fbpx

ហាង Hot Plate & Steak បើកដំណើរការសាខាដំបូងរបស់ខ្លួននៅផ្សារទំនើបអ៉ីអនសែនសុខស៊ីធី

ហាង Hot Plate & Steak បានបើកដំណើរការសាខាដំបូងរបស់ខ្លួនកាលពីដើមខែកក្កដា ឆ្នាំ២០២២ នៅផ្សារទំនើបអ៉ីអនសែនសុខ ស៊ីធី (អាហារដ្ឋានអ៉ីអន) ដែលផ្សារទំនើបធំបំផុតមួយនៅប្រទេសកម្ពុជា ។

ហាងដែលទើបបើកថ្មីនេះមានផ្ទៃក្រទ្បាប្រហែល ៧០ ម៉ែត្រការេ ដែលមានផ្ដល់ជូននូវប្រភេទសាច់ស្ទេកមកពីអូស្រ្តាលី ១០០% ជាមួយគ្រឿងផ្សំ និងប្រភេទសាច់ជាច្រើនមុខផ្សេងទៀតសម្រាប់ជ្រើសរើស​ដូចជា៖  ស្ទេកសាច់គោម្រេចខ្មៅ ស្ទេកសាច់គោរសជាតិបែបអាស៊ី ស្ទេកសាច់គោរសជាតិអយស្ទឺ ស្ទេកសាច់មាន់រសជាតិគ្រីម​ និងមានមីនុយជាច្រើនទៀត។ អ្វីដែលពិសេសសម្រាប់ហាង Hot Plate & Steak​ គឺរសជាតិសាកសមសម្រាប់ទាំងអតិថិជនអាស៊ី និងអឺរ៉ុប។ ហើយចំនុចដែលគួរឲ្យកត់សម្គាល់ដែរនោះគឺប្រភេទគ្រឿងផ្សំរសជាតិបែបអាស៊ី និងរសជាតិអយស្ទឺមានភាពពេញនិយមខ្លាំងសម្រាប់អតិថិជនអាស៊ី ខណៈដែលអតិថិជនអឺរ៉ុបមានការគាំទ្រខ្លាំងទៅលើគ្រឿងផ្សំរសជាតិម្រេចខ្មៅ និងរសជាតិគ្រីម។

ហាង Hot Plate & Steak ប្ដេជ្ញាផ្ដល់ជូននូវបទពិសោធន៍ដ៏អស្ចារ្យមិនធ្លាប់មានជូនអតិថិជនគ្រប់រូបជាមួយសេវាកម្មរហ័សទាន់ចិត្តរយៈពេលតិចជាង៣នាទីប៉ុណ្ណោះក្នុងការរៀបចំ ដោយផ្ដល់ជូនអាហារ និងគ្រឿងផ្សំដែលមានគុណភាពខ្ពស់ និងឱជារស។

 “វាពិតជាមានកិត្តិយសខ្លាំងណាស់សម្រាប់ខ្ញុំ ក្នុងនាមជាមេចុងភៅប្រចាំហាង Hot Plate & Steak ដែលជាកន្លែងអាចឲ្យខ្ញុំបញ្ចេញនូវទេពកោសល្យ ជំនាញ និងបង្កើតនូវមុខម្ហូបថ្មីៗ ជាពិសេសគឺមុខម្ហូបប្រភេទអឺរ៉ុប។ ក្នុងនាមជាមេចុងភៅ ខ្ញុំប្ដេជ្ញាបង្កើត និងធ្វើម្ហូបប្រកបដោយឱជារសឈ្ងុយឆ្ងាញ់សម្រាប់អតិថិជនគ្រប់រូប” នេះជាការលើកទ្បើងរបស់លោក ស្រេង ឈុនសេង មេចុងភៅមានបទពិសោធជាង២០ឆ្នាំប្រចាំហាង Hot Plate & Steak

ហាង Hot Plate & Steak ត្រៀមខ្លួនរួចរាល់ហើយក្នុងការស្វាគមន៍អតិថិជនគ្រប់រូបមកទទួលយកនូវបទពិសោធន៍ និងរសជាតិសាច់ស្ទេកមិនធ្លាប់មាន នៅផ្សារទំនើបអ៉ីអនសែនសុខ ស៊ីធី ជាន់ផ្ទាល់ដី (អាហារដ្ឋានអ៊ីអន) ចាប់ពីថ្ងៃចន្ទ ដល់អាទិត្យ ម៉ោង៩ព្រឹក ដល់១០យប់។

ប្រសិនបើលោកអ្នកកំពុងស្វែងរកហាងស្ទេកដែលមានរសជាតិឈ្ងុយឆ្ងាញ់ ប្រកបដោយអនាម័យខ្ពស់ និងសេវាកម្មរហ័ស អញ្ចឹងលោកអ្នកអាចអញ្ជើញមកហាង Hot Plate & Steak បាន។

ផ្សារទំនើបអ៉ីអនប្រារព្ធខួប៨ឆ្នាំនៃការបើកអាជីវកម្មរបស់ខ្លួននៅកម្ពុជា

បើកដំណើរការដំបូងនៅឆ្នាំ២០១៤ដើម្បីបម្រើសេចក្ដីត្រូវការ ក៏ដូចជាលើកស្ទួយកម្រិតជីវភាព និងរបៀបរបបនៃការរស់នៅរបស់ប្រជាជនតាមរយៈបរិយាកាសនៃការជាវទំនិញថ្មី និងទំនើប នៅឆ្នាំ២០២២នេះផ្សារទំនើបអ៉ីអនមានមោទនភាពក្នុងការប្រារព្ធខួប៨ឆ្នាំនៃប្រតិបត្តិការអាជីវកម្មរបស់ខ្លួននៅកម្ពុជា។

ក្នុងឆ្នាំ២០១៤ ផ្សារទំនើបអ៉ីអនបានបើកទ្វារអាជីវកម្មរបស់ខ្លួនជាលើកដំបូងនៅភ្នំពេញដោយផ្ដល់នូវបរិយាកាសជាវទំនិញថ្មីជូនដល់ប្រជាជនកម្ពុជា ក៏ដូចជាជនបរទេសដែលរស់នៅតំបន់ជុំវិញ ដោយផ្ដល់ជូននូវទំនិញដ៏មានគុណភាព សម្បូរបែប តម្លៃសមរម្យ និងសេវាកម្មល្អ ។ ដោយទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជនរយៈពេល ៧ឆ្នាំកន្លងមក ផ្សារទំនើបអ៉ីអននៅតែជាផ្សារទំនើបឈានមុខគេ និងជាទីទំនុកចិត្តសម្រាប់អតិថិជនគ្រប់រូបទាំងថ្នាក់ជាតិ និងអន្តរជាតិ។ គួរបញ្ជាក់ផងដែរថា ផ្សារទំនើបអ៉ីអន (ផ្សារទំនើបលក់ទំនិញទូទៅ) ជាផ្សារទំនើបឈានមុខគេមួយនៅកម្ពុជា ដែលបានធ្វើប្រតិបត្តិការអាជីវកម្មជាច្រើនដូចជា៖ ផ្សារទំនើបលក់ទំនិញទូទៅ ផ្សារទំនើបខ្នាតតូច (អ៉ីអនម៉េកវែលយូ) អាជីវកម្មអនទ្បាញ (ផ្សារអ៉ីអនអនទ្បាញ) ហាងឯកទេស និងយីហោផ្ដាច់មុខរបស់អ៉ីអន​ (ផលិតផលម៉ាកថប់វែលយូ ហាងឯកទេសសម្ភារៈប្រើប្រាស់ក្នុងផ្ទះ ហូមខរឌី ហាងលក់សម្លៀកបំពាក់ក្នុង និងកីទ្បា អាយស៊ី ហាងលក់សម្ភារៈប្រើប្រាស់សម្រាប់មាតា កុមារ និងទារក ឃីតស្ស៍រីផាប់ប្លីក ឱសថស្ថានអ៉ីអនវែលណេស ហាងកង់អ៉ីអន ហាងនំបុ័ងអ៉ីអន និងហាង DAISO ជប៉ុន) ជាដើម។

