រីករាយពិធីបុណ្យ ឈីស៊ី ពីផ្សារទំនើបអ៊ីអន!

ចែករំលែក:

ថ្ងៃបុណ្យ QiXi មានត្រៀមកាដូជូនមនុស្សជាទីស្រលាញ់ហើយឬនៅ?

ពិតជាពិសេសសម្រាប់អតិថិជនដែលមានបំណងចង់ទិញកាដូជូនមនុស្សជាទីស្រលាញ់ក្នុងឱកាសបុណ្យ ឈីស៊ី ផ្សារទំនើបអ៊ីអន មានការផ្តល់ជូនពិសេស​ ការខ្ចប់កាដូ សេវាកម្មឆ្លាក់ និង សេវាកម្មប៉ាក់ ជូនដោយឥតគិតថ្លៃ រៀងរាល់ការទិញទំនិញមិនថា សម្លៀកបំពាក់ គ្រឿងសម្អាង ឬវត្ថុអនុស្សាវរីយ៌ផ្សេងៗនៅ​ ផ្សារទំនើបអ៊ីអន​ ទាំង ៣សាខា ដោយគ្រាន់តែលោកអ្នកបង្ហាញវិក្កយបត្រទៅកាន់បញ្ជរសេវាកម្មអតិថិជន របស់យើងនោះលោកអ្នកនឹងទទួលបានសេវាកម្មនេះដោយឥតគិតថ្លៃ។



ការផ្តល់ជូននេះចាប់ពីថ្ងៃ ១៤ ដល់ ២២ សីហា​ ២០២៣ នៅផ្សារទំនើបអ៊ីអន ទាំង ៣​សាខានៅបញ្ជរសេវាកម្មអតិថិជនដែលមានទីតាំងនៅជាន់ផ្ទាល់ដី

បញ្ចាក់: សម្រាប់សេវាកម្មឆ្លាក់ និង សេវាកម្មប៉ាក់ មានតែនៅ ផ្សារទំនើបអ៊ីអន ភ្នំពេញ និង ផ្សារទំនើបអ៊ីអនសែនសុខ តែប៉ុណ្ណោះ!

Facebook AEON Retail Cambodia

Instagram aeon_retail_cambodia
Telegram AEON Retail Cambodia