ហាងសម្លៀកបំពាក់ក្នុងបុរស នារី ម៉ាកអាយស៊ី ទទួលបានការគាំទ្រយ៉ាងខ្លាំងដោយសារមុខងារពិសេសរបស់ខ្លួន

ចែករំលែក:

iC Innercasual បើកដំណើរការដំបូងនៅកម្ពុជាក្នុងឆ្នាំ២០២១ នៅផ្សារទំនើបអុីអនភ្នំពេញ ជាន់ទី១។ អាយស៊ីត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយដោយសារមុខងារចម្បង២របស់ខ្លួនគឺ Peace Fit និង Body Switch។ ក្នុងមុខងារ Peace Fit ក៏បែកចែកជា៣ប្រភេទផ្សេងៗគ្នាដែរ ដែលមានភាពសាកសម្យសម្រាប់អ្នកប្រើប្រាស់គ្រប់ប្រភេទ។ ប្រភេទទី១ គឺ Peace Fit Silky Fact សម្រាប់អ្នកដែលចូលចិត្តប្រភេទសាច់ក្រណាត់ត្រជាក់ ទន់រលោង និងចង់ទទួលបានអារម្មណ៍ត្រជាក់គ្រប់ពេលវេលា។ ប្រភេទទី២ គឺ Peace Fit Goku-Sara សម្រាប់អ្នកចង់បានប្រភេទសម្លៀកបំពាក់ដែលមានសាច់ទន់ខ្លាំង និងងាយស្ងួត អាចស្រូបញើសបានល្អ។​ ប្រភេទទី៣ គឺ Peace Fit Goku-Sara Cotton ជាប្រភេទសាច់ក្រណាត់ផ្សំទ្បើងពីកប្បាស១០០%។ វាមានភាពសាកសម្យសម្រាប់អ្នកដែលមានបញ្ហាស្បែក និងចូលចិត្តប្រភេទសាច់ក្រណាត់ទន់។

មុខងារចម្បងមួយទៀតនោះគឺ Body Switch។ វាមានភាពសាកសម្យសម្រាប់អ្នកលេងកីទ្បា និងត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយសម្រាប់ការលេងកីទ្បា ធ្វើការ ឬសម្រាកលំហែ និងសម្រាប់ជីវភាពប្រចាំថ្ងៃ ដែលរួមមានអាវយឺត ខោ អាវក្នុង ស្រោមជើង អាវកាក់ និងសម្លៀកបំពាក់កីទ្បាគ្រប់ប្រភេទ។ Man Boxer Collection មានភាពពេញនិយមជាងគេក្នុងប្រភេទ Body Switch។

iC Innercasual ជាយីហោផ្ដាច់មុខរបស់អុីអនដែលមានលក់សម្លៀកបំពាក់ក្នុង បុរស នារី គ្រប់ប្រភេទ សម្លៀកបំពាក់សម្រាប់ហាត់កីទ្បា បុរស នារី ស្រោមជើង ជាដើម ដែលផ្ដល់ជូននូវផាសុកភាព អារម្មណ៍ស្រស់ស្រាយ និងភាពស្រស់ស្អាតជាទីពេញចិត្តជូនលោកអ្នក។ អាយស៊ីមានទីតាំងស្ថិតនៅផ្សារទំនើបអុីអនភ្នំពេញជាន់ទី១ និងផ្សារទំនើបអុីអនសែនសុខ ជាន់ទី១។

បញ្ជាទិញផលិតផលរបស់អាយស៊ីតាមរយៈ ៖ www.aeononlineshopping.com

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ៖ www.aeoncambodia.com ឬអាសយដ្ឋានអុីមែល៖ aeon_marketing@aeoncambodia.com.kh