ខួបអនុស្សាវរីយ៍របស់ផ្សារទំនើបអ៉ីអនឆ្នាំនេះធ្វើទ្បើងចាប់ពីថ្ងៃទី២២ កក្កដា ដល់ ០៧ សីហា ឆ្នាំ២០២២។ ផ្សារទំនើបអ៉ីអននឹងនាំមកនូវបទពិសោធកាន់តែរំភើប និងអស្ចារ្យជាងមុនសម្រាប់អតិថិជនរបស់ខ្លួនដោយរួមការផ្ដល់ជូនពិសេសៗជាច្រើនដូចជា៖ ការបញ្ចុះតម្លៃលើទំនិញជាច្រើនមុខរហូតដល់ ៥០% ឱកាសឈ្នះរង្វាន់ជាច្រើនដូចជា ម៉ូតូ Yamaha Qbix 2022 ទូរស័ព្ទដៃ iPhone 13 Pro Max ទូទឹកកក ម៉ាស៊ីនបោកគក់ ទូរទស្សន៍ កង្ហារ ឆ្នាំងអ៊ុត រួមទាំងការផ្ដល់ជូនជាច្រើនទៀតពីដៃគូរសហការរបស់យើង៖

  • បញ្ចុះតម្លៃ៥% លើទំនិញកុមារ និងទារក (ទំនិញដែលបានកំណត់) ពីហាង Kids Republic
    • លក្ខខណ្ឌ៖
      • សម្រាប់អតិថិជនដែលមានកាតអ្នកម្ដាយ
      • សម្រាប់ទំនិញកុមារ និងទារកនៅហាង Kids Republic ប៉ុណ្ណោះ
      • រយៈពេលប្រូម៉ូសិនចាប់ពីថ្ងៃទី ២២ កក្កដា ដល់ ០៧ សីហា ឆ្នាំ២០២២ នៅផ្សារទំនើបអ៉ីអន ទាំង២សាខា
  • អត្រាការប្រាក់ ០% រហូតដល់១២ខែជាមួយធនាគារឯកទេសអ៉ីអន
    • លក្ខខណ្ឌ៖
      • សម្រាប់អតិថិជនគ្រប់រូប
      • កម្មវិធីនេះធ្វើទ្បើងចាប់ពីថ្ងៃទី០៨ ដល់ ៣១ កក្កដា ឆ្នាំ២០២២ នៅផ្សារទំនើបអ៉ីអនភ្នំពេញ និងសែនសុខ ស៊ីធី
      • សម្រាប់តម្លៃទំនិញតិចជាង ៦០០ដុល្លារ បង់រំលស់រយៈពេល៦ខែ
      • សម្រាប់តម្លៃទំនិញច្រើនជាង ៦០០ដុល្លារ បង់រំលស់រយៈពេល១២ខែ
      • ទំនិញដែលអាចបង់រំលស់បានរួមមាន គ្រឿងអេទ្បិចត្រូនិច សម្ភារៈប្រើប្រាស់ក្នុងផ្ទះ និងផលិតផលជាច្រើនទៀត
  • ការចាប់ឆ្នោតផ្សងសំណាង
    • លក្ខខណ្ឌ៖
      • កម្មវិធីនេះធ្វើទ្បើងចាប់ពីថ្ងៃទី២២ កក្កដា ដល់ ០៧ សីហា ២០២២
      • សម្រាប់អតិថិជនទូទៅគ្រប់រូប និងអតិថិជនដែលប្រើប្រាស់វីសាកាត
      • សម្រាប់អតិថិជនដែលចំនាយចាប់ពី២០ដុល្លារ (ដោយសាច់ប្រាក់) នឹងទទួលបានសន្លឹកឆ្នោត ១សន្លឹក (ចំនួនសន្លឹកឆ្នោតទទួលបានមិនមានកំណត់ទ្បើយ)
      • សម្រាប់អតិថិជនដែលចំនាយចាប់ពី១០ដុល្លារ (ដោយប្រើវីសាកាត) នឹងទទួលបានសន្លឹកឆ្នោត ១សន្លឹក (ចំនួនសន្លឹកឆ្នោតទទួលបានមិនមានកំណត់ទ្បើយ)
      • រង្វាន់មិនអាចប្ដូរជាសាច់ប្រាក់ ឬប្ដូរជារបស់ផ្សេងបានទ្បើយ
      • អតិថិជនម្នាក់មានសិទ្ធិឈ្នះរង្វាន់តែមួយប៉ុណ្ណោះ
      • កម្មវិធីនេះមាននៅតែផ្សារទំនើបអ៉ីអនភ្នំពេញ និងសែនសុខ ស៊ីធី (ផ្សារទំនើបលក់ទំនិញទូទៅ) ប៉ុណ្ណោះ
      • ការសម្រេចចិត្តរបស់ក្រុមហ៊ុន AEON Cambodia ទៅលើបញ្ហាណាមួយជាការសម្រេចចុងក្រោយ និងមិនអាចតវ៉ាបានទ្បើយ។
  • ឱកាសទទួលបានទឹកប្រាក់ត្រលប់មកវិញ ៨ដុល្លារសម្រាប់ការចំនាយចាប់ពី៣០ដុល្លារក្នុង១វិក័យបត្រដោយទូទាត់ជាមួយ ABA Pay
    • លក្ខខណ្ឌ៖
      • សម្រាប់អតិថិជនដែលប្រើប្រាស់ ABA Mobile App
      • ការផ្ដល់ជូននេះធ្វើទ្បើងចាប់ពីថ្ងៃទី០១ ដល់ ០៧ ខែសីហា ឆ្នាំ២០២២
      • អតិថិជនចំនួន១០០០នាក់ នឹងត្រូវជ្រើសរើសដោយធនាគារ ABA ដើម្បីទទួលបានទឹកប្រាក់ត្រលប់មកវិញ៨ដុល្លារ សម្រាប់ការចំនាយចាប់ពី៣០ដុល្លារក្នុង១វិក័យបត្រដោយទូទាត់ជាមួយ ABA Pay នៅផ្សារទំនើបអ៉ីអនភ្នំពេញ និងសែនសុខ ស៊ីធី (ផ្សារទំនើបលក់ទំនិញទូទៅ)
      • អតិថិជនម្នាក់ទទួលបានការផ្ដល់ជូននេះតែម្ដងប៉ុណ្ណោះ
      • ទឹកប្រាក់ទទួលបាន នឹងត្រូវផ្ទេរទៅកាន់គណនេយ្យរបស់អ្នកប្រើប្រាស់ក្នុងរយៈពេល៧ថ្ងៃបន្ទាប់ពីចប់កម្មវិធី
      • ធនាគារ ABA និងក្រុមហ៊ុន AEON Cambodia មានសិទ្ធិក្នុងការលុបចោល ឬបន្ថែមនូវលក្ខខណ្ឌផ្សេងៗដោយពុំចាំបាច់ជូនដំណឹងជាមុន
      • ការសម្រេចចិត្តរបស់ ធនាគារ ABA និងក្រុមហ៊ុន AEON Cambodia ទៅលើបញ្ហាណាមួយជាការសម្រេចចុងក្រោយ និងមិនអាចតវ៉ាបានទ្បើយ។
  • ទទួលបានបណ្ណទឹកប្រាក់អ៉ីអន៣ដុល្លារ សម្រាប់ការចំនាយចាប់ពី២០ដុល្លារក្នុង១វិក័យបត្រដោយប្រើប្រាស់ Master Cards
    • លក្ខខណ្ឌ៖
      • សម្រាប់អតិថិជនដែលប្រើប្រាស់ Master Cards
      • កម្មវិធីធ្វើទ្បើងរៀងរាល់ថ្ងៃសុក្រ សៅរិ៍ និងអាទិត្យ ចាប់ពីថ្ងៃទី ២២ កក្កដា ២០២២ រហូតអស់ពីស្តុក
      • ការផ្ដល់ជូននេះធ្វើទ្បើងសម្រាប់ការទូទាត់ជាមួយ Master Cards (តាមរយៈ POS Terminal របស់ធនាគារ កម្ពុជាសាធារណៈ) នៅផ្សារទំនើបអ៉ីអនភ្នំពេញ សែនសុខ ស៊ីធី និងគ្រប់សាខារបស់ផ្សារទំនើបអ៉ីអនម៉េកវែលយូ
      • អតិថិជនម្នាក់អាចទទួលបានបណ្ណទឹកប្រាក់តែម្ដងប៉ុណ្ណោះក្នុង១វិក័យបត្រ
      • ការផ្ដល់ជូនមានកំណត់ អ្នកមកមុនទទួលបានមុន
      • Master Card និង AEON Cambodia មានសិទ្ធិក្នុងការផ្លាស់ប្ដូរ​ កែប្រែលក្ខខណ្ឌផ្សេងៗ ឬលុបចោលប្រូម៉ូសិននេះដោយពុំចាំបាច់ជូនដំណឹងជាមុន។
  • មានឱកាសបង្វិលកងយករង្វាន់ជាច្រើន សម្រាប់ការចំនាយចាប់ពី១៨ដុល្លារដោយប្រើប្រាស់ Woori KHQR
    • លក្ខខណ្ឌ៖
      • សម្រាប់អតិថិជនដែលប្រើប្រាស់ Woori Bank Mobile
      • សម្រាប់ការចំនាយចាប់ពី១៨ដុល្លារ ដោយប្រើប្រាស់ Woori KHQR នៅផ្សារទំនើបអ៉ីអនភ្នំពេញ និងសែនសុខ ស៊ីធី (ផ្សារទំនើបលក់ទំនិញទូទៅ)
      • អតិថិជនត្រូវបង្ហាញវិក័យបត្រ ឬប្រតិបត្តិការនៅក្នុង App ធនាគារ Woori (ឬ Screenshot ប្រតិបត្តិការនោះ) ទៅកាន់បុគ្គលិករបស់អ៊ីអនដើម្បីមានឱកាសបង្វិកកងយករង្វាន់
      • រយៈពេលប្រូម៉ូសិនចាប់ពីថ្ងៃទី២២ កក្កដា ដល់ ០៧ សីហា ២០២២។
  • ទទួលបានការបញ្ចុះតម្លៃរហូតដល់ ៥០% ពី LM Car
    • លក្ខខណ្ឌ៖
      • សម្រាប់ការធ្វើដំណើរចេញពី/មកកាន់ ផ្សារទំនើបអ៉ីអនទាំង២សាខាដោយប្រើប្រាស់ប្រូម៉ូកូដ AEONANNIV
      • ទទួលបានគូប៉ុងទឹកប្រាក់១០០ដុល្លារសម្រាប់អតិថិជនដែលចុះឈ្មោះដំបូង
      • ប្រើបានសម្រាប់ប្រភេទទ្បាន Economy & Classic
      • សុពលភាព សម្រាប់ថ្ងៃធ្វើការប្ដូរតែប៉ុណ្ណោះ (On exchanged date only)
      • រយៈពេលប្រូម៉ូសិនចាប់ពីថ្ងៃទី ២២ កក្កដា ដល់ ០៧ សីហា ឆ្នាំ២០២២ នៅផ្សារទំនើបអ៉ីអនទាំង២សាខា

