតិថិជនជាច្រើន ម៉ាកយីហោផ្ដាច់មុខរបស់អ៊ីអន ថប់វែលយូ (TOPVALU) បានដាក់ដំណើរការនៅក្នុងទីផ្សារក្នុងស្រុក និងទូទាំងពិភពលោកអស់រយៈពេល ៥០ ឆ្នាំ។

ថប់វែលយូ (TOPVALU) គឺជាម៉ាកយីហោផ្ដាច់មុខដែលបង្កើតឡើងដោយក្រុមហ៊ុន អ៊ីអន ដែលបានចាប់ផ្តើមដំបូងនៅឆ្នាំ ១៩៧៤ និងប្តូរឈ្មោះជា ថប់វែលយូ (TOPVALU) ក្នុងឆ្នាំ ២០០០។

ជាមួយនឹងភាពជោគជ័យនៅក្នុងប្រទេសជប៉ុន ម៉ាកយីហោផ្ដាច់មុខរបស់អ៊ីអន ថប់វែលយូ (TOPVALU) ត្រូវបានពង្រីកទៅកាន់ទីផ្សារពិភពលោក និងបាននាំចូលមកទីផ្សារប្រទេសកម្ពុជាអស់រយៈពេលជិតមួយទសវត្សរ៍ចាប់តាំងពីឆ្នាំ ២០១៤។

ផលិតផលម៉ាកថប់វែលយូ (TOPVALU) ផ្តោតសំខាន់លើស្ដង់ដាគុណភាព, សុវត្ថិភាព និងតម្លៃសមរម្យនៃផលិតផល ដែលមានផលិតផលជាច្រើនប្រភេទ ចាប់ពីអាហារស្ងួត និងស្រស់ ទំនិញប្រើប្រាស់ក្នុងផ្ទះ គ្រឿងសំអាង គ្រឿងថែរក្សាសម្រស់ ជាដើម ជាមួយនឹងស្តង់ដារ និងប្រព័ន្ធត្រួតពិនិត្យយ៉ាងតឹងរឹងរបស់ប្រទេសជប៉ុន ដើម្បីបំពេញតម្រូវការរបស់អតិថិជនឲ្យសមស្របទៅតាមការរស់នៅប្រចាំថ្ងៃជាមួយភាព សាមញ្ញនឹងល្អឥតខ្ចោះ។

អស់រយៈពេលជាង 50 ឆ្នាំមកនេះ ក្រុមហ៊ុនអ៊ីអនបានសាងសមិទ្ធិផលជាច្រើននៃម៉ាកយីហោផ្ដាច់មុខរបស់ខ្លួន ថប់វែលយូ (TOPVALU)ដោយមានការអភិវឌ្ឍផលិតផលថ្មីៗជាច្រើន ជាមួយនឹងការសហការគ្នារវាងក្រុមហ៊ុននឹងអតិថិជនតាមរយៈ ការផ្ដល់មតិយោបលរផ្ទាល់របស់អតិថិជន និងស្តង់ដារគុណភាពដ៏តឹងរឹងជាមួយនឹងទស្សនវិជ្ជា “ដើម្បីធ្វើឱ្យជីវិតប្រចាំថ្ងៃរបស់អតិថិជនកាន់តែប្រសើរ ” ។

ដូច្នេះហើយ ថប់វែលយូ (TOPVALU) បានក្លាយជាយីហោផ្ដាច់មុខ ឈានមុខគេក្នុងប្រទេសជប៉ុនយ៉ាងឆាប់រហ័សទាំងការលក់ និង ទំនុកចិត្តជូនទៅកាន់អតិថិជន។

នៅឆ្នាំ ២០២៤ នេះផងដែរ  ម៉ាកយីហោផ្ដាច់មុខរបស់អ៊ីអន ថប់វែលយូ (TOPVALU) បានប្រារព្ធខួបលើកទី ៥០ របស់ខ្លួន ដែលក្នុងនោះផងដែរ ក្រុមហ៊ុនអ៊ីអន ខាមប៊ូឌា ខូអិលធីឌី (AEON (CAMBODIA) CO.,LTD) ក៏បានរៀបចំប្រារព្ធពិធីនេះផងដែរចាប់ពីថ្ងៃទី ១៧ ដល់ ថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២៤។

