ស្វាគមន៍ជាថ្មីម្ដងទៀត ការតាំងពិព័រណ៍ផលិតផលក្នុងស្រុក ពីផ្សារទំនើបអ៉ីអន!

ចែករំលែក:

ផ្សារទំនើបអ៊ីអន (ផ្សារទំនើបលក់ទំនិញទូទៅ) ដោយមានការសហការ និងគាំទ្រពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសហគ្រិនខ្មែរ នឹងរៀបចំពិព័រណ៌ផលិតផលខ្មែរ ដែលប្រព្រឹត្តិធ្វើទ្បើងចាប់ពីថ្ងៃទី ១៥ ឧសភា ដល់ ៤ មិថុនា ឆ្នាំ២០២៣ នៅផ្សារទំនើបអ៊ីអន ទាំង៣សាខា (ផ្សារទំនើប អ៊ីអន ភ្នំពេញ ផ្សារទំនើប អ៊ីអន សែនសុខ និងផ្សារទំនើប អ៊ីអន មានជ័យ)។

​កុំភ្លេចអញ្ជើញមកគាំទ្រទាំងអស់គ្នាជាមួយ ការតាំងពិព័រណ៌លក់ផលិតផលក្នុងស្រុក និងផលិតតាមស្តង់ដាសុវត្ថិភាពរួមមានផលិតផលជាច្រើនដូចជា៖ គ្រឿងទេស ទឹកដោះគោស្រស់ នំខ្មែរ ទឹកឃ្មុំ បន្លែ ផ្លែឈើស្រស់ អង្ករ សម្លៀកបំពាក់ធ្វើពីសរសៃសូត្រ កាបូបធ្វើពីផ្ដៅ និងសម្ភារៈប្រើប្រាស់ជាច្រើនទៀត។

កាន់តែពិសេសជាងនេះទៅទៀតអតិថិជនក៏អាចរីករាយជាមួយការបញ្ចុះតម្លៃលើទំនិញជាច្រើនប្រភេទ និង ឈ្នះរង្វាន់ជាច្រើនទៀត ដោយគ្រាន់តែទិញផលិតផលក្នុងស្រុកណាមួយ ចាប់ពី១៥ ដុល្លារទ្បើងទៅក្នុង១វិក័យបត្រ ដើម្បីធ្វើការបង្វិលកង។

កម្មវិធីនេះផ្តល់ជូនចាប់ពីថ្ងៃទី១៥ ខែឧសភា ដល់ថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ២០២៣។

តាមរយៈពិព័រណ៌នេះ ផ្សារទំនើបអ៊ីអនបាននាំយកផលិតផលក្នុងស្រុកដែលដាំដុះ និងផលិតតាមស្តង់ដាសុវត្ថិភាព ដោយកសិករមកពីខេត្តកណ្ដាល កំពត ព្រះវិហារ កំពង់ចាម មណ្ឌលគីរី រតនគីរី និងខេត្តផ្សេងៗទៀត រួមមានផលិតផលជាច្រើនដូចជា៖ គ្រឿងទេស ទឹកដោះគោស្រស់ នំខ្មែរ ទឹកឃ្មុំ បន្លែ ផ្លែឈើ ស្រស់ អង្ករនិងសម្ភារៈប្រើប្រាស់ជាច្រើនទៀត មកតាំងបង្ហាញក៏ដូចជាបម្រើសេចក្ដីត្រូវការរបស់អតិថិជន។

គួរបញ្ជាក់ផងដែរថាពិព័រណ៌ផលិតផលខ្មែរធ្វើទ្បើងរយៈពេល២សប្ដាហ៍ក្នុងគោលបំណងផ្សព្វផ្សាយ លើកស្ទួយជីវភាពរស់នៅរបស់កសិករ និងពង្រីកទីផ្សារផលិតផលខ្មែរគ្រប់ប្រភេទឱ្យកាន់តែធំទូលាយ ដែលអាចធ្វើការប្រកួតប្រជែងទាំងក្នុង និងក្រៅស្រុក ក៏ដូចជាផ្នែកមួយចូលរួមគាំទ្រដល់ការ អភិវឌ្ឍសេដ្ឋកិច្ចជាតិទាំងមូល ហើយនេះជាលើកទី៥ហើយដែលផ្សារទំនើបអ៊ីអន (ផ្សារទំនើបលក់ទំនិញទូទៅ) សហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសហគ្រិនខ្មែរ រៀបចំពិព័រណ៌នេះទ្បើង។

ផ្សារទំនើបអ៉ីអននៅតែបន្តចូលរួមយ៉ាងសកម្ម និងគាំទ្រយ៉ាងពេញទំហឹងក្នុងន័យជម្រុញការផ្សព្វផ្សាយ ពង្រីកទីផ្សារបន្ថែមសម្រាប់ផលិតផលខ្មែរ និងគាំទ្រដល់កសិករខ្មែរ។ យើងយកចិត្តទុកដាក់ខ្ពស់ទៅលើសុវត្ថិភាពចំនីអាហារ គុណភាព សេវាកម្ម និងផ្ដល់ជូននូវតម្លៃសមរម្យជូនដល់អតិថិជនរបស់យើង។ 

Local-Fair-2
Local-Fair-3

Purchase more products via our AEON Online website:  www.aeononlineshopping.com

More information:

Facebook: AEON Retail Cambodia

Telegram: AEON Retail Cambodia

Instagram: aeon_retail_cambodia

YouTube: AEON Retail Cambodia