យើងមានក្ដីសោមន្សរីករាយក្នុងការប្រារព្ធភាពជោគជ័យរបស់យើងរយៈពេល៨ឆ្នាំកន្លងមក ជាមួយអតិថិជន ដៃគូជំនួញ ដៃគូសហការ និងបុគ្គលិករបស់យើង ។ ចក្ខុវិស័យរបស់យើងគឺបំពេញសេចក្ដីត្រូវការរបស់អតិថិជនគ្រប់រូបដោយនាំយកនូវទំនិញដែលមានគុណភាពខ្ពស់ សម្បូរបែប មុខងារថ្មីៗ និងពេញនិយម សម្រាប់អតិថិជនរបស់យើង ។ យើងសូមថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅទៅកាន់អតិថិជនគ្រប់រូប បុគ្គលិកគ្រប់ជាន់ថ្នាក់ ដៃគូជំនួញ និងដៃគូសហការទាំងអស់ដែលបានចូលរួមក្នុងភាពជោគជ័យនេះចាប់តាំងពីក្រុមហ៊ុនបើកដំណើរការដំបូងនៅប្រទេសកម្ពុជាក្នុងឆ្នាំ២០១៤។ លោកស៊ិន ពិសីអគ្គនាយកក្រុមហ៊ុនអ៉ីអនខេមបូឌា


ចូលរួមអបអរខួបអនុស្សារីយ៍របស់យើង និងទទួលយកការផ្ដល់ជូនដ៏អស្ចារ្យទាំងអស់គ្នា!

សម្រាប់ព័ត៌មានបន្ថែម៖

គេហទំព័រ៖  www.aeoncambodia.com

ហ្វេសប៊ុកផ្លូវការ៖ AEON Retail Cambodia

អ៊ីនស្តាក្រាម៖ aeon_retail_cambodia

តេលេក្រាមផ្លូវការ៖ AEON Retail Cambodia

យូធូប៖ AEON Cambodia

ទិញទំនិញលើអ៉ីអនអនទ្បាញដោយប្រើប្រាស់វីសាកាត បញ្ចុះតម្លៃ៥ដុល្លារភ្លាមៗ

បញ្ចុះតម្លៃ ៥ដុល្លារភ្លាមៗសម្រាប់ការបញ្ជាទិញទំនិញជាច្រើនមុខលើអ៉ីអនអនទ្បាញចាប់ពី២០ដុល្លារទ្បើង ដោយទូទាត់ជាមួយ VISA Card ចាប់ពីថ្ងៃទី០៧ កក្កដា ដល់ ៣១ សីហា ២០២២

លក្ខខណ្ឌដើម្បីទទួលបានការបញ្ចុះតម្លៃ៖

  • ចូលទៅកាន់វែបសាយអ៉ីអនអនទ្បាញ www.aeononlineshopping.com
  • បង្កើតគណនី ប្រសិនបើអ្នកជាអតិថិជនថ្មី
  • ជ្រើសរើសទំនិញ និងធ្វើការបញ្ជាទិញទំនិញដែលលោកអ្នកត្រូវការចាប់ពី២០ដុល្លារទ្បើងទៅ
  • ជ្រើសរើសវិធីក្នុងការទូទាត់ប្រាក់ តាមរយៈ VISA Card (ចុច រក្សាទុកព័ត៌មានកាតរបស់អ្នក)
  • រួចចុច យល់ព្រម សម្រាប់ការបញ្ជាទិញ និងការបង់ប្រាក់ជាការស្រេច។

កុំភ្លេចមកទទួលយកការផ្ដល់ជូនដ៏អស្ចារ្យនេះទាំងអស់គ្នា!
សម្រាប់ព័ត៌មានបន្ថែម៖

អ៉ីអនភ្នំពេញ: 081 760 761
អ៉ីអនសែនសុខ ស៊ីធី: 086 760 761

*****
បច្ចុប្បន្នអតិថិជនដែលនៅតាមបណ្ដាខេត្តនានា អាចធ្វើការបញ្ជាទិញទំនិញជាច្រើនប្រភេទពីផ្សារទំនើបអ៉ីអនបានដោយសុវត្ថិភាព និងមានភាពងាយស្រួលដោយពុំចាំបាច់ធ្វើដំណើរមកកាន់ទីតាំងផ្ទាល់ទ្បើយ។ យើងនឹងធ្វើការដឹកជញ្ជូនទំនិញជូនដល់គេហដ្ឋានរបស់អតិថិជនដោយផ្ទាល់នៅថ្ងៃបន្ទាប់។  

