នៅថ្ងៃទី ១១ មករា ២០២៥ ផ្សារទំនើប អ៊ីអន បានធ្វើពិធីប្រគល់អំណោយជាទឹកប្រាក់ នៅផ្សារទំនើប អ៉ីអន មានជ័យ ទៅអង្គការសមាគមន៍ក្នុងស្រុក ដែលបានមកពីយុទ្ធនាការវិក្កយបត្រពណ៌លឿងរបស់ខ្លួនក្នុងឆ្នាំ២០២៤ សរុបជាទឹកប្រាក់ ៨៧៩៧.១៧ ដុល្លារ ទៅកាន់អង្គការសហគមន៏សរុប ២១អង្គការ។
ដោយឡែកសម្រាប់ចំនួនទឹកប្រាក់សរុបដែលបានប្រគល់តាំងពីឆ្នាំ២០១៦ រហូតមកដល់ឆ្នាំ២០២៤នេះគិតជាអំណោយជាសម្ភារៈដែលបានផ្តល់ស្មើរនឹងទឹកប្រាក់ចំនួន៥២,៧៧៧.៣៥ដុល្លារ។
យុទ្ធនាការវិក្កយបត្រពណ៌លឿងនេះ មានគោលបំណងបង្កើនការចូលរួមរបស់អតិថិជនក្នុងកិច្ចការសប្បុរសធ៌ម និងបណ្ដុះនូវវប្បធ៌មនៃការចែករំលែកនៅក្នុងសង្គម។
គួររំលឹកផងដែរថា យុទ្ធនាការវិក្កយបត្រពណ៌លឿង របស់ផ្សារទំនើប AEON ត្រូវបានធ្វើទ្បើងជារៀងរាល់ថ្ងៃទី១១ នៃខែនីមួយៗ។





គួរបញ្ជាក់ផងដែរថា យុទ្ធនាការវិក្កយបត្រពណ៌លឿងបានចាប់ផ្ដើមដំបូងនៅឆ្នាំ ២០១៦ ជាមួយអង្គការតែ ៧ប៉ុណ្ណោះ ហើយរហូតដល់ពេលបច្ចុប្បន្ន យើងបានធ្វើការសហការ និងផ្ដល់អំណោយ ដែលបានមកពីយុទ្ធនាការនេះ ដល់អង្គការផ្សេងៗគ្នាចំនួនរហូតដល់ ២១ អង្គការ។
យុទ្ធនាការនេះ មានលក្ខណៈសមស្របទៅតាម គោលការណ៍របស់ អ៊ីអន ដែលមិនត្រឹមតែគិតគូរ ពីជំនួញរបស់ខ្លួនទេ តែថែមទាំងយកចិត្តទុកដាក់ខ្ពស់ក្នុងការចូលរួម និងកាត់បន្ថយបញ្ហាសង្គមនានា ផងដែរ។ តាមរយៈយុទ្ធនាការនេះ អ៊ីអន នឹងចូលរួមចំណែកក្នុងកិច្ចការសង្គមកាន់តែច្រើនជាងមុន ទាំងនៅពេលបច្ចុប្បន្ន និងពេលអនាគត ទន្ទឹមនឹងការរីកចម្រើននៃអាជីវកម្មរបស់ខ្លួន។
អង្គការសមាគមន៍ទាំង ២១ រួមមាន៖
- អង្គការ ក្ដីសង្ឃឹមនៃកុមារ
- មជ្ឈមណ្ឌលព្យាបាលកុមារ បេះដូងជប៉ុន
- អង្គការស្នាមញញឹមកម្ពុជា
- សមាគមន៏អភិវឌ្ឍន៏គ្រួសារពលី និង កុមារកំព្រា
- អង្គការ មិត្តសំឡាញ់
- មូលនិធិគាំទ្រការអប់រំអន្ដរជាតិកម្ពុជា
- អង្គការ មូលនិធិកុមារ និង និស្សិតកម្ពុជា
- អង្គការ មូលនិធិកុមារកម្ពុជា
- អង្គការ ប៉ាសឺរ៉ែល នុយមេរិក កម្ពុជា
- អង្គការ ហ្រ្វេន្សអ៊ីនធឺណាសិនណល
- អង្គការ នាំអនាគតទៅមុខ
- អង្គការ បំបាត់ការឈឺចាប់គ្មានព្រំដែន
- អង្គការ ពន្លឺអនាគត
- អង្គការ អិនភីអូ សុបិន្តស្រ្តី ប្រូជីក
- អង្គការ ស៊ីប៉ា
- អង្គការ អ៊ី ណូដូ
- មូលនិធិ ដុនបូស្កូ កម្ពុជា
- អង្គការ ចិត្ដសង្គមអន្ដរវប្បធម៌
- វិថីឆ្ពោះទៅកាន់សាលារៀន
- អង្គការ តារ៉ាម៉ាណា
- អង្គការ បេះដូងមាស







