fbpx

រីករាយពិធីបុណ្យសែនព្រះខែ – កក់នំសែនព្រះខែពីផ្សារទំនើបអ៉ីអន មានឱកាសចំនេញកាន់តែច្រើន

ពិធីបុណ្យសែនព្រះខែត្រូវបានប្រារព្ធធ្វើទ្បើងដើម្បីអបអរការជួបជុំគ្នាក្នុងចំណោមសមាជិកក្រុមគ្រួសារ និងមិត្តភក្ភិ។ វាជាពេលវេលាដែលសមាជិកគ្រួសារ សាច់ញាត្តិ ឬមិត្តភក្តិជួបជុំគ្នាដើម្បីញាំអាហារជុំគ្នាក្រោមពន្លឺព្រះចន្ទ និងចែករំលែកនំព្រះខែ ដើម្បីអបអរការជួបជុំគ្នា និងការសាទរសម្រាប់ឆ្នាំបន្ទាប់។

បុណ្យសែនព្រះខែឆ្នាំនេះ ក៏មានការផ្ដល់ជូនពិសេសៗជាច្រើនពីផ្សារទំនើបអ៊ីអនផងដែរ។ លោកអ្នកនឹងទទួលបានអារម្មណ៍នៃការប្រារព្ធពិធីបុណ្យសែនព្រះខែជាមួយការតុបតែងដ៏ស្រស់ស្អាត នៅពេលលោកអ្នកអញ្ជើញមកផ្សារទំនើបអ៊ីអន រួមជាមួយការផ្ដល់ជូនជាច្រើនទៀតសម្រាប់ការកក់នំជាមុន ចាប់ពីថ្ងៃទី០៨ សីហា ដល់ ០៨ កញ្ញា ឆ្នាំ២០២២៖

  • សម្រាប់ការកក់នំព្រះខែគ្រប់ប្រភេទនៅក្នុងផ្សារផ្ទាល់ចាប់ពី៣០ដុល្លារទ្បើងទៅ អតិថិជននឹងទទួលបានការបញ្ចុះតម្លៃ៥% ភ្លាមៗ។ ចំនាំ៖ អតិថិជនត្រូវមកយកនំដោយខ្លួនឯង។
  • សម្រាប់ការកក់តាមអនទ្បាញ អតិថិជននឹងទទួលបានការបញ្ចុះតម្លៃ៥% រួមជាមួយការដឹកជញ្ជូនដោយឥតគិតថ្លៃ។

ចំនាំ៖ សម្រាប់ការកក់នំក្នុងលក្ខខណ្ឌទាំង២ខាងលើ អតិថិជននឹងទទួលបាននំ ក្នុងរយៈពេល ៣ថ្ងៃ បន្ទាប់ពីការកក់។

សម្រាប់ការកក់តាមអនទ្បាញ សូមចូលទៅកាន់៖

ផ្សារអុីអនអនឡាញភ្នំពេញ

https://aeononlineshopping.com/aeon-phnom-penh-aeon1/mid-autumn-festival/3778?page=1

ផ្សារអុីអនអនឡាញសែនសុខ

https://aeononlineshopping.com/aeon-sen-sok-aeon2/mid-autumn-festival/3778?page=1

ទាញយកខិតប័ណ្ណនៅទីនេះ!

សម្រាប់ព័ត៌មានបន្ថែម៖

081 760 761

086 760 761

ផ្សារទំនើបអ៉ីអនប្រារព្ធពីធីបុណ្យប្រពៃណីចិន-ឈីស៊ី

ឈីស៊ី ជាបុណ្យប្រពៃណីមួយរបស់ជនជាតិចិន ដែលត្រូវបានស្គាល់ជាទូទៅថាជាបុណ្យនៃក្ដីស្រលាញ់សម្រាប់ប្រជាជនចិន និងមានប្រវត្តិជាង២០០០ឆ្នាំមកហើយ ពីដំណាលរឿងព្រេងស្នេហារវាងគូស្នេហ៍១គូ គឺបុរសគង្វាល និងនារីតំបាញ។ ពិធីបុណ្យឈីស៊ី ត្រូវបានប្រារព្ធធ្វើទ្បើងរៀងរាល់ថ្ងៃ ៧ ខែ៧ (ចន្ទគតិ) ហើយឆ្នាំនេះគេធ្វើទ្បើងនៅថ្ងៃទី ៤ ខែសីហា ឆ្នាំ២០២២។
ប្រជាជនចិន ជាពិសេសយុវជនប្រារព្ធពីធីបុណ្យឈីស៊ី មានលក្ខណៈដូចគ្នាទៅនឹងបុណ្យក្ដីស្រលាញ់របស់អឺរ៉ុបដែរ ដោយមានការណាត់ជួបជាមួយគូរស្នេហ៍ពួកគេនៅខាងក្រៅ មានបាច់ផ្កា ស្ករសូកូទ្បា និងញាំអាហារពេលល្ងាចក្រោមពន្លឺភ្លើងទៀនជាមួយគ្នាជាដើម។

ផ្សារទំនើបអ៉ីអនដែលជាផ្សារទំនើបធំបំផុតមួយនៅកម្ពុជា បានរៀបចំពីធីបុណ្យឈីស៊ី ចាប់ពីថ្ងៃទី២៦ កក្កដា ដល់ ០៤ សីហា ឆ្នាំ២០២២ ដើម្បីស្វាគមន៍គូរស្នេហ៍ ក៏ដូចជាអតិថិជនគ្រប់រូបក្នុងឱកាសដ៏ពិសេសនេះផងដែរ។ គូរស្នេហ៍ ឬអតិថិជនទូទៅអាចរីករាយជាមួយការផ្ដល់ជូនពិសេសជាច្រើនដូចជា៖ ការបញ្ចុះតម្លៃលើទំនិញជាច្រើន ការខ្ចប់កាដូរដោយឥតគិតថ្លៃ សេវាកម្មដេរប៉ាក់ ឆ្លាក់ឈ្មោះ និងអាចចូលរួមសរសេរក្ដីប្រាថ្នារបស់ខ្លួននៅលើដើមឈើផ្សងប្រាថ្នា ដែលគេជឿថាក្ដីប្រាថ្នានោះនឹងក្លាយជាការពិត។ s

ផ្សារទំនើបអ៉ីអនជាកន្លែងជួបជុំដ៏រីករាយសម្រាប់គូរស្នេហ៍គ្រប់រូប!

ចែករំលែកក្ដីស្រលាញ់របស់អ្នកជាមួយផ្សារទំនើបអ៊ីអន!

សម្រាប់ព័ត៌មានបន្ថែម៖

Website: www.aeoncambodia.com

Facebook: https://www.facebook.com/aeonretailcambodia

Instagram: https://www.instagram.com/aeon_retail_cambodia/

Telegram: https://t.me/aeonretailcambodia

YouTube: https://www.youtube.com/channel/UClA_gQwsmTuSE53KJFisoHg/videos