ពិព័រណ៌ផលិតផលខ្មែរទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជន

នាថ្ងៃពុធ ទី០១ ខែមិថុនា ឆ្នាំ២០២២ ផ្សារទំនើបអ៉ីអនបានទទួលស្វាគមន៍ក្រុមការងារពីសហគ្រិនខ្មែរ ដែលជាដៃគូសហការ និងឧបត្ថម្ភគាំទ្រក្នុងការរៀបចំនូវពិព័រណ៌ផលិតផលខ្មែរនេះឡើង។​ សហគ្រិនខ្មែរ មានការកោតសរសើរយ៉ាងខ្លាំងចំពោះផ្សារទំនើបអ៉ីអនដោយបានសហការរៀបចំពិព័រណ៌នេះទ្បើងដោយជោគជ័យ ក៏ដូចជាការចូលរួមចំណែកយ៉ាងសកម្មក្នុងការលើកកំពស់ទីផ្សារផលិតផលក្នុងស្រុកតាមរយៈពិព័រណ៌នេះ។ នេះជាលើកទី៣​ ហើយដែលសហគ្រិនខ្មែរ និងផ្សារទំនើបអ៉ីអនបានរៀបចំព័រណ៌ផលិតផលខ្មែរនេះឡើង ហើយយើងនៅតែបន្តនឹងរៀបចំកម្មវិធីនេះ បន្តទៀតនៅក្នុងពេលខាងមុខ។

គួររំលឹកផងដែរថាពិព័រណ៌ផលិតផលខ្មែរបានធ្វើទ្បើងក្នុងគោលបំណងផ្សព្វផ្សាយ លើកស្ទួយជីវភាពរស់នៅរបស់កសិករ និងពង្រីកទីផ្សារផលិតផលខ្មែរគ្រប់ប្រភេទឱ្យកាន់តែធំទូលាយ ដែលអាចធ្វើការប្រកួតប្រជែងទាំងក្នុង​ និងក្រៅស្រុក ក៏ដូចជាផ្នែកមួយចូលរួមគាំទ្រដល់ការ អភិវឌ្ឍសេដ្ឋកិច្ចជាតិទាំងមូល។ ពិព័រណ៌នេះបាននាំយកផលិតផលក្នុងស្រុកដែលដាំដុះ និងផលិតតាមស្តង់ដាសុវត្ថិភាព ដោយកសិករមកពីខេត្តកណ្ដាល កំពត ព្រះវិហារ កំពង់ចាម មណ្ឌលគីរី រតនគីរី ​និងខេត្តផ្សេងៗទៀត រួមមានផលិតផលជាច្រើនដូចជា៖ គ្រឿងទេស ទឹកដោះគោស្រស់ នំខ្មែរ ទឹកឃ្មុំ បន្លែ ផ្លែឈើ ស្រស់ អង្ករនិងសម្ភារៈប្រើប្រាស់ជាច្រើនទៀត មកតាំងបង្ហាញក៏ដូចជាបម្រើសេចក្ដីត្រូវការរបស់អតិថិជន។

អំពីផ្សារទំនើបអ៉ីអន 

ផ្សារទំនើបអ៉ីអន (ផ្សារទំនើបលក់ទំនិញទូទៅ) ជាហាងលក់ទំនិញទូទៅឈានមុខគេនៅកម្ពុជាដែលមានលក់ទំនិញ និងសម្ភារៈប្រើប្រាស់ចាំបាច់គ្រប់ប្រភេទរួមមាន ទំនិញបរិភោគ សម្លៀកបំពាក់ សម្ភារៈប្រើប្រាស់ក្នុងផ្ទះ គ្រឿងអេទ្បិចត្រូនិចគ្រប់ប្រភេទជាមួយតម្លៃសមរម្យ សេវាកម្មរួសរាយរាក់ទាក់។ ផ្សារទំនើបអ៉ីអនក៏មាននូវទំនិញ និងហាងឯកទេសដែលជាយីហោផ្ដាច់មុខរបស់ខ្លួនផងដែរដូចជា ហាងឯកទេសសម្ភារៈប្រើប្រាស់ក្នុងផ្ទះ ហូមខរឌី ហាងសម្លៀកបំពាក់ក្នុង និងកីទ្បា បុរស នារី ម៉ាក​អាយស៊ី ហាងសម្ភារៈប្រើប្រាស់សម្រាប់ម្ដាយ កុមារ និងទារក ឃីដស៍​ រីផាប់ប្លិក ឱសថស្ថានអ៉ីអន វែលណេស ហាងនំបុ័ងអ៉ីអន ហាងកង់អ៉ីអន ផលិផផលម៉ាកថប់វែលយូ ជាដើម។

បញ្ជាទិញទំនិញជាច្រើនទៀតតាមរយៈអ៉ីអន អនទ្បាញ ៖ www.aeononlineshopping.com

សម្រាប់ព័ត៌មានបន្ថែម៖
Website: www.aeoncambodia.com
Facebook: AEON Retail Cambodia
Telegram: AEON Retail Cambodia
Instagram: aeon_retail_cambodia
YouTube: AEON Cambodia

អំពីសហគ្រិនខ្មែរ

សហគ្រិនខ្មែរ (KE) ត្រូវបានបង្កើតឡើង ជាស្ថាប័នប្រតិបត្តិករមួយ របស់មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព (ម.អ.ស.) ដើម្បីអនុវត្តកម្មវិធីគាំទ្រ និងធ្វើការដោយផ្ទាល់ជាមួយស្ថាប័នដៃគូ និងអត្ថគាហកៈ។ គោលបំណងបស់សហគ្រិនខ្មែរ គឺដើម្បីកៀរគរ, វិនិយោគ និងគ្រប់គ្រងបរធនពីប្រភពស្របច្បាប់ទាំងអស់ ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពដែលមានភាពរស់រវើក និងផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុដល់អ្នកកសាងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព។ អ្នកទាំងនោះរួមមាន សហគ្រិន ធុរកិច្ចបង្កើតថ្មីដែលមានលក្ខណៈនវានុវត្តន៏ (innovative startups), សហគ្រាសធុនតូចនិងមធ្យមដែលមានសក្តានុពល (potential SMEs) និងស្ថាប័នដៃគូ ដែលចូលរួមជំរុញសកម្មភាពសហគ្រិនភាពផ្សេងៗ សំដៅជំរុញនវានុវត្តន៏ (innovation) និងការបង្កើតតម្លៃបន្ថែមនៅក្នុងសេដ្ឋកិច្ចកម្ពុជា។

ព័ត៌មានបន្ថែមអាចរកបាននៅ:

Website:   https://khmerenterprise.info/home
Facebook: https://www.facebook.com/ke.khmerenterprise/
LinkedIn:  https://www.linkedin.com/company/khmer-enterprise/



សូមប្រយ័ត្ន!!! វែបសាយមួយចំនួនប្រើប្រាស់និមិត្តិសញ្ញា (Logo) របស់ក្រុមហ៊ុនអ៉ីអនដោយគ្មានការអនុញ្ញាត

យើងសូមថ្លែងអំណរគុណចំពោះអតិថិជនគ្រប់រូបដែលបានអញ្ញើញមកជាវទំនិញក្នុងផ្សារទំនើបយើងខ្ញុំ ក៏ដូចជាតែងតែប្រើប្រាស់នូវគេហទំព័រដែលដំណើរការដោយអ៉ីអនគ្រុប។

ក្នុងពេលថ្មីៗនេះ យើងបានរកឃើញថាមានគេហទំព័រមួយចំនួនបានយកនិមិត្តិសញ្ញា (Logo) របស់ក្រុមហ៊ុនអ៉ីអនមកប្រើប្រាស់ដោយគ្មានការអនុញ្ញាត។

កត្តាទាំងនេះអាចធ្វើឲ្យអតិថិជនរបស់យើងមួយចំនួនមានការយល់ច្រទ្បំថាក្រុមហ៊ុនអ៉ីអនកំពុងសហការជាមួយគេហទំព័រទាំងនោះ។