ក្នុងឱកាសគម្រប់ខួបនេះ ក្រុមហ៊ុនអ៊ីអន ខាមប៊ូឌា ខូអិលធីឌី (AEON (CAMBODIA) CO.,LTD) នឹងមានការរៀបចំពិព័រណ៌ផលិតផល ថប់វែលយូ (TOPVALU) ជាមួយនឹងការផ្ដល់ជូនពិសេសជាច្រើនទៀតផងដែរ ដែលក្នុងនោះមានដូចជា អាហារ សម្ភារៈប្រើប្រាស់ សំលៀកបំពាក់ គ្រឿងសំអាង -ល-។

បន្ថែមពីលើសពីការរៀបចំពិព័រណ៌ផលិតផល ថប់វែលយូ (TOPVALU) រួមជាមួយការបញ្ចុះតម្លៃនេះ អតិថិជនក៏រីករាយជាមួយនឹងប្រូម៉ូសិនផ្សេងទៀតដូចជា៖

ក្រុមហ៊ុន ក្រុមហ៊ុនអ៊ីអន ខាមប៊ូឌា ខូអិលធីឌី (AEON (CAMBODIA) CO.,LTD) គឺជាក្រុមហ៊ុនលក់ទំនិញរាយធំជាងគេមួយដែលបាននាំចូលផលិតផលម៉ាក ថប់វែលយូ (TOPVALU) មកកាន់ទីផ្សារប្រទេសកម្ពុជាក្នុងឆ្នាំ ២០១៤ ក្រោមក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ អ៊ីអន គ្រុប(AEON Group) ដែលមានមូលដ្ឋាននៅប្រទេសជប៉ុន។

ក្រុមហ៊ុនអ៊ីអន ខាមប៊ូឌា ខូអិលធីឌី (AEON (CAMBODIA) CO.,LTD) បានរក្សាបាននូវការប្ដេជ្ញាដោយមិនផ្លាស់ប្ដូរដែលផ្ដោតលើ “អតិថិជនជាធំ” ដែលជាគោលការណ៍គ្រឹះរបស់ អ៉ីអនគ្រុប គឺកសាងសង្គមមួយឆ្ពោះទៅរកភាពរីកចម្រើន ស្ថិរភាព និងសន្តិភាពតាមរយៈអាជីវកម្មរបស់ខ្លួន។

ក្រុមហ៊ុនអ៊ីអន ខាមប៊ូឌា ខូអិលធីឌី (AEON (CAMBODIA) CO.,LTD) ទទួលបានទំនុកចិត្តពីអតិថិជនយ៉ាងច្រើន និងបានពង្រីកអាជីវកម្មរបស់ខ្លួននៅក្នុងអាជីវកម្មជាច្រើនដូចជា ហាងលក់ទំនិញទូទៅ ផ្សារទំនើប ហាងតូចៗ (AEON MaxValu) និងអាជីវកម្មអនឡាញ (AEON Online) AEON Specialty Store បន្ថែមពីនោះ អ៊ីអនក៍បាននាំចូលនូវទំនិញដែលជាយីហោផ្តាច់មុខរបស់ខ្លួនជាច្រើនប្រភេទផ្សេងទៀត មកកាន់ទីផ្សារកម្ពុជា ដែលមានដូចជា ថប់វែលយូ, អាយស៊ី, ហូមខរឌី, ឃីដស៍ រីផាប់ប្លិក, ឳសថស្ថានអ៊ីអន វែលណេស ហាងកង់អ៊ីអន ហាងនំបុ័ងអ៊ីអនជាដើម ដើម្បីបំពេញរាល់តម្រូវការរបស់អតិថិជន ដែលផ្តល់ជូនទំនិញជាង 10,000 មុខ រាប់ចាប់ពីអាហារ សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ សម្លៀកបំពាក់ របស់របរប្រើប្រាស់ក្នុងផ្ទះ (រួមទាំងបន្ទប់គេង និងបន្ទប់ទឹក) ឧបករណ៍កីឡា ថ្នាំពេទ្យ និងគ្រឿងសំអាង។