យើងសូមធ្វើការស្នើរសុំ និងណែនាំដល់ក្រុមការងារដែលគ្រប់គ្រងគេហទំព័រទាំងនេះ មេត្តាលុបចោលនូវព័ត៌មាន ផ្សេងៗទាក់ទងនឹងក្រុមហ៊ុនយើងខ្ញុំ និងធ្វើការប្រឹក្សាជាមួយអាជ្ញាធរពាក់ព័ន្ធ។

នេះជាឧទាហរណ៍នៃគេហទំព័រមួយចំនួនដែលបានប្រើប្រាស់និមិត្តសញ្ញា (Logo) របស់ក្រុមហ៊ុនអ៉ីអនដោយពុំមានការអនុញ្ញាត គិតត្រឹមខែឧសភា ឆ្នាំ២០២២។
 
aeonhk.com     ( URL: https://aeonhk.com/ )  * ទើបបន្ថែមថ្មី
aeon-hk.com    ( URL: https://aeon-hk.com/ ) * ទើបបន្ថែមថ្មី
aeon888.com
aeon.monster
aeon999.com 
aeon777.shop 
aeon55.com

ហាងហូមខរឌីរៀបចំកម្មវិធី សប្ដាហ៍បញ្ចុះតម្លៃ លើកទី៨របស់ខ្លួន

សប្ដាហ៍បញ្ចុះតម្លៃរបស់ហាង ហូមខរឌី ត្រូវបានរៀបចំទ្បើងរៀងរាល់ ៣ខែម្ដង រយៈពេល៧ដងរួចមកហើយ ចាប់តាំងពីឆ្នាំ២០២០ ដើម្បីផ្ដល់ជូនអតិថិជននូវការបញ្ចុះតម្លៃកាន់តែអស្ចារ្យ រួមជាមួយនឹងឱកាសឈ្នះរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ជាច្រើនទៀត។ សប្ដាហ៍បញ្ចុះតម្លៃរបស់ហាង ហូមខរឌី មានរយៈពេល ២សប្ដាហ៍ ចាប់ពីថ្ងៃទី១៧ ដល់​២៩ ឧសភា ឆ្នាំ២០២២ នៅទីតាំងទាំងបីសាខារបស់ហាង ហូមខរឌី នៅផ្សារទំនើបអ៉ីអនភ្នំពេញ ជាន់ទី២ និងផ្សារទំនើបអ៉ីអន សែនសុខ ស៊ីធី ជាន់ទី១ និងនៅក្នុងផ្សារទំនើបអ៉ីអនម៉េកវែលយូ​ ឬស្សីកែវ។

ក្នុងរយៈពេល២សប្ដាហ៍នេះ អតិថិជននឹងមានឱកាសទទួលបាននូវការផ្ដល់ជូនពិសេសៗជាច្រើនដូចជា៖ ការបញ្ចុះតម្លៃរហូតដល់ ២០% (លើទំនិញដែលត្រូវបញ្ចុះតម្លៃ) ការផ្ដល់ជូនពិសេសលើឈុតសាទ្បុង កំរាលត្រជាក់ សម្ភារៈផ្ទះបាយ និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះជាច្រើនទៀត។ អតិថិជនក៏អាចរីករាយជាមួយការផ្ដល់ជូនពិសេសជាច្រើនទៀតដូចជា៖

* ឱកាសទទួលបានប័ណ្ណទឹកប្រាក់៥ដុល្លារ រាល់ការជាវទំនិញចាប់ពី ៥០ដុល្លារទ្បើងក្នុង១វិក័យបត្រ (សម្រាប់អតិថិជន ៧០នាក់ ដំបូង)

* ទទួលបានកាដូ (ប្រអប់បាយ) រាល់ការចំនាយចាប់ពី ៣០ដុល្លារទ្បើងក្នុង១វិក័យបត្រ (សម្រាប់អតិថិជន១២០នាក់ដំបូង) ចាប់ពីថ្ងៃទី១៧ ដល់ ២៩ ឧសភា ២០២២

* ទទួលបានការដឹកជញ្ជូនដោយឥតគិតថ្លៃ សម្រាប់អតិថិជនធ្វើការបញ្ជារទិញតាមអនទ្បាញចាប់ពី២០ដុល្លារទ្បើងទៅ (លើកលែងរាជធានីភ្នំពេញ ខេត្តមណ្ឌលគីរី និងស្ទឹងត្រែង)

គួរបញ្ជាក់ផងដែរថា ហូមខរឌី ជាហាងសម្ភារៈប្រើប្រាស់ក្នុងផ្ទះ យីហោផ្ដាច់មុខរបស់អ៉ីអន ដែលមានសម្ភារៈប្រើប្រាស់ក្នុងផ្ទះជាច្រើន ដូចជាសម្ភារៈប្រើប្រាស់សម្រាប់បន្ទប់ទទួលភ្ញៀវ បន្ទប់គេង បន្ទប់ទឹក និងផ្ទះបាយ ជាមួយការរចនាបែបសាមញ្ញ គុណភាពជប៉ុន និងតម្លៃសមរម្យ។ ជាមួយការរចនាដែលមានលក្ខណសមញ្ញ ស្តង់ដារ និងចំណាយពេលខ្លីក្នុងតុបតែង ផលិតផលរបស់ ហូមខរឌី ត្រូវបានផលិតទ្បើងដោយប្រើប្រាស់ពណ៌គោលមួយចំនួនប៉ុណ្ណោះដូចជា ពណ៌ស ខៀវ និងប្រផេះ ដើម្បីផ្សារភ្ជាប់ជាមួយធម្មជាតិ និងជីវិត។ 

ហាង ហូមខរឌី ត្រូវបានគេស្គាល់ច្បាស់ដោយសារមុខងារជាក់លាក់ទាំង៤ របស់ខ្លួនដូចជា៖ ការរចនាបែបសាមញ្ញ គុណភាពស្តង់ដារជប៉ុន មុខងារច្រើន និងអាចប្រើប្រាស់សម្រាប់តុបតែងជាមួយសម្ភារៈប្រើប្រាស់ផ្សេងទៀតបាន។

សម្រាប់អ្នកដែលស្រលាញ់សម្ភារៈប្រើប្រាស់ក្នុងផ្ទះដែលមានរចនាបទបែបសាមញ្ញ គុណភាពខ្ពស់ ហើយមានមុខងារច្រើន និងអាចប្រើសម្រាប់តុបតែងជាមួយសម្ភារៈផ្សេងៗទៀត ហាង ហូមខរឌី ពិតជាជម្រើសដ៏ល្អសម្រាប់អ្នក។

កុំភ្លេចអញ្ជើញមកទទួលយកការផ្ដល់ជូនពិសេសនេះទាំងអស់គ្នា!

បញ្ជាទិញតាមអនទ្បាញ៖ https://marketplace.aeononlineshopping.com/

សម្រាប់ព័ត៌មានបន្ថែម៖
Facebook: https://www.facebook.com/homecoordycambodia

Instagram: https://www.instagram.com/home_coordy_cambodia/

អ៉ីអន ខេមបូឌា បង្កើតសេវាដឹកជញ្ជូនទូទាំងប្រទេសសម្រាប់អាជីវកម្មអនទ្បាញរបស់ខ្លួន

សេវាកម្មដឹកជញ្ជូនទូទាំងប្រទេសរបស់អ៉ីអន ដាក់ឲ្យដំណើរការជាផ្លូវការនៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២២ ដោយមានសេវាកម្មដឹកជញ្ជូនទូទាំងប្រទេស លើកលែងតែខេត្តមណ្ឌលគីរី និងខេត្តស្ទឹងត្រែង។

បច្ចុប្បន្នអតិថិជនដែលនៅតាមបណ្ដាខេត្តនានា អាចធ្វើការបញ្ជាទិញទំនិញជាច្រើនប្រភេទពីផ្សារទំនើបអ៉ីអនបានដោយសុវត្ថិភាព និងមានភាពងាយស្រួលដោយពុំចាំបាច់ធ្វើដំណើរមកកាន់ទីតាំងផ្ទាល់ទ្បើយ។ យើងនឹងធ្វើការដឹកជញ្ជូនទំនិញជូនដល់គេហដ្ឋានរបស់អតិថិជនដោយផ្ទាល់នៅថ្ងៃបន្ទាប់។  

យើងនឹងធ្វើការដឹកជញ្ជូនទំនិញជូនដល់អតិថិជនរបស់យើងប្រកបដោយសុវត្ថិភាព និងរហ័ស ដោយមានទំនិញជាច្រើនប្រភេទរហូតដល់​១០ ០០០ មុខ រាប់ចាប់ពីអាហារ សម្លៀកបំពាក់ និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះ ដើម្បីបំពេញនូវសេចក្ដីត្រូវការរបស់អតិថិជនគ្រប់រូប។

អតិថិជនគ្រប់រូបក៏អាចរីករាយជាមួយការផ្ដល់ជូនពិសេសផងដែរដោយទទួលបានការដឹកជញ្ជូនដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី០១ ដល់ ៣១ ខែឧសភា។

លោក Tahara Masakiប្រធានគ្រប់គ្រងទូទៅអ៉ីអន អនទ្បាញ បានមានប្រសាសន៍ថា៖ សេវាកម្មដឹកជញ្ជូនទូទាំងប្រទេសគឺជាសម្ធិផលថ្មីមួយទៀតរបស់អ៉ីអនក្នុងការផ្សារភ្ជាប់កម្រិតជីវភាពរស់នៅរបស់ប្រជាជននៅជនបទ និងនៅទីក្រុង។ “យើងមានបំណងនាំយកនូវបទពិសោធថ្មីៗក្នុងការទិញទំនិញទៅកាន់អតិថិជនគ្រប់រូបដែលរស់នៅតាមបណ្ដាខេត្តនានាក្នុងប្រទេសកម្ពុជា ដើម្បីឲ្យពួកគាត់មានអារម្មណ៍ថាពួកគាត់ក៏អាចទិញទំនិញដោយមានភាពងាយស្រួល និងសុវត្ថិភាព” នេះជាការលើកទ្បើងបន្ថែមរបស់លោក Tahara Masaki ប្រធានគ្រប់គ្រងទូទៅអ៉ីអន អនទ្បាញ។ លោកក៏បានបន្ថែមទៀតថា ពិភពលោកកំពុងមានការផ្លាស់ប្ដូរយ៉ាងខ្លាំង ហើយយើងនៅមានចំនុចខ្វះខាតជាច្រើនដែលត្រូវកែលម្អ។ យើងទទួលយកនូវរាល់មតិយោបល់របស់អតិថិជនរបស់យើង និងធ្វើការកែលម្អជាប្រចាំដើម្បីបំពេញតម្រូវការពួកគេ។ យើងមានការសប្បាយរីករាយប្រសិនបើអតិថិជនរបស់យើងភាគច្រើនអាចប្រើប្រាស់សេវាកម្មរបស់យើងកាន់តែមានភាពងាយស្រួលជាងមុន។​

លោក Tahara Masaki ប្រធានគ្រប់គ្រងទូទៅអ៉ីអន អនទ្បាញ

គួររំលឹកផងដែរថា ក្រុមហ៊ុនអ៉ីអន​ ខេមបូឌា បានបង្កើតអាជីវកម្មអនទ្បាញរបស់ខ្លួនដោយមានឈ្មោះថា “AEON Online” នៅក្នុងឆ្នាំ ២០១៩ ស្របពេលមានការរីកចម្រើនយ៉ាងខ្លាំងនៃទីផ្សារអាជីវកម្មអនទ្បាញលើពិភពលោក ក៏ដូចជាការរីកចម្រើនគួរឲ្យកត់សម្គាល់នៃបច្ចេកវិទ្យានៅលើទីផ្សាររបស់ប្រទេសកម្ពុជា។

លើសពីនេះទៅទៀត យើងទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់អតិថិជនរបស់យើងដោយសារបទពិសោធន៍ក្នុងការជាវទំនិញអនទ្បាញប្រកបដោយភាពងាយស្រួល សុវត្ថិភាព និងសេវាកម្មរហ័សទាន់ចិត្ត។

គួរបញ្ជាក់ផងដែរថា ដោយសារកត្តាការរីកចម្រើននៃជីវភាពរស់នៅក្នុងពេលបច្ចុប្បន្នកាន់តែមានភាពទំនើបក្នុងបរិយាកាសនៃជំងឺឆ្លង រួមទាំងការរីកចម្រើនយ៉ាងខ្លាំងនៃបច្ចេកវិទ្យា និងសេវាអ៊ីនធឺណែតគ្របដណ្ដប់ទូទាំងប្រទេស បានជម្រុញឲ្យអ៊ីអន ពង្រឹង និងពង្រីកបន្ថែមនូវសេវាកម្មរបស់ខ្លួនដែលអាចមានវិសាលភាពដឹកជញ្ជូនទូទាំងប្រទេស។

អតិថិជនអាចធ្វើការបញ្ជាទិញទំនិញជាច្រើនមុខតាមរយៈ ៖ www.aeononlineshopping.com

សម្រាប់ព័ត៌មានបន្ថែម៖

ហ្វេសប៊ុកផេក៖ AEON Online Cambodia

អ៉ីម៉ែល៖​ [email protected]
ទូរស័ព្ទ៖ +855 81/86 760 761

ផ្សារទំនើប អ៉ីអន បន្តអនុវត្តវិធានការ ការពារជំងឺកូវីត ១៩ យ៉ាងតឹងរឹងចំពោះអតិថិជន និងបុគ្គលិករបស់ខ្លួន

ដោយសារតែស្ថានភាព និងចំនួនអ្នកឆ្លងជំងឺ កូវីត១៩ នៅតែមានការកើនទ្បើងនៅលើពិភពលោក ក៏ដូចជាក្នុងប្រទេស ក្រុមហ៊ុនអ៉ីអន ខេមបូឌា ខូអិលធីឌី ដែលគេស្គាល់ថាជាផ្សារទំនើប លក់រាយ នៅតែបន្តអនុវត្តវិធានការការពារជំងឺកូវីត ១៩ ដែលដាក់ចេញដោយក្រសួងសុខាភិបាល យ៉ាងតឹងរឹង ចំពោះអតិថិជន និងបុគ្គលិករបស់ខ្លួន។

“យើងបាននឹងកំពុងធ្វើការយ៉ាងជិតស្និតជាមួយគ្រប់ភាគី ពាក់ព័ន្ធ ដើម្បីធានាសុវត្ថិភាពរបស់អតិថិជន និងបុគ្គលិករបស់យើង។ គ្រប់អតិថិជន និងបុគ្កលិកទាំងអស់ត្រូវតែពាក់ម៉ាស់ ជាមុនសិនមុននឹងអនុញ្ញាតឲ្យចូលបរិវេនផ្សារទំនើប។ បន្ថែមពីនេះ នៅគ្រប់បរិវេនផ្សារទំនើបរបស់យើង បានអនុវត្តវិធានការការពារជំងឺកូវីត ១៩ ដែលដាក់ចេញដោយក្រសួងសុខាភិបាល យ៉ាងម៉ត់ចត់បំផុត ដូចជាការដាក់ម៉ាស៊ីន វាស់កម្ដៅ នៅច្រកចេញចូល នីមួយៗ ការផ្ដល់អាល់កុល ឬជែលលាងដៃ នៅគ្រប់កន្លែងសំខាន់ៗក្នុងផ្សារទំនើប ការរៀបចំការរក្សារគម្លាតសង្គមនៅកន្លែងដែលមានមនុស្សច្រើន ជាដើម” នេះជាការលើកទ្បើងរបស់លោក Keiji Ono នាយកប្រតិបត្តិក្រុមហ៊ុន អ៉ីអន ខេមបូឌា ខូអិលធីឌី។

“នៅពេលមានអតិថិជនច្រើន បុគ្គលិករបស់យើងបានណែនាំពួកគាត់ឲ្យឈរជាជួរ និងរក្សារគម្លាតសុវត្ថិភាពផងដែរ” លោកស្រី យឹម សុផល្លី ប្រធានគ្រប់គ្រងផ្សារទំនើប អ៉ីអន ភ្នំពេញ បានបន្ថែម។

សុវត្ថិភាព និងភាពងាយស្រួលរបស់អតិថិជន គឺជាបញ្ហាចម្បងដែលក្រុមហ៊ុនតែងតែគិតគូ។ អាស្រ័យហេតុនេះ យើងបានណែនាំនូវរបៀបទិញទំនិញតាម អ៉ីអន អនទ្បាញ ទៅកាន់អតិថិជនរបស់យើងកាន់តែទូលំទូលាយជាងមុន។​ “ខ្ញុំសូមលើកទឹកចិត្តដល់អតិថិជនគ្រប់រូប ធ្វើការបញ្ជាទិញទំនិញតាមរយៈ អ៉ីអន អនទ្បាញ ដោយវាមានភាពងាយស្រួល និងសុវត្ថិភាព។ ម៉្យាងទៀត តាមរយៈ អ៉ីអន អនទ្បាញ អតិថិជនអាចទិញទំនិញរហូតដល់ ២០ ០០០ មុខ លើផ្នែកផ្សេងៗគ្នាជាច្រើនដូចជា សម្លៀកបំពាក់ សម្ភារៈប្រើប្រាស់ក្នុងផ្ទះ ភេសជ្ជៈ អាហារ គ្រឿអេទ្បិចត្រូនិច និងសម្ភារៈជាច្រើនមុខទៀត​ ដែលអាចបំពេញតម្រូវការរបស់អតិថិជន ជាមួយសេវាកម្មដឹកជញ្ជូនយ៉ាងឆាប់រហ័ស និងតម្លៃសមរម្យ” នេះជាការបញ្ជាក់បន្ថែមរបស់ កញ្ញា សេង រ័ត្នធានី ប្រធានផ្នែកគ្រប់គ្រងទូទៅ អាជីវកម្មអនទ្បាញ។

បញ្ជាទិញទំនិញតាមរយៈ អ៉ីអន អនទ្បាញឥលូវនេះ៖ https://aeononlineshopping.com/

ថែរក្សារអនាម័យ ដើម្បីសុវត្ថិភាពយើងទាំងអស់គ្នា!

អង្គការក្នុងស្រុកចំនួន២៤ បានទទួលអំណោយពីយុទ្ធនាការវិក្កយបត្រពណ៌លឿងរបស់ផ្សារទំនើប AEON

ផ្សារទំនើប AEON បានប្រារព្ធពិធីប្រគល់អំណោយជាទឹកប្រាក់ជិត ៧ ពាន់ដុល្លារ ដល់អង្គការសមាគមន៍ក្នុងស្រុកចំនួន ២៤ ដែលបានមកពីយុទ្ធនាការវិក្កយបត្រពណ៌លឿងរបស់ខ្លួនក្នុងឆ្នាំ២០២១​ ។ កម្មវិធីនេះធ្វើទ្បើងកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ ដោយមានការចូលរួមពីអង្គការសមាគមន៍ទាំង ២៤ រួមមាន អង្គការ ធម្មជាតិសង្រ្គោះកម្ពុជា អង្គការ ប៉ាសឺរ៉ែល នុយមេរិក កម្ពុជា អង្គការ ស៊ីប៉ា អង្គការ មិត្តសំឡាញ់ អង្គការ មូលនិធិកុមារ និង និស្សិតកម្ពុជា  ​អង្គការ​ កុមារកម្ពុជា​ប្រឆាំង ទុរភិក្ស និង ​ហិង្សា សមាគមន៏អភិវឌ្ឍន៏គ្រួសារពលី និង​ កុមារកំព្រា  អង្គការ ក្ដីសង្ឃឹមនៃកុមារ អង្គការ នាំអនាគតទៅមុខ  ​អង្គការ ហ្រ្វេន្សអ៊ីនធឺណាសិនណល  អង្គការ​ បំបាត់ការឈឺចាប់គ្មានព្រំដែន មណ្ឌល កុមារដើម្បីសុភមង្គល អង្គការ ពន្លឺអនាគត អង្គការ អិនភីអូ សុបិន្ត​ស្រ្តី ប្រូជីក អង្គការ មូលនិធិកុមារកម្ពុជា មូលនិធិ ដុនបូស្កូ កម្ពុជា ​ អង្គការ ចិត្ដសង្គមអន្ដរវប្បធម៌ អង្គការ​ អ៊ី ណូដូ វិថីឆ្ពោះទៅកាន់សាលារៀន  មជ្ឈមណ្ឌលអាស៊ីសិក្សាស្រាវជ្រាវ និង បណ្ដុះបណ្ដាលធនធានមនុស្សនៃសកលវិឡាល័យសូហ្វីយ៉ា អង្គការ បណ្តុះបណ្តាលកុមារកំព្រា យុវជនពិការ និងស្រ្តីក្រីក្រ មជ្ឈមណ្ឌលព្យាបាលកុមារ បេះដូងជប៉ុន អង្គការស្នាមញញឹមកម្ពុជា និងមូលនិធិគាំទ្រការអប់រំអន្តរជាតិកម្ពុជា។

គួររំលឹកផងដែរថា យុទ្ធនាការវិក្កយបត្រពណ៌លឿង របស់ផ្សារទំនើប AEON ត្រូវបានធ្វើទ្បើងជារៀងរាល់ថ្ងៃទី១១ នៃខែនីមួយៗ។ អតិថិជនដែលអញ្ជើញមកជាវទំនិញនៅក្នុងផ្សារទំនើប AEON នៅថ្ងៃទី១១ នឹងទទួលបានវិក្កយបត្រពណ៌លឿង បន្ទាប់មកអតិថិជនអាចយកវិក្កយបត្រនោះទៅដាក់ក្នុងប្រអប់ យុទ្ធនាការវិក្កយបត្រពណ៌លឿងដែលមានឈ្មោះអង្គការដែលខ្លួនពេញចិត្ត នៅជិតបញ្ជរសេវាអតិថិជន។ ផ្សារទំនើប AEON នឹងឧបត្ថម្ភ ១% នៃទឹកប្រាក់សរុបដែលអតិថិជនបានជាវ ឲ្យទៅអង្គការ សមាគមន៍នៅក្នុងស្រុកទៅតាមចំនួនវិក្កយបត្រជាក់ស្ដែង។

លោក Seko Tsugutoshi នាយកគ្រប់គ្រងក្រុមហ៊ុនអ៉ីអន ខេមបូឌា បានមានប្រសាសន៍ថា៖ យុទ្ធនាការវិក្កយបត្រពណ៌លឿងនេះ មានគោលបំណងបង្កើនការចូលរួមរបស់អតិថិជនក្នុងកិច្ចការសប្បុរសធ៌ម និងបណ្ដុះនូវវប្បធ៌មនៃការចែករំលែកនៅក្នុងសង្គម។ លោកក៏បានគូសបញ្ជាក់ផងដែរថា យុទ្ធនាការវិក្កយបត្រពណ៌លឿងបានចាប់ផ្ដើមដំបូងនៅឆ្នាំ ២០១៦ ជាមួយអង្គការតែ ៧ប៉ុណ្ណោះ ហើយរហូតដល់ពេលបច្ចុប្បន្ន យើងបានធ្វើការសហការ និងផ្ដល់អំណោយ ដែលបានមកពីយុទ្ធនាការនេះ ដល់អង្គការផ្សេងៗគ្នាចំនួនរហូតដល់ ២៤ អង្គការ។ យុទ្ធនាការនេះ មានលក្ខណៈសមស្របទៅតាម គោលការណ៍របស់ អ៉ីអន ដែលមិនត្រឹមតែគិតគូរ ពីជំនួញរបស់ខ្លួនទេ តែថែមទាំងយកចិត្តទុកដាក់ខ្ពស់ក្នុងការចូលរួម និងកាត់បន្ថយបញ្ហាសង្គមនានា ផងដែរ។ លោកសង្ឃឹមយ៉ាងមុតមាំថា តាមរយៈយុទ្ធនាការនេះ អ៉ីអន នឹងចូលរួមចំណែកក្នុងកិច្ចការសង្គមកាន់តែច្រើនជាងមុន ទាំងនៅពេលបច្ចុប្បន្ន និងពេលអនាគត ទន្ទឹមនឹងការរីកចម្រើននៃមុខជំនួញរបស់ខ្លួន។

លោក Seko Tsugutoshi នាយកគ្រប់គ្រងក្រុមហ៊ុនអ៉ីអន ខេមបូឌា

លោក​ ភួង តុលា តំណាងអង្គការមិត្តសំឡាញ់ បានលើកទ្បើងផងដែរថា អង្គការមិត្តសំទ្បាញ់បានចូលរួមជាមួយយុទ្ធនាការវិកយបត្រពណ៌លឿងរបស់ផ្សារទំនើបអ៉ីអន អស់រយៈពេល៦ឆ្នាំកន្លងមកហើយ ពោលគឺចាប់តាំងពីយុទ្ធនាការនេះបង្កើតទ្បើងដំបូង។ លោកក៏បានឆ្លៀតឱកាសនេះថ្លែងអំណរគុណដល់ ក្រុមហ៊ុនអ៉ីអន ខេមបូឌា ដែលបានយកចិត្តទុកដាក់ជួយគាំទ្រសកម្មភាពរបស់អង្គការមិត្តសំទ្បាញ់កន្លងមកក៏ដូចជាគាំទ្រលើការងារសង្គមរបស់វិស័យអាជីវកម្ម ដែលកិច្ចសហការនេះមិនអាចខ្វះបាន។

លោក​ ភួង តុលា តំណាងអង្គការមិត្តសំឡាញ់

គាំទ្រយុទ្ធនាការវិក្កយបត្រពណ៌លឿង របស់ផ្សារទំនើប អ៉ីអន ដើម្បីសហគមន៍របស់យើងទាំងអស់គ្នា!

អបអរសារទ​រ​ហាង  DAISO ជប៉ុន សម្រាប់ការបើកសម្ភោធសាខាទី៥ នៅ ផ្សារK-Mall ផ្លូវវេងស្រេង

នៅថ្ងៃទី០៥ ខែ​វិច្ឆិកា ឆ្នាំ២០២១ ហាងលក់សម្ភារៈប្រើប្រាស់ចំរុះគ្រប់ប្រភេទ​​DAISO ដែលជាយីហោរបស់ជប៉ុនមួយនេះបានបើកសម្ភោធជាផ្លូវការសាខាទី៥ របស់ខ្លួននៅផ្សារ K Mall ផ្លូវវេងស្រេង រាជធានីភ្នំពេញ។ ក្នុងឱកាសបើកដំណើរសាខាថ្មីនេះផងដែរ អតិថិជននឹងទទួលបានប័ណ្ណទឹកប្រាក់ចំនួន៥ដុល្លារ ផងដែរ (សម្រាប់អតិថិជន១៥០នាក់ដំបូង) រាល់ការជាវទំនិញក្នុងហាងចាប់ពី៥មុខទ្បើងទៅ។

គួរបញ្ជាក់ផងដែរថា សាខាទី៥ DAISO ជប៉ុនដែរមានសម្ភារៈប្រើប្រាស់ចំរុះគ្រប់ប្រភេទតម្លៃត្រឹមតែ១.៩ដុល្លារ នេះមានទំហំធំទូលាយ មានការរចនាទំនើបទាន់សម័យ និងមានទំនិញយ៉ាងច្រើនសម្បូរបែប ពិសេសទំនិញប្រើប្រាស់របស់ជប៉ុន សម្ភារៈផ្ទះបាយ ការិយាល័យ សម្ភារៈតុបតែងលម្អ និងសម្ភារៈប្រើប្រាស់ជាច្រើនទៀត នេះជាការលើកទ្បើងរបស់លោក Hiroki Tsukahara ដែលជានាយកគ្រប់គ្រងទូទៅរបស់ហាង​​ DAISO ជប៉ុនផ្ទាល់ ។

តាមរយៈការបើកដំណើរការសាខាថ្មីនេះផងដែរ លោក  Hiroki Tsukahara មានសង្ឃឹមយ៉ាងមុតមាំថា DAISO ជប៉ុន  នឹងអាចចូលរួមចំណែកក្នុងការលើកកម្ពស់ ការរស់នៅរបស់ អតិថិជនក្នុងតំបន់​​ទាំងមូល​ ក៏ដូចជាតំបន់ក្បែរៗនោះផងដែរ តាមរយៈការផ្ដល់នូវផលិតផលដែលមានគុណភាពខ្ពស់ ស្ដង់ដា ប្រកបដោយសេវាកម្មល្អ បុគ្គលិករួសរាយរាក់ទាក់ជូនអតិថិជនគ្រប់ៗរូប ។

គួររំលឹកផងដែរថា រហូតមកដល់ពេលនេះហាងលក់សម្ភារៈប្រើប្រាស់ចំរុះគ្រប់ប្រភេទយីហោDAISOជប៉ុននេះ បានបើកដំណើរការបាន៥សាខារួចមក ហើយដែលសាខានីមួយៗមានទីតាំងដូចខាងក្រាម៖
សាខាទី១៖ ស្ថិតនៅផ្សារទំនើបអ៉ីអន ម៉លភ្នំពេញ ជាន់ទី១ (ផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ភ្នំពេញ)
https://goo.gl/maps/Uh7ZUbyHEsgRHZiNA
សាខាទី២៖ ស្ថិតនៅផ្សារទំនើបអ៉ីអន ម៉លសែនសុខ ស៊ីធី ជាន់ទី១ (ភូមិកាកាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ភ្នំពេញ)
https://goo.gl/maps/SeoT2pia9xqhRPvd7
សាខាទី៣៖ ស្ថិតនៅផ្សារទំនើបអ៉ីអន ម៉េកវែលយូ ឬស្សីកែវ (ផ្លូវ៥៩៨ បុរីប៉េងហួត ស្តាព្រីមៀ ខណ្ឌឬស្សីកែវ ភ្នំពេញ)
https://goo.gl/maps/7zLnDpab5zYS4rYA9
សាខាទី៤៖ ស្ថិនៅផ្សារទំនើបអ៉ីអនម៉េកវែលយូ ទួលគោក (ផ្លូវ៣១៥ សង្កាត់បឹកកក់២ ខណ្ឌទួលគោក ភ្នំពេញ)
https://goo.gl/maps/HkUbMjFokWjSMPzr5
សាខាទី៥៖​ ស្ថិតនៅផ្សារទំនើប ខេ ម៉ល (មហាវិថីវេងស្រេង ភ្នំពេញ)
https://maps.app.goo.gl/mH2WxHYd2LahDy469


អតិថិជនដែលចង់បានសម្ភារៈប្រើប្រាស់គ្រប់ប្រភេទដ៏ច្រើនសម្បូរបែប ជាមួយតម្លៃត្រឹមតែ ១.៩ដុល្លារកុំភ្លេចមកហាង DAISO ជប៉ុន សាខាណាមួយដែលនៅជិតលោកអ្នក។

ហាង DAISO Japan រងចាំទទួលស្វាគមន៍អតិថិជនគ្រប់រូបយ៉ាងកក់ក្ដៅបំផុត។​​ ​សូមអេរគុណ!

More info:
Phone: 096 454 5764
Email: [email protected]

Link: http://plus.freshnewsasia.com/index.php/en/freshnewsplus/218774-2021-11-05-07-20-23.html